ទាក់ទង​នឹង​ខ្ញុំ, រូប​ និង​គំនូរ

I’m not alone any more


កាល​មក​ភ្នំពេញ​ដំបូង រស់នៅ​ម្នាក់ឯង មាន​អារម្មណ៍​ថា​កណ្ដោច​កណ្ដែង​ណាស់ ឥឡូវ​ខ្ញុំ​ជួល​បន្ទប់​​ធំ​បន្តិច មាន​​បង មាន​​ម៉ែ​មក​នៅ​ជាមួយ មាន​អារម្មណ៍​ថា​កក់ក្ដៅ​បន្តិច ហើយ​លែង​សូវ​ខ្វល់​ច្រើន មក​ដល់​ផ្ទះ​មាន​អារម្មណ៍​ថា​​សប្បាយ ទៅ​ធ្វើការ​ក៏​សប្បាយ​ជាង​មុន ។ ​បងប្អូន​មក​លេង​ម្ដងៗ កាន់តែ​សប្បាយ​ចិត្ត​ទៅ​ទៀត ឥឡូវ​អ៊ី​​ក៏​មក​នៅ​ជាមួយ មាន​ប្អូន​ជីដូន​មួយ​គ្រាន់​ប្រលែង ថែម​ទាំង​​មាន​បងប្អូន​សុំ​មក​នៅ​ជាមួយ​ពីរបី​នាក់​ទៀត អ៊ូអរ​សម្បើម​ណាស់ ។ ទាស់​តែ​បន្ទប់​ចង្អៀត​បន្តិច ។

DSC01150ប្អូន​ជីដូន​មួយ​ខ្ញុំ (ចាន្នី និង​បញ្ញា)

Advertisements

27 thoughts on “I’m not alone any more”

  1. មើលទៅមានសេចក្តីសុខណាស់ហើយ តែប្រយ័ត្នតែមានបងប្អូនច្រើនពេកនៅផ្ទះ បែរជារត់ទៅដេកនៅកន្លែងធ្វើការ រឺក៏ផ្ទះមិត្តភ័ក្រ្ត ព្រោះចង់ធ្វើការងារផ្សេងៗក្រៅម៉ោងបានស្រួល។ ហាហាហា

  2. បឿនមានត្រូវការរបស់ការពារខ្លួនទេ នៅប៉ុសខ្ញុំមាន គេតាំងបង្ហាញភ្លុកដំរី
    ស្នែងរមាស ស្នែងកង្កែប និងក្នាយតាន់ជាច្រើន បើគិតតម្លៃភ្លុកដំរី ២០០ ដែលគេធ្វើស្អាតបាតហើយ គឺថ្លៃប្រហែល ២៩លានដុល្លា ។ នៅប៉ុន្មានខែ
    មុននេះ នៅស្រុកវៀតណាម មានគេលួចនាំចូល ប្រហេល ៦តោន…

    http://peehs07.wordpress.com

  3. បឿន ជួយមើលដំរីជំទង់ ដែលជួយលាបភក់គ្នានោះ អោយច្បាស់មើ តើពួកគេ
    ធ្វើអី ដូចជាគេជល់មាត់គ្នាទេដឹង…! បើជល់មាត់គ្នាមែន រឿងធំហើយ ម៉ែឪអត់ដឹងផង… ខុសធ្ងន់ណាស់!

  4. រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

  5. ហាស​​ ហា​ ហា………​ ទំនេរមែនអត់? ដូចមិនសូវជឿសោះ!!! នរណានិយាយ កុហកប្រយ័ត្នបាបណា មិនល្អទេ។
    ដឹងទេ?​ ពេលបុណ្យអុំទូកខ្ញុំអង្គុយក្នុងការិយាល័យធ្វើការរហូត។ គិតៗទៅគួរអោយ អាណិតខ្លួនណាស់។ នេះមកពីខ្ញុំអត់មានអ្នកដើរលេងជាមួយ។ ដូចជាស្រណោះខ្លួនដល់ហើយខ្ញុំ!!!!!

  6. កាលរៀបការហើយជិត1ឆ្នាំខ្ញុំរស់នៅជាមួយឪពុកម្តាយខ្ញុំ ដល់ឥឡ្ូវខ្ញុំអាចទិញផ្ទះ
    1ល្វែងទំហំ​4×16ម​ជាន់លើកក្រោមធំល្វឹងល្វើយរស់នៅតែ2នាក់ប្តីប្រពន្ធ និងអ្នកបំរើ1នាក់មាន
    អារម្មណ៏អផ្សុកណាស់ នឹកខ្លាចស្វាមីចុះខេត្តទៅមិនដឹងអផ្សុកប៉ុណ្ណាទេ តែគាត់ថា 
    បន្តិចទៀតលែងអផ្សុកហើយព្រោះមានកូនគ្រាន់បន្លែង តែ1ខែទៀតបានកូនកើត
    ម៉ោ យូរណាស់

  7. ខ្ញុំឃើញគេមានគូ ខ្ញុំដូចជាច្រណែនដែរ!!! តែហេតុអីបងបឿន មកថាខ្ញុំរវល់ទៅកើត។​ បើខ្ញុំរវល់មិនមែន អត់មាននរណានាំខ្ញុំដើរលេងចឹងទេ។ មិនពេលណាទេទើបខ្ញុំមានគូនឹងគេ ព្រោះដល់ខែរងារហើយ!!!​ 😛

  8. ធ្លាប់ត្អូញដែរ តែគាត់ថាកុំជ្រើមពេក!!! ពិតជាកំសត់ខ្លួនណាស់ខ្ញុំ។ តែប្រហែលមិន អីទេ ព្រោះខ្ញុំដូចជានៅក្មេងដែរ ហើយសំរស់ក៍មិនទៅអន់អី………hehehe……. តាមពិតមុខមើលមិនបាន។ បើសំរស់មិនអន់មែនប្រហែលមិនកំព្រីកំព្រាដូចកូន កំប្រុកអីចឹងទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s