ចាប់ផ្ដើម​កាន់​យក​សីល ៥


ពេលនេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​​ដើម្បី​សមាទាន​សីល ៥ រួច​ជា​ស្រេច​ហើយ ។ ខ្ញុំ​​ចង់​កាន់​យក​និច្ចសីល​នេះ​ជា​បឋម និង​ឆ្ពោះ​​ទៅ​រក សីល ៨ ជា​បន្ត ។ បំណង​ដែល​ចង់​កាន់​នេះ មាន​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ ព្រោះ​យល់​​ថា​ឋានៈ​ជា​ឃរាវាស​នេះ ត្រូវ​​ប្រកប​ទង្វើ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​មិន​អាច​វៀរចាក​អំពើ​ហាម​ឃាត់ ៥ ប្រការ​ក្នុង​សីល ៥ នោះ​បាន​ឡើយ ​ម្យ៉ាង​យល់​ថា​ពុំ​ទាន់​ដល់​ពេល​សមគួរ​សម្រាប់​ខ្ញុំ​ ។ លុះ​ក្រោយ​ៗ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​បន្តិច​ម្ដង ដោយ​​ឈប់​ប៉ះពាល់​ជាតិ​សុរា ហើយ​ខ្ញុំ​ក៏​ធ្វើ​បាន​ដោយ​គ្មាន​លំបាក, ជា​បន្ទាប់​ខ្ញុំ​តាំង​ចិត្ត​មាំ​​ថា​មិន​យក​ទ្រព្យ​របស់​គេ​ដោយ​គេ​មិន​បាន​ឲ្យ​ ក៏​មិន​មែន​ជា​ការលំបាក, ការមិន​សម្លាប់​សត្វ​ក៏​ខ្ញុំ​ព្យាយាម​តាំង​ចិត្ត​ធ្វើ​បាន​បន្តិច​ម្ដងៗ, ខ្ញុំ​មិន​ធ្វើ​អំពើ​ខុសឆ្គង​ចំពោះ​ប្រពន្ធ​កូន​អ្នក​ដទៃ និង​ព្យាយាម​មិន​និយាយ​កុហក​ជា​ដើម ។ ការតាំង​ចិត្ត​ជា​រឿយៗ​នេះ ខ្ញុំ​យល់​ថា សមាទាន​សីល ៥ មិន​មែន​ជា​ការលំបាក​ទេ ហើយ​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ជីវិត​ជា​ឃរាវាស​នេះ​ដោយ​មិន​ប៉ះពាល់​ដល់​ការប្រកប​របរ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ផង ។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​វៀរចាក​​នូវ​អំពើ​ ៥ ប្រការ​នេះ​ចាប់​ពី​ពេល​នេះ​តទៅ ។

ពាក្យ​សីល​នេះ បើ​និយាយ​ឲ្យ​ខ្លី គឺ​ជា​ទម្លាប់​ ឬ​ជា​ចរិត​ប្រក្រតី​ធម្មតា​របស់​មនុស្ស គឺ​គេ​ធ្វើ​ទម្លាប់​​មួយ​ប្រក្រតី​ទាំង​ថ្ងៃ​ទាំង​យប់​​ខ្លួនឯង​ដោយ​ទៀង​តែ​ម្ដង ។ ចរិត​ប្រក្រតី​របស់​គេ​ដូចជា​​មិន​សម្លាប់​សត្វ មិន​លួច​ប្រពន្ធ​កូន​គេ​ជា​ដើម ។ ការ​​ប្រព្រឹត្ត​​ចរិយា​នេះ​មិន​ថា​នៅ​ចំពោះ​មុខ​គេ ឬ​កំបាំង​មុខ​ពី​គេ​នោះ​ទេ​គេ​តែង​ធ្វើ​ជា​ប្រចាំ បើ​​គេ​ធ្វើ​ខុស​ក្នុង​ពេល​ណា​នោះ មានន័យ​ថា​មនុស្ស​នោះ​អស់​សីល គឺ​អស់​ទម្លាប់​ល្អ ឬ​ប្រកាន់​ទម្លាប់​ល្អ​ពុំ​បាន ។ ដូច្នេះ​លោក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុខ ស្រឡាញ់​ចិត្ត​បរិសុទ្ធ គួរ​ចាប់ផ្ដើម​កាន់​យក​សីល​ពី​ពេល​នេះ​តទៅ កុំ​គិត​ចាំ​ដល់​ខ្លួន​ចាស់​ទើប​រក​សីល ព្រោះ​សីល​នេះ​អាច​ប្រព្រឹត្ត​បាន​ មិន​ប្រកាន់​ថា​ចាស់​ឬ​ក្មេង មាន​ក្រ ល្អ​អាក្រក់​ឡើយ ។

3 thoughts on “ចាប់ផ្ដើម​កាន់​យក​សីល ៥

  1. តា ម៉ាប់ ថ្ងៃសុក្រ ទី 18 ខែវិច្ឆិកា 2011 / 10:32 ព្រឹក

    ចំពោះ​ខ្ញុំពិបាកត្រង់ សុរាមេរយ និង បាណាតិបាតា ណឹងដូចជួយ​មិនបាន​សោះ ហេហេហេ

  2. timboeun ថ្ងៃសុក្រ ទី 18 ខែវិច្ឆិកា 2011 / 11:28 ព្រឹក

    ព្យាយាម​បន្តិច​ទៅ គង់​នឹង​បាន​ទេ ។

  3. Hul menghung ថ្ងៃអាទិត្យ ទី 16 ខែធ្នូ 2012 / 5:39 ល្ងាច

    បើចង់បាននោះទាល់តែស្គាល់ពីខ្លួន និង ដើមកំណើតខ្លួន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s