អាសយដ្ឋាន មិន​មែន អស័យដ្ឋាន ឬ អាស័យដ្ឋាន​ទេ


ដើម្បី​លើក​យក​ពាក្យ​ដែល​ខ្ញុំ តែង​តែ​សរសេរ​ខុស ក៏​ដូច​​​ខ្មែរ​ជា​ច្រើន​បាន​សរសេរ​ខុស​ ខ្ញុំ​សូម​បង្កើត​ផ្នែក​មួយ​​ផ្សេង​ទៀត គឺ «អក្ខរាវិរុទ្ធ» ។ ការ​បង្កើត​ផ្នែក​នេះ​ឡើង គឺ​គ្រាន់​តែ​ដើម្បី​កុំ​ឱ្យ​ខ្ញុំ​ភ្លេច​ពាក្យ​ទាំង​នោះ ហើយ​ប្រើ​ច្រឡំ​ម្ដង​ទៀត ព្រោះ​រឿង​ភ្លេច​នេះ គឺ​វា​ញឹក​ញយ​ហើយ​សម្រាប់​ខ្ញុំ ។ ទោះ​បី​ជា​ផ្នែក​នេះ មាន​ប្រយោជន៍ ឬ មិ​ន​មាន​ប្រយោជន៍​សម្រាប់​ប្រិយមិត្រ ក៏​សូម​កុំ​យក​ទោស​ពៃ​អ្វី​នឹង​ខ្ញុំ​បាទ​ឡើយ ព្រោះ​វា​មិន​ជា​អ្វី​ធំ​ដុំ​ទេ ។ សូម​បញ្ជាក់​ថា ពាក្យ​ដែល​ខ្ញុំ​នឹង​យល់​ថា​ត្រឹម​ត្រូវ គឺ​ពឹង​លើ​វចនានុក្រម​តែ​មួយ​គត់​របស់​ខ្មែរ​យើង គឺ​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ​ជួន ណាត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជំទាស់​សម្រាប់​ការ​រិះគន់​ទាំង​ឡាយ​មក​លើ​ផ្នែក​នេះ​ដែរ បើ​មាន​ខុស​ក៏​សូម​ជួយ​កែ​ផង ដើម្បី​កុំ​ឱ្យ​វា​ខុស​ត​ទៅ​ទៀត ។ ឆ្លៀត​ឱកាស​នេះ ក៏​សូម​អរគុណ​ផង​ដែរ សម្រាប់​ការ​ចំណាយ​ពេល​​មក​អាន​ប្លក់​នេះ និង សូម​ជូន​ពរ ឱ្យ​មាន​សំណាង​ល្អ គ្រប់ ៗ គ្នា ។ សូម​អរគុណ !

តាម​ខ្ញុំ​សង្កេតឃើញ មាន​អ្នក​ប្រើ​មួយ​ចំនួន​ធំ បាន​សរសេរ​ពាក្យ «អាសយដ្ឋាន» ខុស​ដោយ​មិន​ដឹង​ខ្លួន ដែល​សរសេរ​ជា «អស័យដ្ឋាន ឬ អាស័យដ្ឋាន» ចំណែក​ពាក្យ​ដែល​ត្រឹម​ត្រូវ​គឺ «អាសយដ្ឋាន» នេះ​ទេ ។

អាសយដ្ឋាន ន. ( បា. ) ទី​សម្រាប់​នៅ​អាស្រ័យ, លំនៅ​នៃជនណា​មួយ​; ទី​នៅ​អាស្រ័យ​ដែល​គេ​សរសេរ​កា​ខ្នង​ស្រោម​សំបុត្រផ្ញើ​ទៅ​ឲ្យ​បុគ្គល​ណា​មួយ​ : សូម​សរសេរ​កាខ្នង​ស្រោម​សំបុត្រ តាម​អាសយ​ដ្ឋាន​របស់​ខ្ញុំ​ដូច្នេះ… ។ -សៈ​យ៉ាត់-​ឋាន បា.

12 thoughts on “អាសយដ្ឋាន មិន​មែន អស័យដ្ឋាន ឬ អាស័យដ្ឋាន​ទេ

  1. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 7:49 ល្ងាច

    លី​អ លីអ… តែ​សង្ស័យ​យើង​មិន​អាច​ប្រើ​ពាក្យ​នឹង​បាន​ទេ​ដឹង​ក្បឿន​អើយ អាចម៍​ឥណ្ឌា​នឹង!!!

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:06 ល្ងាច

    ទ្រាំ​ប្រើ​អាចម៍ ឥណ្ឌា​សិន​ចុះ ទម្រាំ​​មាន​អ្នក​ដក​អាចម៍​ឥណ្ឌា​ចេញ​ពី​ភាសា​យើង​អស់ ហាហា ។

  3. វីរិយា (Mr. V) ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 9:06 ល្ងាច

    ហាហាហា! ឌឺ​ ៩! កាភាក់ និង ក្បឿន!

  4. boran ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 1:54 ព្រឹក

    ខ្ញុំ មានចំងល់មួយ។​ តើយើង មានដែលមានគំនិតអភិវឌ្ឍ អក្សរខ្មែរយើងឲ្យ កាន់តែងាយស្រួល ក្នុងការសរសេរ​ទេ?
    ឧទាហរណ៏​ដូចជា​​​​ ពាក្យ​ “ខ្ញុំ” ជាដើម ពាក្យនេះគឺប្រើប្រាស់ សឹងតែរាល់ឃ្លា ដែលយើងសរសេរ អត្ថបទការងារ។​ ពាក្យនេះ ត្រូវវាយដល់៤​ Keys ដើម្បីបងើ្កតជាពាក្យនេះឡើង។​តើយើងមានគិតថានឹងបង្កើតនូវ Keys​​ បន្ថែមដើម្បីឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួល។ ដូចជា ចុចតេមួយ Keys បានតែម្តង?
    ខ្មុំដឹងថាយើងអាច កូពី​ និង​ ផាស់ ប៉ុន្តែ គំនិតខ្មុំគឺចង់ឲ្យមានការអភិវឌ្ឍ ទៅទៀតដើម្បីឲ្យមានការងាយស្រួលបន្ថែមទៀត។​ ខ្មុំធ្លាប់ប្រើ​​​ Macro​ ដើម្បីបង្កើនល្បឿនក្នុងការសរសេរ លើពាក្យដែលត្រូវចំណាយពេលវែង នឹងវាយ។ គឺខ្មុំឲ្យលេខកូតទៅអក្សរទាំងនោះ។ តើមាននរនាមានយោបល់ក្រៅពីនេះទេ?
    សូមអរគុណ​ បើគំនិតខ្មុំមិនទំនងទេ សូមកុំរវល់អី៕
    ជោគជ័យការងារ​

  5. សុភ័ក្ត្រ ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 8:14 ព្រឹក

    យាយ​តាម​តែ​ការ​ពិត​តើហ៍​លោក​វី​អើយ។ ចេះ​ឌឺ​អី​ខ្ញុំ តែ​បើ​ឌឺ​៩​ខ្ជិល​ណាស់​ទាល់​៩​កន្លះ​អី​ណោះ😛

  6. ទឹម បឿន ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 9:16 ព្រឹក

    ធ្វើ​បែប​ហ្នឹង​មិន​បាន​ទេ បូរាណ ព្រោះ​អក្សរ​និមួយ ៗ ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​កូដ​មួយ មិន​ដូច​លីមូន ឬ អេប៊ីស៊ី​ទេ ដែល​ចង់​ដាក់​យ៉ាង​ណា​ក៏​ស្រេច​តែ​ចិត្ត​យើង​ចង់​បាន ។ ការ​តម្រៀប តាម​លំដាប់​អក្សរ​ក៏​ពឹង​លើ​កូដ​នេះ​ដើម្បី​តម្រៀប​ដែរ ហេតុ​នេះ បើ​ដាក់​ពាក្យ​ខ្ញុំ​ទៀត តើ​ត្រូវ​តម្រៀប​វា​នៅ​ចន្លោះ​ណា​វិញ ក្នុង​ចំណោម ក,ខ,… និង ក្នុង​ចំណោម​ស្រៈ ? ហេតុ​ដូច​នេះ គឺ​វា​មិន​អាច​ទៅ​រួច​ទេ ។ សូម​អរគុណ !

  7. duongchan ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 2:35 ល្ងាច

    គ្រាន់តែអានចំណងជើង គេយល់បានហើយ ចាំបាច់សរសេរម៉ាវែង ខ្ជិលអានណាស់😛

  8. sokdara ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 5:48 ល្ងាច

    sopheak and beoun are not good

  9. Rainna ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 5:54 ល្ងាច

    so you’re good, huh?

  10. សុភ័ក្ត្រ ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 6:08 ល្ងាច

    Oh really? haha…. funny,. ok wish u good then,. : p

  11. វីរិយា (Mr. V) ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 6:12 ល្ងាច

    Sopheak and Beoun are not good, soooooo whaaaaat?

  12. ទឹម បឿន ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 10:33 ល្ងាច

    សុខដារាៈ អរគុណ😀

    ចន្ទៈ បញ្ជាក់​ប្រាប់​ឱ្យ​ច្រើន​បន្តិច ដើម្បី​កុំ​ឱ្យ​គេ​ថា ចេះ​តែ​បង្កើត​ឥត​ប្រយោជន៍, តាម​តែ​នឹក​ឃើញ😀 លើក​ក្រោយ កាត់​​ឱ្យ​ខ្លី​ហើយ កុំ​ឱ្យ​ចន្ទ​ពិបាក​អាន ហេហេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s