ឃ្លាតទៅ!សែនឆ្ងាយ! ជាភាពយន្តថ្មីនិយាយអំពីរបបប្រល័យពូជសាសន៍ ដឹកនាំរឿងដោយលោក ឆាយ បូរ៉ា អតីតនិស្សិតផ្នែកភាពយន្តនៅសាកលវិទ្យាល័យ វិចិត្រសិល្បៈ ។ នេះជាខ្សែភាពយន្តដំបូងបង្អស់របស់លោក ។ សាច់រឿងផ្អែកលើរឿងពិតរបស់ម្ដាយក្មេកលោកផ្ទាល់ (លោកយាយ នួន សីលា) ។ រឿងនេះធ្លាប់ដាក់បញ្ចាំងក្នុងទិវាភាពយន្តអន្តរជាតិកម្ពុជាក្នុងខែតុលា ឆ្នាំ ២០១០ និង មានដាក់បញ្ចាំងនៅមជ្ឈមណ្ឌលវប្បធម៌ មេតាហាវស៍ភ្នំពេញកាលពីថ្ងៃទី ២២ ខែមីនានេះផងដែរ ។
គាត់ថតបានល្អណាស់ ធ្វើឲ្យអ្នកទស្សនាមួយចំនួនទប់ទឹកភ្នែកមិនបាន សូម្បីបរទេសក៏រលីងរលោងទឹកភ្នែកដែរ ជាពិសេសប្រពន្ធរបស់ខ្ញុំ ។ ក្រោយពេលចប់ ពួកបរទេសគ្រវីក្បាលដកដង្ហើមធំ ។ បើមានឱកាស សូមកុំភ្លេចទស្សនារឿងនេះ ។