ហេតុ​អី​គេ​ ♥ស្រលាញ់♥ យើង ?


បង​ប្អូន ! ខ្ញុំ​ផ្ដល់​យោបល់​មួយ​ចុះ ថា​ហេតុ​អី បាន​ជា​គេ​ស្រលាញ់​យើង ហើយ​ហេតុ​អី​បាន​ជា​យើង​ស្រលាញ់​គេ ? វា​មាន​ច្រើន​ករណី​ណាស់ តែ​សុំ​និយាយតែ​មួយ គឺ​ដោយ​សារ​យើង​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត ឬ គេ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត ។ ព្យាយាម​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត គេ​ច្បាស់​ជា​ស្រលាញ់​យើង​មិន​ខាន ។ ចុះ​ពេល​ឈប់​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត ? គិត​មើល​ខ្លួន​ឯង !😉

បំណង​ល្អ​ពី​អ្នក​ឯកទេស ។

6 thoughts on “ហេតុ​អី​គេ​ ♥ស្រលាញ់♥ យើង ?

  1. Bandith ថ្ងៃពុធ ទី 3 ខែតុលា 2007 / 1:33 ព្រឹក

    ការព្យាយាមធ្វើឲ្យគេសប្បាយចិត្ត ឬគេធ្វើឲ្យយើងសប្បាយចិត្តមិនមែនជាមូលហេតុធំនោះទេ តែវាអាចជាចំនុចតូចមួយប៉ុណ្ណោះ។ ចាំមានពេលខ្ញុំនិយាយពីបទពិសោធន៍ខ្ញុំអំពីបញ្ហានេះ តែអាលូវសុំទៅដេកសិន ស្អែកត្រូវក្រោកពីព្រឹកទៅរៀនហង….បាយ!!!

  2. Mr. V ថ្ងៃសៅរ៍ ទី 6 ខែតុលា 2007 / 2:23 ល្ងាច

    ខ្ញុំ​ជឿ​រឿង​និស្ស័យ​ច្រើន​ជាង! មនុស្ស​ខ្លះ​ទោះ​ជួប​មុខ​គ្នា​សឹង​តែ​កន្លះ​ជីវិត​​ហើយ​ក៏​មិន​មាន​អាច​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​បាន​ផង! តែ​អ្នក​ខ្លះ​ពេល​ជួប​ភ្លាប​ក៏​បាក់​ភ្នែក! តែ​ត្រង់​ថា​គេ​បាក់​បាន​យូរ​ប៉ុណ្ណា​នោះ​ខ្ញុំ​មិន​ដឹ​ងទេ! ព្រោះ​ស្នេហ៍កាំ​រន្ទះ​ វា​ខ្លាំង​ក៏​ពិត​មែន​តែ​ វា​ក៏​ឆាប់​រលាយ​បាត់​រូប​ទៅ​វិញ​ដែរ!
    ខ្ញុំ​ដឹង​ត្រឹម​ថា ពេល​ដែល​ស្រឡាញ់​មនុស្ស​ម្នាក់​ ត្រូវ​ចំណាយ​ពេល​មិន​ច្រើន​ទេ តែ​ពេល​ចង់​ភ្លេច​មនុស្ស​ម្នាក់​ទៅ​វិញ​ទេ ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន ហើយ​មិនដឹង​ថា​អាច​ភ្លេច​បាន​ឬ​អត់​ផង!

  3. ទឹម បឿន ថ្ងៃចន្ទ ទី 8 ខែតុលា 2007 / 7:57 ល្ងាច

    ល្បង​ក្ឌិត ខ្ញុំ​ចាំ​អាន​បទ​ពិសោធន៍​ល្បង😀

    តាវី និយាយ​ខ្ញុំ​ក៏​យល់​ស្រប​ដែរ តែ​ខ្ញុំ​បែរ​ជា​គិត​ថា និស្ស័យ​គឺ​យើង​ជា​អ្នក​បង្កើត​ខ្លួន​ឯង​ទៅ​វិញ​ទេ ។ បើ​យើង​មាន​ទំនោរ​គិត​ថា​ ចង់​ឲ្យ​វា​កើត​ឡើង វា​ប្រហែល​ជា​អាច​កើត​ឡើង បើ​ម្ខាង​ទៀត កំពុង​គិត​ដូច​យើង ហើយ​អ្នក​ទាំង​សង្ខាង មើល​ឃើញ​ពី​ចំណុច​ល្អ​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ប្រហាក់​ប្រហែល​គ្នា ដោយ​ស្រប​នឹង​ពេល​វេលា​​សម្រាប់​គ្នា​ ។

  4. តា្លដ ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 10:52 ល្ងាច

    ក្លា្លដលថ្ាសលថ

  5. ហនុមាន ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 11:35 ល្ងាច

    “គឺ​ដោយ​សារ​យើង​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត ឬ គេ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត” មានប្រសាសអីចឹងមិចត្រូវ
    ការស្រឡាញ់វាមិនធម្មតាដូចលោកមានប្រសាសនោះទេ មិនមានអ្នកណាគ្រាន់តែធ្វើឲ្យគេសប្បាយចិត្ត គេអាចស្រឡាញ់យើងនោះទេ ខ្ញុំមិនជឿ !​ចុះសិល្បះករ សិល្បះការី តួកម្លែងធ្វើឲ្យគេសើច សប្បាយចិត្ត លោកអាចសន្ថានថាគេស្រឡាញ់យើង​ឬយើងអាចស្រឡាញ់គេបានទេ?

  6. tanghin ថ្ងៃសៅរ៍ ទី 7 ខែ​មីនា 2009 / 6:38 ព្រឹក

    សួស្តី! ខ្ញុំឈ្មោះតាំងហ៊ីន។ ខ្ញុំជាបុរសម្នាក់កំពុងមានស្នេហាពេញខ្លួន។ នារីដែលខ្ញុំស្រលាញ់ក៏ស្នេហ៍ខ្ញុំខ្លាំងណាស់ដែរ។ ខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចល្អទេ? នាងកំពុងរត់ពាក្យដើម្បីទៅរស់នៅប្រទេសអាមេរិក តែនាងនៅស្រលាញ់ខ្ញុំ, ខ្ញុំក៍នៅស្រលាញ់នាងខ្លាំងណាស់ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s