បងប្អូន ! ខ្ញុំផ្ដល់យោបល់មួយចុះ ថាហេតុអី បានជាគេស្រលាញ់យើង ហើយហេតុអីបានជាយើងស្រលាញ់គេ ? វាមានច្រើនករណីណាស់ តែសុំនិយាយតែមួយ គឺដោយសារយើងធ្វើឲ្យគេសប្បាយចិត្ត ឬ គេធ្វើឲ្យយើងសប្បាយចិត្ត ។ ព្យាយាមធ្វើឲ្យគេសប្បាយចិត្ត គេច្បាស់ជាស្រលាញ់យើងមិនខាន ។ ចុះពេលឈប់ធ្វើឲ្យគេសប្បាយចិត្ត ? គិតមើលខ្លួនឯង ! 😉
បំណងល្អពីអ្នកឯកទេស ។
ការព្យាយាមធ្វើឲ្យគេសប្បាយចិត្ត ឬគេធ្វើឲ្យយើងសប្បាយចិត្តមិនមែនជាមូលហេតុធំនោះទេ តែវាអាចជាចំនុចតូចមួយប៉ុណ្ណោះ។ ចាំមានពេលខ្ញុំនិយាយពីបទពិសោធន៍ខ្ញុំអំពីបញ្ហានេះ តែអាលូវសុំទៅដេកសិន ស្អែកត្រូវក្រោកពីព្រឹកទៅរៀនហង….បាយ!!!
ខ្ញុំជឿរឿងនិស្ស័យច្រើនជាង! មនុស្សខ្លះទោះជួបមុខគ្នាសឹងតែកន្លះជីវិតហើយក៏មិនមានអាចទំនាក់ទំនងល្អជាមួយគ្នាបានផង! តែអ្នកខ្លះពេលជួបភ្លាបក៏បាក់ភ្នែក! តែត្រង់ថាគេបាក់បានយូរប៉ុណ្ណានោះខ្ញុំមិនដឹងទេ! ព្រោះស្នេហ៍កាំរន្ទះ វាខ្លាំងក៏ពិតមែនតែ វាក៏ឆាប់រលាយបាត់រូបទៅវិញដែរ!
ខ្ញុំដឹងត្រឹមថា ពេលដែលស្រឡាញ់មនុស្សម្នាក់ ត្រូវចំណាយពេលមិនច្រើនទេ តែពេលចង់ភ្លេចមនុស្សម្នាក់ទៅវិញទេ ដែលត្រូវចំណាយពេលច្រើន ហើយមិនដឹងថាអាចភ្លេចបានឬអត់ផង!
ល្បងក្ឌិត ខ្ញុំចាំអានបទពិសោធន៍ល្បង 😀
តាវី និយាយខ្ញុំក៏យល់ស្របដែរ តែខ្ញុំបែរជាគិតថា និស្ស័យគឺយើងជាអ្នកបង្កើតខ្លួនឯងទៅវិញទេ ។ បើយើងមានទំនោរគិតថា ចង់ឲ្យវាកើតឡើង វាប្រហែលជាអាចកើតឡើង បើម្ខាងទៀត កំពុងគិតដូចយើង ហើយអ្នកទាំងសង្ខាង មើលឃើញពីចំណុចល្អរបស់គ្នាទៅវិញទៅមក និង មានសេចក្ដីប៉ងប្រាថ្នាប្រហាក់ប្រហែលគ្នា ដោយស្របនឹងពេលវេលាសម្រាប់គ្នា ។
ក្លា្លដលថ្ាសលថ
“គឺដោយសារយើងធ្វើឲ្យគេសប្បាយចិត្ត ឬ គេធ្វើឲ្យយើងសប្បាយចិត្ត” មានប្រសាសអីចឹងមិចត្រូវ
ការស្រឡាញ់វាមិនធម្មតាដូចលោកមានប្រសាសនោះទេ មិនមានអ្នកណាគ្រាន់តែធ្វើឲ្យគេសប្បាយចិត្ត គេអាចស្រឡាញ់យើងនោះទេ ខ្ញុំមិនជឿ !ចុះសិល្បះករ សិល្បះការី តួកម្លែងធ្វើឲ្យគេសើច សប្បាយចិត្ត លោកអាចសន្ថានថាគេស្រឡាញ់យើងឬយើងអាចស្រឡាញ់គេបានទេ?
សួស្តី! ខ្ញុំឈ្មោះតាំងហ៊ីន។ ខ្ញុំជាបុរសម្នាក់កំពុងមានស្នេហាពេញខ្លួន។ នារីដែលខ្ញុំស្រលាញ់ក៏ស្នេហ៍ខ្ញុំខ្លាំងណាស់ដែរ។ ខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចល្អទេ? នាងកំពុងរត់ពាក្យដើម្បីទៅរស់នៅប្រទេសអាមេរិក តែនាងនៅស្រលាញ់ខ្ញុំ, ខ្ញុំក៍នៅស្រលាញ់នាងខ្លាំងណាស់ដែរ។