សម្ភាសន៍​ការងារ​នៅ Web Essentials


ព្រឹកមិញ​ម៉ោង​១០ ទៅ​សម្ភាស​ការងារ PHP prgraming នៅ Web Essentials រយៈពេល​​ពីរ​ម៉ោង ។ ខ្ញុំ​បាន​ខំ​អស់​លទ្ធភាព​ចំពោះ​សម្ភាស​ផ្ទាល់​មាត់ ប៉ុន្តែ​​សោកស្ដាយ ព្រោះ​ធ្វើ​លំហាត់ PHP ដោយ​សរសេរ​កូដ​លើ​ក្រដាស​មិន​បាន​ល្អ និង​ធ្វើ​បាន​តែ​ប៉ុន្មាន​សំណួរ​ប៉ុណ្ណោះ ។ ធ្លាប់​តែ​សរសេរ​កូដ​លើ​កុំព្យូទ័រ មិន​ចាំ​ត្រង់​ណា​ប្រើ​ហ្គូហ្គល​ម៉ា​ផស មិន​សូវ​ចាប់​អារម្មណ៍​ចាំ keyword ដល់​មក​សរសេរ​លើ​ក្រដាស រក​នឹក​​មិន​ឃើញ តែ​ក៏​មាន​សំណួរ​ខ្លះ​ខ្ញុំ​មិន​ធ្លាប់​សរសេរ​កូដ​ប៉ះ​ដែរ ។

ឥឡូវ​មិន​ដឹង​ថា​លទ្ធផល​អាច​សង្ឃឹម​បាន​ឬ​អត់​ទេ ចូល​សប្ដាហ៍​ក្រោយ​ទើប​អាច​ដឹង​លទ្ធផល ។

24 thoughts on “សម្ភាសន៍​ការងារ​នៅ Web Essentials

  1. lavorn (ឡាវ័ន​) ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 10:39 ល្ងាច

    ជូន​ពរ​សំណាង​ល្អ​ណា៎​!

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 10:40 ល្ងាច

    ជូនពរ​អ៊‍ីចឹង ប្រហែល​សង្ឃឹម​ច្រើន​ហើយ អរគុណ​ណា!

  3. សុវិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:11 ល្ងាច

    ជូននននន ពររររ! អោយ​ពូ​បឿនននននន សម្ភាស​ជាបបបបបប់។

  4. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:14 ល្ងាច

    មែន​ហើយ​បង ! ឱ្យ​សរសេរ​លើ​ក្រដាស ពិត​ជា​យ៉ាប់​ជាង​សរសេរ​លើ​កុំព្យូទ័រ​ផ្ទាល់ !
    តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ សូម​ជូន​ពរ​ឱ្យ​បង​បាន​ជោគជ័យ !!!!
    (ចាំ​ពេល​មាន​កូន ចាំ​ខ្ញុំ​ហៅ​ពូៗ)

  5. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:26 ល្ងាច

    សូមសំណាងល្អ នឹងជួយអបអរ យ៉ាងមេចៗ កុំភ្លេចហៅពួកយើងទៅ ជប់លៀងផងណា នៅពេលបានការងារធ្វើ !😀

  6. សុភា ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:26 ល្ងាច

    មិនដែលអ្នកណាគេយកអ្នកអាយធីទៅអោយធ្វើលំហាត់សរសេរកូតលើក្រដាស់ចឹងទេ អ្នកណាទៅចាំអស់នោះ។ និយាយមែន ព្រោះបើខ្ញុំអ្នករើសវិញ បើចង់តេសកូដលើសម្ថភាព ខ្ញុំអោយធ្វើលំហាត់លើកំព្យូទ័រ តែខ្ញុំតេសសម្ថភាព Logic លើក្រដាស់ រឺតេសសម្ថភាពដោះស្រាយបញ្ហាលើក្រដាស់។ តែយ៉ាងណា ជួនពរអោយបានជាប់

  7. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:37 ល្ងាច

    សំណាង​ល្អ​ណា៎​បង! ^^*

  8. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:41 ល្ងាច

    អរគុណ​អ្នក​ទាំងអស់​គ្នា បើ​ខ្ញុំ​បាន​ជាប់ ចាំ​ជប់លៀង

  9. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែមិថុនា 2010 / 11:44 ល្ងាច

    សុភា៖ គេ​តេស្ដ៍​លើ​ក្រដាស​អ៊‍ីចឹង គេ​ចង់​ដឹង​ថា​យើង​ធ្លាប់​សរសេរ​លើ​កុំព្យូទ័រ បើ​ឱ្យ​សរសេរ​លើ​ក្រដាស​វិញ តើ​បាន​ប៉ុណ្ណា ជួន​កាល​អាច​វាយ​តម្លៃ​សមត្ថភាព​ពី​កូដ​ក្រដាស​ផង ។ ខ្ញុំ​ជឿ​ថា​វា​ល្អ​ម្យ៉ាង​ម្នាក់ តែ​ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​មិន​យក​កូដ​ក្រដាស​នេះ​ជា​គោល​ទៅ​ចុះ បើ​យក ខ្ញុំ​ធ្លាក់​ហើយ ។

  10. បាត់ដំបង ថ្ងៃសុក្រ ទី 18 ខែមិថុនា 2010 / 9:03 ព្រឹក

    បងបឿន ញុមលឺថាក្រុមហ៊ុនហ្នឹងគំរិះណាស់។ ហើយធ្វើបាបបុគ្គលិកទៀត។ ហ្នឹងគ្រាន់តែលឺពីមាត់ចាបមាត់ព្រាបទេ។

  11. ក្មេងស្រែ ថ្ងៃសុក្រ ទី 18 ខែមិថុនា 2010 / 9:18 ព្រឹក

    បាច់បារម្ភរ៉េ! ពូកែដូចលោកបឿនដឹងតាជាប់! (ហ្នេ, កុំភ្លេចអាពាក្យសន្យាណា៎, ជាប់ជប់លៀង! :P)

  12. សុភ័ណ្ឌ ថ្ងៃសុក្រ ទី 18 ខែមិថុនា 2010 / 10:23 ព្រឹក

    ជូនពរអោយបានប្រាក់ខែ 1000​ ដុល្លា…😉

  13. ហនុមាន ថ្ងៃសុក្រ ទី 18 ខែមិថុនា 2010 / 6:32 ល្ងាច

    ជប់លៀងនៅឯណា ? ប្រាប់ផង បើមិនបានទៅ ក៏ ហិតតាមខ្យល់បានដែរ !😀

    ខ្ញុំថាគេតេស្ត៍លើក្រដាសអាចឹង ត្រឹមត្រូវហើយ ព្រោះ សម័យអាលូវ មនុស្ស ប្រើ កំព្យូទ័រ ច្រើនណាស់ ចុចនេះ ចុចនោះ ចេញ ចម្លើយឯង បើប្រើក្រដាស បានប្រើខួរក្បាលច្រើន ។ ខ្ញុំ ជឿ ៩៩ ភាគរយ ថា បឿន មុខជា ជាប់ហើយ !

  14. វិសាល ថ្ងៃសៅរ៍ ទី 19 ខែមិថុនា 2010 / 8:04 ព្រឹក

    បងហនុមាន ចុះ១%ទៀតទុកធ្វើអី?

  15. ហនុមាន ថ្ងៃសៅរ៍ ទី 19 ខែមិថុនា 2010 / 8:12 ព្រឹក

    ទុកខ្លួនឯងខ្លះទៅមានកើតអី បានអោយ ទៅដល់​៩៩ ហើយ ចាត់ទុកថាសំណាងទៅ ចុះ !😀 និយាយលេងរ៉េ

  16. កំឡោះខ្មែរ ថ្ងៃសៅរ៍ ទី 19 ខែមិថុនា 2010 / 8:36 ព្រឹក

    ១០០ក៏ចាយមិនគ្រាន់ ១០០០ក៏ចាយមិនគ្រប់!

  17. ផ្កាយដុះកន្ទុយ ថ្ងៃសៅរ៍ ទី 19 ខែមិថុនា 2010 / 7:14 ល្ងាច

    និយាយទៅ​ ខ្ញុំអត់មានពាក្យអីនិយាយច្រើនទេ! មានតែសូមជូនពរឲ្យពូបឿនជាប់តែប៉ុណ្ណឹងឯង!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  18. Samady KS ថ្ងៃសៅរ៍ ទី 19 ខែមិថុនា 2010 / 8:49 ល្ងាច

    ទោះ​ជា​បឿន​ធ្វើ​ការ​បាន​ប្រាក់​ខែ​ប៉ុន្មាន​ក័​​ដូច​តែ​គ្នា​ដែរ ព្រោះ​ពេល​បើក​លុយ​ប្រហែល​ជា​មិន​បាន​ចាយ​ផង​មើល​ទៅ? ព្រោះ​អី​​ពេល​នេះ​មាន​ប្រពន្ធ​ហើយ ប្រាក់​ខែ​​ច្បាស់​ជា​ត្រូវ អាភីន ដក​ខ្ទេច ដក​ខ្ទី.. ត្រូវ​ចេះ​គឹប​លុយ​ខ្លះ​ៗ​ផង

  19. khmer stars ថ្ងៃអាទិត្យ ទី 20 ខែមិថុនា 2010 / 5:15 ល្ងាច

    Hopefully, u will be recruited as its staff. wishing u.

  20. ទឹម បឿន ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 10:37 ព្រឹក

    មើល​ទៅ​ដូច​ជា​មិន​ជាប់​ទេ😦

  21. ភារម្យ ថ្ងៃពុធ ទី 23 ខែមិថុនា 2010 / 4:58 ល្ងាច

    ខ្ញុំដូចជាប្រហែលៗក្រុមហ៊ុនហ្នឹង!

  22. KK ថ្ងៃអាទិត្យ ទី 27 ខែមិថុនា 2010 / 2:00 ល្ងាច

    So you already passed interview at Web essentials now?

  23. ផែន​ ភារុន ថ្ងៃអាទិត្យ ទី 25 ខែកក្កដា 2010 / 4:18 ល្ងាច

    តាមពិតទៅការសរសេរ Code នៅលើក្រដាសគឺគេគ្រាន់តែចង់ដឹងពីសមត្ថភាព
    របស់យើងតែប៉ុណ្ណោះ ។ ខ្ញុំក៏និស្សិតជំនាញ ITដែរប៉ុណ្តែខ្ញុំគិតថាយើងជាអ្នកផ្នែ
    កនេះគួរតែស្វែងយល់អោយបានច្បាស់ពី Code ផ្សេងៗ។
    ជាចុងក្រោយខ្ញុំសូមជូនពរលោក អោយសំរេចបំណងផងចុះ។
    ប្រសិនមាននណាមានចំនាប់អារម្មណ៍រាប់អានខ្ញុំបាទសូមទំនាក់តាម
    Tel : 089 721 988
    E-mail: phenphearun@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s