ដំណើរ​កម្សាន្ត​នៅ​កំពង់សោម​ជាមួយ​ប្រពន្ធ​លើក​ទី​ពីរ


ពេល​ការ​រួច​ភ្លាមៗ ទៅ​កំពង់សោម​ម្ដង​ កាល​ពី​ថ្ងៃ​ទី ១៨​នេះ ទើប​ទៅ​លេង​ម្ដង​ទៀត តែ​លើក​នេះ​មិន​ទៅ​កោះ​ទេ ព្រោះ​ទៅ​ហ្នឹង ដោយសារ​ឃ្លាន​គ្រឿង​សមុទ្រ និង​ចង់​​រ៉ូមេនទិក​ពីរ​នាក់​ប្រពន្ធ ។

អង្គរ​ពីរ​ដប និង​ម្ហូប​គ្រឿង​សមុទ្ទ ហូប​ទាល់តែ​តឹង​ពោះ​ង៉ាង


SPY ពីរ​ដប អង្គុយ​លើ​ខ្សាច់​មាត់​ឆ្នេរ

អត្ថបទ​ទាក់ទង៖

34 thoughts on “ដំណើរ​កម្សាន្ត​នៅ​កំពង់សោម​ជាមួយ​ប្រពន្ធ​លើក​ទី​ពីរ

  1. kooms ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 12:32 ល្ងាច

    ពិត​ជា​រួមែន​ទិក​មែន​បឿន​អើយ!

  2. ទឹម បឿន ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 1:04 ល្ងាច

    ទៅ​ដើរលេង​អ៊‍ីចឹងៗ សប្បាយ​ណាស់

  3. Dycan ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 1:49 ល្ងាច

    អស្ចារ្យណាស់!!!!​😀

  4. Samady KS ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 3:08 ល្ងាច

    បន្ទាប់​ពី​ដើរ​កម្សាន្ដ​រួច​ពេល​ត្រឡប់​មក​ភ្នំពេញ​វិញ​ក៏​ចាប់​ផ្ដើម​និយាយ​ពិភាក្សា​គ្នា៖
    បឿន​និយាយ៖ អូន​សំឡាញ​អ្ហើយ យើង​ដើរ​លេង​អស់​លុយ​ច្រើន​ណាស់ បង​ពិបាក​ចិត្ត​ណាស់​នៀក?
    អាភិន​​និយាយ៖ មិន​អី​ទេ​បង​សំឡាញ់ អស់​ក៏​អស់​ទៅ ចាំ​ខែ​ក្រោយ ប្រាក់​ខែ​បង​ទាំង​ប៉ុន្មាន​អូន​ដក​​ទុក​ឲ្យ​ខ្ទេច ដើម្បី​កាត់​បន្ថយ​ការ​ចាយ​វាយ​របស់​បង, យើង​សន្សំ​ឡើង​វិញ, ហា​ហា​ហា

  5. lavorn (ឡាវ័ន​) ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 3:48 ល្ងាច

    អ៊ូ​វ៉ោវ​!! មិន​ដឹង​សោះ​ថា​ បង​បឿន​មាន​ភរិយា​ស្រស់​ស្អាត​ ហើយ​គួរ​ឲ្យ​ស្រលាញ់​ទៀត​😀

  6. សិលា ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 4:09 ល្ងាច

    សូមអោយសុភមង្គល និងស្នេហាដ៏ផ្អែមល្ហែម របស់បឿន ថិតថេរ ជាអមតៈ៕

  7. កំឡោះខ្មែរ ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 5:07 ល្ងាច

    តួស្រីចាប់ផ្តើមបង្ហាញមុខ! ទស្សនិកជនបន្តិចទៀតនឹងបានឃើញមុខកាន់តែច្បាស់!

  8. nimol ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 5:27 ល្ងាច

    ពេលបានអានចំណងជើងមួយភ្លែត ខ្ញុំស្មានថា «… ជាមួយប្រពន្ធទីពីរ»😀

  9. កុមារកាមទេព ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 6:20 ល្ងាច

    អីក៏សាហាវម៉្លេះពូបឿន!! រកតែកន្លែងសង់ទីម៉ែត្រផង!!!
    បើបានដើរលេងមានលុយដូចពូចឹង ខ្ញុំមិនស្តាយទេ ឲ្យតែសប្បាយ!!! រកកន្លែងសប្បាយ ដូចជាស្ទូចត្រី ជិះទូកលេង (កាណូត) ដើរព្រៃ (លើកោះ)៕
    ចឹងៗនោះ សប្បាយ បើ់មានគ្នាច្រើនកាន់តែល្អ!!!

  10. ទឹម បឿន ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 6:40 ល្ងាច

    Dycan:🙂

    Samady KS: ធម្មតា​លុយ​ទុក​នៅ​នឹង​ប្រពន្ធ​ទាំង​អស់​ហើយ មិន​បាច់​ទាល់តែ​ដើរលេង​អស់​លុយ​ទើប​ប្រពន្ធ​ជំរិត​យក​នោះ​ទេ😀

    ឡាវ័ន៖ អរគុណ​ដែល​សរសើរ​ប្រពន្ធ​ខ្ញុំ

    សិលា៖ អរគុណ​ចំពោះ​ការជូនពរ

    និមល៖ កំហុស​របស់​និមល​ខ្លួនឯង​ទេ😀

    កុមារកាមទេព៖ មាន​អី​សាហាវ គេ​ដើរលេង​គ្រប់​តែ​គ្នា កន្លែង​ខ្លះ​អត់​សុវត្ថិភាព​គួរ​​កុំ​ដើរ​ដែរ

  11. តានាឡិកាដែក ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 6:43 ល្ងាច

    តាចាស់ហើយរឿងដើរមិនពូកែតែរឿង
    អីនុះតាពូកែណាស់វើយអាចៅៗទាំងអស់គ្នា។

  12. កុមារកាមទេព ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 7:05 ល្ងាច

    ខ្ញុំនិយាយពីសាហាវនោះ គឺអារូបទីមួយ ” អង្គរ​ពីរ​ដប និង​ម្ហូប​គ្រឿង​សមុទ្ទ ហូប​ទាល់តែ​តឹង​ពោះ​ង៉ាង” នោះតើ!!! ;D

  13. ទឹម បឿន ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 7:22 ល្ងាច

    អ៊‍ីចឹង​ទេ​អ្ហេស៍

  14. yango ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 10:17 ល្ងាច

    ច្រណែនបងបឿនឯងដល់ហើយ ចង់បានប្រពន្ធមួយនឹងគេដែរគ្រាន់ពេលចង់ដើរកំសាន្តនៅខេត្តឆ្ងាយៗមានអ្នកទៅជាមួយ តែទាស់តែញុមមានចរឹកចូលចិត្តនៅមា្នក់ឯងដ៏ចឹងចាំមើលខ្លួនឯងចាស់ជាងនេះក្រែងល៎ចង់មានជិវិតជាអ្នកមានគូរនិងគេ។:)

  15. ទឹម បឿន ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 11:13 ល្ងាច

    ចាំ​ដល់​ពេល​ចេះ​នៅ​ពីរ​នាក់​សិន​ទៅ

  16. ហនុមាន ថ្ងៃចន្ទ ទី 21 ខែមិថុនា 2010 / 11:20 ល្ងាច

    សុទ្ធតែជល់ដបអីឯណា ផង បឿន ? ធ្វើមិនដូចរ៉េ !😀 អរគុណបានចែកចាយ បើមិនបានដើរលេង នឹងគេ ឃើញតែ អង្គរ នឹង ម្ហូបក៏ឆ្អែតដែរ!

  17. ទឹម បឿន ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 12:25 ព្រឹក

    យ៉ាង​ម៉េច​ទើប​ឃើញ អង្គរ​និង​ដប​ឆ្អែត?

  18. ហនុមាន ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 12:29 ព្រឹក

    ប្រើការ ស្រម៉ៃខ្លះទៅ បើមិនអោយខ្ញុំស្រម៉ៃ ស្មានតែលិតកញ្ចក់កំព្យូទ័រ បានទៅអីហ្នឹង ? ខំៗ ឆក់ខានបានោឡើងឋាន សួរគ័ ហ្នឹងគេទៅណា ?😀

  19. ផ្កាយដុះកន្ទុយ ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 6:40 ព្រឹក

    សួស្តីពូបឿន! មើលទៅទិតជារ៉ូម៉ែនទិកណាស់!
    ខ្ញុំអត់មានអីនិយាយច្រើនទេ គ្រាន់តែសូមជួនពរពូនិងបងស្រីឲ្យកាន់តែស្រឡាញ់គ្នា​រហូតដល់ចាស់កោងខ្នងណាពូ… ហើយម៉្យាងទៀត ខ្ញុំភ្លេចប្រាប់ពូថា ពូនិងប្រពន្ធពូមើលទៅសមគ្នាណាស់…😉

  20. ទឹម បឿន ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 9:11 ព្រឹក

    ហេហេ អរគុណ​ផ្កាយ​អត់​កន្ទុយ😀

  21. ក្មេងស្រែ ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 9:22 ព្រឹក

    អឺទៅ, លោកបឿន ថតតាដបស្រា សុខចិត្តអោយមុខប៉ាពន្ធ មើលអត់ឃើញ! ហេស ហេស… និយាយលេងរ៉េ! រីករាយជាមួយផង!

  22. ទឹម បឿន ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 9:29 ព្រឹក

    អា​ហ្នឹង​ស្ទីល​គេ ឃើញ​ស៊ីអាត​ទេ?​😛

  23. ក្មេងស្រែ ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 9:42 ព្រឹក

    អាត! អាតណាស់!😆

  24. ទឹម បឿន ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 12:59 ល្ងាច

    😀

  25. បាត់ដំបង ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 4:52 ល្ងាច

    ឡូយណាស់ណ៎បានទៅរ៉ូមែនទិចពីរនាក់ប្រពន្ធ។ ចង់បានប្រពន្ធដែរហើយចឹង

  26. ហនុមាន ថ្ងៃអង្គារ ទី 22 ខែមិថុនា 2010 / 6:27 ល្ងាច

    មិនដឹងយកមកអំពល់ទុក្ខខអីរ៉េ បាត់ដំបងអើយ ដើរលេង សិនរ៉ៅ !😀

  27. Samady KS ថ្ងៃពុធ ទី 23 ខែមិថុនា 2010 / 7:20 ព្រឹក

    មែន​ហើយ​បង​ ហុនមាន​ អ្ហើយ មិន​ដឹង​យក​ប្រពន្ធ​​ធ្វើ​អី​ទេ ព្រោះ​នៅ​ក្មេង​ដែរ រឿង​មាន​ប្រពន្ធ​នេះ មិន​ចាំ​បាច់ ចាំ​​បាច់​ប្រើ Licience ស្អី​ទេ ប្រើ ត្រឹម​ Trials Version ក៏​បាន​ដែរ ដើម្បី​ងាយ​ស្រួល​បើ​យ៉ាង​ម៉េច​យ៉ាង​ម៉ា ប្ដូ​ចេញ​ភ្លេត

  28. ទឹម បឿន ថ្ងៃពុធ ទី 23 ខែមិថុនា 2010 / 10:25 ព្រឹក

    អត់​ឡៃសិន បន្តិច​អ៊ែរើ បន្តិច​អត់​ដើរ មាន​ឡៃសិន​​ដំណើរការ​ស្រួល​ណា មិន​ចេះ​អ៊ែរើ​ទេ មិន​ធានា​រ៉ាប់រង​ទៀត😀

  29. pisitnseiha ថ្ងៃពុធ ទី 23 ខែមិថុនា 2010 / 11:10 ព្រឹក

    ខ្ញុំ​ពិត​ជា​មាន​មោទនភាព​សំរាប់​បឿន​មែន​ទែន​ ដែល​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុងការ​នាំ​ប្រពន្ធ​ទៅ​ដើរ​លេង​ជាលើក​ទី២​នៅ​កំពង់​សោម។ សំរាប់​ខ្ញុំ​វិញ​មិន​ទាន់​ទេ ចាំ​មើល​តិច​ទៀត​ព្រោះ​អី​ អស់​ហូលីដេ​នៅ​កន្លែង​ការងារ​ហើយ រវល់​តាទៅ​អាមេរិក​១ខែកន្លះ​ ដល់​តែ​មក​វិញ​អត់ហូលីដេ​ទាំង​២នាក់​ហ្មង។

  30. សុវិចិត្រ ថ្ងៃពុធ ទី 23 ខែមិថុនា 2010 / 3:31 ល្ងាច

    @ពូ​សាមឌី៖ ហេហេហេ អី​គេ​ប្រពន្ធ​មាន Trial Version​ និង Full Version ទៀត? តើ​គេ​ទិញ​បាន​នៅ​ណា៎?😀

  31. កុមារកាមទេព ថ្ងៃពុធ ទី 23 ខែមិថុនា 2010 / 4:50 ល្ងាច

    @សុវិចិត្រ៖ អាTrial Version តាមខ្ញុំដឹង គឺសង្សារពេលស្រលាញគ្នាអត់មានរៀបការ ហើយ អាFull Versionហ្នឹង គឺសង្សារស្រលាញ់គ្នា ហើយរៀបការគេដឹងឮគ្រប់គ្នា!!! ចំនែកខ្ញុំប្រើអា free version ទេ!!!

  32. ភារម្យ ថ្ងៃពុធ ទី 23 ខែមិថុនា 2010 / 4:55 ល្ងាច

    ចាំពេលញ៉ុមមានពីងពង់ ចាំយកស្តាយបងបឿនទៅប្រើដែរ!😀

  33. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែមិថុនា 2010 / 7:47 ល្ងាច

    @បងពិសិដ្ឋ៖ បាន​ទៅ​ដើរលេង​នៅ​ប្រទេស​គេ​ហើយ មក​ច្រណែន​អី​នឹង​ខ្ញុំ​នៅ​តែ​ស្រុក​ខ្មែរ

    @ភារម្យ៖ រក​ស្ទីល​ថ្មី​ទៅ​ ស្ទីល​ខ្ញុំ​ទុក​ប្រើ​ពេល​ក្រោយ​ទៀត😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s