ភ្លៀង​ម្សិលមិញ ជន់លិច​ក្រុង​ភ្នំពេញ


ភ្លៀង​មួយ​មេ​យ៉ាង​ធំ​កាល​ពី​ម្សិលមិញ បណ្ដាល​ឲ្យ​ផ្លូវ​​​ទាបៗ​ក្នុង​ទីក្រុង​ភ្នំពេញ​​លិច​អស់​រយៈពេល​ជា​ច្រើន​ម៉ោង។

ផ្លូវ​ទល់មុខ​ផ្សារ​កណ្ដាល (រូបភាព ឌឹ ឃែមបូឌា ដេលី)

ឌឹ ឃែមបូឌា ដេលី ដែល​ចុះ​ផ្សាយ​​ថ្ងៃ​នេះ បញ្ជាក់​អំពី​បញ្ហា​ទឹកជន់​លិច​នេះ តាម​សំដី​របស់​ក្រុម​មន្ត្រី​សាលាក្រុង​ភ្នំពេញ ដែល​បន្ទោស​ទៅ​លើ​សំរាម​ដែល​កក​ស្ទះ​ក្នុង​កំឡុងពេល​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចំនួន​បី​ថ្ងៃ ខណៈ​ដែល​ក្រុមហ៊ុន​ស៊ិនទ្រី​មិន​អាច​ប្រមូល​សំរាម​ទាំងអស់​ក្នុង​ទីក្រុង​ភ្នំពេញ ។

តាម ឌឹ ឃែមបូឌា ដេលី ដដែល លោក ​ញ៉ែម សារ៉ន មាន​ប្រសាសន៍​ថា “​វា​នឹង​លែង​ជន់​លិច​​ទៀត​ហើយ​អំឡុង​ពេល​ភ្លៀង​លើក​ក្រោយ​ទៀត” ដោយ​លោក​ពន្យល់​ថា បុគ្គលិក​សាលា​ក្រុង​បាន​ដើរ​​ប្រមូល​សំរាម​ចេញ​ពី​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​ដូនពេញ កាល​ពី​ម្សិលមិញ ។

សូម​បញ្ជាក់​ថា ខណ្ឌ​ដូនពេញ គឺ​ជា​ខណ្ឌ​ដែល​ជន់​លិច​ខ្លាំង​ជាង​គេ​ក្នុង​កំឡុង​ភ្លៀង​កាល​ពី​ម្សិលមិញ​នេះ ចំណែក​កន្លែង​ដែល​លិច​ខ្លាំង​ផ្សេង​ទៀត ដូច​ជា​នៅ​ផ្សារ​ដេប៉ូ និង​​កន្លែង​ទំនាប​ដទៃ​ទៀត​ដែល​ធ្លាប់​លិច​ពី​មុន​មក ។

ប្រព័ន្ធ​លូ​ថ្មី​ដែល​​ដែល​ទើប​នឹង​បញ្ចប់​គម្រោង​ថ្មីៗ​នេះ ចំណាយ​អស់ ២២​លាន​ដុល្លារ ក្រោម​ជំនួយ​របស់​ជប៉ុន បាន​ជួយ​កាត់​បន្ថយ​រយៈពេល​ទឹក​ជន់​លិច​ ទោះ​ជា​មាន​សំរាម​កក​ស្ទះ​ច្រើន​ក៏​ដោយ ​បើ​ប្រៀបធៀប​ទៅ​នឹង​មុន​ពេល​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ ។

18 thoughts on “ភ្លៀង​ម្សិលមិញ ជន់លិច​ក្រុង​ភ្នំពេញ

  1. សុភ័ក្ត្រ ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 10:14 ព្រឹក

    ចូល​ចិត្ត​ស្រុក​ខ្មែរ​សម្បូរ​ភ្លៀង​! ស្រុក​ថៃ​នេះ​គ្មាន​ភ្លៀង​អី​សោះ! ក្ដៅ​ណាស់!

  2. Virya ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 10:48 ព្រឹក

    ផ្ទះ​ខ្ញុំ​គ្រប់​ទឹក​នឹង​គេដែរ… មក​ធ្វើ​ការបាត់​ម៉ែមិន​នៅ ស្ទះទ-ទឹកហូរ​ពេញ​ផ្ទះ! តែភ្លៀងមួយ​មេ​ធំអញ្ចឹង​ អាកាសធាតុ​ត្រជាក់​ជាង​មុន​បន្តិច​ដែរ!

  3. nhekborin ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 11:09 ព្រឹក

    ខ្ញុំវិញប៊ីសលិចផ្ទះ តែហ៊ានបន្តកន្លះម៉ោងទៀត ច្បាស់ជាសប្បាយបាចទឹកលេងហើយ។​

  4. Samady KS ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 11:33 ព្រឹក

    ទឹក​ច្រើន​បែប​ហ្នឹង ​បើ​យើង​ព្រលែង ក្រពើ​ចូល​ទៅ តើ​ស្ថានភាព​នឹង​ក្លាយ​ជា​យ៉ាង​ណា ហ្ន៎..?

  5. ក្មេងស្រែ ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 11:36 ព្រឹក

    ហាស ហាហ… ហេងវិញមកពីស្រុកកាលពីចូលឆ្នាំ បានយកទូកត្នោតមកតាម គ្រាន់ទុកជិះលេង! ដឹងអីមានប៉ាយោជ បានជិះវាមកធ្វើការម្សិលម៉ិញហ្នឹងដែរ!😀

  6. Piseth ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 11:37 ព្រឹក

    I noticed that streets in Phnom Penh are still flooded with even raining like yesterday. I got stuck on the road traffic for awhile because of the rain.

  7. ទឹម បឿន ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 11:47 ព្រឹក

    ខ្ញុំ​ក៏​ស្ទះ​ដែរ ចាំ​ទម្រាំ​ភ្លៀង​រាំង ហើយ​ជិះ​វាង​ផ្លូវ​លិច​ទឹក​តាម​ផ្លូវ​គោកៗ ស្ទះ​ទម្រាំ​ចេញ​ផុត ម៉ោង​៣​បាន​ដល់​កន្លែង​ធ្វើការ​វិញ ។

  8. បាត់ដំបង ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 12:03 ល្ងាច

    ញុមវិញទៅធ្វើការទាំងភ្លៀងផង លិចទឹកផង ខ្លាចមេ😀

  9. វិចិត្រ ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 1:58 ល្ងាច

    ​ភ្នំពេញជារាជធានីអច្ឆរិយៈ អោយ​តែ​ដល់​ខែភ្លៀង​ វានឹង​ប្រែកាយ ជា​​ក្រុងវេនីស​ របស់​អ៊ីតាលី។
    ប្រមាណ​ដប់​ឆ្នាំ​ជាង​នេះ (ប្រហែល​ច្រើន​ជាង​នេះ​ទៀត) គេ​អភិរក្ស​លក្ខណៈ​ពិសេស​នេះ​បាន​ល្អណាស់។

  10. Dycan ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 2:37 ល្ងាច

    Oh my city!!!😦

  11. រចនា ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 2:53 ល្ងាច

    ឱ! ភ្នំ​ពេញ​អើយ! ហាហាហា

  12. kagna ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 3:02 ល្ងាច

    ពេលភ្លៀងខ្លាំងម្តងៗខ្ញុំពិបាកចិត្តណាស់ព្រោះរកផ្លូវចូលផ្ទះមិនឃើញ!​
    ផ្លូវកម្ពុជាក្រើាមក័លិចុ , ​ផ្លូវ​ស្តុបទេពផន​ផ្លូវ​ម៉ៅសេងទុងផ្លូវនេរុក៏លិច​​ ហើយស្អះទៀត​ផ្ទះខ្ញុំនៅចំកណ្តាលដូចកោះអញ្ចឹង!មិនដឹងខែណាឆ្នាំណាភ្នំពេញ​ឈប់លិចបែបហ្នឺងទៀតទេ​គួរអោយធុញណាស់!

  13. Dycan ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 3:05 ល្ងាច

    ឱ! ភ្នំ​ពេញ​អើយ អ្នកលិចទឹកហើយគួរឲ្យអាសូរ្យ ប្រជាប្រុស្រីនាំគ្នាស្រែកថ្ងូរ ដោយសារជំនោរជន់ទឹកភ្លៀង ហាហាហាហា😀

  14. vankhea ថ្ងៃពុធ ទី 21 ខែ​មេសា 2010 / 7:13 ល្ងាច

    អ្នកណាថាទៅផ្សារអូឬស្សីជិះទូកខុស ??

  15. កូនខ្មែរ-បារាំង ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 3:39 ព្រឹក

    មែន! ដូចលោកវិចិត្រថាមែន
    កម្ពុជា! រាជាណាចក្រអច្ឆរិយៈ ពេលភ្លៀងខ្លាំង ក្រុងភ្នំពេញត្រូវជន់, ព្រៃឈើ មានការអភិវឌ្ឍន៍ទៅមុខជានិច្ច គឺកាប់ជិតអស់ពីស្រុកខ្មែរហើយ! ស្ទឹង ទន្លេ​បឹងបួរ ក៏បានត្រូវអភិវឌ្ឍដ៏ខ្លាំងក្លាដែរ គឺគេលប់ចោលទាំងអស់ដើម្បីសាង​សង់ជាអគារធំៗ! ទាំងអស់នេះ សុទ្ធតែជាអច្ឆរិយៈទាំងអស់។
    បន្តិចទៀត គឺរឹតតែអច្ឆរិយៈមែនទែន គឺនៅពេលណាដែលយួននៅពាស​ពេញស្រុកខ្មែរ ហើយជនជាតិខ្មែរប្រហែលជាក្លាយជាជនជាតិភាគតិចនៅ​លើទឹកដីកំណើតរបស់ខ្លួនក៏មិនដឹង !!!!!

  16. ភារ: ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:42 ព្រឹក

    ឃើញភ្លឿងអីចឹងនឹកឃើញអនុស្សាវរីយ៍ពីមុន នឹកឃើញកាលវៀនមធ្យមនៅL’ITC, អោយតែភ្លឿង កំសត់ណាស់ពួកខ្ញុំ ណានឹកផ្ទះ…, អោយតែភ្លៀងអីចឹង អត់មាននរណាចង់ទៅទិញម្ហូបទិញអីទេ…អង្គុយមើលភ្លៀង…នឹកឃើញដល់តារាងបាល់ទាត់ពេញប្រៀបដោយទឹក នឹកឃើញដល់ផ្ទាំងដីដែលស្អិតជាប់នឹងបាតស្បែកជើង នឹកដល់ដើមពុទ្រា នៅក្បែរអន្តេវេសិកដ្ឋាន… និយាយអីចឹងដូចជានឹកដល់មិត្រភក្តរូមជំនាន់ដល់ហើយ😦😦

  17. posoky ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 12:25 ល្ងាច

    កំសត់បំផុតពេលភ្លៀងធ្លាក់ នាំគ្នាជុំនៅកណ្តាលបន្ទប់ អន្តេវេសិកដ្ឋាន អង្គុយមើលមុខគ្នាៗម៉ង់ៗ នឹងមើលទៅទឹកភ្លៀងដែលធ្លាក់ៗស្រក់តាម ក្បឿង ។

  18. ពូជខែ្មរ ថ្ងៃសៅរ៍ ទី 1 ខែ​ឧសភា 2010 / 5:57 ល្ងាច

    ចាក់ដីកប់បឹងអស់ភ្លៀងទិចៗក៏លិចដែរ ដប់ឆ្នាំទៀតលិចអា៤៤ជាន់មិនខាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s