ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)


ឃ្លាត​ទៅ!​សែន​ឆ្ងាយ! ជា​ភាពយន្ត​ថ្មី​និយាយ​អំពី​របប​ប្រល័យ​ពូជ​សាសន៍ ដឹកនាំ​រឿង​ដោយ​លោក ឆាយ បូរ៉ា អតីត​និស្សិត​ផ្នែក​ភាពយន្ត​នៅ​សាកលវិទ្យាល័យ វិចិត្រសិល្បៈ ។ នេះ​ជា​ខ្សែភាពយន្ត​ដំបូង​បង្អស់​របស់​លោក ។ សាច់រឿង​ផ្អែក​លើ​រឿង​ពិត​របស់​ម្ដាយ​ក្មេក​លោក​​ផ្ទាល់ (លោក​យាយ នួន សីលា) ។ រឿង​នេះ​​ធ្លាប់​​ដាក់​បញ្ចាំង​ក្នុង​ទិវា​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ក្នុង​ខែ​តុលា ឆ្នាំ ២០១០ និង មាន​ដាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​វប្បធម៌ មេតាហាវស៍​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ​ផង​ដែរ ។

គាត់​ថត​បាន​ល្អ​ណាស់ ធ្វើ​ឲ្យ​អ្នក​ទស្សនា​មួយ​ចំនួន​ទប់​ទឹកភ្នែក​មិន​បាន សូម្បី​បរទេស​ក៏​រលីងរលោង​ទឹកភ្នែក​ដែរ ជាពិសេស​ប្រពន្ធ​របស់​ខ្ញុំ ។ ក្រោយ​ពេល​ចប់ ពួក​បរទេស​គ្រវីក្បាល​ដក​ដង្ហើម​ធំ ។ បើ​មាន​ឱកាស សូម​កុំ​ភ្លេច​ទស្សនា​រឿង​នេះ ។

21 thoughts on “ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)

  1. សុផាត ថ្ងៃពុធ ទី 23 ខែ​កុម្ភៈ 2011 / 2:25 ល្ងាច

    អ្នកណាមិនទាន់បានទស្សនា ចាំទៅទស្សនាទាំងអស់គ្នាជាមូយខ្ញុំ!

  2. ណាមភីន ថ្ងៃពុធ ទី 23 ខែ​កុម្ភៈ 2011 / 2:40 ល្ងាច

    រឿងនេះ​ពិត​ជាល្អ​មើល​មែន!​សុំ​សរសើរ ខ្ញុំ​ជឿរថា​អ្នក​មិន​មើល​ហើយ​មិន​ហូរទឹកភ្នែក​ក៏​មាន​ចិត្ត​ក្រៀម​ក្រំ​​និង​អាណិត​អាសូរ​ដល់​តួសម្តែង​ទាំងអស់​នោះដែរ។

  3. sambatt ថ្ងៃពុធ ទី 23 ខែ​កុម្ភៈ 2011 / 5:58 ល្ងាច

    គ្រាន់់តែឃើញចំណងជើង ក៏ចង់់ទស្សនាទៅហើយ!
    ខ្ញុំចូលចិត្តរឿងបែបកំសត់់ៗចឹងដែរ តែចូលចិត្តរឿងដែល
    និពន្ធចេញពិប្រវត្តិរឿងពិត ។រឿងប្រឌិត,ខ្ញុំមិនសូវចំណូលទេ ពីព្រោះ
    ខ្លាចបណ្ដែតមនោសញ្ចេតនាមិនពិតតាមដែរ😀 ។

  4. khovshimeng ថ្ងៃពុធ ទី 23 ខែ​កុម្ភៈ 2011 / 6:11 ល្ងាច

    ខ្ញុំចង់មើលដល់ហើយរឿងនេះ

  5. khovshimeng ថ្ងៃពុធ ទី 23 ខែ​កុម្ភៈ 2011 / 6:13 ល្ងាច

    រឿងនេះខ្ញុំលឺថាអ្នកនិពន្ធទំរាំនឹងឃើញគឺប្រើពេលវេលាអស់ដល់ទៅ១០ឆ្នាំរឺក៏ប៉ុន្មានទេចាំអត់ច្បាស់ទេ បើបានមើលពិតជាសប្បាយចិត្តណាស់

  6. ពត៌មានទូរស័ព្ទ ថ្ងៃពុធ ទី 23 ខែ​កុម្ភៈ 2011 / 7:13 ល្ងាច

    ខ្ញុំមិនចង់អស់លុយហើយនាំគ្នាទៅរហេមរហាមទឹកភ្នែករលីងរលោង ទេខ្ញុំទៅផ្ទុះសំណើច ជាង ។

  7. cambodialife ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​កុម្ភៈ 2011 / 8:40 ព្រឹក

    វា​ពិតជាល្អមើលមែន កុំអោយឱកាសកន្លងផុតណា។​

  8. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​កុម្ភៈ 2011 / 9:36 ព្រឹក

    cambodialife: បាន​មើល​រួច​ហើយ?

  9. ម៉ន ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​កុម្ភៈ 2011 / 3:10 ល្ងាច

    ខ្ញុំទៅមើលអត់ដល់😀

  10. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​កុម្ភៈ 2011 / 5:09 ល្ងាច

    😀

  11. cambodialife ថ្ងៃសុក្រ ទី 25 ខែ​កុម្ភៈ 2011 / 6:09 ល្ងាច

    ខ្ញុំក៏បានឃើញបងនិងប្រពន្ធរបស់បងដែរ កាលពីថ្ងៃនោះ។ ប្រពន្ធបងក្ដុល​ក្ដួលខ្លាំងដែរនឹងណាពេលមើលរឿងនោះ។ បងបានមើលរឿងប្លុកដែលខ្ញុំ​សរសេរហើយឫនៅ?​ ខ្ញុំដាក់ប្រកាសវាលើប្លុករបស់​ខ្ញុំដែរ។

  12. ទឹម បឿន ថ្ងៃសុក្រ ទី 25 ខែ​កុម្ភៈ 2011 / 6:11 ល្ងាច

    អូហ៍!​ ឃើញ​ហើយ​ធ្វើ​មិន​ស្គាល់​គ្នា​ទៀត ។ មិន​ទាន់​បាន​មើល​ទេ ។ ខ្ញុំ​ទៅ​មើល​ឥឡូវ!

  13. ទឹម បឿន ថ្ងៃសុក្រ ទី 25 ខែ​កុម្ភៈ 2011 / 6:18 ល្ងាច

    ខ្ញុំ​ទើប​តែ​ដឹង​ថា​នេះ​ជា ទិវា😀

  14. cambodialife ថ្ងៃសៅរ៍ ទី 26 ខែ​កុម្ភៈ 2011 / 2:30 ល្ងាច

    ហាស បងអត់ដឹងថាខ្ញុំទេឬកាលពីថ្ងៃនោះ លោកអើយ!

  15. ទឹម បឿន ថ្ងៃចន្ទ ទី 28 ខែ​កុម្ភៈ 2011 / 8:59 ព្រឹក

    មិន​បាន​ដឹង​ទេ😀

  16. cambodialife ថ្ងៃចន្ទ ទី 28 ខែ​កុម្ភៈ 2011 / 2:01 ល្ងាច

    អូហ៏​ ខ្ញុំនឺងប្រាប់បងពេលជួបបងលើកក្រោយ។

  17. ទឹម បឿន ថ្ងៃចន្ទ ទី 28 ខែ​កុម្ភៈ 2011 / 2:17 ល្ងាច

    មិន​ប្រាប់​ក៏​បាន​ដែរ ព្រោះ​ស្គាល់​ហើយ ។ អរគុណ!

  18. sreyaun ថ្ងៃសៅរ៍ ទី 7 ខែ​មេសា 2012 / 2:42 ល្ងាច

    រឿងនេះពិតជាល្អណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s