និយាយ​អំពី​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច”…


ប្រលោមលោក​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច” ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់ សុខ ចាន់ផល មាន​អ្នក​ខ្លះ​​ដំណាល​​ថា​ជា​រឿង​ខ្មោច ប៉ុន្តែ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច ជា​រឿង​បែប​កំប្លែង ចំណែក​ខ្ញុំ​យល់​ថា​​ជា​រឿង​របស់​មនុស្ស រឿង​រាប់​អំពី​តថភាព​របស់​មនុស្ស គ្រាន់តែ​យក​រឿង​ខ្មោច​មក​ប្រៀបធៀប ។ ប្រភេទ​រឿង​ប្រៀបធៀប​បែប​នេះ​ខ្ញុំ​ចូលចិត្ត​អាន​ជាង​គេ ព្រោះ​អាច​ឲ្យ​យើង​ដែល​ជា​អ្នក​អាន​បាន​ចូលរួម​គិត​ពិចារណា​​​ជាមួយ​នឹង​អ្នក​​​និពន្ធ និង​មាន​សេរីភាព​ក្នុង​ការប្រៀបធៀប ។ តើ​សាច់រឿង​នោះ​​ប្រៀបធៀប​ដូចម្ដេច ? សូម​អាន​សាច់រឿង​សង្ខេប​ខាង​ក្រោម ។

ដំណើរការ​ចាប់​ផ្ដើម ​និយាយ​អំពី​​ការប្រឡង​និទាន​រឿង​ខ្មោច ដែល​មាន​ទីតាំង​នៅ​គុក​ទួល​ស្លែង ។ មាន​តួអង្គ​ពីរ​នាក់​បាន​ចុះ​ឈ្មោះ​ចូលរួម,  គណៈមេប្រយោគ​ម្នាក់​ក្នុង​ចំណោម​នោះ តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ទាំងអស់​ជួយ​ផ្ដល់​ពិន្ទុ ព្រោះ​បេក្ខជន​ម្នាក់​ត្រូវ​ជា​កូន​គណៈកម្មាធិការ បើ​ឲ្យ​មេប្រយោគ​ដាក់​ពិន្ទុ ក្រែង​ថា​មិន​សុក្រឹត ។

បេក្ខជន​ទី​មួយ ដែល​ត្រូវ​ជា​កូន​របស់​គណៈកម្មាធិការ​ឡើង​និទាន​រឿង​របស់​គេ​មុន រឿង​នោះ​និយាយ​អំពី​ទេសចរណ៍​ឋាន​នរក គឺ​ជា​ទេសចរណ៍​ក្នុង​ការយល់សប្ដិ​របស់​គេ ហើយ​ក៏​បញ្ចប់​រឿង​នោះ​ដោយ​គ្មាន​ន័យ ធ្វើ​ឲ្យ​អ្នកស្ដាប់​ខក​ចិត្ត​នឹង​បេក្ខជន​នោះ​យ៉ាង​ខ្លាំង ។

បេក្ខជន​ទី​ពីរ​ឡើង​និយាយ​រឿង ខ្មោច​នាង​ណាត ។ រឿង​នេះ​និយាយ​អំពី​នាង​ណាត​ស្លាប់ និង​ការខ្លាច​ខ្មោច​នាង​ណាត​របស់​បុរស​ម្នាក់​តែ​ប៉ុណ្ណឹង សាច់​រឿង​បន្ត​និយាយ​តែ​អំពី​កូន​របស់​ខ្មោច​នាង​ណា​ប្រកប​ជីវិត​ជា​ធម្មតា ។ បេក្ខជន​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដូច​គ្នា ព្រោះ​ពួក​គេ​ខំ​ចំណាយ​លុយ​អស់ ២០០០៛ ដើម្បី​ទិញ​សំបុត្រ​ចូល​​ស្ដាប់​រឿង​ខ្មោច តែ​អ្នក​ឡើង​និទាន​នេះ មិន​និទាន​​អំពី​រឿង​ខ្មោច​ឲ្យ​ព្រឺព្រួច​ភ័យ​ខ្លាច​សោះ ។

បេក្ខជន​​​ចុះ​​ឈ្មោះ​ពីរ​នាក់​នេះ​និទាន​ចប់ ​គណៈកម្មាធិការ​ឡើង​ប្រកាស​ក្រែង​មាន​បេក្ខជន​ដទៃ​ទៀត​ចង់​ឡើង​ប្រកួត​ដែរ ។ ពេល​នោះ​គណៈកម្មាធិការ​ស្រី​បាន​ឡើង​​អំពាវនាវ​​លើក​ទឹកចិត្ត​ដល់​ខាង​ស្ត្រីៗ​​បាន​ឡើង​និទាន ព្រោះ​ថា​មាន​តែ​បេក្ខជន​ប្រុសៗ ​និទាន​រឿង​ខ្មោច​មិន​ចំ​រឿង​ខ្មោច ឲ្យ​ខាង​ស្រី​នោះ​ក្លាហាន​ឡើង​និទាន​ម្ដង​មើល៍ ។ គណៈកម្មាធិការ​នោះ​ជក់​និយាយ​រហូត​អ្នក​ស្ដាប់​ធុញ​គ្រប់​គ្នា ក្រោយ​ពី​និយាយ​ចប់ ស្រាប់តែ​មាន​នារី​ម្នាក់​​មិន​ដឹង​មក​ពី​ណា​ឡើង​មក​លើ​វេទិកា ក្នុង​សំលៀកបំពាក់​ពណ៌​ខ្មៅ សក់​កាត់​ស្មើ​កញ្ចឹង​ក ។ គ្រាន់តែ​ឃើញ​ភ្លាម​អ្នក​ស្ដាប់ ទាំង​គណៈកម្មាធិការ​ព្រឺ​រោម​គ្រប់​គ្នា និង​សរសើរ​ថា​នេះ​បាន​ចំ​ជា​អ្នក​និទាន​រឿង​ខ្មោច​មែន ។ នារី​នោះ​ឈ្មោះ ភីន (ខ្ញុំ​សង្ស័យ​ថា​អ្នក​និពន្ធ​យក​ឈ្មោះ​ប្រពន្ធ​ខ្ញុំ) ។

នាង​បាន​និទាន​រឿងរ៉ាវ​របស់​នាង​លំបាក​វេទនា​នៅ​សម័យ​ខ្មែរ​ក្រហម ។ ការនិយាយ​ហ្នឹង​រៀបរាប់​តែ​អំពី​រឿង​ខ្លួនឯង​យ៉ាង​នេះ​យ៉ាង​នោះ មិន​ឃើញ​មាន​រឿង​ខ្មោច​​លង​នៅ​ក្នុង​សាច់រឿង​សោះ រហូត​អ្នក​ស្ដាប់​គ្រប់គ្នា​ទ្រាំ​លែង​បាន ក៏​ស្រែក​កាត់​ការនិទាន​របស់​នាង ។ នាង​ភីន ប្រាប់​ថា នាង​ឡើង​មក​និទាន​រឿង​ខ្មោច ដែល​និទាន​រឿង​របស់​នាង​លំបាក​យ៉ាង​ណា​ខ្លះ​កាល​ជំនាន់​ខ្មែរ​ក្រហម​នោះ ព្រោះ​នាង​ជា​ខ្មោច​ដែល​ដែល​ស្លាប់​ក្នុង​ជំនាន់​នោះ ហ្នឹង​ឯង ។ គ្រាន់តែ​ឮ​ថា​ជា​ខ្មោច​ពិត​ដូច្នេះ អ្នក​ស្ដាប់​ក៏​ភ័យ​រត់​ចែក​ជើង​គ្នា ទាំង​បេក្ខជន​ពីរ​រូប​នោះ​ផង នៅ​សល់​តែ​គណៈកម្មាធិការ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ គឺ​តា​ចក់​ដែល​ជា​ឪពុក​របស់​បេក្ខជន​​ប្រុស​ម្នាក់​នោះ​ដែល​នៅ​ចាំ​ហុច​រង្វាន់​ដល់​នាង​ភីន ដែល​ទទួល​បាន​ជយលាភី រួច​ហើយ​ក៏​សន្លប់​នៅ​នឹង​កន្លែង​នោះ​អស់​ទៅ ។

ឃើញ​សាច់រឿង​ប៉ុណ្ណេះ លោក​អ្នក​អាន​អាច​កាត់យល់​បាន​ហើយ​ថា​រឿង​នេះ​​ជា​រឿង​ដែល​អ្នក​និពន្ធ​ចង់​និយាយ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​នោះ​ឯង ។

ក្នុង​សៀវភៅ​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច​” នោះ មាន​រឿង​ខ្លី​ផ្សេងៗ​ជា​ច្រើន​ទៀត, ក្នុង​នោះ រឿង “ឋានសួគ៌​លោកិយ” ក៏​ជា​រឿង​ល្អ​​ ដែល​បង្ហាញ​អំពី​សច្ចភាព និង​សេចក្ដី​សុខ​របស់​មនុស្សលោក​ពេល​គោរព​ប្រតិបត្តិ​តាម​​ព្រះពុទ្ធសាសនា ។

14 thoughts on “និយាយ​អំពី​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច”…

  1. តា ម៉ាប់ ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 12:42 ល្ងាច

    ខ្ញុំ​ចូល​ចិត្ត​ជាងគេ រឿង កំណប់ ។

  2. Samady KS ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 2:14 ល្ងាច

    ខ្ញុំ​ចូល​ចិត្ត​រឿង បាត់​កាបូប​លុយ

  3. ចាន់ផល ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 3:42 ល្ងាច

    រឿងនេះសរសេរយូរហើយ មុនស្គាល់ភីន ទៀតណា៎! ហេហេ

  4. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 3:53 ល្ងាច

    អាន​ឲ្យ​ប្រពន្ធ​ខ្ញុំ​ស្ដាប់ គាត់​ស្មាន​ថា​ចាន់ផល​យក​ឈ្មោះ​គាត់​ទេ​តើ😀

  5. ចាន់ផល ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 3:53 ល្ងាច

    អរគុណ បឿន និងមិត្តគ្រប់គ្នា ដែលនិយាយពី “ចង្កៀង​និទាន​រឿង​ខ្មោច”😉

  6. lavorn (ឡាវ័ន​) ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 4:07 ល្ងាច

    អរគុណ​ដែល​សង្ខេប​ឲ្យ​ស្តាប់​ ដូច​ជា​ជក់​ចិត្ត​ដល់​ហើយ​^^ ចុះ​តែ​ជិះ​យន្ត​ហោះ​ទៅ​ទិញ​ឥលូវ​ទេ​នៀក​😀

  7. lavorn (ឡាវ័ន​) ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 4:07 ល្ងាច

    ចង់​តែ​ជិះ​*

  8. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 4:27 ល្ងាច

    ផ្ញើ​លុយ​មួយ​ដុល្លារ​មក​ សុខ ចាន់ផល មក ឲ្យ​សុខ ចាន់ផល ផ្ញើ​សៀវភៅ​ទៅ​ឲ្យ​វិញ ។

  9. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 4:34 ល្ងាច

    @ចាន់ផល៖ ព្រោះ​ជា​ស្នាដៃ​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

  10. ពត៌មានទូរស័ព្ទ ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 / 10:03 ល្ងាច

    ធ្វើម្តេចបានអាននឹងគេ ? មានអ្នកណាផ្ញើរអោយមួយក្បាលមក

  11. ទឹម បឿន ថ្ងៃពុធ ទី 30 ខែវិច្ឆិកា 2011 / 8:34 ព្រឹក

    មិន​ដឹង​ផ្ញើ​តាម​ណា!

  12. សុភី ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែធ្នូ 2011 / 9:08 ព្រឹក

    ពេញ​ចិត្ដ​រឿង ទេសចរណ៍ស្ថាននរក

  13. sotheary ថ្ងៃអាទិត្យ ទី 29 ខែមករា 2012 / 2:53 ល្ងាច

    មិនដែល​អាន​រឿង​នេះ​ទាល់តែ​សោះ ប៉ុន្តែ​ធ្លាប់​ឭឈ្មោះ​អ្នក​និពន្ធនេះ​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s