បញ្ហា​ក្បត់​ចិត្ត


ដោយៈ លោក ចន្ទ ឫទ្ធី

ពេល​រៀបការ​ជា​មួយ​គូ​ស្វាមី​ភរិយា​ហើយ មុខ​ជា​គ្មាន​នរណា​ម្នាក់​ដែល​មិន​ប្រាថ្នា​ចង់​ឲ្យ​ដំណើរ​ជីវិត​គ្រួសារ​ថ្មី​ប្រព្រឹត្ត​ទៅ​យ៉ាង​មាន​សេចក្ដី​សុខ​ ស្ថិតស្ថេរ​យូរ​អង្វែង​អស់​មួយ​ជីវិត​នោះ​ទេ ប៉ុន្តែ ស្វាមី ឬ ភរិយា​ខ្លះ​បាន​ភ្លេច​ខ្លួន ភ្លើតភ្លើន សប្បាយ​នឹង​ការ​ក្បត់​ចិត្ត ដោយ​គេ​ភ្លេច​គិត​ថា​ក្ដី​ស្ុខ​ដេល​ទទួល​បាន​ពី​ការ​ក្បត់​ចិត្ត វា​គ្រាន់​តែ​ជា​ក្ដី​សុខ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ចំនែក​ឯ​ក្ដី​ទុកខ ដែល​កើត​ពី​ការ​ក្បត់​ចិត្ត​នេះ​វា​នឹង​ស្ថិត​នៅ​ជា​មួយ​នឹង​គេ​អស់​មួយ​ជីវិត​ ដូច​ជា​ក្ដី​ស្នេហ៍​ដែល​ធ្លាប់ តែ​ផ្អែម​ល្ហែម ក្លាយ​ចាំ​ល្វីង​ជូរចត់ កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា រវាង​ស្វាមី និង ភរិយា មិន​មាន​ការ​យោគយល់​គ្នា និង មាន​ការ​មិន​ទុក​ចិត្ត​គ្នា​កាន់​តែ​ច្រើន​ឡើង ហើយ​ពិបាក​នឹង​ល្អ​ជា​មួយ​គ្នា​វិញ​ណាស់ ដែល​ប្រៀប​ាន​ទៅ នឹង​កែវ​ដែល​ស្រាំ​ហើយ នៅ ថ្ងៃ​ណា​មួយ​កែវ​នោះ មុខ​ជា​នឹង​បែក ជាក់​ជា​មិន​ខាន​ឡើយ ។ បើ​មាន​បុត្រ​ធីតា អាច​នឹង​ធ្វើ​ឲយ​បុត្រ​ធីតា មិន​គោរព​រាប់​អាន​ជា​ឪពុក ឬ ជា​ម្ដាយ ។
ការ​ចូល​សម្រាក មុន​ក្រោយ និង ការ​ខ្វះ​របៀប​លំដាប់​ក្នុង​ការ​ធ្វើើ​ការងារ រហូត​ដល់​មិន​មាន​ពេល​វេលា​ឲ្យ​ដល់​អ្វី ៗ ដទៃ​ទៀត​របស់​គូ​ស្វាមី​ភរិយា គឺ​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​ធេង ដល់​ដំណើរ​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​វា​អាច​នឹង​ទទួល​បាន​នូវ ភាព​បរាជ័យ ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ថ្មី ដោយ​មាន​ភាគី​ណា​មួយ​ក្បត់​ចិត្ត​មួយ​ទៀត ។ ភាគ​ច្រើន​ភាគី​បុរស​ដែល​ច្រើ​តែ​លប​លួច​ទៅ​មាន​ទំនាក់​ទំនង​ជា​មួយ​ស្រី​ដ៏ទៃ​តៀត ឬ មួយ​ក៏​មាន​ភរិយា​បន្ទាប់​ទៀត ដេល​ជា​ដើម​ហេតុ​នាំ​មក​នូវ​ការ​ធ្វើ​បាប​ចិត្ត​ភរិយាយ និង កូន ៗ ។ ខាង​ក្រោម​ជា​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ការ​ក្បត់​ចិត្ត៖

  1. មាន​អាយុ​ខុស​ប្លែក​គ្នា​ច្រើន​ពេក ដែល​ធ្វើ​ឲ្យ​មាន​ទស្សនៈ មាន​ការ​យល់​ឃើញ​ប្លែក​គ្នា​ច្រើន​ពេក ឬ មិន​ចុះ​សម្រុង​នឹង​គ្នា ។
  2. វប្បធម៌​ផ្សេង​គ្នា ជន​ជាិត​ផ្សេង​គ្នា កាន់​សាសនា​ផ្សេង​គ្នា ដែល​ជា​ហេតុ​ថ្វើ​ឲ្យ​សម្រប​ខ្លួន​រក​គ្នា​មិន​បាន ។
  3. ការ​មិន​សម​ល្មម​នឹង​គ្នា ទាក់​ទង​ទៅ​នឹង​តម្រូវ​ការ​ខាង​ផ្លូវ​ភេទ ដែល​មាន​អតុល្យភាព ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ដល់​គ្នា ។
  4. ការ​គ្មាន​កូន​សម្រាប់​ត​វង្ស​ត្រកូល ដែល​ធ្វើ​ឲ្យ​ខ្វះ​ចំនង​ចង​ចិត្ត ។
  5. មាន​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ចំនូល​មិន​គ្រប់​គ្រាន់​នឹង​ចំណាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​ណា​មួយ អាច​ផ្ដោត​អារម្មណ៍​តែ​លើ​កិច្ច​ការងារ ហើយ​មិន​បាន​គិត​ដល់​មនុស្ស​ដែល​នៅ​ឯ​ផ្ទះ ដែល​អាច​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត កើត​មាន​ការ​អប្សុក កណ្ដោច​កណ្ដែង ហើយ​ឈាន​ទៅ​ដល់​កើត​មាន​ការ​ក្បត់​ចិត្ត ។
  6. មូល​ដ្ឋាន​អារម្មណ៍ មិន​មាន​ស្ថិរភាព ឆាប់​ធុញ​ទ្រាន់ ខ្វះ​ការ​ពិនិត្យ​ខ្លួន​ឯង អាត្មា​និយម ពេល​មាន​បញ្ហា​ច្រើន តែង​បន្ទោស​អ្នក​ដទៃ ។
  7. ភ្លាត់​សតិ ដូច​ជា​ពេល​កំពុង​ស្រវឹង​សុរា ឬ ភាគិ​ណា​មួយ​កំពុង​មាន​ចិត្ត​មិន​ប្រក្រតី ។
  8. ជា​មនុស្ស​មាន​ចំនុច​ខ្សោយ ដែល​បណ្ដាល​​មក​ពី​គ្រួសារ​មាន​បញ្ហា ទើប​ត្រូវ​ការ​ជំនួស​នូវ​អ្វី​ដេល​ខ្លួន​ធ្លាប់​ខ្វះ​ពី​មុន​មក ហើយ​ចង់​បង្្ហាញ​ថា ខ្លួន​លេច​ធ្លោ​ជាង​អ្នក​ដទៃ ដើម្បី​បិទ​បាំង​ចំនុច​ខ្សោយ​របស់​ខ្លួន ។

 

7 thoughts on “បញ្ហា​ក្បត់​ចិត្ត

  1. VuthaSurf ថ្ងៃចន្ទ ទី 1 ខែតុលា 2007 / 5:23 ល្ងាច

    ជាការពិតណាស់ ការរស់នៅជាមួយគ្នាពិតជាមានជំលោះតិចតួច អាចកើតឡើងកេចមិនផុត តែអ្វីជាការសំខាន់នោះ គឺភាគីទាំងពីរ​ត្រូវមានការ​យោយល់គ្នា ទើបជាល្អ។

    ហេតុអី្វបុរសភាគច្រើនចូលចិត្តដើរលេង និង​មានស្រ្តីខាងក្រៅ?

  2. ទឹម បឿន ថ្ងៃចន្ទ ទី 1 ខែតុលា 2007 / 5:58 ល្ងាច

    បង​និយាយ​ត្រូវ ! ធ្វើ​ប្ដី​គេ ត្រូវ​ទទួល​ខុស​ត្រូវ​ច្រើន​ណាស់ ។ គិត​ពី អនាគត​ និង សុភមង្គល​គ្រួសារ ជា​កតប្បកិច្ច​ដ៏​ចំបង​របស់​ស្វាមី ។ បើ​ភ្លេច​ខ្លួន ហើយ​ធ្វើ​តែ​តាម​ទំនើង​ចិត្ត ពិត​ជា​មិន​អាច​រក​សុភមង្គល​ជូន​គ្រួសារ​បាន​ទេ ។ បង​មាន​បទ​ពិសោធន៍​ច្រើន បើ​មាន​ឱកាស អាច​ចែក​រំលែក​ដល់​ខ្ញុំ​ខ្លះ ពិត​ជា​ប្រសើរ​ណាស់😀 ។

    អរគុណ​ ដែល​បាន​ជួយ​ផ្ដល់​យោបល់ ។

  3. VuthaSurf ថ្ងៃអង្គារ ទី 2 ខែតុលា 2007 / 8:31 ព្រឹក

    ខ្ញុំមិនមានបទពិសោធន៍អ្វីឡើយ តែគ្រាន់ជាទស្សនៈយល់ឃើញ​របស់​ខ្ញុំ។ យើងត្រូវដឹងថា បើបុរស ឬស្រ្តី​ ដែលរៀបការហើយ ពួកគេត្រូវ​ដឹងថា ពួកគេបានក្លាយ​ទៅ​ជាប្តី ឬប្រពន្ធ និង​ជាឪពុក ឬម្តាយ នៅក្នុងគ្រួសារមួយ ដូច្នេះពួកគេមិនត្រូវធ្វើ​អ្វីឲ្យ​ហួសពីព្រំដែន​នៃគ្រួសារឡើយ។ ការបែកបាក់គ្រួសារ វាជារឿងមិនល្អ​ឡើយសម្រាប់​គ្រួសារ​ និង​សង្គមជាតិ​ទាំងមូល៕

  4. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែតុលា 2007 / 11:26 ព្រឹក

    ខ្ញុំ​សុំ​តែ​កុំ​ឲ្យ​មាន​ភាព​ល្អក់​កករ​ក្នុង​ជីវិត​ទេ ។ សុខ​ចិត្ត​លំបាក​កាយ ក៏​មិន​អី​ដែរ…

  5. Bandith ថ្ងៃពុធ ទី 3 ខែតុលា 2007 / 1:30 ព្រឹក

    អត់យោបល់អីទេខ្ញុំ គ្រាន់តែសូមឯកភាពយោបល់របស់អ្នកទាំងពីរ

  6. ពេជ្រ​សូលីកា ថ្ងៃ​ព្រហស្បតិ៍ ទី 18 ខែវិច្ឆិកា 2010 / 10:52 ព្រឹក

    សំរាប់ខ្ញុំវិញក៏មានគំនិតដូចគ្នាចឹងដែរ។​ក៏ប៉ុន្តែពេលខ្លះខាងគេជាប្តីក៏មិនសូវយល់ចិត្តប្រពន្ឋណាស់ណាដែរ​ហើយម៉្យាងវិញទៀតនោះ​គឺខាងប្រពន្ឋបើមានរឿងប្រច័ន្ទច្រើនជាងបុរស។​ចឹងហើយបើយើងមានរឿងអីដែរសង្ស័យគ្នានោះគួរតែមានពេលពិភាក្សាគ្នាខ្លះបានទើបវាល្អប្រសើរ។​ហើយត្រូវធ្វើកាលវិភាគប្រចាំសប្តាហ៏ដើម្បីពិភាក្សាក៏ដូចជាផ្តល់យោគបល់អោយគ្នាទៅវិញទៅមកថានរណាមានរឿងមិនសុខចិត្តរឿងអីនោះ​រឺក៏មិនមើលទៅមិនសមត្រង់ណាមួយនោះគួរនិយាយចេញមកកុំខ្មាស់អៀននោះអី។​សូមអស់យោគបល់ត្រឹមប៉ុណ្ណេះ​សូមអរគុណ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s