ស៊ិនទ្រី​បដិសេធ​ដែល​ថា សំរាម​ធ្វើ​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ


ក្រោយ​ពី​មន្ត្រី​សាលាក្រុង​ភ្នំពេញ​​​ដាក់​កំហុស​ទៅ​លើ​ក្រុមហ៊ុន​ស៊ិនទ្រី​បន្ទាប់​ពី​ភ្លៀង​ជន់លិច​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ដែល​ថា​ក្រុមហ៊ុន​នេះ​ប្រមូល​សំរាម​មិន​អស់​នៅ​ក្នុង​ទីក្រុង បណ្ដាល​ឲ្យ​ស្ទះ​លូ​ជន់​លិច​ក្រោយ​ពេល​ភ្លៀង​មួយ​​មេ​យ៉ាង​ធំ ក៏​មាន​ការ​បដិសេធ​ពី​​ស៊ិនទ្រី​ផង​ដែរ ។

តាម ឌឹ ឃែមបូឌា ដេលី លោក សេង ចំរើន អនុប្រធាន​ក្រុមហ៊ុន ស៊ិនទ្រី អិលធីឌី បាន​មាន​ប្រសាសន៍​ថា ក្នុង​ថ្ងៃ​សម្រាក ក្រុមហ៊ុន​របស់​លោក​បន្ត​ធ្វើការ​បោស​សម្អាត​ដដែល ដោយ​ប្រើ​កម្លាំង​៥០​ភាគរយ និង​ធ្វើការ​ពេញលេញ​វិញ​នៅ​ថ្ងៃ​ទី​២០​មក ។ លោក​ទទួល​ស្គាល់​ថា​អាច​បណ្ដាល​មក​ពី​បញ្ហា​កកស្ទះ​សំរាម​​ដែល​សេសសល់ តែ​មិន​គួរ​បន្ទោស​ក្រុមហ៊ុន​ស៊ិនទ្រី​ចំពោះ​បញ្ហា​ប្រព័ន្ធ​លូ​ណា​មួយ​នោះ​ទេ ។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​អ្នក​ចង់​និយាយ​ថា​អ្នក​ណា​ម្នាក់​ខុស​ឬ​ត្រូវ អ្នក​ត្រូវ​តែ​យល់​ឲ្យ​បាន​ច្បាស់​អំពី​កាតព្វកិច្ច​របស់​ពួកគេ” ។ លោក​បន្ថែម​ថា “ប្រហែល​ជា​ប្រព័ន្ធ​លូ​ខ្លួន​ឯង​មាន​បញ្ហា” ។

លោក មឿង សុផន បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា “អ្នក​អាច​សួរ​ក្រុមហ៊ុន​ស៊ិនទ្រី​ថា ហេតុអ្វី​បាន​ជា​សំរាម​ហូរ​ចូល​បំពង់​លូ?” លោក​ថា ការ​ជន់លិច​នេះ​ក៏​ដោយសារ​ភ្លៀង ជា​ភ្លៀង​លើក​ដំបូង ដែល​បំពង់​លូ​មាន​នៅ​មាន​ខ្សាច់​សល់​ពី​រដូវ​ប្រាំង បើ​ភ្លៀង​ធំ​ពីរបី​មេ​ទៀត កំទេចកំទី​នឹង​ត្រូវ​លាង​ជម្រះ​ពី​ប្រព័ន្ធ​លូ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​ក្បែរ​ផ្សារ​កណ្ដាល​ដែល​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​​រងគ្រោះ​ជន់លិច​ធ្ងន់ធ្ងរ គេ​ឃើញ​មាន​សំរាម​ច្រើន​ប្រភេទ​កក​ស្ទះ​មាត់​លូ ដូចជា​ដុំ​ឥដ្ឋ ដុំ​ថ្ម សំបក​ដូង ថង់​ប្លាស្ទិក និង​សំរាម​ផ្សេងៗ​ទៀត ។

5 thoughts on “ស៊ិនទ្រី​បដិសេធ​ដែល​ថា សំរាម​ធ្វើ​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ

  1. nhekborin ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 10:30 ព្រឹក

    អញ្ចឹងបានត្រឹមត្រូវ តើគួបន្ទោសអ្នកណា? ឬក៏គួបន្ទោសដល់ប្រជាពលរដ្ឋដែលចោលសំរាមគ្មានសន្តាប់ធ្នាប់?

    ចំពោះខ្ញុំវិញពិតជាមិនចូលចិត្តអាជាធរឡើយ។

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 10:48 ព្រឹក

    ខ្ញុំ​ក៏​មិន​ដឹង​បន្ទោស​ខាង​ណា​ដែរ ប្រព័ន្ធ​លូ​ទើប​ធ្វើ​ថ្មី បើ​បន្ទោស​សំរាម ខ្ញុំ​ក៏​មិន​សូវ​ជា​ឃើញ​សំរាម​ប៉ុន្មាន​ដែរ ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ភ្នំពេញ​វិញ ឃើញ​តាម​ផ្លូវ​បោស​ស្អាត​ណាស់ តែ​មិន​បាន​ពិនិត្យ​ត្រង់​លូ​ដែរ ។

  3. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 10:22 ល្ងាច

    អា​បញ្ហាហ្នឹង​វា​ទាំង​អស់​គ្នា​ហ្នឹង! អាជ្ញា​ធរ​ និង ប្រ​ជា​ពល​រដ្ឋ​គ្មាន​ស្មារតី​ស្រ​ឡាញ់​របស់​រួម ដល់​ពេល​ស្ទះ​លូចាប់​ផ្តើម​ទំលាក់​កំហុស​ដាក់​គ្នា!

  4. huoth seila ថ្ងៃសុក្រ ទី 23 ខែ​មេសា 2010 / 11:44 ព្រឹក

    ខាងក្រុមហ៊ុនស៊ិនទ្រីហ្នឹង គាត់ដឹងតែពីចាំយកលុយពីប្រជាពលរដ្ឋ។ ដោយក្រុមហ៊ុនបានសហការជាមួយ អគ្គិសនីកម្ពុជា។ ពេលចេញវិក័យប័ត្រថ្លៃភ្ឡើង គឺមកស្រេចជាមួយគ្នា ហើយការយកប្រាក់ទៀតសោត គឺក្រុមហ៊ុនជាអ្នកកំណត់យកលុយប្រចាំខែដោយខ្លួនឯង មិនបានមកជួបសម្ភាស ឬជូនដំណឹងជាមុនដល់អតិថិជនថា ១ខែត្រូវយកប៉ុន្មានទេ។ ស្រេចតែចិត្តក្រុមហ៊ុនស៊ិនទ្រីកំណត់។ នៅថ្ងៃណាមួយ ក្រុមហ៊ុនស៊ិនទ្រី នឹងមានរៀបចំបុគ្គលិកចុះដើរច្របាច់ក អតិថិជនយកប្រាក់ប្រចាំខែមិនខាន៕

  5. កុមារកាមទេព ថ្ងៃអង្គារ ទី 27 ខែ​មេសា 2010 / 11:53 ព្រឹក

    បន្ទោសទាំងអស់គ្នា ព្រោះតែមើលបំណាំគ្នា ក្នុងការថែរក្សាបរិស្ថាន!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s