ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​​នៅ​បង់ក្លាដេស​​ដុត​បំផ្លាញ់​វត្ត​និង​ផ្ទះ​របស់​ពុទ្ធសាសនិក


ថ្ងៃ​អាទិត្យ​ទី ៣០ កក្កដា ២០១២, ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​ បាន​ដុត​បំផ្លាញ​វត្ត​ព្រះពុទ្ធ​សាសនា និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​កាន់​សាសនា​ព្រះពុទ្ធ​ នៅ​បង់ក្លាដេស ដើម្បី​តវ៉ា​ប្រឆាំង​​អំពី​ការបង្ហោះ​រូបភាព​នៃ​ការដុត​គម្ពីរ​កូអាន​នៅ​លើ​ Facebook ។ ការបង្ហោះ​នេះ ត្រូវ​បាន​គេ​ចោទ​ថា​ជា​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ជា​ពុទ្ធសាសនិក ប៉ុន្តែ​ក្មេង​ប្រុស​នោះ​បាន​បដិសេធ​ថា​ជា​រូប​ដែល​គេ tag មក​ឲ្យ មិន​មែន​ជា​រូបភាព​​ដែល​គាត់​បង្ហោះ​ខ្លួនឯង​ទេ ។ ក្រោយ​មក គណនេយ្យ​របស់​គាត់​ត្រូវ​បាន​លុប​ចោល​ពី Facebook ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង រ៉ាមូ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី ដាកា ហើយ​​រាលដាល​​ទៅ​តំបន់​ក្បែរៗ​នោះ ។

CNN ថា ផ្ទះ​​របស់​ពុទ្ធសាសនិក​ប្រហែល ៥០​ខ្នង, វត្ត​ចំនួន ៧ នៅ​ទីក្រុង រ៉ាមូ និង​វត្ត​ ៥​ នៅ​​​តំបន់​ផ្សេង​​​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ ។ ចំណែក​ចំនួន​អ្នក​របួស​នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​នៅ​ឡើយ​ទេ ។

ករណី​នេះ រដ្ឋាភិបាល​បង់ក្លាដេស​នឹង​​រៀបចំ​គណកម្មាធិកា​ស៊ើបអង្កេត​ឲ្យ​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ក្នុង​កំឡុង ១០​ថ្ងៃ ។ ចំណែក​លោក​រដ្ឋមន្ត្រី Mohiuddin Khan Alamgir បាន​ថ្កោល​ទោស​ចំពោះ​បក្ស​ប្រឆាំង​ “ជាតិ​និយម​បង់ក្លាដេស” ដោយ​ចោទ​ថា អំពើ​ហិង្សា​នេះ ​មាន​ការរៀបចំ​គម្រោង​ទុក​ជា​មុន និង​​បាន​រកឃើញ​ភស្តុតាង​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ ។

ការដុត​គម្ពីរ​កូអាន ក៏​បាន​នាំ​ឲ្យ​​កើត​មាន​អំពើ​ហិង្សា​នៅ ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន​ផង​ដែរ ។

ព័ត៌មាន​បន្ថែម៖ BBC, CNN

8 thoughts on “ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​​នៅ​បង់ក្លាដេស​​ដុត​បំផ្លាញ់​វត្ត​និង​ផ្ទះ​របស់​ពុទ្ធសាសនិក

  1. វិចូច ថ្ងៃចន្ទ ទី 1 ខែតុលា 2012 / 10:53 ល្ងាច

    ពិបាក​មែន….. ងប់​ងល់​នឹង​សាសនា​ដល់​កម្រិត​កំពូល។

  2. Samady KS ថ្ងៃអង្គារ ទី 2 ខែតុលា 2012 / 5:33 ព្រឹក

    ពួក អ៊ីស្លាម ច្រើន​តែ​ចឹង! មាន​តែ​សាសនា​នេះ​ទេ​ប្លែកៗ​ជាង​សាសនា​ដទៃ​ ទាំង​អស់

  3. vireah both ថ្ងៃអង្គារ ទី 2 ខែតុលា 2012 / 6:55 ព្រឹក

    ពិភពលោកនឹងកើតឡើងនូវសង្គ្រាមសាសនា ។

  4. Nataro ថ្ងៃអង្គារ ទី 2 ខែតុលា 2012 / 7:07 ល្ងាច

    ពួកនេះ កំលាំងពេញខ្លួនតែម្ដង សាសនាគេចឹងរឺ?

  5. Survive in Cambodia (@SurviveCambodia) ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែ​កុម្ភៈ 2013 / 5:31 ល្ងាច

    I dont understand (yet) kmer writing but where this picture has been taken? Very amazing and great!

  6. ethancrowley ថ្ងៃសុក្រ ទី 15 ខែ​មីនា 2013 / 4:23 ល្ងាច

    កំណាចខ្លាំអណាស់!

  7. ស្នាមញញឹមកម្ពុជា ថ្ងៃសុក្រ ទី 12 ខែកក្កដា 2013 / 9:57 ព្រឹក

    អីក៏សម្បើមដៃម្ល៉េះពួកនឹង។ ចេះការពាររបស់ខ្លួនបានល្អណាស់ ទាំងដែលបំផ្លាញរបស់គេ… យ៉ាប់ណាស់

  8. worldjonh ថ្ងៃអង្គារ ទី 26 ខែសីហា 2014 / 10:16 ព្រឹក

    Antique chamber by Shelly Handman

    Delivered by trustworthy construction in Cambodia
    construction materials, with owner prioritizing guest comforts, the featured powder room renovation provides a feel of classical French boudoir with its antique ambience.
    Designer Shelly Handman opted a traditional Biedermeier desk used as a dressing table as well as ornate two vintage French lamps. The room also featured six enormous mirror sheets in vintage age, two Chapelle sconces, antique Art Deco light suspended with an alabaster diffuser, and finally the vanity.
    “The freestanding vanity is a graceful piece of furniture that almost floats in the space,” said Handman. “With its open sides, it is quite a quirky piece – it adds a light-hearted touch and doesn’t take itself too seriously.”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s