ទាក់ទង​នឹង​ខ្ញុំ, ស្រុក​ខ្មែរ, អប់រំ

ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌


មិន​ចម្លែក​សម្រាប់​អ្នក​ដែល​ធ្លាប់​ចូល​ពេទ្យ​រដ្ឋ នៅ​ពេល​ឃើញ​អាកប្បកិរិយា​ពេទ្យ​ធ្វើ​មក​លើ​អ្នក​ជំងឺ និង​អ្នក​ថែ​អ្នក​ជំងឺ​ដោយ​ប្រើ​ពាក្យ​គំរោះគំរើយ ស្ដី​ថា​ដូច​សត្វ​ធាតុ ។ ពេទ្យ​ដែល​ខ្ញុំ​គិត​ថា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​នេះ ប្រហែល​ជា​ពេទ្យ​គន្ធបុប្ផា ដែល​ជា​ពេទ្យ​ពិនិត្យ និង​ព្យាបាល​រោគ​កុមារ ។ ខ្ញុំ​ទើបតែ​ចូល​ពេទ្យ​នោះ​​ជា​លើក​ទីមួយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ប្អូន​ជីដូនមួយ​ខ្ញុំ​ក្ដៅ​ខ្លួន​ខ្លាំង ។ ពេល​ចូល​ទៅ​ដល់​ក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​បីបួន​អ្នក ប្រុស​ម្នាក់​ស្រី​ពីរ ឬ​បី​នាក់​, ខ្ញុំ​មិន​ចាំ, ខ្ញុំ​មិន​ទាន់​បាន​និយាយ​អី ឬ​អង្គុយ​ផង ឮ​ពេទ្យ​នោះ​ស្ដី​ឱ្យ​មីង​ចំណាស់​ម្នាក់​កំពុង​បី​កូន​នឹង​ដៃ ដែល​ទំនង​ចាស់​ជាង​ពេទ្យ​នោះ ។ ពេទ្យ​និយាយ​កំបុតកំបុយ “ឮ​​ថា​ឱ្យ​ចេញ​ទៅ​ក្រៅ​ទេ!! ម៉េច​និយាយ​មិន​ស្ដាប់​គ្នា​ទេ​អ្ហី?” មីង​នោះ​ខំ​អង្វរ​រលីងរលោង​ទឹកភ្នែក​ ព្រោះ​គាត់​បារម្ភ​ពី​កូន​គាត់ ពេទ្យ​នោះ​នៅ​តែ​ដេញ​គាត់​ឱ្យ​ចេញ មីង​ក៏​បី​កូន​ចេញ​របៀប​មិន​អស់​ចិត្ត ។ រួច​ពេទ្យ​នោះ​បែរ​មក​សួរ​ខ្ញុំ “ឈឺ​អី?… អង្គុយ​កៅអី​មក!!” និយាយ​របៀប​គំរាម​សួរ​ចម្លើយ​អ្នក​ទោស​យ៉ាងម៉េច​មិន​ដឹង​ទេ រួច​ឱ្យ​ខ្ញុំ​ដាក់​ប្អូន​អង្គុយ​លើ​កៅអី គេ​មើល​តើ​អង្គុយ​បាន​ឬ​អត់ រួច​​ថា “កូន​ហ្នឹង​មិន​អី​ទេ យក​ទៅ​វិញ​ទៅ” ខ្ញុំ​ក៏​ថា “វា​ក្ដៅ​ឡើង​ចង់​សន្លប់ ហូរ​ឈាម​តាម​ច្រមុះ​ទៀត​ផង” ។ ពេទ្យ​ថា “ហូរ​ឈាម​តាម​ច្រមុះ​មិន​អី​ទេ យក​ទៅ​វិញ ម៉ោង​២​ចាំ​ចូល​មក​ម្ដង​ទៀត!” ខ្ញុំ​ក៏​អង្វរ​ថា​ឱ្យ​ជួយ​ពិនិត្យ​ក្មេង​បន្តិច​ទៅ ពេទ្យ​គេ​ត្អូញ “ធុញ​ណាស់​វ៉ី! មើល៍​យក​ថ្នាំ​ប៉ារា​ឱ្យ​លេប​មួយ​ចំហៀង​ទៅ ហើយ​ឱ្យ​ទៅ​ក្រៅ​ទៅ!” ពេទ្យ​ប្រុស​នោះ ក៏​យក​ថ្នាំ​​បោះ​​នៅ​លើ​តុ​មុខ​​ខ្ញុំ និយាយ​ថា “ណេះ! យក​ទៅ​លេប​ទៅ! លេប​មួយ​គ្រាប់​ហ្នឹង​ហ្មង​ទៅ!” រួច​ពេទ្យ​ៗ​គេ​នាំ​គ្នា​សើច​គ្នា​គេ ហើយ​​ដើរ​ទៅ​អង្គុយ​ធ្វើ​មិន​ដឹង ។ ខ្ញុំ​ចាប់ក្ដៅ​ទ្រូង​ភ្លាម រួច​ក៏​បី​ប្អូន​ដើរ​ចេញ​មក​ក្រៅ​វិញ និង​នាំ​ទៅ​ពេទ្យ​កុមារជាតិ ។ មិន​ស្មាន​ថា ពេទ្យ​កុមារជាតិ​ស្រួល​ជាង​ពេទ្យ​គន្ធបុប្ផា​សោះ ខ្ញុំ​ចំណាយ​លុយ ២០០០៛ ទិញ​សៀវភៅ​ចូល​ពិនិត្យ​រោគ និង​ចំណាយ ៦០០០៛ លើ​ថ្លៃ​បើក​ថ្នាំ និង​​មិន​ចាំបាច់​រង់ចាំ​យូរ​​ទៀត​ផង តែ​សេវា​ក៏​មិន​ល្អ​ខ្លាំង​ណាស់ណា​ទេ តែ​ចាត់ទុក​ថា​ប្រសើរ​ជាង​គន្ធបុប្ផា​ឆ្ងាយ​ណាស់ ។

តើ​អាកប្បកិរិយា​បែប​ពេទ្យ​នៅ​គន្ធបុប្ផា​បណ្ដាល​មក​អំពី​អ្វី? មក​ពី​ចរិត​របស់​ពេទ្យ​​ទាំង​នោះ ឬ​មក​ពី​ការនៅ​ជាមួយ​អ្នក​ជំងឺ​រាល់ថ្ងៃ ធ្វើ​ឱ្យ​គាត់​មួម៉ៅ លែង​ចេះ​និយាយ​ពាក្យ​ល្អ ចេះតែ​ពាក្យ​ជេរ ស្ដី​បន្ទោស ។ តែ​ទោះ​ជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​បន្ទោស​ដែរ ព្រោះ​អាកប្បកិរិយា​ហ្នឹង​វា​ជ្រុល​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់​មុខ​ពេទ្យ​ហ្នឹង​មែនទែន ។ ឧបមា​ថា ចៃដន្យ​ពេទ្យ​ហ្នឹង​ជា​បងប្អូន​ខ្ញុំ មក​លេង​ផ្ទះ​ខ្ញុំ​អី ខ្ញុំ​មិន​ខ្លាច​នឹង​តោង​ចាន​​បាយ​ចេញ និង​ដេញ​មិន​ឱ្យ​ស៊ី​បាយ​នោះ​ទេ ព្រោះ​វា​ដូច​ជា​ឆ្អែត​ពេញ​ទ្រូង​ណាស់ ថ្ងៃ​នោះ ។

39 thoughts on “ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌”

  1. វាជាការពិតណាស់បឿន ពេទ្យភាគច្រើននៅស្រុកខ្មែរយើងគឺមានចរិកដូច្នេះឯង។ មនុស្សមានចំណេះ មានជំនាញ​ តែគួរអោយស្តាយព្រោះពួកគេខ្វះសីលធម៌ និង​គុណធម៌។​ គ្រូពេទ្យភាគច្រើនដែលខ្ញុំបានជួបគឺពុំមានសីលធម៌វិជ្ជាជីវៈជាពេទ្យ​ឡើយ។ មិនដឹងថាពេទ្យទាំងនោះខ្វះការអប់រំផ្នែកសីលធម៌ឬយ៉ាងណានោះទេ។ កុំថាឡើយពេទ្យ សូម្បីតែសាស្ត្រាចារ្យ​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​សុខា​ភិបាល​ក៏មាន​សំដី និង​ ចរិក​មិន​អន់ប៉ុន្មានដែរ។​ ខ្ញុំកំពុងតែឆ្ងល់ថាគ្រូបង្រៀន​​/ អ្នកអប់រំ ហើយពេទ្យ​ទាំងនោះដើរតួជា​អ្នក​សង្គ្រោះជីវិត​មនុស្សយ៉ាង​ម៉េចទៅ​បើ​ពុត​របស់គាត់យ៉ាប់យ៉ាងនេះ។

  2. និយាយ​អញ្ចឹង​ ក្ដៅ​ចិត្ត​អញ្ចឹង មាន​ចង់​សាក​សរសេរមែល​ទៅ​ប្ដឹង​លោក​មេ​ធំ​(តា​ជន​ជាតិ​ស្វ៊ីស​ដែល​ខំ​ប្រឹង​រក​លុយ​មក​ចិញ្ចឹម​ពេទ្យ​គន្ធបុប្ផា​នេះ)របស់​ពេទ្យ​នេះ​ទេ?

  3. ខ្ញុំសង្ឃឹមថា ពេទ្យស្រុកខ្មែរនឹងកែប្រែសុជីវធម៍ឡើងវិញ! ខ្ញុំទើបបានឃើញមានការផ្សាយ ពីពេទ្យដែលចង់បានលុយតិចតួច ធ្វើអោយអ្នកជំងឺពិការមួយជីវិត! ឈឺមើលមិនកើតមិនប្រាប់ទេ នៅអង្គាមយកលុយអស់ចិត្ត! កាលមុនម៉ាក់ខ្ញុមដួលម៉ូតូ ប៉ះសរសៃក្បាល ទៅជាវៀចមាត់ពេលនិយាយ ពេទ្យខ្មែរនៅតែអោយទៅចាក់ថ្នាំ ចាក់ម្ជុលវិទ្យាសាស្ត្រ មួយថ្ងៃៗ ចំនាយមិនតិចទេ! ទីបំផុតក៏សំរេចចិត្តឈប់មើលនៅខ្មែរ(អស់ជាង១ខែឬ២ខែនៅខ្មែរ ខ្ញុំចាំ) ក៏ទៅស្រុកសៀមវិញ! ខ្ញុំសរសើរសេវា គេល្អ! តែតំលៃថ្លៃ ទីបំផុតម៉ាក់ខ្ញុំក៏បានជះសះស្បើយ! បើមានវេទិការនិយាយពីសុជីវធម៍ពេទ្យខ្ញុំក៏ចង់ ចូលរូមដែរ!
    បើតាមការរៀបអ្នកជំងឺខាងលើ និងជំងឺម៉ាក់ខ្ញុំគឺដូចគ្នាច្រើន! តែម៉ាក់ខ្ញុំមិនទ្រាំនៅស្រុកខ្មែរ យូរ តែមីងម្នាក់នោះត្រូវពេទ្យនោះបោកបាន ក៏ចេះតែទ្រាំទៅ! លុះដឹងហួសពេល ពេលទៅយួន ពេទ្យយួនថាងាប់សសៃបាត់! គួរអោយអាណិតគាត់ណាស់!

  4. ពេលដែលខ្ញុំបានលឺបឿននិយាយអញ្ចឹង ខ្ញុំចាំបានកាលពីក្មួយខ្ញុំឈឹ ហើយបាននាំ យកទៅពេទ្យគន្ធបុប្ផា ពុទ្ធោអើយ!​ពេទ្យនោះចំជាមហាពេទ្យមែន មហាឈ្លើយរក លេខដាក់គ្មាន និយាយស្ដីដូចរបបវាលពិឃាត គ្មានគោរពជីវិតមនុស្សទេ។កាល នោះក្មួយខ្ញុំបាក់ដៃ​ យកអោយពេទ្យគន្ធបុប្ផាមើល ពេទ្យនោះនិយាយពាក្យអសុរោះ អសីលធម៏ ទុជីវធម៏ជាទីបំផុត ប្រហែលជាពេទ្យនៅគន្ធបុប្ផាសុទ្ធតែពេទ្យចេញរបបវាលពិឃាតហើយមើលទៅ ។ពេលឈឺនៅស្រុកខ្មែរ បើអត់លុយដេកចាំតែងាប់ទៅ ហើយបើមានលុយ វិញក៏ទុកចិត្តពេទ្យដែរ ព្រោះពេទ្យខ្លះស្ដាប់មើលទៅ ពូកែបោកប្រាស់គេណាស់!

  5. វាមិនមែនមកពីពេទ្រស្ត្រេសដោយសារឃើញអ្នកជំងឺរាល់ថ្ងៃនោះទេ តែមកពីគេនាំគ្នាធ្វើចឹងហ្មង។ ប្រហែលជាកាលគាត់រៀន គាត់រៀនថា ធ្វើមុខក្រញូវ សំឡុតគេម្តងៗ កើតអាយុហើយមើលទៅ។

  6. អ្នក​ទាំងអស់​គ្នា​បន្ថែម​របោយ បន្ថែម​គ្រឿង​បន្តិច​ទៀត ខ្ញុំ​រឹតតែ​ណែន​ទ្រូង​ថែម​ទៀត ខឹង​ពេទ្យ​នោះ​មិន​ទាន់​បាត់​ទេ ។ និយាយ​ថា​ពេទ្យ​នៅ​គន្ធបុប្ផា និយាយ​ស្ដី​ដូច​កាល​របប​ប្រល័យ​ពូជសាសន៍ ពិត​ជា​ត្រូវ​ល្អ​ណាស់ ខ្ញុំ​រក​នឹក​មិន​ឃើញ តាមពិត​គឺ​អ៊‌ីចឹង ។

  7. បឿន​អើយ សូម្បី​បុគ្គលិក​ការិយាល័យ​នៅ​តាម​សាកល​វិទ្យាល័យ​ក៏​មិន​ណយ​ដែរ ពិសេស​សាលា​ខ្ញុំ​តែ​ម្ដង ។ ឆ្ងល់​ណាស់ ប្រហែល​ជា​គេ​បាន​ធ្វើ​ការ​ក្រសួង​មិន​ដឹង ​បាន​ធ្វើ​មារយាទ​ដូច​មនុស្ស​ព្រៃ​អ៊ីចឹង ។ មិន​ដឹង​ពួក​គាត់​រៀន​ចប់​ដល់​ថ្នាក់​ណា​ថ្នាក់​ណី​ខ្លះ​ទេ ចរិត​មិន​បាន​ស្មើ​ក្មេង​រើស​សំរាម​ផង ដែល​វា​ចេះ​គួរ​សម​សុំ​ទាន​សុំ​ធូប​អី​វា​សំពះ​ត្រឹម​ត្រូវ ។

    បើ​ហ៊ាន​ក្អក​ជាមួយ​ពួក​គាត់ មាន​តែ​នាំ​រឿង​ នាំ​ទុក្ខ​ដល់​ខ្លួន​ទេ ។ លទ្ធផល​ទទួល​បាន​គ្មាន​អី​ក្រៅ​ពី​ពាក្យ​បញ្ចោរ​ពី​ក្រោយ​ខ្នង​ទេ ម្នាល​អំបាល​ម៉ាន​នោះ ។ មនុស្ស​ជំពូក​នេះ គឺ​រស់​បាន​សុខ​នឹង​ពាក្យ​គេ​ជេរ​ហ្នឹង​ឯង ។

  8. ខ្ញុំគិតថាថ្ងៃក្រោយគឺប្តឹងគាត់តែម្តងទៅ មើលអត្តលេខ និងឈ្មោះពេទ្យហ្នឹង ហើយប្តឹងទៅការិយាល័យរដ្ឋបាល រឺការិយាល័យទទួលពាក្យបណ្តឹង ឬអ្នកកាសែត ។ធ្លាប់មានការព្រមានពេទ្យមួយចំនួននៅពេទ្យជប៉ុន ក្រោយមកពេទ្យ​ងដូចជា​ន់បើ។
    ព្រោះពេទ្យអស់មានប្រាក់ខែច្រើនជាងពេទ្យរដ្ឋមួយចំនួន
    អញ្ចឹងគាត់គួរតែរៀនឲ្យ​មាន​សុជីវធ៌ម កុំឲ្យគេដៀលថារស់នៅក្នុងសង្គមអ្នកចេះដឹងនឹងគេដែរ តែមានចារឹកព្រៃ។

  9. បានឭបឿន អូន រៀបរាប់បែបហ្នឹង បងក៍មិនស្រួលចិត្តដែរ ! បងគិតថា គួរតែនាំគ្នាលួច
    ថតរាល់សកម្មភាព មិនល្អ គ្មានសុជីវធម៌ របស់ពួកពេទ្យអស់ទាំងនោះ យកទៅប្តឹង
    ឬ ផ្សព្វផ្សាយ តាមរបៀបណាដែលអាច អោយអាមាស់មុខ ឬជ្រួលជ្រាបដល់ថ្នាក់លើ
    ម្តងទៅ !.
    រយះកន្លង បងក៍សង្កេតឃើញបែបហ្នឹងដែរ អ្នកធំ អ្នកមាន អ្នកមុខ អ្នកការ.. មួយចំនួន
    តែងតែប្រើសំដីទ្រគោះបោះបោក ដាក់អ្នកតូចទាបជាងខ្លូន តួយ៉ាងជាអ្នកបំរើ ឬ អ្នក
    បើកឡានអោយ ដោយមិនគិតថា ពួកគេក៍ជាមនុស្សដូចគ្នាសោះ !. ពួកគេមិនគិតទេ
    ថា៖ ធ្វើបែបហ្នឹងគ្មាននរណាគេសរសើរឡើយ ហើយជួញតែគេស្អប់ទៀត !.

    ខ្មែរយើងគួរតែមានផ្សព្វផ្សាយ ពីសុជីវធម៌ក្នុងការ និយាយស្តីគ្នារវាងមនុស្ស និង
    មនុស្សដូចគ្នា អោយបានច្រើន តាមទូរទស្សន៍ ឬ តាមសាលា ..។ល។

    បើនៅប្រទេសក្រៅជឿនលឿន គេគោរពសិទ្ធិគ្នាណាស់ !. ការនិយាយស្តីរកគ្នារវាង
    មនុស្សនិងមនុស្ស តែងតែទន់ភ្លន់ជានិច្ច ! មិនថា ជាអ្នកធំ ឬ តូចអ្វីទាំងអស់ !
    គេមិនដែលនិយាយឡូឡាដាក់គ្នា ឭៗ ដូចនៅខ្មែរយើងចឹងទេ !.
    គេជួយគ្នាណាស់ ប្រសិនបើបានជួបមនុស្សកំពុងមានគ្រោះថ្នាក់ចឹងទៀតនោះ !

  10. មក​ពី​គាត់​គិត​ថា​មាន​តែ​គាត់​ដែល​លើស​គេ អញ្ចឹង​ហើយ​ នេះ​ជាអំនួត​របស់​គាត់ ធ្វើ​អោយ​គាត​ភ្លេច​ក្រម​សីល​ធម៌​របស់​ជា​គ្រូពេទ្យ​អស់។​ ខ្ញុំ​ក៏​ធ្លាប់​ជួន កូន​មីង​ខ្ញុំ​ទៅ​ដែរ​ទី​នោះ​ ពេទ្យ​ថា​មិន​អី​ អោយ​ទៅ​ពេទ្យ​កៀន​ឃ្លាំង​ តែ​ពេទ្យ​កៀន​ឃ្លាំង​អោយ​ទៅ​ពេទ្យ​ខេត្ត​វិញ តាម​ពិត​ពេទ្យ​ខេត្ត​ បាន​អោយ​មីង​ខ្ញុំ​នាំ​កូន​គាត់​មក​ពេទ្យ​គន្ធ​បុប្ផា​នេះ លទ្ធ​ផល​ចុង​ក្រោយ​កូន​គាត់ស្លាប់​ទាំង​ក្មេង​ខ្ចី។

  11. ខ្ញុំធ្លាប់គិតដូចវិចិត្រអញ្ចឹង ។ ពេលខ្លះ ខ្ញុំអង្គុយហើយគិតថា តើតម្លៃមនុស្ស តម្លៃ​សីលធម៌ គុណធម៌ មនុស្សធម៌របស់ខ្មែរបាត់ទៅណាអស់ទៅ បានជាមិនដែល​ឃើញជនជាតិខ្មែរប្រើសម្ដីផ្អែមល្ហែម ឬ ចេះគោរពមនុស្សដូចគ្នាសោះ ឬ មួយវា​ជាចរិតរបស់ខ្មែរ ។

    ខ្ញុំមិនមែនលើកជើងថៃទេ តែតាំងពីខ្ញុំមកធ្វើការនៅស្រុកនេះ ខ្ញុំតែងតែ​សង្កេត​ឃើញ​ថា ប្រជាជន​គេ សូម្បីតែមនុស្ស​ចាស់ជាងយើង ជួនកាល​គាត់​នៅលើក​ដៃ​ជំរាប​សួរយើង​មុន ហើយភាសា​គេនិយាយ​​តែងតែមាន “សូម​អញ្ជើញ, ចាស៎​, បាទទាន, អរគុណ” ជានិច្ច ។ ពេលខ្ញុំទៅ​ពេទ្យនៅស្រុក​នេះ​ម្ដងៗ ខ្ញុំឃើញ​ទាំង​គិលានុបដ្ឋា​យិកា និង បុគ្គលិក​ផ្នែកផ្សេងៗ គេពិត​ជាយកចិត្ត​ទុកដាក់​អ្នក​ជំងឺ​​មិន​អោយ​ទាស់ចិត្តអី​បន្ដិច ។ រឹតតែ​គិត រឹតតែប្រៀបធៀប រឹតតែឈឺក្បាល ។

  12. ស្រុកខ្មែរយើងអីឡូវគឺអីចឹង!​ មិនមែនតែក្នុងមន្ទីពេទ្យទេ សូម្បីតាមទីផ្សារលក់ទំនិញក៍អីចឹងដែរ។ ថ្ងៃមួយនោះ​ខ្ញុំទៅផ្សារទិញអីវ៉ាន់១ចំនួន​ហើយតាមធម្មតាត្រូវពិនិត្យមើលសិនថា​របស់ល្អ​​រឺអត់?​ គ្រាន់តែខ្ញុំទៅដល់មិនទាន់បានមើលរបស់ត្រូវទិញផង ស្រាប់តែយាយប៉ិអ្នកលក់ នោះសួរខ្ញុំទាំងកំរោលថា តើមានលុយទិញទេ?​ បើអត់មានទេកុំមកឈរមុខតូបនេះ ដាច់ម៉ូយគាត់អស់ហើយ! ក្តៅឆេវតែម្តងខ្ញុំ!!!!!!! ក៍ដើរចេញទៅ ព្រោះរកវាចារថ្លែងមិនរួចសោះ។​ ហាស​ ហា​ ហា គិតៗទៅស្រុកខ្មែរយើងម្យ៉ាងដែរ មានគ្រប់រសជាតិតែម្តង។

  13. ស្អីគេ? រកសរសេរសំបុត្រទៅអាតាធំក្បាលទំពែកជនជាតិស្វីសនោះផង? ចង់ប្តឹងពី
    រឿងអី? វាមិនទៅផេះទេលោកអ៊ើយ ! ពួកអាពេទ្យអស់នោះ ហើយនឹងអាមេធំរបស់
    វាជនជាតិស្វីសនោះចរិតឈ្លើយ ហើយមើលងាយខ្មែរ ៩។ មិនបាច់ចាំឆ្ងល់ទេ រឿង
    នេះ ! បើមេវារបៀបយ៉ាងម៉េច កូនចៅរបស់វាក៏ចរិតរបៀបហ្នឹងដែរ។

    ខ្មែរក្រីក្រភាគច្រើនដែលមានកូនឈឺហើយគ្មានលុយគ្មានកាក់នោះ សុខចិត្តបីកូន
    ទាំងទឹកភ្នែក ទៅឈរស្តាប់ពួកអាងាប់ត្រូវគ្រាប់ មីប្រកាច់ពេទ្យឈ្លើយអស់ទាំង
    នោះស្តីឲ្យ ប្រើសំដីពាលាបាតផ្សារអាវ៉ាសែ មកលើអ្នកជំងឺ និងមកលើជនជាតិខ្មែរ
    គ្នាឯង។ រឿងអស់ទាំងនេះដើរសួរម៉ាស្រុកខ្មែរទៅ នរណាគេមិនល្បីនោះពីរឿងពួក
    អាឆ្កែពេទ្យ មីឆ្កែពេទ្យអត់សីលធម៌ទាំងនោះ?

    បើនិយាយពីអាមេរបស់ពួកវាជនជាតិស្វីសនោះវិញ មហាសែនអាមេឈ្លើយ ហើយ
    មើលងាយជនជាតិខ្មែរទៀត។ សំដីរបស់វាដូចគេជះទាំងកន្ថោរអញ្ចឹងមកលើជនជាតិ
    ខ្មែរក្រីក្រ។ មានមិត្តភ័ក្តិតាស៊ីក្លូម្នាក់គេបានរៀបរាប់ពីទុក្ខវេទនារបស់គេពេលដែលគេ
    បីកូនទៅជួបអាទំពែកជនជាតិស្វីសនោះ អង្វរសុំឲ្យវាជួយព្យាបាលកូនរបស់គាត់ដែល
    ទើបនឹងកើតហើយមានជំងឺមហារីក ប៉ុន្តែគ្រាន់តែដើរទៅជិត គ្នាមិនទាន់បានសួរអីផង
    ស្រាប់តែវាស្រែកគំហកខ្លាំងៗ ជំទាល ដេញចេញឲ្យឆ្ងាយពីវាភ្លាម។ អាកប្បកិរិយា
    បែបនេះវាមិនសមនឹងពេទ្យដែលមានតួនាទីជួយព្យាបាលជីវិតមនុស្សទេ។ តាស៊ីក្លូ
    កំពុងតែរកផ្សាយពត៌មានស្តីពីចរិតពាលាបាតផ្សាររបស់ហ្វូងអាពេទ្យនិងមីពេទ្យនៅ
    ពេទ្យគន្ធបុផ្ជាផង ស្រាប់តែចៅបឿនផ្សាយមុនទៅទៀត ……. ដើរសួរគេទៅបើមិន
    ជឿតាស៊ីក្លូនិយាយទេនោះថាតើពួកអាពេទ្យនិងមីពេទ្យនៅគន្ធបុផ្ផាមានអត្តចរិតបែប
    យ៉ាងម៉េចខ្លះ?

  14. កុំហៅក្រុមហ្នឹងថាពេទ្យអី! ក្រុមនៅកាល់ម៉ែត្រ គុន្ធបុប្ផា ។ល។ហ្នឹង គេច្រើនហៅថា ពួកអាព្រៃផ្សៃ ពួកមីព្រៃផ្សៃ! ខ្ញុំស្អប់ពួកអស់ហ្នឹងណាស់! តែលឺគេថាម្តងៗចង់តែទៅ
    ជេរអោយអស់ដៃ។

  15. នឹកឡើងចង់តែនិយាយ, ស្រុកយើងហេតុអ្វីក៏លំបាកម្លេះ? នៅពេលឈឺម្តងៗ មិនដឹងជាទៅរកពេទ្យនៅឯណាទេ កុំថាឡើយពេទ្យរដ្ឋសូម្បីតែពេទ្យឯកជនក៏លំបាកណាស់ដែល មុននឹងបានពិនិត្យត្រូវតំរង់ជួររងចាំមើលតែអ្នកសុំទានហើយត្រូវគេកាប់ដូចសាច់ជ្រូកបីជាន់។ ខ្ញុំស្គាល់ក្រយ៉ៅពេទ្យធុនអន់អស់ហ្នឹងឆ្អែតឆ្អន់ហើយ កុំថាឡើយពេទ្យសូម្បីតែអ្នកធ្វើអនាម័យក្នុងពេទ្យហ្នុងក៏យើងត្រូវហៅថាអ្នកគ្រូដែរ បើយើងមិនចេះក្បួនបព្ជោរទេត្រូវពួកមីអស់ហ្នុង អាអស់ហ្នុងស្តីអោយបោលមុខមិនខានឡើយ។ ទ្រាំៗទៅប្រយ័ត្នគេមិនមើលកូនយើង!

  16. ពួកពេទ្យអស់ហ្នឹង បើសិនជាយកលុយទៅជះលើក្បាលតែម្តងទើបសំដីពិរោះបន្តិច ធ្វើម៉េចបើស្រុកខ្មែរក្រ!!! ចឹងហើយបានជាពួកហ្នឹងមុខលុយបែបនេះ។ សូម្បីខ្ញុំ បង់ថ្លៃ insurance រាល់ខែផងនៅតែវាសំដីដូចជះអាច់ទាំងកន្ថោរដាក់។​ ដឹងអត់? ថ្ងៃមុនមិត្តភ័ក្តវាឈឹខ្លាំង ហើយគ្មានបងប្អូននៅជិត ខ្ញុំក៍យកវាទៅពេទ្យ។​ ពេលនោះ ប្រហែលម៉ោង​១២ថ្ងៃត្រង់។ ទៅដល់ភ្លាមឃើញអ្នកគ្រូពេទ្យម្នាក់ក៍ប្រញាប់សុំការ សង្រ្គោះភ្លែត។ ក្តៅឆេវ!!! អ្នកគ្រូពេទ្យនោះថា ធុញណាស់វ៉ី! កុំមកឈឺខុសពេល ខុសម៉ោងអីចឹង អញមិនទាន់បានស៊ីបាយផង!!! ចុះអាណាដែលដឹងមុនថាវាឈឺថ្ងៃណានោះ? នឹកឃើញចង់តែទៅទះពេទ្យនោះ២ ៣​កំផ្លៀងអីឡូវហ្នឹងទេ!!!

  17. កំណត់ចំណាំ៖
    ំ៏***បំរាម
    ១. ហាមយកកាម៉េរ៉ាចូរក្នុងមន្ទីរពេទ្យ
    ២. ហាមយកទូរស័ព្ទដៃ
    ៣. ហាមយកអាវុធជាតិផ្ទុះ

    ប៉ុនែ្តទោះជាយ៉ាងណាក៏ដោយ ក៏់ខ្ញុំសូមសរសើរដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមន្ទីរពេទ្យពុំមានការប្រព្រឹត្តអំពើរពុក
    រលួយ លើកលែងតែអស់លោកប៉ូលីសចរាចរនៅខាងក្រៅមន្ទីរពេទ្យ ដែលចាំរៀបចំសណ្តាប់ធ្នាប់អោយអ្នកជំងឺ ដែលអស់លោកនោះហ៊ានប្រព្រឹតអំពើរពុករលួយ ។

  18. តាម​ការ​ដែល​ខ្ញុំ​​ធ្លាប់​សង្កេត​​មើល​នោះ​ឃើញ​ថា មន្ទី​ពេទ្យ គន្ធះបុផ្ផា ល្អ​តែ​ផ្នែក បច្ចេកទេស ប៉ុណ្ណោះ ហើយ​ថែម​ទាំង​មាន​ឧបករណ៏​ទំនើប​ជាង​កន្លែង​នា​នា ប៉ុន្តែ​សេវា​កម្ម ដូច​ជា​ពិបាក​បន្តិច​ហើយ, ទាល់​តែ​ធ្វើ​មុខ​ក្រាស់​បន្តិច​ទើប​​អាច​ព្យាបាល​កន្លែង​ហ្នុង​បាន…បុគ្គលិក​ទី​ហ្នុង​គ្មាន​អ្នក​ណា​ហ៊ាន​យក​លុយ អ្នក​ជំងឺ​ឡើយ​សូម្បី​តែ 100 រៀល, ហើយ​ចំណែក​ប្រាក់​ខែរ វិញ​គ្រាន់​បើ​ជាង​​បុគ្គលិក​នៅ​​ពេទ្យ​កុមារ​ទៀត​ផង

  19. ពួកអស់លោកនោះមិនឈ្លើយទាំងអស់ទេ។ មកពីថ្នាំចូលពេញខួរអស់ទៅទើប

    ភ្លេចពាក្យគួរសមអញ្ចឹង។ ហាហាហា បានតែចំណេះមិនចេះសុជីវធម៌ដូចសំឡ

    ស្លមិនគ្រប់គ្រឿងអញ្ចឹង។

  20. និយាយអញ្ចឹងពេទ្យដែលរៀនអំពីសុជីវធម៌ទេកាលនៅរៀន
    មិនទាន់់ចេញធ្វើការ? ឫក៏បានរៀនដែរ..តែដល់់ក្រោយមកពេល
    ចេញធ្វើការ មិនអនុវត្តអ្វីដែលខ្លួនបានរៀនអំពីសុជីវធម៌?..
    ឫមួយគេយល់់ថាសុជីវធម៌គ្មានប្រយោជន៏អីទេ…បានជាទៅជាអញ្ចឹង!
    លោកGandhi មហាទស្សនវិទូឥណ្ឌា..ដឹងច្បាស់់ណាស់់ថាមន្ទីពេទ្យ..
    មានអ្វីដែលលោកស្អប់់ខ្ពើមបំផុត…ទើបលោកខឹងរហូតនិយាយថា៖
    Les hôpitaux,ce sont des instruments du Diable!

  21. ពេទ្យអស់ហ្នឹងគេចាត់ទុក ខ្លួនគេថា ជា​ទេវតាសង្រ្គោះ ជីវិត មនុស្ស​មិនយកលុយ!
    ពួកនេះ​រោគចិត្ត​ច្រើនជាង ប្រាក់ខែ គ្រាន់តែអ្នក​បោសសំអាត ក៏ ២០០ដុល្លា ឡើងដែរ!
    ម្ង៉ៃៗ ជួបតែអ្នកជំងឺ ចឹងទៅ​សសៃប្រសាទអស់ហើយ!
    លើកក្រោយ​ចូលពេទ្យ​ហ្នឹង​កុំ​ស្លៀក​ពាក់​កក្លិកកក្លាក់ពេក ពួកនេះអត់បានទេ ឃើញ​យើង​ម៉ារៀលៗ មើលងាយ​រកពុទ្ធោ!
    ខ្ញុំចូលបានបីដងហើយ! ដំបូង ដូច​បឿនចឹង! តែក្រោយ​មកដឹង ធ្វើឬកសេដ្ឋី​ម្តង​មើល គ្មានទេ គ្មានហ៊ានក្អកជាមួយ​យើងទេ មក​សួរ​យើង ធ្វើការនៅណា ខ្ញុំថានៅក្រសួង​មហាផ្ទៃ​ផ្នែក​ អ​ន្តោប្រវេសន៍ បើមានការអីខ្ញុំជួយបាន! តែប៉ុណ្ណឹង​ជួយ​ប្អូនក្មួយ​យើង ម៉ាទំហឹង​មនុស្សចាស់! 😆
    ទាល់តែចឹង!

  22. ថាពេទ្យស្រុកខ្មែរចុះយ៉ាប់់!! តែតាមពិតនៅស្រុកណាក៏យ៉ាប់់ដែរ
    នៅប្រទេសកាណាដានេះ..យ៉ាប់់ៗៗមហាយ៉ាប!!!ខ្ញុំសឹងតែស្រែកជេរ
    អ្នកធ្វើការទាំងអស់់ក្នុងមន្ទីពេទ្យ..ពួកវាគ្មានបានការអីទេ..ដើរចុះឡើងៗៗ
    អោយអ្នកជំងឺរង់់ចាំសឹងដាច់់ខ្យល់់ទៅហើយ!ទៅមន្ទីពេទ្យម្ដងៗ ត្រូវវគិតខ្លួឯងថាចាំបាច់់អត់់? ពិបាកជាងកេគឺរយៈៈពេលរង់់ចាំយូរណាស់់
    យ៉ាងតិចក៏១២ម៉ោងដែរ គឺថាត្រូវចំណាយពេលមួយថ្ងៃដើម្បីបានទៅជួបពេទ្យដែលឆ្កួត មិនមែនពេទ្យឆ្កួតទេ!,,,ពួកគេធ្វើឫកណាស់់ ខ្ញុំនិយាយភាគច្រើន..ពួកInfirmières,infirmiersក៏អញ្ចឹងដែរ..
    បើនិយាយពីអ្នករង់់ចាំក្នុងបន្ទប់់រង់់ចាំ គឺពេញណែន..មើលទៅដូចជាយ៉ាប់់មែន..
    ដុចជាមិនសមាមាត្រនឹងគ្នាសោះ..ជួនកាលមនុស្សពេញមួយបន្ទប់់ មានពេទ្យ
    ព្យាលបាលតែម្នាក់់់គត់់ រឿងអស់់ហ្នឹងគ្មានអីរឿងក្រៅពីលុយទេ…ជាពេទ្យឈ្នួលឫឯកជនវិញ.ចាំមាន
    គេទៅមើលជំងឺចុះ!!!ច្បាស់់ជាអេហើយ

  23. ចឹងហើយ! ព្រោះសម័យឥឡូវគេចាយលុយ។ បើស្រុកខ្មែរវិញ អ្នកខ្លះរកតែលុយ មួយរៀលដាក់ហោប៉ៅសឹងមិនបាន បើដុល្លារវិញហ្អេះ!!! អស់ទាស់​មិនបាច់​ និយាយទេទាំងខ្ទាស់ៗ។ ចុះលុយអស់ហ្នឹងងបានមកពីណា? មិនប្រាប់ក៏ដឹងដែរ!!!

  24. សូមប្រាប់់ការពិតមែនណាៈមានមនុស្សស្លាប់់អស់់ពីរបីនាក់់ហើយដែលខ្ញុំ
    បានដឹងតាមការផ្សាយព័ត៌មានតាមកញ្ចក់់ទូរទស្សន៏..នៅប្រទេសកាណាដា
    នេះជាការជាក់់ស្ដែងមួយដែលឃើញមានពិតពីភាពអាក្រក់់នៃប្រព័ន្ធថែទាំសុខភាព
    របស់់ប្រទេសជឿនលឿន មហាឧស្សាហ៏កម្មក្នុងលោកបច្ចុប្បន្ន។
    មិនមែនតែអ្នកឈឺល្មមៗទេ ដែលត្រូវរង់់ចាំយូររាប់់ម៉ោង..អ្នកឈឺធ្ងន់់
    សឹងដាច់់ខ្យល់់ក៏គេមិនទៅស្ទាបស្ទង់់មើលអោយបានដឹងដែរ..ខ្ញុំបានឃើញផ្ទាល់់តាមកញ្ចក់់
    ទូរទស្សន៏ ..គេថតបានតាមទូរស័ព្វដៃ..ប្រកែកមិនបាន!..អ្នករងគ្រោះស្លាប់់បាត់់បង់់ជីវិតហ្នឹង
    ជាមនុស្សអាយុប្រហែលជាងហាសិបឆ្នាំ កំពុងអង្គុយៗក្នុងបន្ទប់់រង់់ចាំ..
    ស្រាប់់តែដួលដាច់់ខ្យល់់ស្លាប់់ភ្លាម..គ្មាននរណាជួយទាន់់។ខ្ញុំមិនជឿថាខ្វះពេទ្យ..
    ខ្វះលុយ..ប្រហែល។

  25. ប្រ​ហែល​ជា​ខ្ញុំ​មក​យឺត​បន្តិច​ហើយ​ដែរ​ប្រ​ធាន​បទ​នេះ​ជា​ប្រធាន​បទ​ដេល​ខ្ញុំ​ចង់​ទំលាយ​អារម្មណ៍​របស់​ខ្ញុំ​ចេញ​មក​ក្រៅ​អោយ​អ្នក​ទាំង​អស់​គ្នា​អោយ​ដឹង​ពី​អត្ត​ចរិក​របស់​គ្រូ​ពេទ្យ​មួយ​ចំនួន​(មិន​មែន​ទាំង​អស់​)​ដែល​កំពុង​តែ​បំពាន​សិលធម៌​វិជ្ជា​ជីវៈ​វេជ្ជ​សាស្ត្រ​យ៉ាង​ងងើល, មិ​ន​ត្រឹម​តែ​រឿង​សីលធម៌​ក្នុង​ទទួល​អ្នក​ជំងឺ​នោះ​ទេ​ នៅ​មាន​យក​អាយុ​ជី​វិត​អ្ន​ក​ជំងឺ​មក​លេង​សើច​យ៉ាង​អាណោច​អាធម​ទៀត​ផង។ ខ្ញុំ​ជាអ្នក​រៀន​សូត្រ​ខាង​វេជ្ជ​សាស្ត្រ​ម្នាក់​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំងណាស់ដោយ​ឃើញ​ផ្ទាល់​ភ្នែក​គ្រូពេទ្យ​មើល​ឃើញ​តែ​លុយ​កាក់​និង​ផល​ប្រ​យោជន៍​តែ​ប៉ុណ្ណោះ។​
    តើ​អ្នក​គ្រប់​គ្រង​ក្រុម​អ្នក​បមរើ​សេវា​សុខភាព​មាន​បាន​គិត​ពី​អ្នក​ជំងឺ​ដែល​កំពិង​តែ​ជួប​ការ​លំបាក​ឬ​ក៏​អត់?ជា​ពិសេស​អ្នក​ជំងឺ​ជា​អ្នក​ក្រ​មិន​មាន​លុយ​គ្រូ​ពេទ្យ​មិន​យក​ភ្នែក​មើល​ទេ,​ទុក​អោយ​ពួក​គាត់​នៅ​រង់​ចាំ​រហូត​ដល់ថ្ងៃ​ត្រង់ ឬ​ដល់​ល្ងាច​ក៏​មាន….​ មើល​មុខ​ពួក​គាត់​គួរ​អោយ​អាណោច​អាធម​ខ្លាំង​ណាស់។
    គួរ​អោយ​អាម៉ាស​ខ្លាំងណាស់​ដែល​មាន​ប្រ​ភេទ​គ្រូ​ពេទ្យ​​​បែប​នេះ………

  26. អ្វីទៅជាគ្រឿងស្រវឹង២៦យ៉ាង? ជាទ្វារជគោត្រ គឺប្រកាន់វណ្ណៈទាំង បួន។ នៅប្រទេសឥណ្ឌាសម័យបុព្វកាលគេប្រកាន់ថា៖ “ ជាតិ វណ្ណៈ” ណាស់ ម្យ៉ាងទៀត អ្នកហិណ្ឌូក៏ដឹងច្បាស់ថា ឥតមានសន្តិភាពនៅក្នុងប្រទេសឥណ្ឌាទេ គ្មានសាមគ្គីភាព គ្មា ក្នុងប្រទេសឥណ្ឌាទេ គេទទួលស្គាល់ថា ”ជាតិ វណ្ណៈ” ដែលជាឫសកែវនៃប្រទេសឥណ្ឌា និងសភាពទ្រុឌទ្រោម ដែលប្រទេសឥណ្ឌាកំពុងជួបប្រទះនេះ មិនអាចកម្ចាត់ឲ្យ អស់ទៅបានទេ។ ដរាបណានៅមានការប្រកាន់វណ្ណៈយ៉ាងនេះ តែគេក៏មិនបានគិតថា ធ្វើយ៉ាងណាសភាពបែបនេះនឹងអស់ទៅ ធ្វើយ៉ាងណានឹងបដិរូបប្រទេសឥណ្ឌា ឲ្យទៅជាឥណ្ឌាមាន សាមគ្គីនិងមានសន្តិភាពបានហើយក៏មិនបានព្យាយាមស៊ើប សួរអ្នកដទៃទៀតផង។ គេមិនត្រូវការប្រតិបត្តិតាមផ្លូវសមគួរឡើយ ។ គេមានគំនិតដែលតាន់ក្រិននៅនឹងសភាពទ្រុឌ ទ្រោមមិនគិតរកឧបាយកលដើម្បីឲ្យរីកចម្រើនទេ ។ ធ្វើដូចម្តេចពួកហិណ្ឌូនឹងឈប់មានការចែកវណ្ណៈតទៅទៀត? ខ្ញុំចង់និយាយឲ្យដឹងខ្លួនទាំងអស់គ្នាថា ការប្រកាន់ វណ្ណៈគួរតែឲ្យអស់ទៅពីប្រទេសឥណ្ឌា គួរផ្លាស់ប្តូរគំនិតនេះ សារជាថ្មី តែធ្វើយ៉ាងម៉េចបាន បើគេនៅប្រតិបត្តិតាមព្រះវេទ ហើយជឿយ៉ាងងងឹតថាគ្រប់យ៉ាងប្រាកដនៅក្នុងគម្ពីរ ថាជា រឿងពិតចំពោះពួកហិណ្ឌូទាំងអស់ ។ ព្រះវេទជាមូលដ្ឋានគឺ ប្រកាន់វណ្ណៈដូច្នេះដរាបណាពួកគេនៅជឿព្រះវេទ ដរាបនោះ ការប្រកាន់វណ្ណៈក៏គង់នៅរហូតដែរ ប្រទេសឥណ្ឌាក៏ត្រូវតែ ទទួលបាប និងគ្រោះថ្នាក់ក្នុងសង្គមរហូតទៅ។ បើពួកហិណ្ឌូ ប្រាថ្នាដើម្បីបំបាត់ការប្រកាន់វណ្ណៈហើយកែទម្រង់ក្នុងសង្គម ដោយសុទ្ធចិត្តនោះ។ខ្ញុំបាទក៏ពន្យល់គេភ្លាមដើម្បីឲ្យផ្លាស់ប្តូរ ការប្រកាន់មាំក្នុងសាសនាហិណ្ឌូទៅរកសាសនាដទៃល្អជាងនេះយូរយារណាស់មកហើយ ដែលគេមិនព្រមរកផ្លូវដ៏សមគួរហើយបានតែនិយាយរកខ្លឹមសារមិនបានឡើយ។ ខ្ញុំចង់សួរបុគ្គលដែលស្អប់ព្រះពុទ្ធសាសនាអ្នកណា ដែលជាភិក្ខុក្នុងកាលនោះ កាលព្រះអង្គប្រកាសសច្ចធម៌ព្រះ អង្គមិនបានទទួលអ្នកប្រកាន់វណ្ណៈទេ តែព្រះអង្គទ្រង់បើកផ្លូវ ឲ្យទូលាយចំពោះមនុស្សគ្រប់រូប ព្រះអង្គត្រាស់នឹងសាវ័កព្រះ អង្គថា៖ “មនុស្សស្មើភាពគ្មា មិនមានបុគ្គលណាធំជាងបុគ្គល ណាព្រោះតែកំណើត ឬត្រកូលទេ ឥតមាននរណាជា ព្រាហ្មណ៍ដោយកំណើត មិនខុសគ្នាដោយភាពជាមនុស្សទេ តថាគតអាចបែងចែកបុគ្គលក្នុងលោកបាន ដោយការប្រព្រឹត្ត មិនបាន បែងចែកដោយជាតិកំណើតទេ”។ ទ្រង់ត្រាស់ទៀត ថា”ដូចទឹក មិនថាហូរមកពីស្ទឹងគង្គា ហូរមកតាមស្ទឹយមុនា ឬហូរមកពីស្ទឹងដទៃណាក៏ដោយ លុះហូរចូលក្នុងសមុទ្រក៏ ទៅជាទឹកសមុទ្រដូចគ្នាទាំងអស់” ។ ដូច្នេះ ឥតមានអ្វីខុសគ្នារវាងបុគ្គល និងបុគ្គល បើ បានមកនៅក្រោមម្លប់ពោធិញ្ញាណរបស់ព្រះអង្គហើយ បុគ្គល ក៏ស្មើភាពគ្នាក្នុងព្រះពុទ្ធសាសនា អ្នកក៏ដោយឥតមានថ្នាក់ គ្មានវណ្ណៈមានសិទ្ធចេញបួសប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា។ ដូច្នេះ ត្រូវជួយគ្នាកំចាត់វណ្ណៈនេះឲ្យអស់ទៅ។ ព្រះដ៏មានព្រះ ភាគទ្រង់ទទួលបុគ្គលគ្រប់វណ្ណៈដើម្បីព្រះសាសនារបស់ព្រះ អង្គ។១.ស្រវឹងជាតិ ស្រវឹងជាតិ ព្រោះអាស្រ័យនូវភោគៈសម្បូណ៌ ដោយ ជាតិ មានជាតិក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ កសិករជាដើម ឬ អញជាកស្សបគោត្រ អញជាទ្វារជគោត្រ គឺប្រកាន់វណ្ណៈទាំង បួន។ នៅប្រទេសឥណ្ឌាសម័យបុព្វកាលគេប្រកាន់ថា៖ “ ជាតិ វណ្ណៈ” ណាស់ ម្យ៉ាងទៀត អ្នកហិណ្ឌូក៏ដឹងច្បាស់ថា ឥតមានសន្តិភាពនៅក្នុងប្រទេសឥណ្ឌាទេ គ្មានសាមគ្គីភាព គ្មា ក្នុងប្រទេសឥណ្ឌាទេ គេទទួលស្គាល់ថា ”ជាតិ វណ្ណៈ” ដែលជាឫសកែវនៃប្រទេសឥណ្ឌា និងសភាពទ្រុឌទ្រោម ដែលប្រទេសឥណ្ឌាកំពុងជួបប្រទះនេះ មិនអាចកម្ចាត់ឲ្យ អស់ទៅបានទេ។ ដរាបណានៅមានការប្រកាន់វណ្ណៈយ៉ាងនេះ តែគេក៏មិនបានគិតថា ធ្វើយ៉ាងណាសភាពបែបនេះនឹងអស់ទៅ ធ្វើយ៉ាងណានឹងបដិរូបប្រទេសឥណ្ឌា ឲ្យទៅជាឥណ្ឌាមាន សាមគ្គីនិងមានសន្តិភាពបានហើយក៏មិនបានព្យាយាមស៊ើប សួរអ្នកដទៃទៀតផង។ គេមិនត្រូវការប្រតិបត្តិតាមផ្លូវសមគួរឡើយ ។ គេមានគំនិតដែលតាន់ក្រិននៅនឹងសភាពទ្រុឌ ទ្រោមមិនគិតរកឧបាយកលដើម្បីឲ្យរីកចម្រើនទេ ។ ធ្វើដូចម្តេចពួកហិណ្ឌូនឹងឈប់មានការចែកវណ្ណៈតទៅទៀត? ខ្ញុំចង់និយាយឲ្យដឹងខ្លួនទាំងអស់គ្នាថា ការប្រកាន់ វណ្ណៈគួរតែឲ្យអស់ទៅពីប្រទេសឥណ្ឌា គួរផ្លាស់ប្តូរគំនិតនេះ សារជាថ្មី តែធ្វើយ៉ាងម៉េចបាន បើគេនៅប្រតិបត្តិតាមព្រះវេទ ហើយជឿយ៉ាងងងឹតថាគ្រប់យ៉ាងប្រាកដនៅក្នុងគម្ពីរ ថាជា រឿងពិតចំពោះពួកហិណ្ឌូទាំងអស់ ។ ព្រះវេទជាមូលដ្ឋានគឺ ប្រកាន់វណ្ណៈដូច្នេះដរាបណាពួកគេនៅជឿព្រះវេទ ដរាបនោះ ការប្រកាន់វណ្ណៈក៏គង់នៅរហូតដែរ ប្រទេសឥណ្ឌាក៏ត្រូវតែ ទទួលបាប និងគ្រោះថ្នាក់ក្នុងសង្គមរហូតទៅ។ បើពួកហិណ្ឌូ ប្រាថ្នាដើម្បីបំបាត់ការប្រកាន់វណ្ណៈហើយកែទម្រង់ក្នុងសង្គម ដោយសុទ្ធចិត្តនោះ។ខ្ញុំបាទក៏ពន្យល់គេភ្លាមដើម្បីឲ្យផ្លាស់ប្តូរ ការប្រកាន់មាំក្នុងសាសនាហិណ្ឌូទៅរកសាសនាដទៃល្អជាងនេះយូរយារណាស់មកហើយ ដែលគេមិនព្រមរកផ្លូវដ៏សមគួរហើយបានតែនិយាយរកខ្លឹមសារមិនបានឡើយ។ ខ្ញុំចង់សួរបុគ្គលដែលស្អប់ព្រះពុទ្ធសាសនាអ្នកណា ដែលជាភិក្ខុក្នុងកាលនោះ កាលព្រះអង្គប្រកាសសច្ចធម៌ព្រះ អង្គមិនបានទទួលអ្នកប្រកាន់វណ្ណៈទេ តែព្រះអង្គទ្រង់បើកផ្លូវ ឲ្យទូលាយចំពោះមនុស្សគ្រប់រូប ព្រះអង្គត្រាស់នឹងសាវ័កព្រះ អង្គថា៖ “មនុស្សស្មើភាពគ្មា មិនមានបុគ្គលណាធំជាងបុគ្គល ណាព្រោះតែកំណើត ឬត្រកូលទេ ឥតមាននរណាជា ព្រាហ្មណ៍ដោយកំណើត មិនខុសគ្នាដោយភាពជាមនុស្សទេ តថាគតអាចបែងចែកបុគ្គលក្នុងលោកបាន ដោយការប្រព្រឹត្ត មិនបាន បែងចែកដោយជាតិកំណើតទេ”។ ទ្រង់ត្រាស់ទៀត ថា”ដូចទឹក មិនថាហូរមកពីស្ទឹងគង្គា ហូរមកតាមស្ទឹយមុនា ឬហូរមកពីស្ទឹងដទៃណាក៏ដោយ លុះហូរចូលក្នុងសមុទ្រក៏ ទៅជាទឹកសមុទ្រដូចគ្នាទាំងអស់” ។ ដូច្នេះ ឥតមានអ្វីខុសគ្នារវាងបុគ្គល និងបុគ្គល បើ បានមកនៅក្រោមម្លប់ពោធិញ្ញាណរបស់ព្រះអង្គហើយ បុគ្គល ក៏ស្មើភាពគ្នាក្នុងព្រះពុទ្ធសាសនា អ្នកក៏ដោយឥតមានថ្នាក់ គ្មានវណ្ណៈមានសិទ្ធចេញបួសប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា។ ដូច្នេះ ត្រូវជួយគ្នាកំចាត់វណ្ណៈនេះឲ្យអស់ទៅ។ ព្រះដ៏មានព្រះ ភាគទ្រង់ទទួលបុគ្គលគ្រប់វណ្ណៈដើម្បីព្រះសាសនារបស់ព្រះ អង្គ។១.ស្រវឹងជាតិ ស្រវឹងជាតិ ព្រោះអាស្រ័យនូវភោគៈសម្បូណ៌ ដោយ ជាតិ មានជាតិក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ កសិករជាដើម ឬ អញជាកស្សបគោត្រ អញជាទ្វារជគោត្រ គឺប្រកាន់វណ្ណៈទាំង បួន។ នៅប្រទេសឥណ្ឌាសម័យបុព្វកាលគេប្រកាន់ថា៖ “ ជាតិ វណ្ណៈ” ណាស់ ម្យ៉ាងទៀត អ្នកហិណ្ឌូក៏ដឹងច្បាស់ថា ឥតមានសន្តិភាពនៅក្នុងប្រទេសឥណ្ឌាទេ គ្មានសាមគ្គីភាព គ្មា ក្នុងប្រទេសឥណ្ឌាទេ គេទទួលស្គាល់ថា ”ជាតិ វណ្ណៈ” ដែលជាឫសកែវនៃប្រទេសឥណ្ឌា និងសភាពទ្រុឌទ្រោម ដែលប្រទេសឥណ្ឌាកំពុងជួបប្រទះនេះ មិនអាចកម្ចាត់ឲ្យ អស់ទៅបានទេ។ ដរាបណានៅមានការប្រកាន់វណ្ណៈយ៉ាងនេះ តែគេក៏មិនបានគិតថា ធ្វើយ៉ាងណាសភាពបែបនេះនឹងអស់ទៅ ធ្វើយ៉ាងណានឹងបដិរូបប្រទេសឥណ្ឌា ឲ្យទៅជាឥណ្ឌាមាន សាមគ្គីនិងមានសន្តិភាពបានហើយក៏មិនបានព្យាយាមស៊ើប សួរអ្នកដទៃទៀតផង។ គេមិនត្រូវការប្រតិបត្តិតាមផ្លូវសមគួរឡើយ ។ គេមានគំនិតដែលតាន់ក្រិននៅនឹងសភាពទ្រុឌ ទ្រោមមិនគិតរកឧបាយកលដើម្បីឲ្យរីកចម្រើនទេ ។ ធ្វើដូចម្តេចពួកហិណ្ឌូនឹងឈប់មានការចែកវណ្ណៈតទៅទៀត? ខ្ញុំចង់និយាយឲ្យដឹងខ្លួនទាំងអស់គ្នាថា ការប្រកាន់ វណ្ណៈគួរតែឲ្យអស់ទៅពីប្រទេសឥណ្ឌា គួរផ្លាស់ប្តូរគំនិតនេះ សារជាថ្មី តែធ្វើយ៉ាងម៉េចបាន បើគេនៅប្រតិបត្តិតាមព្រះវេទ ហើយជឿយ៉ាងងងឹតថាគ្រប់យ៉ាងប្រាកដនៅក្នុងគម្ពីរ ថាជា រឿងពិតចំពោះពួកហិណ្ឌូទាំងអស់ ។ ព្រះវេទជាមូលដ្ឋានគឺ ប្រកាន់វណ្ណៈដូច្នេះដរាបណាពួកគេនៅជឿព្រះវេទ ដរាបនោះ ការប្រកាន់វណ្ណៈក៏គង់នៅរហូតដែរ ប្រទេសឥណ្ឌាក៏ត្រូវតែ ទទួលបាប និងគ្រោះថ្នាក់ក្នុងសង្គមរហូតទៅ។ បើពួកហិណ្ឌូ ប្រាថ្នាដើម្បីបំបាត់ការប្រកាន់វណ្ណៈហើយកែទម្រង់ក្នុងសង្គម ដោយសុទ្ធចិត្តនោះ។ខ្ញុំបាទក៏ពន្យល់គេភ្លាមដើម្បីឲ្យផ្លាស់ប្តូរ ការប្រកាន់មាំក្នុងសាសនាហិណ្ឌូទៅរកសាសនាដទៃល្អជាងនេះយូរយារណាស់មកហើយ ដែលគេមិនព្រមរកផ្លូវដ៏សមគួរហើយបានតែនិយាយរកខ្លឹមសារមិនបានឡើយ។ ខ្ញុំចង់សួរបុគ្គលដែលស្អប់ព្រះពុទ្ធសាសនាអ្នកណា ដែលជាភិក្ខុក្នុងកាលនោះ កាលព្រះអង្គប្រកាសសច្ចធម៌ព្រះ អង្គមិនបានទទួលអ្នកប្រកាន់វណ្ណៈទេ តែព្រះអង្គទ្រង់បើកផ្លូវ ឲ្យទូលាយចំពោះមនុស្សគ្រប់រូប ព្រះអង្គត្រាស់នឹងសាវ័កព្រះ អង្គថា៖ “មនុស្សស្មើភាពគ្មា មិនមានបុគ្គលណាធំជាងបុគ្គល ណាព្រោះតែកំណើត ឬត្រកូលទេ ឥតមាននរណាជា ព្រាហ្មណ៍ដោយកំណើត មិនខុសគ្នាដោយភាពជាមនុស្សទេ តថាគតអាចបែងចែកបុគ្គលក្នុងលោកបាន ដោយការប្រព្រឹត្ត មិនបាន បែងចែកដោយជាតិកំណើតទេ”។ ទ្រង់ត្រាស់ទៀត ថា”ដូចទឹក មិនថាហូរមកពីស្ទឹងគង្គា ហូរមកតាមស្ទឹយមុនា ឬហូរមកពីស្ទឹងដទៃណាក៏ដោយ លុះហូរចូលក្នុងសមុទ្រក៏ ទៅជាទឹកសមុទ្រដូចគ្នាទាំងអស់” ។ ដូច្នេះ ឥតមានអ្វីខុសគ្នារវាងបុគ្គល និងបុគ្គល បើ បានមកនៅក្រោមម្លប់ពោធិញ្ញាណរបស់ព្រះអង្គហើយ បុគ្គល ក៏ស្មើភាពគ្នាក្នុងព្រះពុទ្ធសាសនា អ្នកក៏ដោយឥតមានថ្នាក់ គ្មានវណ្ណៈមានសិទ្ធចេញបួសប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា។ ដូច្នេះ ត្រូវជួយគ្នាកំចាត់វណ្ណៈនេះឲ្យអស់ទៅ។ ព្រះដ៏មានព្រះ ភាគទ្រង់ទទួលបុគ្គលគ្រប់វណ្ណៈដើម្បីព្រះសាសនារបស់ព្រះ អង្គ។១.ស្រវឹងជាតិ ស្រវឹងជាតិ ព្រោះអាស្រ័យនូវភោគៈសម្បូណ៌ ដោយ ជាតិ មានជាតិក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ កសិករជាដើម ឬ អញជាកស្សបគោត្រ អញជាទ្វារជគោត្រ គឺប្រកាន់វណ្ណៈទាំង បួន។ នៅប្រទេសឥណ្ឌាសម័យបុព្វកាលគេប្រកាន់ថា៖ “ ជាតិ វណ្ណៈ” ណាស់ ម្យ៉ាងទៀត អ្នកហិណ្ឌូក៏ដឹងច្បាស់ថា ឥតមានសន្តិភាពនៅក្នុងប្រទេសឥណ្ឌាទេ គ្មានសាមគ្គីភាព គ្មា ក្នុងប្រទេសឥណ្ឌាទេ គេទទួលស្គាល់ថា ”ជាតិ វណ្ណៈ” ដែលជាឫសកែវនៃប្រទេសឥណ្ឌា និងសភាពទ្រុឌទ្រោម ដែលប្រទេសឥណ្ឌាកំពុងជួបប្រទះនេះ មិនអាចកម្ចាត់ឲ្យ អស់ទៅបានទេ។ ដរាបណានៅមានការប្រកាន់វណ្ណៈយ៉ាងនេះ តែគេក៏មិនបានគិតថា ធ្វើយ៉ាងណាសភាពបែបនេះនឹងអស់ទៅ ធ្វើយ៉ាងណានឹងបដិរូបប្រទេសឥណ្ឌា ឲ្យទៅជាឥណ្ឌាមាន សាមគ្គីនិងមានសន្តិភាពបានហើយក៏មិនបានព្យាយាមស៊ើប សួរអ្នកដទៃទៀតផង។ គេមិនត្រូវការប្រតិបត្តិតាមផ្លូវសមគួរឡើយ ។ គេមានគំនិតដែលតាន់ក្រិននៅនឹងសភាពទ្រុឌ ទ្រោមមិនគិតរកឧបាយកលដើម្បីឲ្យរីកចម្រើនទេ ។ ធ្វើដូចម្តេចពួកហិណ្ឌូនឹងឈប់មានការចែកវណ្ណៈតទៅទៀត? ខ្ញុំចង់និយាយឲ្យដឹងខ្លួនទាំងអស់គ្នាថា ការប្រកាន់ វណ្ណៈគួរតែឲ្យអស់ទៅពីប្រទេសឥណ្ឌា គួរផ្លាស់ប្តូរគំនិតនេះ សារជាថ្មី តែធ្វើយ៉ាងម៉េចបាន បើគេនៅប្រតិបត្តិតាមព្រះវេទ ហើយជឿយ៉ាងងងឹតថាគ្រប់យ៉ាងប្រាកដនៅក្នុងគម្ពីរ ថាជា រឿងពិតចំពោះពួកហិណ្ឌូទាំងអស់ ។ ព្រះវេទជាមូលដ្ឋានគឺ ប្រកាន់វណ្ណៈដូច្នេះដរាបណាពួកគេនៅជឿព្រះវេទ ដរាបនោះ ការប្រកាន់វណ្ណៈក៏គង់នៅរហូតដែរ ប្រទេសឥណ្ឌាក៏ត្រូវតែ ទទួលបាប និងគ្រោះថ្នាក់ក្នុងសង្គមរហូតទៅ។ បើពួកហិណ្ឌូ ប្រាថ្នាដើម្បីបំបាត់ការប្រកាន់វណ្ណៈហើយកែទម្រង់ក្នុងសង្គម ដោយសុទ្ធចិត្តនោះ។ខ្ញុំបាទក៏ពន្យល់គេភ្លាមដើម្បីឲ្យផ្លាស់ប្តូរ ការប្រកាន់មាំក្នុងសាសនាហិណ្ឌូទៅរកសាសនាដទៃល្អជាងនេះយូរយារណាស់មកហើយ ដែលគេមិនព្រមរកផ្លូវដ៏សមគួរហើយបានតែនិយាយរកខ្លឹមសារមិនបានឡើយ។ ខ្ញុំចង់សួរបុគ្គលដែលស្អប់ព្រះពុទ្ធសាសនាអ្នកណា ដែលជាភិក្ខុក្នុងកាលនោះ កាលព្រះអង្គប្រកាសសច្ចធម៌ព្រះ អង្គមិនបានទទួលអ្នកប្រកាន់វណ្ណៈទេ តែព្រះអង្គទ្រង់បើកផ្លូវ ឲ្យទូលាយចំពោះមនុស្សគ្រប់រូប ព្រះអង្គត្រាស់នឹងសាវ័កព្រះ អង្គថា៖ “មនុស្សស្មើភាពគ្មា មិនមានបុគ្គលណាធំជាងបុគ្គល ណាព្រោះតែកំណើត ឬត្រកូលទេ ឥតមាននរណាជា ព្រាហ្មណ៍ដោយកំណើត មិនខុសគ្នាដោយភាពជាមនុស្សទេ តថាគតអាចបែងចែកបុគ្គលក្នុងលោកបាន ដោយការប្រព្រឹត្ត មិនបាន បែងចែកដោយជាតិកំណើតទេ”។ ទ្រង់ត្រាស់ទៀត ថា”ដូចទឹក មិនថាហូរមកពីស្ទឹងគង្គា ហូរមកតាមស្ទឹយមុនា ឬហូរមកពីស្ទឹងដទៃណាក៏ដោយ លុះហូរចូលក្នុងសមុទ្រក៏ ទៅជាទឹកសមុទ្រដូចគ្នាទាំងអស់” ។ ដូច្នេះ ឥតមានអ្វីខុសគ្នារវាងបុគ្គល និងបុគ្គល បើ បានមកនៅក្រោមម្លប់ពោធិញ្ញាណរបស់ព្រះអង្គហើយ បុគ្គល ក៏ស្មើភាពគ្នាក្នុងព្រះពុទ្ធសាសនា អ្នកក៏ដោយឥតមានថ្នាក់ គ្មានវណ្ណៈមានសិទ្ធចេញបួសប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា។ ដូច្នេះ ត្រូវជួយគ្នាកំចាត់វណ្ណៈនេះឲ្យអស់ទៅ។ ព្រះដ៏មានព្រះ ភាគទ្រង់ទទួលបុគ្គលគ្រប់វណ្ណៈដើម្បីព្រះសាសនារបស់ព្រះ អង្គ។១.ស្រវឹងជាតិ ស្រវឹងជាតិ ព្រោះអាស្រ័យនូវភោគៈសម្បូណ៌ ដោយ ជាតិ មានជាតិក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ កសិករជាដើម ឬ អញជាកស្សបគោត្រ អញជាទ្វារជគោត្រ គឺប្រកាន់វណ្ណៈទាំង បួន។ នៅប្រទេសឥណ្ឌាសម័យបុព្វកាលគេប្រកាន់ថា៖ “ ជាតិ វណ្ណៈ” ណាស់ ម្យ៉ាងទៀត អ្នកហិណ្ឌូក៏ដឹងច្បាស់ថា ឥតមានសន្តិភាពនៅក្នុងប្រទេសឥណ្ឌាទេ គ្មានសាមគ្គីភាព គ្មា ក្នុងប្រទេសឥណ្ឌាទេ គេទទួលស្គាល់ថា ”ជាតិ វណ្ណៈ” ដែលជាឫសកែវនៃប្រទេសឥណ្ឌា និងសភាពទ្រុឌទ្រោម ដែលប្រទេសឥណ្ឌាកំពុងជួបប្រទះនេះ មិនអាចកម្ចាត់ឲ្យ អស់ទៅបានទេ។ ដរាបណានៅមានការប្រកាន់វណ្ណៈយ៉ាងនេះ តែគេក៏មិនបានគិតថា ធ្វើយ៉ាងណាសភាពបែបនេះនឹងអស់ទៅ ធ្វើយ៉ាងណានឹងបដិរូបប្រទេសឥណ្ឌា ឲ្យទៅជាឥណ្ឌាមាន សាមគ្គីនិងមានសន្តិភាពបានហើយក៏មិនបានព្យាយាមស៊ើប សួរអ្នកដទៃទៀតផង។ គេមិនត្រូវការប្រតិបត្តិតាមផ្លូវសមគួរឡើយ ។ គេមានគំនិតដែលតាន់ក្រិននៅនឹងសភាពទ្រុឌ ទ្រោមមិនគិតរកឧបាយកលដើម្បីឲ្យរីកចម្រើនទេ ។ ធ្វើដូចម្តេចពួកហិណ្ឌូនឹងឈប់មានការចែកវណ្ណៈតទៅទៀត? ខ្ញុំចង់និយាយឲ្យដឹងខ្លួនទាំងអស់គ្នាថា ការប្រកាន់ វណ្ណៈគួរតែឲ្យអស់ទៅពីប្រទេសឥណ្ឌា គួរផ្លាស់ប្តូរគំនិតនេះ សារជាថ្មី តែធ្វើយ៉ាងម៉េចបាន បើគេនៅប្រតិបត្តិតាមព្រះវេទ ហើយជឿយ៉ាងងងឹតថាគ្រប់យ៉ាងប្រាកដនៅក្នុងគម្ពីរ ថាជា រឿងពិតចំពោះពួកហិណ្ឌូទាំងអស់ ។ ព្រះវេទជាមូលដ្ឋានគឺ ប្រកាន់វណ្ណៈដូច្នេះដរាបណាពួកគេនៅជឿព្រះវេទ ដរាបនោះ ការប្រកាន់វណ្ណៈក៏គង់នៅរហូតដែរ ប្រទេសឥណ្ឌាក៏ត្រូវតែ ទទួលបាប និងគ្រោះថ្នាក់ក្នុងសង្គមរហូតទៅ។ បើពួកហិណ្ឌូ ប្រាថ្នាដើម្បីបំបាត់ការប្រកាន់វណ្ណៈហើយកែទម្រង់ក្នុងសង្គម ដោយសុទ្ធចិត្តនោះ។ខ្ញុំបាទក៏ពន្យល់គេភ្លាមដើម្បីឲ្យផ្លាស់ប្តូរ ការប្រកាន់មាំក្នុងសាសនាហិណ្ឌូទៅរកសាសនាដទៃល្អជាងនេះយូរយារណាស់មកហើយ ដែលគេមិនព្រមរកផ្លូវដ៏សមគួរហើយបានតែនិយាយរកខ្លឹមសារមិនបានឡើយ។ ខ្ញុំចង់សួរបុគ្គលដែលស្អប់ព្រះពុទ្ធសាសនាអ្នកណា ដែលជាភិក្ខុក្នុងកាលនោះ កាលព្រះអង្គប្រកាសសច្ចធម៌ព្រះ អង្គមិនបានទទួលអ្នកប្រកាន់វណ្ណៈទេ តែព្រះអង្គទ្រង់បើកផ្លូវ ឲ្យទូលាយចំពោះមនុស្សគ្រប់រូប ព្រះអង្គត្រាស់នឹងសាវ័កព្រះ អង្គថា៖ “មនុស្សស្មើភាពគ្មា មិនមានបុគ្គលណាធំជាងបុគ្គល ណាព្រោះតែកំណើត ឬត្រកូលទេ ឥតមាននរណាជា ព្រាហ្មណ៍ដោយកំណើត មិនខុសគ្នាដោយភាពជាមនុស្សទេ តថាគតអាចបែងចែកបុគ្គលក្នុងលោកបាន ដោយការប្រព្រឹត្ត មិនបាន បែងចែកដោយជាតិកំណើតទេ”។ ទ្រង់ត្រាស់ទៀត ថា”ដូចទឹក មិនថាហូរមកពីស្ទឹងគង្គា ហូរមកតាមស្ទឹយមុនា ឬហូរមកពីស្ទឹងដទៃណាក៏ដោយ លុះហូរចូលក្នុងសមុទ្រក៏ ទៅជាទឹកសមុទ្រដូចគ្នាទាំងអស់” ។ ដូច្នេះ ឥតមានអ្វីខុសគ្នារវាងបុគ្គល និងបុគ្គល បើ បានមកនៅក្រោមម្លប់ពោធិញ្ញាណរបស់ព្រះអង្គហើយ បុគ្គល ក៏ស្មើភាពគ្នាក្នុងព្រះពុទ្ធសាសនា អ្នកក៏ដោយឥតមានថ្នាក់ គ្មានវណ្ណៈមានសិទ្ធចេញបួសប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា។ ដូច្នេះ ត្រូវជួយគ្នាកំចាត់វណ្ណៈនេះឲ្យអស់ទៅ។ ព្រះដ៏មានព្រះ ភាគទ្រង់ទទួលបុគ្គលគ្រប់វណ្ណៈដើម្បីព្រះសាសនារបស់ព្រះ អង្គ។ ២ស្រវឹងថាខ្លួនមិនមានរោគ ស្រវឹងថាខ្លួនមិនមានរោគ មិនមានព្យាធិ(ជម្ងឺ) ចិត្តមានៈ (ដំណើរប្រកាន់ខ្លួន) ព្រះអង្គសម្តែងថាមាន៣៖ ១- ប្រកាន់មាំស៊ប់ថាមានតែអញឯងជាអ្នកប្រសើរ ជាងគេ ក៏មើលងាយគេ ឥតជឿស្តាប់គោរពអ្នកណា។ ២- ប្រកាន់មាំស៊ប់ថាគេ និងអញស្មើតែគ្នា គេម៉េច អញម៉េច ប្រហែលតែគ្នា ក៏ឥតមានការសេពគប់រាប់រក យក គេជាគ្នា។ ៣-ប្រកាន់ថា អញឯងជាអ្នកទន់ខ្សោយថយថោក ជាងគេ គេដោយគេ អញដោយអញ ក៏ឥតមានការប្រាស្រ័យ នឹងគ្នាឯង(ព្រោះមានៈនេះ)។ មានៈទាំងនេះ ជាប្រភពឬជាមូលដ្ឋាននៃសាមគ្គីភេទ ក៏កើតឡើង (ភ្លេចធម៌ អនិច្ចំ ទុក្ខំ អនត្តា) អ្នកដទៃមាន រោគច្រើនជាដើម។ មាននិទានមួយដែលជាសំឡាញ់ នៃយាយវិសាខា កាលព្រះបរមសាស្តា ទ្រង់ប្រារព្ធនូវពួកស្រីៗ ដែលជា សំឡាញ់របស់យាយវិសាខាមហាឧបាសិកា។ ពួកស្រីៗទាំង អស់នេះ ជាអ្នកប្រមឹកចូលចិត្តផឹកស្រា។ ពួកប្តីៗរបស់នាង ទាំងអស់ បានប្រគល់ឲ្យយាយវិសាខាជួយអប់រំទូន្មានប្រៀន ប្រដៅ។ សម័យថ្ងៃមួយ យាយវិសាខាបាននាំពួកស្រីៗទាំង នោះទៅវត្ត ដើម្បីស្តាប់ធម៌ទេសនា។ ពួកស្រីៗទាំងអស់នោះ បានយកដបស្រាទៅផឹកនៅ ក្នុងវត្តផង តែមិនឲ្យយាយវិសាខាដឹងទេ លុះផឹកស្រាហើយ ក៏ស្រវឹងដើរទ្រេតទ្រោតងោកងក់ ចង់រាំច្រៀង លេងសើច សប្បាយនៅទីចំពោះព្រះភត្រ្តព្រះសាស្តាៗ ទ្រង់ពិចារណា ថា” រឿងនេះជាអ្វីហ្ន៎?” ហើយទ្រង់ជ្រាបនូវហេតុនោះ ទើប ទ្រង់ធ្វើបាដិហារិយ៍ឲ្យងងឹតឈឹង គួរឲ្យភ័យខ្លាចណាស់។ ពួកស្រីៗទាំងអស់នោះ បានឃើញនូវបាដិហារិយ៍ព្រះអង្គ ហើយ ក៏ភ័យខ្លាចចំពោះសេចក្តីស្លាប់យ៉ាងខ្លាំង ស្វាងស្រា ទាំងអស់គ្នានៅគ្រានោះឯង។ ព្រះសាស្តា ទ្រង់សម្តែងព្រះធម៌ ប្រកាសទោសនៃ សេចក្តីប្រមាទ ហើយត្រាស់នូវព្រះធម៌ថា “កាលបើ លោកសិន្និវាស ត្រូវភ្លើងឆេះជាប់ជានិច្ច តើ អ្វីហ៎្ន! បានជាពួកនាងទាំងអស់គ្នាមក សប្បាយរីករាយ ខ្អាកខ្អាយយ៉ាងនេះ ពួកនាងទាំងអស់គ្នា ត្រូវសេចក្តីងងឹតគ្រប សង្កត់ហើយ ចុះហេតុអ្វី? បានជាមិនខំស្វែង រកពន្លឺ (សម្រាប់កំចាត់នូវសេចក្តីងងឹតនោះ ចេញ)។ ៣ ស្រវឹងវ័យ ស្រវឹងវ័យ ថាខ្លួននៅក្នុងបឋមវ័យ នៅក្មេងមិន ទាន់ចាស់ជរានៅឡើយទេ ។ ទុក្ខព្រោះខ្លាចចាស់ មនុស្ស យើងគ្រប់គ្នាកំពុងតែវិវឌ្ឍទៅរក ចាស់ ទ្រុឌទ្រោម គ្រាំ គ្រាជានិច្ចចាប់តាំងពីកើតមក ។ កំពុងមើល កំពុង ចាស់ ខណៈនេះកំពុងចាស់ កំពុងដេកលក់ក៏ចាស់ភ្ញាក់ឡើង ក៏ចាស់។ គ្រប់គ្នាកំពុងទៅសន្សឹមៗ រកឈាបនដ្ឋាន ឬរក រណ្តៅកប់ខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ។ ជីវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ ៦០-៧០ឆ្នាំប៉ុណ្ណោះ លើសជាងនេះមានតិចនាក់ទេ ឯស្លាប់ មុនកំណត់នេះមានច្រើនជាង។ ដែលយើងរាប់ថា យើងមានអាយុបានប៉ុណ្ណេះ ឬ ប៉ុណ្ណោះ តាមដែលគិតគឺយើងរាប់ខាងអស់ទៅតែប៉ុណ្ណោះ មិនមែនរាប់ខាងបាននោះឡើយ ធំឡើងៗពេញវ័យក្រមុំ កំលោះក៏សប្បាយចិត្តថា ខ្លួនមានអាយុច្រើនហើយ…….តែ សូមគិតដូច្នេះផង កុំប្រៀបធៀបដូចយើងមានប្រាក់នៅកាបូប តាមកំណត់ នៅពេលយើងកើតឡើងភ្លាម យើងក៏ចាយ អាយុរបស់យើងភ្លាមទៅហើយ គឺចាយរហូតអស់ ។ ឥឡូវ នេះ យើងមិនដឹងថា តើយើងនៅសល់អាយុតិចប៉ុណ្ណាទៅ នោះទេ។ អ្នកដែលកើតមកយូរហើយ ត្រូវតែដឹងថា អាយុរបស់ ខ្លួនកំពុងស្រកស្រុត តិចចុះទៅជាលំដាប់ ដូចប្រាក់ក្នុង កាបូបដែលចេះតែយកចាយអីចឹងឯង។ មនុស្សយើងភាគច្រើន ហេតុដូចម្តេចបានជាមិនចូល ចិត្តឲ្យខ្លួនចាស់ នឹកដល់ចាស់ពេលណាក៏កើតទុក្ខ? ព្រោះខ្លាចបាត់ស្អាត ខ្លាចគេមិនស្រឡាញ់ ឬឈប់ ស្រឡាញ់… ដូច្នេះហើយទើបខំព្យាយាមបិទបាំងនូវសភាព ចាស់ជរារបស់ខ្លួន ទុកមិនឲ្យប្រាកដដល់ក្រសែភ្នែកនៃអ្នក ដទៃដោយចំពោះមនុស្សដែលស្រឡាញ់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចាស់ជរាវាមិន បាត់ទៅណាឡើយ ទីបំផុត ការបិទបាំងក៏លែងមានប្រសិទ្ធ ភាព ។ កាលបើមិនព្រមទទួលយកការពិត ទើបមានទុក្ខផ្លូវ ចិត្តកើតឡើង។ យើងខ្លាចចាស់ យើងនៅតែចាស់ដដែល។ យើង ខ្លាចវាធ្វើអ្វី យើងត្រូវទទួលយកការពិតដែលគ្រប់គ្នា កើតមក ហើយ មិនអាចគេចផុតទៅបាន គ្រាន់តែខ្លួនយើងធ្វើឲ្យបាន សមរម្យនឹងវ័យប៉ុណ្ណឹងទៅ គឺជាការប្រពៃហើយ។ យើងសាងល្អឲ្យខ្លួនឯង ប្រើពេលវេលាដែលនៅមាន ជួយដល់សាសនា និងសង្គមជាតិ ដូច្នេះមនុស្សទាំងឡាយ គេនឹងត្រេកអរ ហើយលើកតម្កើងយើងសរសើរថា”ចាស់ យ៉ាងមានគុណធម៌”។ ព្រមចាស់តាមវ័យគ្នានអ្វីគួរខ្លាច ចាស់ ចិត្តអង់អាចអំណាចគុណធម៌ កុំចាស់តែវ័យ ចិត្តភ័យញាប់ញ័រ ចាស់ឥតគុណធម៌ចាស់ គ្មានតម្លៃ។ ៤ ស្រវឹងជីវិត ស្រវឹងជីវិតថាខ្លួនរស់នៅបានយូរមិនទាន់ស្លាប់ទៅណាទេ. ខ្ញុំសូមធ្វើការបកស្រាយអំពីពាក្យថា”ជីវិត” បន្តិចសិន ពាក្យថា ជីវិតសំដៅដល់ប្រមាណនៃអាយុ ឬការរស់ នៅរបស់សត្វទាំងឡាយគ្រប់ៗគ្នា ស្ថិតក្នុងលោក សន្និវាស។ ម្យ៉ាងទៀត ជីវិត សំដៅដល់រូបកាយ និងចិត្ត វិញ្ញាណរបស់សត្វលោក ឬបើនិយាយឲ្យងាយស្តាប់គឺខ្លួន ប្រាណរបស់សត្វលោកគ្រប់គ្នា ដែលកំពុងមានសកម្មភាព នេះឯង។ លើសពីនេះទៀត ជីវិត មិនអ្វីដទៃក្រៅ អំពីការ ឃើញ ការឮ ការដឹងក្លិន ការដឹងរស ការដឹងផោដ្ឋព្វៈ និងការ ដឹង រឿងរ៉ាវផ្សេងៗនោះឡើយ នៅពេលការឃើញ ការឮជាដើម លែងមានហើយ ក៏សន្មតិថាជាពេលអស់ជីវិត ឬពេលស្លាប់នោះឯង។មិនតែប៉ុណ្ណោះដើមរុក្ខជាតិទាំងឡាយ យើងក៏ អាចនិយាយថា រស់ ឬស្លាប់បានដែរ តែមិនមាន ជីវិតទេ ព្រោះជាធម្មជាតិដែលកើតឡើងអំពីសមុដ្ឋានតែមួយ គឺឧតុ(រដូវ) ឯជីវិតសត្វលោកកើតឡើងពីសមុដ្ឋាន៤ កម្ម ចិត្ត ឧតុ និងអាហារ។ ឥឡូវយើងគ្រប់គ្នាសូមធ្វើការពិចារណានូវជីវិតរបស់ យើងថា សព្វថ្ងៃអ្នកខ្លះកំពុងស្រវឹងនឹងជីវិតរបស់ខ្លួនដោយ មិនបានគិតពីវ័យរបស់ខ្លួនថា អាត្មាអញមានអាយុដល់ត្រឹម ណាហើយ បើយើងពិនិត្យទៅលើរូបភាពនេះ មនុស្សយើង ឈ្លក់វង្វេង នឹងជីវិតដោយការជាប់ជំពាក់ការរកទ្រព្យសម្បត្តិ ខ្លះទៀត ចិញ្ចឹមជីវិតមិនប្រកបដោយធម៌ទៅលួចប្លន់គេ កេងប្រវ័ញ្ច ឬបោកបា្រសគេជាដើម។ ខ្លះទៀតអាល័យតែរក សម្បត្តិមិនគិតដល់វ័យរបស់ខ្លួន។ តើអញត្រូវធ្វើអ្វីខ្លះ? ដើម្បី ប្រយោជន៍ដល់សង្គម ដោយមិនបានពិចារណានេះហើយ ក៏ឈ្លក់វង្វេងក្នុងជីវិតនោះ។ ជួនកាលឃើញព្រះសង្ឃបែរខ្នង ដាក់រហូតដល់ត្មះតិះដៀលទៅទៀតផងក៏សឹងតែមាន។ មានរឿងមួយគួរពិចារណា នៅពេលថ្មីៗនេះ នាថ្ងៃទី ២១ខែកក្កដាឆ្នាំ២០១០ មានមនុស្សបោកប្រាសម្នាក់បានធ្វើ កិច្ចនិមន្តព្រះសង្ឃ៤អង្គ អាចារ្យម្នាក់ និងជួលអាកង់បីទៅ ផងបានចេញពីវត្តសំពៅមាសទៅផ្សារអូរឫស្សី ក៏ធ្វើកលយក ទូរស័ព្ទដៃតេទៅម្ចាស់បុណ្យ ហើយធ្វើជាអស់លុយបានខ្ចីទូរ សព្ទលោកអាចារ្យទៅបាត់ទៅ។ នេះហើយគួរយើងពិចារណា អ្នកបោកប្រាសនោះសុទ្ធតែស្រវឹងនឹងជីវិត។ ដល់ពេលជិត ស្លាប់បានរកពុទ្ធោ! តើពុទ្ធោឯណាជួយយើងកើតទៅ? បើយើងប្រព្រឹត្តតែអំពើថោកទាបយ៉ាងនេះ។ ដូច្នេះក្នុងនាមខ្ញុំ ជាអ្នកសរសេរគ្រាន់តែឲ្យកវីអត្ថកោវិទអានពិចារណាប៉ុណ្ណោះ ដូចជាពុទ្ធភាសិតសម្តែងថា ” បុគ្គលណា ជាមនុស្សទ្រុស្ត សីល មានចិត្ត មិនបានដំកល់ខ្ជាប់ គប្បីរស់នៅរាប់រយឆ្នាំ ការរស់នៅតែ១ថ្ងៃរបស់លោកដែលមានសីល (អំពើល្អ) មាន សេចក្តីព្យាយាម ជាគ្រឿងដុតខាត់នូវកិលេស ប្រសើរជាង” ដូចនេះយើងគ្រប់ៗគ្នា កុំស្រវឹងក្នុងជីវិតខ្លាំងពេក ត្រូវតែ សន្សំល្អឲ្យបានច្រើន។ ៥ ស្រវឹងលាភសក្ការៈ ស្រវឹងលាភសក្ការៈ ថាខ្លួនជាអ្នកមាន លាភសក្ការៈច្រើន គ្រហស្ថស្រវឹងសម្បត្តិច្រើន គ្នានអ្នកណា មានសម្បត្តិដល់អញ។ គ្រប់បុថុជ្ជន ដែលមិនបានស្តាប់នូវ ព្រះធម៌របស់ព្រះអរិយៈ មិនត្រឹមតែប្រកាន់មាំក្នុងនាមរូប ប៉ុណ្ណោះទេ ថែមទាំង មានសេចក្តីវង្វេងភ្លេចស្មារតី ។ លើសពីនេះទៀត វង្វេងព្រោះ ទ្រព្យសម្បត្តិ ព្រោះតែទ្រព្យធ្វើឲ្យមនុស្សលោកដាច់សីលទាំង ស្រស់ៗ រហូតធ្វើឲ្យមានការលើកកម្ពស់ខ្លួនឯង ហើយមើល ថោកដល់អ្នកក្រខ្យត់ទ្រព្យសម្បត្តិទៀតផង។ ព្រះភគវាត្រាស់សម្តែងថា ”ជនពាលទាំង ឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបាន ទ្រព្យ ក្នុងវ័យកំពុងចម្រើន រមែងស៊ុបសៅ ដូចជាក្រៀលចាស់ ដែលស៊ុបសៅនៅក្នុង ភក់អស់ត្រីរលីង។ ជនពាលទាំងឡាយមិន ប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុង វ័យដែលកំពុងចម្រើន រមែងដេកថ្ងូរសោក ស្តាយទ្រព្យចាស់ ទាំងឡាយ(ដែលអស់ទៅ) ដូចជាព្រួញ ដែលរបូតផុតចាកខ្សែបន្លោះ ដូច្នោះ។ ៦ ស្រវឹងគ្រឿងសក្ការៈបូជា ស្រវឹងគ្រឿងសក្ការៈបូជា ភិក្ខុគិតថាខ្លួនបាន បច្ច័យ៤មានចីវរប្បច្ច័យជាដើមសុទ្ធតែរបស់ល្អថ្លៃថ្លា។ ម្យ៉ាង វិញទៀត ភិក្ខុបានរបស់ប្រើប្រាសល្អៗ ដែលគួរជាទីពេញចិត្ត នោះធ្វើឲ្យចិត្តជាប់ជំពាក់ក្នុងអារម្មណ៍នោះៗ ដូច្នេះយើងជា អ្នកបួសធ្វើយ៉ាងណាកុំឲ្យវង្វេង ក្នុងរបស់ដែលបានមកពី ទាយកកុំជាប់អារម្មណ៍ក្នុងរបស់នោះ ប្រសិនបើយើងជាប់ ជំពាក់ក្នុងរបស់នោះដល់ពេលស្លាប់ទៅកើតក្នុងទុគ្គតិជាដើម ។ដូចជារឿងក្នុងធម្មបទព្រះពុទ្ធោឃោសាចារ្យសរសេរថា”ព្រះ បរមសាស្តា ទ្រង់ប្រារព្ធនូវភិក្ខុឈ្មោះតិស្ស´´´ៈ។ ព្រះតិស្សៈ លោកមានចីវរសាច់ល្អម៉ដ្ឋខៃមួយ ដែលជាទីពេញចិត្ត ណាស់ លោកបានទុកមិនទាន់ប្រើប្រាស់ទេ តែអនិច្ចា! ព្រះ ភិក្ខុតិស្សៈក៏បានធ្វើមរណកាលទៅ ហើយទៅកើតជាចៃ នៅ ក្នុងចីវរនោះឯង។ ភិក្ខុសង្ឃ ប្រារព្ធនឹងចែកចីវរនោះ តែចៃ បានវារទៅវារមក ព្រោះមិនចង់ឲ្យភិក្ខុសង្ឃយកចីវរខ្លួនទៅ ចែកគ្នា។ ព្រះសាស្តា ទ្រង់ជ្រាបដោយទិព្វសោតហើយ ទើប ទ្រង់ត្រាស់ហាមឃាត់ភិក្ខុសង្ឃឲ្យឈប់បង្អង់ចាំសិន រហូត កន្លងបាន៧ថ្ងៃហើយ ទើបត្រាស់ឲ្យភិក្ខុសង្ឃនាំយកនូវចីវរ នោះមកចែកគ្នា។ នៅក្នុងថ្ងៃទី៧ សត្វចៃនោះ ក៏បានស្លាប់ ទៅ ហើយបានទៅកើតនៅឋានតុសិតវិមាន។ ពួកភិក្ខុសង្ឃ មានសេចក្តីសង្ស័យ ក៏នាំគ្នាចូលទៅ ក្រាបទូលសួរព្រះសាស្តា។ ព្រះអង្គទ្រង់ត្រាស់ថា “មន្ទិល ដែលតាំងឡើងអំពីដែក ចេញមកអំពីដែក ត្រឡប់ស៊ីដែកដដែលនោះវិញ យ៉ាងណា ម៉ិញ, អំពើទាំងឡាយ ដែលតាំងឡើងខាង ក្នុងខ្លួន រមែងដឹកនាំនូវបុគ្គលអ្នកប្រព្រឹត្ត កន្លងនូវប្រាជ្ញា ជាគ្រឿងពិចារណានូវបច្ច័យ ហើយបរិភោគប្រើប្រាស់នោះឲ្យទៅកាន់ទុគ្គតិ ភព ក៏យ៉ាងនោះឯង”។ ៧ ស្រវឹងសេចក្តីគោរព ស្រវឹងសេចក្តីគោរពថា ភិក្ខុឯទៀតគ្នានគេ គោរពដូចអញ ចំណែកអញវិញមានគេគោរពច្រើន។ បើ យើងពិចារណាទៅលើសង្គមរស់នៅបច្ចុប្បន្ន ទាំងអ្នកបួស ពុទ្ធសាសនា និងពាហិរសាសនាព្រមទាំងអ្នកគ្រប់គ្រងផ្ទះ ផងនោះតែងមានអំនួតរៀងៗខ្លួន។ អ្នកបួសក្នុងពុទ្ធសាសនាមួយចំនួនតែងឈ្លក់វង្វេង ដោយពុទ្ធបរិស័ទគេធ្វើការគោរពមានថ្វាយបង្គំជាដើម លើក សរសើរពីគុណសម្បត្តិអ្វីមួយ ហើយអួតក្អេងក្អាង មើលងាយ មើលថោកអ្នកបួសផងគ្នាដែលរស់នៅជាមួយគ្នាជាដើម។ អ្នកបួសពាហិរសាសនា ក៏ដូចគ្នាដែរ មិនខុសគ្នានឹង អ្នកបួសមួយចំនួនក្នុងពុទ្ធសាសនាទេ ព្រោះអ្នកទាំងអស់ នោះ ក៏មានចិត្ត មានវិញ្ញាណដូចតែគ្នា។ លើសពីនោះទៀត អ្នកគ្រប់គ្រងផ្ទះវិញក៏ឈ្លក់វង្វេងក្នុងការគោរពលើកសរសើរ មិនបានពិចារណាទៅលើពាក្យបញ្ចើចបញ្ចើនោះទេ ។ ហេតុ ធ្វើឲ្យឈ្លក់វង្វេងនោះហើយនាំឲ្យមើលងាយអ្នកតូចទាបជាង ខ្លួន ឬអ្នកនៅជាមួយបម្រើខ្លួនរៀងរាល់ថ្ងៃនោះឯង។ ៨ ស្រវឹងបរិវារ ស្រវឹងបរិវារថា អញទៅបិណ្ឌបាតក្តី ទៅណាក្តី គេ ចោមរោមអញពីមុខពីក្រោយ ភិក្ខុឯទៀតមិនដូចអញ។ បើ ជាគ្រហស្ថវិញ អួតក្អេងក្អាងទៅណាមកណាមានគេរាប់អាន អញច្រើន បើស្វែងរកទ្រព្យសម្បត្តិវិញ អួតថាមានតែអញទេ គេមកទិញរបស់អញច្រើន អ្នកដទៃមិនដូចអញទេ រហូតដល់ ចាស់ៗសរសើរទៀត អាល័យតែជាប់ញៀនរឿងបរិវារច្រើន ភ្លេចអស់សេចក្តីសង្វេគ ក្នុងវ័យដែលកន្លងផុតទៅមួយឆ្នាំៗ ហេតុដូច្នេះគួរតែអ្នកស្រវឹងនឹងបរិវារច្រើន ត្រូវតែពិចារណាកុំ ជាប់ជំពាក់នឹងបរិវារឲ្យសោះ។ បទសម្រាប់ពិចារណា សព្វសត្វទាំងឡាយ កុំមកសប្បាយ នឹងក្តីស្រវឹង ចំពោះបរិវារ ហេតុការណ៍ទាំងហ្នឹង នាំខ្វល់ទេដឹង ខូចការផ្លូវចិត្ត។ បើយើងលះចេញ ចិត្តយើងចំណេញ ស្ងប់អារម្មណ៍ពិត ពិតដេកជាសុខ សំរុកប្រព្រឹត្ត គង់បានជាមិត្ត នៃកល្យាណធម៌។ និពន្ធដោយ ភិក្ខុ កន ជឿន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ៩ ស្រវឹងបរិស័ទច្រើន ស្រវឹងបរិស័ទច្រើន ភិក្ខុគិតថាខ្លួនអញមានបរិស័ទ រាប់រយពាន់ សុទ្ធតែបរិស័ទមានសយសក្តិ។ បើយើង ពិចារណាទៅឃើញថាក្នុងសង្គមរស់នៅបច្ចុប្បន្ននេះ មិនថា បព្វជិត ឬគ្រហស្ថទេ សព្វថ្ងៃនេះមានច្រើនណាស់មានអ្នក អមស៊ីពែ លើកជើង លើកដៃ ដើម្បីឲ្យអ្នកធំនោះឈ្លក់វង្វេង ហើយប្រមូលយកលាភសក្ការៈ ហើយអ្នកធំនោះជោរតាម ពាក្យបញ្ជើចបញ្ចើ មិនបានពិចារណាឲ្យបានវែងឆ្ងាយ ហ៊ាន ប្រព្រឹត្តនូវអំពើដ៏លាមកផ្សេងៗជាច្រើន។ សូម្បីក្នុងសម័យ ពុទ្ធកាលក៏មានភិក្ខុស្រវឹងនឹងបរិស័ទដែរ ឧទាហរណ៍ដូចជា ភិក្ខុទេវទត្តជាដើម ដោយស្រវឹងខ្លាំងពេកបានបបួលព្រះបាទ អជាតសត្រូវឲ្យសម្លាប់បិតាហើយទេវទត្តខ្លួនឯងធ្វើឃាតព្រះ ពុទ្ធ។ ដូច្នេះហើយ បានជាព្រះអង្គសម្តែងថា “ម្នាលភិក្ខុទាំង ឡាយ លាភសក្ការៈនិងសេចក្តីសរសើរ ជារបស់អាក្រក់ ធ្វើ ឲ្យទេវទត្តត្រូវលាភសក្ការៈនិងសេចក្តីសរសើរ គ្របសង្កត់រួប រឹតចិត្ត ទើបកុសលមូលដល់នូវកិរិយារបើកឡើង។ ម្នាលភិក្ខុ ទាំងឡាយ ដូចដើមចេក បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណាម៉ិញ។ ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈនិងសេចក្តីសរសើរ កើតឡើងដល់ ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈនិងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏យ៉ាងនោះឯង។ ១០ ស្រវឹងក្នុងភោគសម្បត្តិ ក៏ភោគសម្បត្តិ លោកកាន់យកដោយលាភនេះឯង ក៏ពិតមែន, ប៉ុន្តែ លោកកាន់យកដោយគំនរនៃភោគៈដែល តាំងទុកក្នុងទីនេះទៀតថា, ព្រោះហេតុដូច្នេះ មានះដែល កើងឡើងដោយអំណាចនៃសេចក្តីស្រវឹង ថា ”មនុស្សសព្វ សត្វទាំងឡាយដែលក្រៅពីយើងហើយ រមែងមិនបានសូម្បី តែការប្រែប្រាសរបស់ខ្លួន, ចំណែកយើងមានទ្រព្យរក្សាទុក (កំណប់ទ្រព្យ)រាប់មិនអស់។ លើសពីនេះទៀត ក្នុងបច្ចុប្បន្ន នេះមនុស្សយើងរស់នៅក្នុងប្រទេសក្តី ក្រៅប្រទេសក្តី សម្បូណ៌ទៅដោយសម្ភារៈនិយមច្រើនណាស់ មានឡាន ទូរស័ព្ទដៃ អ៊ីនធ័រណែត ទូរទស្សន៍ជាដើម ហើយគិតតែបំប៉ន នូវកិលេសរបស់ខ្លួនមើលងាយមើលថោកអ្នកដទៃ មិនស្មើ នឹងអញ ក្រអ៊ឺតក្រទម ។ ជួលកាលអាងខ្លួនមានអំណាចជិះ ជាន់ដទៃ ដណ្តើមយកទ្រព្យពីអ្នកទន់ខ្សោយរហូតដល់បញ្ជា ឲ្យកូនចៅរបស់ខ្ចួនសម្លាប់អ្នកទន់ខ្សោយទៀតផង។ ប៉ុន្តែ យើងជាមនុស្សកុំអន់ជាងសត្វ សត្វខ្

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s