ភ្លៀងមួយមេយ៉ាងធំកាលពីម្សិលមិញ បណ្ដាលឲ្យផ្លូវទាបៗក្នុងទីក្រុងភ្នំពេញលិចអស់រយៈពេលជាច្រើនម៉ោង។
ផ្លូវទល់មុខផ្សារកណ្ដាល (រូបភាព ឌឹ ឃែមបូឌា ដេលី)
ឌឹ ឃែមបូឌា ដេលី ដែលចុះផ្សាយថ្ងៃនេះ បញ្ជាក់អំពីបញ្ហាទឹកជន់លិចនេះ តាមសំដីរបស់ក្រុមមន្ត្រីសាលាក្រុងភ្នំពេញ ដែលបន្ទោសទៅលើសំរាមដែលកកស្ទះក្នុងកំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីចំនួនបីថ្ងៃ ខណៈដែលក្រុមហ៊ុនស៊ិនទ្រីមិនអាចប្រមូលសំរាមទាំងអស់ក្នុងទីក្រុងភ្នំពេញ ។
តាម ឌឹ ឃែមបូឌា ដេលី ដដែល លោក ញ៉ែម សារ៉ន មានប្រសាសន៍ថា “វានឹងលែងជន់លិចទៀតហើយអំឡុងពេលភ្លៀងលើកក្រោយទៀត” ដោយលោកពន្យល់ថា បុគ្គលិកសាលាក្រុងបានដើរប្រមូលសំរាមចេញពីប្រព័ន្ធលូក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ ។
សូមបញ្ជាក់ថា ខណ្ឌដូនពេញ គឺជាខណ្ឌដែលជន់លិចខ្លាំងជាងគេក្នុងកំឡុងភ្លៀងកាលពីម្សិលមិញនេះ ចំណែកកន្លែងដែលលិចខ្លាំងផ្សេងទៀត ដូចជានៅផ្សារដេប៉ូ និងកន្លែងទំនាបដទៃទៀតដែលធ្លាប់លិចពីមុនមក ។
ប្រព័ន្ធលូថ្មីដែលដែលទើបនឹងបញ្ចប់គម្រោងថ្មីៗនេះ ចំណាយអស់ ២២លានដុល្លារ ក្រោមជំនួយរបស់ជប៉ុន បានជួយកាត់បន្ថយរយៈពេលទឹកជន់លិច ទោះជាមានសំរាមកកស្ទះច្រើនក៏ដោយ បើប្រៀបធៀបទៅនឹងមុនពេលរៀបចំប្រព័ន្ធលូថ្មី ។
ចូលចិត្តស្រុកខ្មែរសម្បូរភ្លៀង! ស្រុកថៃនេះគ្មានភ្លៀងអីសោះ! ក្ដៅណាស់!
ផ្ទះខ្ញុំគ្រប់ទឹកនឹងគេដែរ… មកធ្វើការបាត់ម៉ែមិននៅ ស្ទះទ-ទឹកហូរពេញផ្ទះ! តែភ្លៀងមួយមេធំអញ្ចឹង អាកាសធាតុត្រជាក់ជាងមុនបន្តិចដែរ!
ខ្ញុំវិញប៊ីសលិចផ្ទះ តែហ៊ានបន្តកន្លះម៉ោងទៀត ច្បាស់ជាសប្បាយបាចទឹកលេងហើយ។
ទឹកច្រើនបែបហ្នឹង បើយើងព្រលែង ក្រពើចូលទៅ តើស្ថានភាពនឹងក្លាយជាយ៉ាងណា ហ្ន៎..?
ហាស ហាហ… ហេងវិញមកពីស្រុកកាលពីចូលឆ្នាំ បានយកទូកត្នោតមកតាម គ្រាន់ទុកជិះលេង! ដឹងអីមានប៉ាយោជ បានជិះវាមកធ្វើការម្សិលម៉ិញហ្នឹងដែរ! 😀
I noticed that streets in Phnom Penh are still flooded with even raining like yesterday. I got stuck on the road traffic for awhile because of the rain.
ខ្ញុំក៏ស្ទះដែរ ចាំទម្រាំភ្លៀងរាំង ហើយជិះវាងផ្លូវលិចទឹកតាមផ្លូវគោកៗ ស្ទះទម្រាំចេញផុត ម៉ោង៣បានដល់កន្លែងធ្វើការវិញ ។
ញុមវិញទៅធ្វើការទាំងភ្លៀងផង លិចទឹកផង ខ្លាចមេ 😀
ភ្នំពេញជារាជធានីអច្ឆរិយៈ អោយតែដល់ខែភ្លៀង វានឹងប្រែកាយ ជាក្រុងវេនីស របស់អ៊ីតាលី។
ប្រមាណដប់ឆ្នាំជាងនេះ (ប្រហែលច្រើនជាងនេះទៀត) គេអភិរក្សលក្ខណៈពិសេសនេះបានល្អណាស់។
Oh my city!!! 😦
ឱ! ភ្នំពេញអើយ! ហាហាហា
ពេលភ្លៀងខ្លាំងម្តងៗខ្ញុំពិបាកចិត្តណាស់ព្រោះរកផ្លូវចូលផ្ទះមិនឃើញ!
ផ្លូវកម្ពុជាក្រើាមក័លិចុ , ផ្លូវស្តុបទេពផនផ្លូវម៉ៅសេងទុងផ្លូវនេរុក៏លិច ហើយស្អះទៀតផ្ទះខ្ញុំនៅចំកណ្តាលដូចកោះអញ្ចឹង!មិនដឹងខែណាឆ្នាំណាភ្នំពេញឈប់លិចបែបហ្នឺងទៀតទេគួរអោយធុញណាស់!
ឱ! ភ្នំពេញអើយ អ្នកលិចទឹកហើយគួរឲ្យអាសូរ្យ ប្រជាប្រុស្រីនាំគ្នាស្រែកថ្ងូរ ដោយសារជំនោរជន់ទឹកភ្លៀង ហាហាហាហា 😀
អ្នកណាថាទៅផ្សារអូឬស្សីជិះទូកខុស ??
មែន! ដូចលោកវិចិត្រថាមែន
កម្ពុជា! រាជាណាចក្រអច្ឆរិយៈ ពេលភ្លៀងខ្លាំង ក្រុងភ្នំពេញត្រូវជន់, ព្រៃឈើ មានការអភិវឌ្ឍន៍ទៅមុខជានិច្ច គឺកាប់ជិតអស់ពីស្រុកខ្មែរហើយ! ស្ទឹង ទន្លេបឹងបួរ ក៏បានត្រូវអភិវឌ្ឍដ៏ខ្លាំងក្លាដែរ គឺគេលប់ចោលទាំងអស់ដើម្បីសាងសង់ជាអគារធំៗ! ទាំងអស់នេះ សុទ្ធតែជាអច្ឆរិយៈទាំងអស់។
បន្តិចទៀត គឺរឹតតែអច្ឆរិយៈមែនទែន គឺនៅពេលណាដែលយួននៅពាសពេញស្រុកខ្មែរ ហើយជនជាតិខ្មែរប្រហែលជាក្លាយជាជនជាតិភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួនក៏មិនដឹង !!!!!
ឃើញភ្លឿងអីចឹងនឹកឃើញអនុស្សាវរីយ៍ពីមុន នឹកឃើញកាលវៀនមធ្យមនៅL’ITC, អោយតែភ្លឿង កំសត់ណាស់ពួកខ្ញុំ ណានឹកផ្ទះ…, អោយតែភ្លៀងអីចឹង អត់មាននរណាចង់ទៅទិញម្ហូបទិញអីទេ…អង្គុយមើលភ្លៀង…នឹកឃើញដល់តារាងបាល់ទាត់ពេញប្រៀបដោយទឹក នឹកឃើញដល់ផ្ទាំងដីដែលស្អិតជាប់នឹងបាតស្បែកជើង នឹកដល់ដើមពុទ្រា នៅក្បែរអន្តេវេសិកដ្ឋាន… និយាយអីចឹងដូចជានឹកដល់មិត្រភក្តរូមជំនាន់ដល់ហើយ 😦 😦
កំសត់បំផុតពេលភ្លៀងធ្លាក់ នាំគ្នាជុំនៅកណ្តាលបន្ទប់ អន្តេវេសិកដ្ឋាន អង្គុយមើលមុខគ្នាៗម៉ង់ៗ នឹងមើលទៅទឹកភ្លៀងដែលធ្លាក់ៗស្រក់តាម ក្បឿង ។
ចាក់ដីកប់បឹងអស់ភ្លៀងទិចៗក៏លិចដែរ ដប់ឆ្នាំទៀតលិចអា៤៤ជាន់មិនខាន