វប្បធម៌​ថ្មី​នៅ​ស្រុក​ខ្មែរ


ខ្ញុំ​មាន​អារម្មណ៍​ថា​ធុញ​ពេក នៅ​ពេល​បើក​ទូរទស្សន៍​មើល ឬ​ស្ដាប់​វិទ្យុ គ្រប់​ពិធីករ មិន​ភ្លេច​ពាក្យ​លើក​ជើង​លើក​ដៃ​ដល់​មនុស្ស​កំពូលៗ​របស់​ប្រទេស​យើង ។ តើ​ហ្នឹង​ជា​វប្បធម៌​ថ្មី​របស់​​អ្នក​ជា​ពិធីករ​ខ្មែរ​មែនទេ?

ពេល​មើល​ទូរទស្សន៍​ម្ដងៗ ខ្ញុំ​ធុញ​រក​លេខ​ដាក់​គ្មាន​ទេ ​មិន​ដឹង​ជា​ស្អី​​ត្រូវ​ទាក់ទង​នឹង​រឿង​សរសើរ រឿង​លើក​ជើង​ហ្នឹង កម្មវិធី​ច្រៀង​ក៏​លើក​ជើង សូម្បី​តែ​ពិធីករ​ផ្សាយ​អំពី​ការប្រណាំង​ទូក ក៏​លើក​ជើង​គ្មាន​ពេល​ទំនេរ​ដែរ ដល់​យូរ​ទៅ មិន​ត្រឹម​លើក​ជើង​បញ្ជោរ​ដល់​អ្នក​កំពូលៗ​ក្នុង​ស្រុក​ខ្មែរ​ទេ សូម្បី​តែ​ទូក​ក៏​លើក​ជើង​រហូត​ជ្រុល​ហួសហេតុ​ដែរ និង​នៅ​ឆ្លៀត​រំឭក​ថ្ងៃ​៧​មករា​អី​ឯណា​នោះ​ទៅ​​ទៀត ។

ស្រុក​ខ្មែរ បើ​ម្នាក់ៗ​ចេះ​តែ​រឿង​លើក​ដៃ លើក​ជើង​អត់​ហេតុផល​អ៊‌ីចឹង​មិន​ដឹង​ទៅ​ជា​យ៉ាងណា​ទេ ម្នាក់ៗ​​នឹង​ស៊ី​ខ្សែ​ជោរ​គ្រប់​គ្នា​អស់​ហើយ ហើយ​ម្នាក់ៗ​ត្រូវតែ​រៀន​ឱ្យ​ចេះ​បញ្ជោរ​គ្រប់​គ្នា​ទើប​រស់​នៅ​ស្រួល ។ បើ​ធ្វើបាន ខ្ញុំ​ចង់​តែ​ទៅ​ប្រាប់​នាយករដ្ឋមន្ត្រី​ថា​កុំ​ឱ្យ​អ្នក​ទាំងនោះ បញ្ជោរ​ហួសហេតុ​ពេក បញ្ជោរ​ត្រឹម​មាន​ហេតុផល​បាន​ហើយ ព្រោះ​វា​ធុញ​រហូត​មើល​កម្មវិធី​ផ្សេង​លែង​ល្អ​មើល ។

សុំទោស ​ត្អូញ​បន្តិច​ហើយ ព្រោះ​ធុញ​ទ្រាន់​ពេក ។

17 thoughts on “វប្បធម៌​ថ្មី​នៅ​ស្រុក​ខ្មែរ

  1. រដ្ឋ ថ្ងៃអង្គារ ទី 3 ខែវិច្ឆិកា 2009 / 10:34 ព្រឹក

    បើ​នាយក​រដ្ឋមន្ត្រី​ជា​មនុស្ស​ស៊ីជោរ អ៊ីចឹង​វា​គ្មាន​អី​ប្លែក​នោះ​ទេ ។ នាំ​គ្នា​បញ្ជោរ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទៅ ដើម្បី​គាត់​មាន​កម្លាំង​ចិត្ត​នាំ​អភិវឌ្ឍន៍​ឲ្យ​ចម្រើន​ទ្វេ ។ តែ​ប្រសិន​បើ​គាត់​មិន​ចេះ​ស៊ី​ជោរ​ទេ ម្ល៉េះ​សម​គាត់​ហាម​ឃាត់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ ឲ្យ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រួល​ពាក្យ​ពេចន៍​ឡើង​វិញ កុំ​ឲ្យ​មាន​ភាព​ច្រំដែល​ពេក អាច​ប៉ះពាល់​អារម្មណ៍​រាស្ត្រ ។

    និយាយ​ដល់​រឿង​នេះ បឿន​ដែល​ឮ​គេ​និយាយ​ថា “នេះ​ជា​សន្តាន​ចិត្ត​របស់​ប្រជារាស្ត្រ ដែល​មាន​ការ​ត្រេក​អរ​នឹង​សេចក្ដី​រុង​រឿង​ដែល​ដឹក​នាំ​ដោយ​សម្ដេចអគ្គ… (ហូរ​ហែ​ចឹង​ម៉ោ) អ៊ីចឹង​ទេ ការ​កោត​សរសើរ អំណរ​ទាំង​នោះ​គឺ​ចេញ​ពី​ទឹក​ចិត្ត​ពួក​គាត់ យើង​មិន​អាចហាម​គាត់​បាន​ទេ អាហ្នឹង​ជា​សំដី​រាស្ត្រ​ដែល​មាន​ការ​យល់​ដឹង ពេញ​ចិត្ត​ពេញ​ថ្លើម…”[…] ហេហេ នេះ​អាច​ជា​ចម្លើយ​តប​នឹង​ការ​ត្អូញ​របស់​បឿន​ហើយ ចឹង​ទេ​ឈប់​ត្អូញ​ទៀត​ទៅ ។

  2. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 3 ខែវិច្ឆិកា 2009 / 1:37 ល្ងាច

    តិច​ទៀត​តូញ​សរសេរ​អត្ថបទ​មួយ​ហើយ
    មាន​អាហម្មណ៍​ឌៀ​ខ្នូច!

  3. វិចិត្រ ថ្ងៃអង្គារ ទី 3 ខែវិច្ឆិកា 2009 / 4:38 ល្ងាច

    មិន​មែន​វប្បធម៌​ថ្មី​អី​នោះ​ទេ។ បើ​យើង​ត្រលប់​ទៅ​កាន់​អតីតកាល។ សម័យ​កុម្មុយនីស គេ​បញ្ជោរ​បក្ស។ សម័យ​ខ្មែរ​ក្រហម​ គេ​បញ្ជោរ​អង្គការ​មហា​ភ្លឺស្វាង មហា​លោត​ផ្លោះ។ សម័យ​លន់​ណុល មិន​ដឹង​ព្រោះ​កើត​អត់ទាន់។ សម័យ​សង្គម​រាស្ត្រ​និយម ប្រហែល​ដូច​ឥលូវ​ដែរ ព្រោះ​កើត​អត់​ទាន់​ដូច​គ្នា តែ​អាន​សៀវភៅ​ព្រះ​អាទិត្យថ្មី​រះ​លើផែន​ដី​ចាស់ ដឹង​តិចៗ។…

    បើ​យើង​ក្រលេក​មើល​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ។ គេ​សរសេរ​ថ្នាក់​ដឹក​នាំ​គេ ដូច​យើង​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​នេះ​អញ្ចឹង៖ ប្រកប​ដោយ​គតិ​បណ្ឌិត មហាអស្ចារ្យ សឹង​ថា​លើ​លោក​នេះ​គ្មាន​នរណា​ឆ្លាត​ដូច​…។

    តែ​បើ​អោយ​ខ្ញុំ​និយាយ​វិញ ខ្ញុំ​នឹង​និយាយបញ្ជោរ​ដូច​តែ​គេ​ដែរ​ហ្នឹង😀

  4. ទឹម បឿន ថ្ងៃអង្គារ ទី 3 ខែវិច្ឆិកា 2009 / 4:46 ល្ងាច

    ប្រហែល​វប្បធម៌​នេះ​មាន​យូរ​មក ដូច​លោកគ្រូ​ចិត្រ​ថា​មែន ។ សម័យ​ពលពត បាយ​គ្មាន​ស៊ី នៅតែ​ស្រែក អង្គការ​មហា​អស្ចារ្យ តែ​កាល​នោះ ព្រោះ​គេ​ខ្លាច​ស្លាប់ ។ ដល់​ឥឡូវ គេ​ស្រែក​ដើម្បី​អី? ដើម្បី​អំណាច ដើម្បី​លុយ ដើម្បី​អែបអប? ខ្ញុំ​អាម៉ាស់​ជំនួស​អ្នក​ដែល​ស្រែក​ទាំង​នោះ​ណាស់ ក្បត់​ឧត្ដម​គតិ ក្បត់​ជាតិ​ខ្លួនឯង ក្បត់​មនុស្ស​រាប់​លាន​នាក់ ដើម្បី​តែ​ខ្លួនឯង​ម្នាក់?

  5. វិចិត្រ ថ្ងៃអង្គារ ទី 3 ខែវិច្ឆិកា 2009 / 4:56 ល្ងាច

    គ្រាន់​បើ​អញ្ចឹង​សាក​ទៅ​ជួប​សម្តេច​ផ្ទាល់ មើល៍ បើ​មិន​ញ័រ​ជើង😀

  6. ទឹម បឿន ថ្ងៃអង្គារ ទី 3 ខែវិច្ឆិកា 2009 / 5:01 ល្ងាច

    គេ​ម៉េច​ឱ្យ​ខ្ញុំ​ទៅ​ជួប? តែ​បើ​បាន​ទៅ​ជួប ខ្ញុំ​អត់​ខ្លាច​និយាយ​ទេ ចង់​តែ​ជួប​តើ​រាល់​ថ្ងៃ​ហ្នឹង

  7. រដ្ឋ ថ្ងៃអង្គារ ទី 3 ខែវិច្ឆិកា 2009 / 7:37 ល្ងាច

    ខ្ញុំ​ថា​ចាំ​ស្គាល់​ស្ថាន​សួគ៌​លោកិយ​សិន​ទៅ​អ្ហី!! ប្រពន្ធកូន​​ក៏​មិន​ទាន់មាន គិត​ឲ្យ​ច្បាស់​ណា​បឿន!!

  8. kooms ថ្ងៃពុធ ទី 4 ខែវិច្ឆិកា 2009 / 9:31 ព្រឹក

    រដ្ឋ​ទាល់​ស្គាល់​ស្ថាន​សួគ៌​លោកិយ បាន​​អាច​ជួប​ស្តេច​មែន​ទេ?😆

  9. សួស្តីអ្នកទាំងអស់គ្នា ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 10:53 ព្រឹក

    ស្រុកយើងចេះក្បួនបព្ជោរទើបរស់ស្រួល,​ រៀនទៅវាមិនខាតទេមានតែចំនេញ!

  10. sokhadiary ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 11:30 ព្រឹក

    ស្វាមីរបស់ខ្ញុំក៏ធុញទ្រាន់អាពាក្យលើកជើងហ្នឹងដែរ ឲ្យតែគាត់ឭម្តងៗគាត់បិទ 
    ទូរទស្សន៏ហើយ។ សូម្បីតែConcert ធម្មតាសោះក៏និយាយលើកជើងដែរ ពិធីក៏
    មួយៗចង់ធ្វើដូចលោក ជុំ​កុសល ក្រែងបានឡើងបរមងារជាឯកឧត្តម លោកជំទាវ
    ហ្នឹងគេ

  11. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 11:50 ព្រឹក

    ហេហេ បែប​អ៊‌ីចឹង​មែន​ហើយ

  12. ថារដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 3:13 ល្ងាច

    និយាយរឿងអស់នេះឈឺក្បាលដល់ហើយ។ មុនស្សយើងអ្នកណាក៍ដូចអ្នកណា ដែរគឺថា មិនស៊ីជោរទេ តែបើបង្អាប់ខឹង។ អីចឹងហើយបានជាបញ្ជោរលេងៗទៅ ក្រែងបានឋានះខ្លះ។

  13. ពូជា ថ្ងៃសុក្រ ទី 4 ខែធ្នូ 2009 / 12:25 ល្ងាច

    អ្នកទាំងអស់គ្នានិយាយត្រូវ តែភ្លេចមួយជ្រុងទៀត គឺថាះនៅពេលដែលគេកំពុងបញ្ជោរមនុស្សមួយក្រុម គេក៏ត្រូវឆ្លៀតជេរបញ្ចោរមនុស្សមួយក្រុមផ្សេងទៀត។ការពិតទៅ«បញ្ជោរ និង បញ្ចោរ»គឺជាជំនាញពិតប្រាកដរបស់គេ តែវាអាចផ្លាស់ប្តូរបានទៅតាមកាលះទេសះ ថ្ងៃនេះគេបញ្ជោរអ្នកនេះ បញ្ចោរអ្នកនោះ តែថ្ងៃក្រោយថាមិនត្រូវ គេអាចបញ្ជោរអ្នកនោះ ហើយមក បញ្ចោរអ្នកនេះវិញ ក៏ថាបាន។តែយើងមិនអាចធ្វើបានដូចគេ ហើយវាចេះតែធុញ ព្រោះទាំងការបញ្ជោរនិងការបញ្ចោរ វាសុទ្ធសឹងតែធ្វើឡើងដោយគ្មានសម្បជញ្ញះ តែសូមកុំភ្លេចថា ពេលដែលដើមឈើរលំ ស្វាច្បាស់ជារត់ព្រោងព្រាតមិនខាន។

  14. អាចារ្យធំ ថ្ងៃសៅរ៍ ទី 12 ខែធ្នូ 2009 / 11:11 ល្ងាច

    ពូជា​ឌុច​ជា​មាន​ជំនាញ​ខាង​ហ្នឹង​ដែរ​ហើយ​បាន​ត្រូវ។ អាចារ្យ​ធំ​យល់​ស្រប​ដែល​មិន​បាច់​បញ្ជោ​ច្រើ​ពេក​ទេ​ និយាយ​តែ​ម្ដង​ម្កាល​ទៅ​បាន​ហើយ​ តែ​បើ​ចងើ​បាន​ឋានះ និយាយ​តែ​ម្ដង​ទៅ​បាន​ភ្លាម​ ឲ្យ​តែ​គេ​ចងើ​ឲ្យ។ មិន​ចាំ​បាច់​ក្លាយ​ជា​វប្បធម៌​ទេ​មែន​ទេ?

    កា​ពិត​ពួក​គេ​គ្រាន់​តែ​បង់​បាន​ អ្វី​ពី​ការ​សរសើរ​តែ​ ប៉ុណ្ណោះ។ នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ បើ​មិន​លើក​ជើង​ខ្លះ​បាន​អី​ស៊ី មាន​លុយ​ណា​ឲ្យ​កូន​ទៅ​រៀន​។

    បង​បឿន ខ្ញុំ​យល់​ថា​ការ​ធ្វើ​បែប​នេះ​វា​ជា​ការ​ខុស​តែ​ ធ្វើ​ម៉េច​បាន​អាច​កែ​ប្រែ​បាន​? តែ​បើ​គេ​ចង់​លេង​តែ​មួយ​វិនាទី​ក៏​បាន​ដែរ​ណា។

    ពេល​ខ្លះ​អ្នក​ធំ​ពិត​ជា​មិន​បាន​ដឹង​ទេ​ តែ​ក៏​មិន​មែន​ថា​អត់​ដឹង​ដែរ តែ​គេ​មិន​ម៉ាត់​ពី​ព្រោះ​គ្មាន​ប្រយោជន៍ ដូច​នេះ​បើ​គេ​បាន​អី​ខំ​តាម​គេ​ខ្លះ​ទៅ។ ក្រែង​ប្រពន្ធ​កូន​បាន​រស់​ស្រួល​ជាង​នេះ។ តែបើ​សូវ​កុំ​លូក​ដៃ​តែ​ម្ដង​ជា​ការ​ប្រ​សើរ។

  15. កុមារទេពចម្បាំង ថ្ងៃចន្ទ ទី 14 ខែធ្នូ 2009 / 6:11 ល្ងាច

    ដល់សរសេរពាក្យ២ហ្នឹង ក្បែរគ្នាទៅ ទើបខ្ញុំចាប់អារម្មណ៍
    បញ្ជោរ និង បញ្ចោរ។
    ខ្ញុំមិនដែរមើលប៉ុស្តិខ្មែរឲ្យគ្រប់បានមួយម៉ោងទេ ខ្ញុំមើលដែរ មើលតែកម្មវិធី
    ដែលមានក្មេង សំដែង ឬកម្មវិធីសំរាប់កុមារតែប៉ុណ្ណោះ។

  16. Rachael holden ថ្ងៃពុធ ទី 20 ខែមករា 2010 / 6:37 ល្ងាច

    help

  17. ពស់ ថ្ងៃអាទិត្យ ទី 29 ខែមករា 2012 / 2:07 ល្ងាច

    ថ្ងៃប្រវត្តិសាស្រ្តគឺជាថ្ងៃដែលប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួម។​ អ្នកមិនចង់រំលឹកគឺប្រហែលមិនបានឆ្លងកាត់ទេ។ អ្វីដែលធ្វើទៅវាមិនមាន ភាពសៅហ្មងគួរធ្វើទៅប្រសើរជាង កុំបញ្ចេញនូវចំណាប់អារម្មណ៍ តែមិន ដែលបានធ្វើអ្វីសោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s