ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ, សារព័ត៌មាន

ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)


ឃ្លាត​ទៅ!​សែន​ឆ្ងាយ! ជា​ភាពយន្ត​ថ្មី​និយាយ​អំពី​របប​ប្រល័យ​ពូជ​សាសន៍ ដឹកនាំ​រឿង​ដោយ​លោក ឆាយ បូរ៉ា អតីត​និស្សិត​ផ្នែក​ភាពយន្ត​នៅ​សាកលវិទ្យាល័យ វិចិត្រសិល្បៈ ។ នេះ​ជា​ខ្សែភាពយន្ត​ដំបូង​បង្អស់​របស់​លោក ។ សាច់រឿង​ផ្អែក​លើ​រឿង​ពិត​របស់​ម្ដាយ​ក្មេក​លោក​​ផ្ទាល់ (លោក​យាយ នួន សីលា) ។ រឿង​នេះ​​ធ្លាប់​​ដាក់​បញ្ចាំង​ក្នុង​ទិវា​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ក្នុង​ខែ​តុលា ឆ្នាំ ២០១០ និង មាន​ដាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​វប្បធម៌ មេតាហាវស៍​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ​ផង​ដែរ ។

គាត់​ថត​បាន​ល្អ​ណាស់ ធ្វើ​ឲ្យ​អ្នក​ទស្សនា​មួយ​ចំនួន​ទប់​ទឹកភ្នែក​មិន​បាន សូម្បី​បរទេស​ក៏​រលីងរលោង​ទឹកភ្នែក​ដែរ ជាពិសេស​ប្រពន្ធ​របស់​ខ្ញុំ ។ ក្រោយ​ពេល​ចប់ ពួក​បរទេស​គ្រវីក្បាល​ដក​ដង្ហើម​ធំ ។ បើ​មាន​ឱកាស សូម​កុំ​ភ្លេច​ទស្សនា​រឿង​នេះ ។

21 thoughts on “ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)”

  1. រឿងនេះ​ពិត​ជាល្អ​មើល​មែន!​សុំ​សរសើរ ខ្ញុំ​ជឿរថា​អ្នក​មិន​មើល​ហើយ​មិន​ហូរទឹកភ្នែក​ក៏​មាន​ចិត្ត​ក្រៀម​ក្រំ​​និង​អាណិត​អាសូរ​ដល់​តួសម្តែង​ទាំងអស់​នោះដែរ។

  2. គ្រាន់់តែឃើញចំណងជើង ក៏ចង់់ទស្សនាទៅហើយ!
    ខ្ញុំចូលចិត្តរឿងបែបកំសត់់ៗចឹងដែរ តែចូលចិត្តរឿងដែល
    និពន្ធចេញពិប្រវត្តិរឿងពិត ។រឿងប្រឌិត,ខ្ញុំមិនសូវចំណូលទេ ពីព្រោះ
    ខ្លាចបណ្ដែតមនោសញ្ចេតនាមិនពិតតាមដែរ 😀 ។

  3. ខ្ញុំក៏បានឃើញបងនិងប្រពន្ធរបស់បងដែរ កាលពីថ្ងៃនោះ។ ប្រពន្ធបងក្ដុល​ក្ដួលខ្លាំងដែរនឹងណាពេលមើលរឿងនោះ។ បងបានមើលរឿងប្លុកដែលខ្ញុំ​សរសេរហើយឫនៅ?​ ខ្ញុំដាក់ប្រកាសវាលើប្លុករបស់​ខ្ញុំដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s