ពុម្ពអក្សរ​ខ្មែរយូនីកូដ​សម្រាប់ ហ្វូតូសហ្វ និង អ៊ីនឌីសាញ


អូខេ, ឥឡូវ​លោក​អ្នក​ប្រហែល​ជា​កាន់តែ​សប្បាយ​ចិត្ត​មួយ​កម្រិត​ទៀត​ហើយ នៅ​ពេល​ដែល​ឃើញ​ខ្មែរយូនីកូដ​អាច​ប្រើ​ជាមួយ ហ្វូតូសហ្វ និង អ៊ីនឌីសាញ បាន​យ៉ាងល្អ និង មិនផ្លាស់ប្ដូរ​របៀវ​វាយ​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ប្រាប់​កាល​ពី​លើក​មុន។ រូប​ខាងក្រោម​ជា​រូប​ដែល​ខ្ញុំ​សាក​ជាមួយ ហ្វូតូសហ្វ ស៊ីអេសបី វា​ដំណើរការ​បាន​ល្អ​ណាស់ លោក​អ្នក​ក៏​អាច​យក​វា​ទៅ​ប្រើ​ជាមួយ អ៊ីនឌីសាញ​បាន​ផង​ដែរ។ ខ្ញុំ​បាន​ដាក់​ពុម្ពអក្សរ​ឱ្យ​យក​ទៅ​សាក​មើល​ផង​។ ពុម្ពអក្សរ​នេះ បាន​សាកល្បង​ជាមួយ ហ្វូតូសហ្វ ស៊ីអេសបួន បេតា ហ្វូតូសហ្វ ស៊ីអេសបី និង អ៊ីនឌីសាញ ស៊ីអេសបី។ លោក​អ្នក​អាច​យក​ទៅ​សាក​ជាមួយ ហ្វូតូសហ្វ និង អ៊ីនឌីសាញ សេរី​ផ្សេង​ទៀត និង សូម​កុំ​ភ្លេច​ផ្ដល់​មតិ​រិះគន់ ឬ យោបល់​របស់​ផ្សេងៗ ដើម្បី​ឱ្យ​លោក ហុង បានដឹង និង កែប្រែ​ទៅ​តាម​តម្រូវការ​របស់​លោក​អ្នក។

khmerunicode-ps-cs3.jpg

បញ្ជាក់៖ លោក ហុង ទើប​នឹង​ធ្វើ​រួច​ពុម្ពអក្សរ​មួយ​នេះ​ទេ ពុម្ពអក្សរ​ផ្សេង​ទៀត គាត់​កំពុង​តែ​ធ្វើ​បន្ត​នៅ​ឡើយ។

54 thoughts on “ពុម្ពអក្សរ​ខ្មែរយូនីកូដ​សម្រាប់ ហ្វូតូសហ្វ និង អ៊ីនឌីសាញ

  1. សុភី ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008 / 4:02 ល្ងាច

    លូយអស់ស្ទះ​វើយ​។ បឿនអាច​ប្រើជាមួយ​CS3 តើបឿនមានសាក់ប្រើ​ជាមួយ​ CS2?

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008 / 4:05 ល្ងាច

    នៅ​ទេ! កំពុង​តែ​ដាក់​ឱ្យ​យក​ទៅ​សាក​មើល! សូម​យក​ទៅ​សាក​ជាមួយ ស៊ីអេសពីរ និង ហ្វូតូសហ្វ ប្រាំពីរ សាក​មើល។

  3. បូរាណ ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008 / 4:19 ល្ងាច

    មានបញ្ហាខ្លះ។ ដាក់ជើងអត់ចេញរ៉េ បើស្រះដាក់បានល្អ ដូចជាស្រះ ៅ ើ ោះ អីហ្នឹង។ ពេលប្រើ khmer os វាចេញ ក​ោះ ហើយបើយើងសេឡិកវាដូរហ្វុនទៅ​khmer moul វាចេញ កោះ វិញ។ កន្លែងនេះឡូយ។ សូមបញ្ជាក់ថាខ្ញុំប្រើយូនីកូដ​វឺហ្សិន១.២ទេ បានជាដាក់ជើងអត់ចេញដឹង???…

  4. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008 / 4:34 ល្ងាច

    អាច​មាន​បែបហ្នឹង​ដែរ​អ្ហី? អ៊‍ីចឹង សាក​ប្រើ ១.៣ វិញ​ទៅ​មើល តើ​មាន​មាន​បញ្ហា​ទៀត​ឬ​អត់? ខ្ញុំ​ប្រើ ១.៣; វា​អត់​មាន​បញ្ហា​អី​ទេ ដូច​ពាក្យ “ខ្ញុំ” ពាក្យ “ហ្វូតូសហ្វ” សុទ្ធ​តែ​ជើង​និង​ស្រះ​ពីរ​ជាន់។ តែ​បើ​ថា​មក​ពីរ​សេរី ១.២ ១.៣ ហ្នឹង ដូច​មិន​ទំនង​សោះ។

  5. chharda ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 8:10 ព្រឹក

    jos ber att jes used photoshop phoung tver mech tov bro ?

  6. វីរិយា ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 9:03 ព្រឹក

    អត់​មាន​ Font ផ្សេង​ទៀតទេ​ឬ? សុំ​សួរ​មួយ​ថា​​បញ្ហា​ដែល​ យូនីកូដ​ខ្មែរ មិន​​អាច​ប្រើ​បាន​ជាមួយ Photo Shop មក​ពី​​បញ្ហា​អ្វី​ទៅ? តើ​ការ​ដែល​កែប្រែ​អាច​ប្រើ​ជា​មួយ​ Photo Shop ឲ្យ​ដំណើរ​ការ​ស្រួល​ហើយ ពេល​យក​ទៅ​ប្រើ​នៅ​កន្លែង​ផ្សេង​អាច​នឹង​មាន​បញ្ហា​ឬ​ទេ? បើ​គ្មាន​ទេ​ខ្ញុំ​ថា​គួរ​តែ Update Font ខ្មែរ​យូនីកូដ​ទាំង​អស់​តែ​ម្ដង​ទៅ!

  7. បូរាណ ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 9:37 ព្រឹក

    ខ្ញុំក៏មានការព្រួបារម្ភដូចវីរិយាដែរ តែយើងត្រូវតែមានសុទិដ្ឋិនិយមចំពោះរឿងនេះ យើងត្រូវគិតថាអ្វីក៏មានឧបសគ្គដែរ ហើយលោកហុងគាត់បានកំពុងប្រឹងប្រែង​ខ្លាំងណាស់ យើងត្រូវតែលើកទឹកចិត្តគាត់ យើងត្រូវតែរំពឹងនូវលទ្ធផលល្អ….​:D

  8. បូរាណ ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 9:43 ព្រឹក

    បឿន ជួយប្រាប់ខ្ញុំកន្លែងដែលអាចយកយូនីកូដវឺហ្សិនចុងក្រោយបំផុតបានហ្ហេ?

  9. Boeun ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 11:58 ព្រឹក

    @ chharda: ចាំ​ខ្ញុំ​បង្រៀន​បង!😀
    @ វីរិយា៖ ពុម្ពអក្សរ​ផ្សេងទៀត គាត់​កំពុង​ធ្វើ ប្រហែល​ពីរ​បី​អាទិត្យ​ទៀត​រួច​អស់​ហើយ។ បញ្ហា​ដែល​វា​មិន​អាច​ដើរ​ជាមួយ​ពុម្ពអក្សរ​ខ្មែរយូនីកូដ​មុនៗ ព្រោះ​ហ្វូតូសហ្វ មិន​ប្រើ Complex Script របស់​ម៉ៃក្រូសហ្វ ប៉ុន្តែ​គេ​មាន​វិធី​បង្កើត​ឱ្យ​ប្រើ​បាន​ជាមួយ​ហ្វូតូសហ្វ​ផង និង ម៉ៃក្រូសហ្វ​ផង ដូច​ដែល​លោក ហុង បាន​ធ្វើ​មក​នេះ។
    @ បូរាណ៖ បូរាណ​អាច​ទាញ​យក​ពី​ទីនេះ​បាន។

  10. សុទ្ធិពង្ស ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 12:47 ល្ងាច

    គួរឱ្យរំភើបណាស់
    តែរកពុម្ភអក្សរសម្រាប់ហ្វូតូស្ហបមិនទាន់ឃើញ

  11. សុទ្ធិពង្ស ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 12:51 ល្ងាច

    រកឃើញហើយ ម៉ែ ! ទំរាំរកឃើញបែកញើស

  12. HMB ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 1:50 ល្ងាច

    នេះជាដំ​ណឹងល្អ!!!

  13. បូរាណ ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 2:24 ល្ងាច

    អាន់អ៊ីនស្តលអស់ហើយ។ អ៊ីនស្តលវឺហ្សិន១.៣ឡើងវិញហើយ កម្មវិធីសិតអាប់​វឺហ្សិន១.៣នេះ ល្អអស់ស្ទះ ចុចតាម៉ាគ្លីក ហើយ បន្ថែមទាំងឃីបដឲ្យម៉ាកាប្លេ។

    អាឡូវយាយពីរឿងពុម្ពអក្សរថ្មីនេះ។ មិនដឹងជាម៉ាស៊ីនខ្ញុំយ៉ាងម៉េចទេ ដើរតែអ៊ីនឌីហ្សាញមួយទេ។ អាហ្វូតូហ្សព្ធ អាអ៊ីឡាស់ស្ត្រេទ័រវាអត់ព្រមចេញជើង ចេញតាស្រះ…. គិតថានេះមកពីម៉ាស៊ីនខ្ញុំទេ ព្រោះម៉ាស៊ីនបឿនដើរបានល្អ។

    ខ្ញុំសូមផ្តាំផ្ញើទៅលោកហុងផង ថាខ្ញុំស្រឡាញ់​ម៉ូតអក្សរខ្មែរអូអេសមូល វាមើលទៅដូចគេសរសេរដៃចឹង ស្អាត សិចស៊ី… និយាយឲ្យខ្លឺគឺម៉ូតអក្សរខ្មែរអូអេសសម្រាប់ខ្ញុំគឺស្អាតទាំងអស់ ដូច្នេះសូមបឿនជូយជម្រាបគាត់ផងថា បើគាត់អាចមានលទ្ធភាពធ្វើម៉ូត អក្សរផ្សេងៗកាន់តែច្រើនកាន់តែល្អ ប៉ុន្តែខ្ញុំសុំឲ្យគាត់រក្សាស៊េរីម៉ូតអក្សរខ្មែរអូអេសទាំងអស់​ណា៎ ព្រោះវានឹងជួយការងារខ្ញុំបានមួយកម្រិតធំ ដោយសារខ្ញុំបានប្រើម៉ូតអក្សរខ្មែរអូអេសនេះក្នុងការងារមួយចំនួន ដោយមិនអាចដូរម៉ូតអក្សរបាន ដោយយើងបានសម្រេចគ្នាយកម៉ូតអក្សរនោះរួចហើយ។ អរគុណណាស់ចំពោះការខិតខំប្រឹងប្រែង។

    បញ្ជាក់ៈ ខ្ញុំប្រើស៊ីអេសបី…

  14. Boeun ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 3:00 ល្ងាច

    ដូចជាពិបាក​ស្មាន​ពី​បញ្ហា​របស់​បូរាណ​ណាស់។ តាម​ធម្មតា​បើ​​អ៊ីឡាស់​ដើរ ក៏​សម​នឹង​ដើរ​ជាមួយ​ហ្វូតូសហ្វ​ដែរ… វា​ដូច​ជា​មិន​មែន​បញ្ហា​យូនីកូដ ទំនង​ជា​បញ្ហា​របស់​ហ្វូតូសហ្វ តែ​បញ្ហា​អី? មិន​ដឹង​ថា​វា​មក​ពី​អី​ហ្ន៎?

    »» សូម​លោកអ្នក​បញ្ចេញ​មតិ​នៅ​ទីនេះ ច្បាស់​ជា​លោក ហុង បាន​ដឹង។

  15. keke ថ្ងៃសុក្រ ទី 14 ខែ​មីនា 2008 / 4:20 ល្ងាច

    Photoshop CS2 របស់​ខ្ញុំ មិន​ទាន់​វ៉ៃ​ខ្មែរ​យូនីកូដ​បាន​ផង គេ​នាំគ្នា​ច្រួលច្របល់នឹង CS3 ទៀត!

  16. samnang ថ្ងៃសៅរ៍ ទី 15 ខែ​មីនា 2008 / 1:47 ព្រឹក

    ទាញ​ពុម្ភអក្សរ​អត់​បាន​ទេ,ទៅ​យក​ម៉េច​បាន​ទៅ?

  17. Boeun ថ្ងៃសៅរ៍ ទី 15 ខែ​មីនា 2008 / 7:25 ព្រឹក

    សំណាង » ចុច​ម៉ៅស្ដាំ រួច​យក Save link as។
    សុទ្ធិពង្ស » សាក ស៊ីអេសពីរ​ហ្នឹង​សិន​ទៅ​មើល តើ​អាច​ប្រើ​បាន​ទេ?

  18. Kimsea ថ្ងៃសៅរ៍ ទី 15 ខែ​មីនា 2008 / 3:42 ល្ងាច

    Now I test font with Photoshop CS2, it doesn’t work. Please help me.

    Thank you for your update font khmer unicode on Photoshop CS3.

  19. soursdey ថ្ងៃសៅរ៍ ទី 15 ខែ​មីនា 2008 / 6:00 ល្ងាច

    ឡូយ ប៉ុន្តែមើលទៅពិបាកនិងយល់ រឺបញ្ចូលណាស់ គ្រាន់តែយូនីកូដធម្មតានេះ ទំរាំបញ្ចូលបានពេញលេញ វេទនាសឹងអី។

  20. Boeun ថ្ងៃសៅរ៍ ទី 15 ខែ​មីនា 2008 / 6:10 ល្ងាច

    អរគុណ គឹមស៊ា និង សុទ្ធិពង្ស។

    សួស្ដី, ការ​បញ្ជូល​មិន​ពិបាក​ទេ។ បើ​សួស្ដី​បាន​តម្លើង​យូនីកូដខ្មែរ​រួចហើយ គ្រាន់​តែ​ចម្លង​ពុម្ពអក្សរ​នេះ​ចូល​ទៅ​ក្នុង C:\Windows\fonts ជា​ការស្រេច។

  21. lybunlin ថ្ងៃសៅរ៍ ទី 15 ខែ​មីនា 2008 / 8:26 ល្ងាច

    ខ្ញុំបានទាញយកមកប្រើហើយ ប៉ុន្តែប្រើវាមិនបានទេ គឺប្រើបានដែរតែប្រើបានដូច ជាអក្សរខ្មែរលីមនធម្មតា៕

  22. khmerbird ថ្ងៃសៅរ៍ ទី 15 ខែ​មីនា 2008 / 11:41 ល្ងាច

    ខ្ញុំមិនទានបានសាកប្រោះនៅឡើយ
    តែនេះជាអ្វីដែលខ្ញុំរងចាំយូរហើយ
    សូមអរគុណចំពោះការជូនដំណឹងនេះ

  23. chharda ថ្ងៃអាទិត្យ ទី 16 ខែ​មីនា 2008 / 3:19 ល្ងាច

    good na brother , i hope i can learn from u quickly . so i can make many style for my blog .

  24. Boeun ថ្ងៃអាទិត្យ ទី 16 ខែ​មីនា 2008 / 11:14 ល្ងាច

    ☼ ប៊ុនលីន៖ សូម​ជួយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​បន្តិច ដើម្បី​​ឱ្យ​បាន​ដឹង​បញ្ហា​នេះ​ផង។
    ☼ ខេមរបក្សី៖ ចាំ​ពេល​ណា​ចង់​ប្រើ សឹម​យក​ទៅ​ប្រើ​ចុះ មិន​បង្ខំ​ទេ។
    ☼ បងដា៖ មិន​ដឹង​ថា​សិស្ស​រៀន​ឆាប់​ចេះ​ឬ​អត់។ គ្រូ​នេះ​កាច​ណាស់ បើ​រៀន​អត់​ចេះ​វ៉ៃ​ហើយ😀

  25. chharda ថ្ងៃអង្គារ ទី 18 ខែ​មីនា 2008 / 8:29 ព្រឹក

    hahahah . vai ? men kor ey ning ? ke tha kom prer hangsa na …kekkek

  26. វីរិយា ថ្ងៃអង្គារ ទី 18 ខែ​មីនា 2008 / 8:42 ព្រឹក

    មាន​ថ្មី​ទៀត​ឬ​នៅ​បឿន? យូរ​ម៉្លេះ?

  27. Boeun ថ្ងៃអង្គារ ទី 18 ខែ​មីនា 2008 / 8:55 ព្រឹក

    បងដា» មិនមែន​ហៅ​ហិង្សា​ទេ។ ហិង្សា​មាន​លើ​ស​ពី​វ៉ៃ​ទៀត😀
    វីរិយា» មិន​ទាន់​មាន​ទេ។

  28. traactivity ថ្ងៃអង្គារ ទី 18 ខែ​មីនា 2008 / 12:10 ល្ងាច

    ខ្ញុំ​បាន​សាកល្បង​ហើយ។
    ពុម្ពអក្សរ​ថ្មីនេះ​ដើរតែ​ជាមួយ​ Photoshop CS3 និង InDesign CS3. តែ​វា​អត់​ដើរ​ក្នុង Photoshop CS2 ទេ។ ហើយក្នុង​ Illustrator CS3 ដ៏​ដើរ​អត់ទាន់ល្អដែរ (វាយស្រៈ និង​ ព្យញ្ជនៈ វា​អាច​ចូល​គ្នាបាន តែ​ចំពោះ​ជើង​វិញ​វា​អត់​ចូល​គ្នាទេ)។

  29. DanhHong ថ្ងៃអង្គារ ទី 18 ខែ​មីនា 2008 / 12:47 ល្ងាច

    អរគុណ tracctivity!

  30. Kimsea ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​មីនា 2008 / 1:24 ល្ងាច

    តើពេលណា លោក ហុង គាត់ធ្វើហើយ Font ទាំងអស់។

  31. chharda ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 11:25 ព្រឹក

    brother did u have khmer front? i mean front boran douch samai mun ning na. if u have it can u plz send to me?i try to find those front at the store but they said dont know😦

  32. dara ថ្ងៃសុក្រ ទី 28 ខែ​មីនា 2008 / 12:54 ល្ងាច

    េករ្េរករករ្េករ្រ្េល្េលរ្លរ្លរ្េរ្េលរ្េរល្រលក្េរ្រករ្រ្េលរ្ល្េលរ្រលថដថដថថថដថថថថថ្ដកថ្ដកថ្ដកថ្កថ្លថើដសថលត្រកលត្ល្ងលរកត្ល្តល
    Suck Khmer unicode, can not use with everything……វាចេញតែសញ្ញាសួរនិតប្រអប់។​អស់សង្ឃឹមហើយខ្ញុំ។គិតថាវាស្រួលប៉ុន្ដែស្រួលជាមួយតែវឺដនិងអិចសែលប៉ុណ្ណោះ
    ដល់ជាមួយSony vega or Video Editting and Photoshop​ វាអត់ស្គាល់ដែជើង និងពេលចុចជើងវាអត់ចេញសោះ។ខ្ញុំចង់ធ្វើVideo and Make video ប៉ុន្តែវាអត់កើត។ល្អបានតែស្រួលវាយនិងពុម្ពអក្សរល្អ។សុំទោសផងនិយាយមិនល្អ

  33. dara ថ្ងៃសុក្រ ទី 28 ខែ​មីនា 2008 / 12:55 ល្ងាច

    េករ្េរករករ្េករ្រ្េល្េលរ្លរ្លរ្េរ្េលរ្េរល្រលក្េរ្រករ្រ្េលរ្ល្េលរ្រលថដថដថថថដថថថថថ្ដកថ្ដកថ្ដកថ្កថ្លថើដសថលត្រកលត្ល្ងលរកត្ល្តល
    Suck Khmer unicode, can not use with everything……វាចេញតែសញ្ញាសួរនិងប្រអប់។​អស់សង្ឃឹមហើយខ្ញុំ។គិតថាវាស្រួលប៉ុន្ដែស្រួលជាមួយតែវឺដនិងអិចសែលប៉ុណ្ណោះ
    ដល់ជាមួយSony vega or Video Editting and Photoshop​ វាអត់ស្គាល់ដែជើង និងពេលចុចជើងវាអត់ចេញសោះ។ខ្ញុំចង់ធ្វើVideo and Make video ប៉ុន្តែវាអត់កើត។ល្អបានតែស្រួលវាយនិងពុម្ពអក្សរល្អ។សុំទោសផងនិយាយមិនល្អ

  34. HOng ថ្ងៃពុធ ទី 9 ខែ​មេសា 2008 / 10:56 ល្ងាច

    Hello Dara,
    Photoshop CS3 is ok.

  35. Johnny ថ្ងៃអាទិត្យ ទី 20 ខែ​មេសា 2008 / 10:07 ព្រឹក

    Sorry! how can I get the Adobe CS3. I’ve tried some shop in Siem Reap but those CDs don’t work and I can’t crack it to use. And when I crack it say [the license is expired]. Can you show me any comment with this problem?

    U can write me at my address: guidejohnny@yahoo.com

  36. ๋Johnny ថ្ងៃពុធ ទី 23 ខែ​មេសា 2008 / 12:57 ល្ងាច

    ខ្ញុំ​បាន​សាកល្បង​វា​ជា​មួយ​ហ្វូតូស្ហប​ស៊ីអេស​២ តែ​វា​មិន​វបាន​ចេញ​អ្វី​ទេ ។ វា​ដូច​ធម្មតា​ ។ ដាក់​ស្រៈ​បាន តែ​អត់​បាន​ទេ​ជើង ។ នៅ​ក្នុង​ប្រអប់​ខាង​ស្ដាំ​របស់​វា​ វា​បាន​ចេញ​ធម្មតា​ក្នុង​ទម្រង់​Khmeros តែ​ “ខ្មែរ មូល” វិញ​លើ​សន្លឹក​វា អត់​ចេញ​ទេ ។ តើ​គួរ​ធ្វើ​យ៉ាង​ម៉េច? ចំណែក ស៊ីអេស៣ ខ្ញុំ​រក​ទិញ​មិនបាន​ទេ​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ ។ សូម​ជួយ​ដោះស្រាយ​ផង ។
    សូម​អរគុណ! សង្ឃឹម​ថា​មិត្ត​ទាំង​អស់​អាច​ជួយ​ដោះស្រាយ​បាន ។

  37. mpsinfo ថ្ងៃសៅរ៍ ទី 11 ខែតុលា 2008 / 9:35 ព្រឹក

    Wow it is create to have heard about this update. I hope all fonts will be ready soon. I love all these fonts to be able to use in Photoshop nas cuz I like to use them for my design.

    Cheer!!!

  38. trak kakda ថ្ងៃសុក្រ ទី 12 ខែធ្នូ 2008 / 5:21 ល្ងាច

    ខ្ញុំបាទឈ្មោះ កក្កដា មកពីខេត្តតាកែវ សុំសួរថា តើដល់ពេលណាទើបហ្វុនយូនីកូដអាចប្រើបាននៅក្នុងកម្មវិធី Adobe Photoshop បាន។ មួយទៀតខ្ញុំបាទ ចង់ចេះពីរបៀបបង្កើតហ្វុនអក្សរយូនីកូដនេះណាស់ ដើម្បីទុកអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់ នឹងបានប្រើប្រាស់ផង ។
    អ៊ីម៉ែលរបស់ខ្ញុំគឺ trak_kakda@yahoo.com

  39. sam ថ្ងៃអង្គារ ទី 30 ខែធ្នូ 2008 / 10:32 ព្រឹក

    Hello, every one on lone

  40. ជោត ទិត ថ្ងៃពុធ ទី 15 ខែកក្កដា 2009 / 11:15 ព្រឹក

    អ្នកទាំងអស់គ្នា! ឥឡូវនេះ Photoshop CS4 មាន Font ដែលអាចប្រើបានហើយ
    ខ្ញុំទើបបានទទួល Font kh for graphic ពីលោក ហាន ។

  41. ភារៈ ថ្ងៃពុធ ទី 19 ខែសីហា 2009 / 1:01 ព្រឹក

    បើដូចសមមិត្ត ជោត ទិត និយាយ (សូមទោស ដែល I ហៅ ដូចនោះ) មានសង្ឈឹម ហើយ ខា.ញុំ្​ ! តែ ខា ញុំ រក លើ google ម៉ា ង៉ាយ ហើយនឹង អត់ ឃើញ សោះ ហូហូ…កំពុងត្រូវការប្រីផង.ខា ញំ ប្រើ photoshop cs4 indesign cs4 autocad , 3d max នៅលើ window 7 ។ពេល install ខា ញំ យក khmer layout អីនោះ អីឡូវ គ្រប់ អក្សរ លេខ window បង្ហាញ តូចណាស់ ពិបាកមើលក្រែល ក្រៃ – គ្រប់កម្មវិធីទាំងអស់ខាងលើ។បើបងប្អូនណា មានបទពិសោទធ សូម ជួយដោះស្រាយ ខា.ញំ ផង។ សូមអរគុណ ទុក ជាមុន

  42. វឌ្ឍនា ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែ​មីនា 2010 / 6:06 ព្រឹក

    តើខ្ញុំអាចបញ្ចូល នៅក្នុង​ម៉ាសុីន Mac OSX បានដែររឺទេ។

  43. nimol ថ្ងៃសៅរ៍ ទី 13 ខែ​មីនា 2010 / 8:57 ព្រឹក

    បញ្ចូល​បាន​តែ​អាច​អត់​ដើរ។ វឌ្ឍនា​ប្រើ​ពុម្ព​​ដែល​ទើប​នឹង​ធ្វើ​ហើយ​នៅ​ប្លក់​ខ្ញុំ​ទៅ។

  44. ហេង គីមតាយ ថ្ងៃអាទិត្យ ទី 25 ខែ​មេសា 2010 / 1:40 ល្ងាច

    ខ្ញុំសង្ឃឹមថា”ខ្មែរអាចស្វែងរកឃើញនូវអ្វីដែល ខ្មែរចង់ឲ្យមាន”។

  45. ឌីប៊ីអេ ថ្ងៃសុក្រ ទី 4 ខែមិថុនា 2010 / 3:40 ល្ងាច

    សួស្តី តើមានហ្វុនខ្មែរយូនីកូដសម្រាប់កម្មវិធី CorelDraw ទេ? បច្ចុប្បន្នខ្ញុំប្រើតែ ហ្វូតូសប ស៊ីអេស ខូរែសដ្ររ អិចបី និង ស្រ៊ីឌីម៉ាកប្រាំមួយ ទេ ព្រោះម៉ាស៊ីនសេរ៊ីទាប។ ខ្ញុំចូលចិត្តហ្វុនខ្មែរយូនីកូដណាស់ ព្រោះវាមានច្រើនម៉ូដ ស្អាតៗ ហើយក៏ជួយលើកទឹកចិត្តអ្នកខំបង្កើតដែរ ។ តើលោកហុង អាចជួយខ្ញុំបានទេ?

  46. ទឹម បឿន ថ្ងៃសុក្រ ទី 4 ខែមិថុនា 2010 / 5:51 ល្ងាច

    មិន​មាន​ហ្វុនថ៍​ណា​ប្រើ​បាន​ជាមួយ CorelDraw ទេ ព្រោះ​វា​មិន​ដើរ​ជាមួយ​យូនីកូដ ។

  47. khmersoftware ថ្ងៃពុធ ទី 15 ខែកញ្ញា 2010 / 6:15 ល្ងាច

    សួស្ដីមិត្តៗ តើមានអ្នកណាមានពុម្ភអក្សរខ្មែរយូនីកូដថ្មីទេ
    ខ្ញុំបានឃើញវានៅវ៉ែប http://khmertype.blogspot.com/2009/11/blog-post.html ហើយស្អាតណាស់ តែខ្ញុំមិនដឹងថាពុម្ភនោះ
    ឈ្មោះអីទេ បើអ្នកណាមានសូមផ្ញើឲ្យខ្ញុំប្រើផង តាមរយៈ broskhmers@gmail.com

  48. Mr. Clean ថ្ងៃអង្គារ ទី 12 ខែតុលា 2010 / 9:29 ព្រឹក

    អីយ៉ា! អស់ស្ទះម៉ង ខ្ញុំរកកនែ្លងទាញយកអត់ឃើញទេ! បានត្រឹមតែមើល សូមមេត្តាបង្ហាញផ្លូវផង លោកម្ចាស់!!!!!!!!!!!!!!!!!!!!!

  49. សុផា ថ្ងៃពុធ ទី 3 ខែវិច្ឆិកា 2010 / 6:32 ល្ងាច

    ខ្ញុំក៏រកអត់ឃើញដែរសូមមេត្តាជួយប្រាប់ផង

  50. onohong ថ្ងៃអង្គារ ទី 12 ខែ​មេសា 2011 / 4:26 ល្ងាច

    I’m very appreciate to see that it is possible with Adobe photoshop. But it doesn’t compatible with ArcGIS Software(mapping software). It work incorrectly when i insert the text into the layout view. Can anyone help me with this? I wonder know why?

  51. sothea ថ្ងៃអង្គារ ទី 16 ខែសីហា 2011 / 11:19 ល្ងាច

    ខ្ញុំប្រើកម្មវិធីAutocad 2011មិនអាចវាយអក្សរយូនីកូដបានឡើយ តើលោកអ្នកអាចជួយប្រាប់ផងបានទេថាត្រូវធ្វើដូចម្តេច? តាមខ្ញុំបាទយល់ គឺមកពីអ្នកបង្កើត យូនីកូដ គាត់មិនដឹងថានៅលើលោកនេះ មានកម្មវិធី អូតូខេត ហ្វូតូសប …..ទេមើលទៅ ដែលផ្ទុយពីអ្នកបង្កើតហ្វុនលីមូន ដែលគេស្គាល់កម្មវិធីទាំងនេះ

  52. sothea ថ្ងៃអង្គារ ទី 16 ខែសីហា 2011 / 11:24 ល្ងាច

    ប៉ុន្តែពិបាកបន្ទោសដែរព្រោះ ពុម្ពអក្សរយូនីកូដ ជារបស់រដ្ឋ ថ្វិត្បិតតែងាយស្រួលក្នុងការសរសេរគួរអោយសរសើរក៏ពិតមែន ក៏ប៉ុន្តែហាក់មានលក្ខណៈចង្អៀតចង្អល់ និងមិនសូវស្អាតដូចពុម្ពអក្សរ លីមូនឡើយ។ពុម្ពអក្សររបស់យូនីកូដ ហាក់ដូចជាធ្វើដើម្បីតែបង្គ្រប់កិច្ច ឬបំពេញតាមផែនការតែប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s