ខែនេះមានទស្សនាវដ្ដីពត៌មានវិទ្យាចេញថ្មីមួយទៀត គឺទស្សនាវដ្ដី “អាន” ។
ទស្សនាវដ្ដីមានការលើកទឹកចិត្តដល់អ្នកដែលពូកែ និងខិតខំស្រាវជ្រាវ ដោយធ្វើកម្មវិធីឆ្លើយសំណួររៀងរាល់ខែ និងកម្មវិធីប្រកួតប្រជែងធ្វើរៀងរាល់៣ខែម្ដង ដែលផ្ដល់រង្វាន់ និងវិញ្ញាប័ណ្ណបត្រពីទស្សនាវដ្ដីដល់អ្នកដែលទទួលបានជ័យលាភី។
រាល់ចម្លើយ និងកម្មវិធីរបស់មិត្តអ្នកអាននឹងដាក់បង្ហាញនៅលេវិបសាយឲ្យដោនឡូតដោយសេរី។
ខ្ញុំចង់អោយយុវជនយើងជំនាន់ក្រោយ ចូលចិត្តអានសៀវភៅ អភិវឌ្ឍន៏ ចំណេះដឹង ជាជាងសៀវភៅអាសអាភៀស មើលភាពយន្ត ។នៅទីនេះ ៧០ទៅ៨០ ភាគរយគេនិយមអានសៀវភៅណាស់ គេស្រាវជ្រាវ គេដឹងប្រវត្តិសាស្រ្ត ច្បាស់លាស់(អ្នកខ្លះដឹងប្រវត្តសាស្រ្តខ្មែរច្បាស់ជាងខ្មែរយើងទៀត) ដូចដឹងស្រាប់ហើយ ពួកច្រមុះស្រួច មិនថាជិះយន្តហោះ ឡានក្រុង ម៉េត្រូ ម្នាក់សុទ្ឋតែមានសៀវភៅ អានគ្រប់ៗគ្នា ដោយឡែកតែយុវជនខ្មែរយើង មិនសូវនិយមអានសោះបើសួររឿងលទ្ឋផលបាល់ តួបាល់ទាត់ ច្បាស់ដូចថ្ងៃ តែបើសួររឿងប្រវត្តិសាស្រ្តឈឹង អត់ដឹងសៀមយកដីខ្មែរ អត់ដឹងកម្ពូជាក្រោម ណាគេ។ល។
គាំទ្រសម្ដីរបស់ Posoky!
ហាហាហា យល់ស្របជាមួយបងសុខគី ដំបូងខ្ញុំគិតថាម៉េចបានជាយើងមិនទម្លាប់ឲ្យកូនសិស្សអានសៀវភៅច្រើនៗ ។ តែដល់ពេលគិតយូរៗទៅទើបឃើញថា មានបញ្ហាមួយចម្បងដែលជាតួបញ្ហា គឺយើងមិនសូវសម្បូរសៀវភៅឲ្យអានដូចគេ សៀវភៅភាគច្រើន មានតែជាក្បួនតម្រារៀនដែលពេលយើងអានទៅមិនសូវជាជក់ ទើបធ្វើឲ្យយើងមិនសូវញាណក្នុងការអាន ។ តែខ្ញុំសង្ឃឹមថានៅថ្ងៃខាងមុខ យើងនឹងមានសៀវភៅ ច្រើនសម្រាប់អាន ដូចស្រុកគេដែរ ។
បើនិយាយចូលដល់រឿងការអាននេះ ក៏សុំបន្ថែមបន្តិចទៀតចុះ តាមការយល់ឃើញរបស់ខ្ញុំ។
ហេតុអីបានជាកូនខ្មែរមិនសូវចូលចិត្តអាន? បើនិយាយពីសៀវភៅសម្រាប់អាន យើងក៏មិនខ្វះសៀវភៅល្អៗសម្រាប់អានប៉ុន្មានដែរ។
ទាក់ទងនឹងបុគ្គល៖
– មិនចូលចិត្តការអាន ព្រោះគិតថាអានគ្មានប្រយោជន៍ ឬខ្ជិលអាន
– មិនមានចំណាប់អារម្មណ៍ទៅលើសៀវភៅ ឬសៀវភៅទាំងនោះគ្មានគុណតម្លៃអ្វីផ្ដល់ឲ្យគេ ព្រោះតែគេមិនយល់តម្លៃសៀវភៅ ឬសៀវភៅគ្មានគុណតម្លៃដល់គេមែន
– ខ្វល់តែពីរឿងជីវភាព ជាជាងយកពេលទៅកាន់សៀវភៅអាន
– សេដ្ឋកិច្ចគ្រួសារដែលជាឧបសគ្គក្នុងការអាន ដូចជាខ្វះខាតលុយទិញសៀវភៅមកអាន
– ព្រោះមិនទាន់ចង់ដឹង
ចំពោះសង្គម៖
– សង្គមមិនមានការជួយជម្រុញដល់ការអានដូច្នេះ ដូចជាមនុស្សទូទៅមិនចាប់អារម្មណ៍ក្នុងការអាន ធ្វើអ្នកដែលមើលបំណាំក៏មិនចាប់អារម្មណ៍ដូចគ្នា
– សង្គមមិនយកចិត្តទុកដាក់លើផ្នែកទាំងនេះ ដូចជាបណ្ណាល័យ ឬសម្ភារៈដែលគាំទ្រដល់ការអាន
– សង្គមមិនមានបង្រៀនពីរបៀបនៃការអាន និងមិនមានការលើកទឹកចិត្ត ឬគាំទ្រដល់ការអាន
និយាយរួម ទាំងបុគ្គលខ្លួនឯងផង ទាំងស្ថានភាពសង្គមផង បានធ្វើឲ្យមនុស្សភាគច្រើនមិនចាប់អារម្មណ៍លើការអាន។
ដើម្បីជម្រុញឲ្យមានការអាន គួរតែបំផុសឲ្យមនុស្សគ្រប់គ្នាចង់ចេះចង់ដឹង និងឲ្យគេមើលឃើញប្រយោជន៍ពីចំណេះនោះ។
នៅតាមក្រុមគ្រួសារ ត្រូវបំផុសឲ្យគ្រប់គ្នាចេះអាន និងចូលចិត្តអាន ដូចជាយើងលើកពីគុណតម្លៃរបស់សៀវភៅនេះប្រាប់ទៅសមាជិកក្នុងគ្រួសារ សរសើរពីចំណុចទាំងនេះ និងណែនាំថាសៀវភៅណាអានមានប្រយោជន៍យ៉ាងណា បើមានពេលគួរចំណាយពេលអានវា។ អ្នកដែលបានអានសៀវភៅអ្វីល្អៗត្រូវចេះណែនាំមិត្តភក្ដិឲ្យដឹងពីសៀវភៅនោះ ដោយប្រាប់ពីគុណតម្លៃផង។ ចំណែកឯខាងរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់លើផ្នែកនេះ ដោយសង់បណ្ណាល័យឲ្យបានច្រើនឲ្យសមតាមតម្រូវការអ្នកអាន និងបង្ករលក្ខណៈងាយស្រួលក្នុងការអាន រៀបចំឲ្យមានសៀវភៅគ្រប់ប្រភេទ និងផ្ដល់ប្រាក់ខែជូនបុគ្គលិកធ្វើការឲ្យបានសមរម្យ ដើម្បីបម្រើដល់ការងារទាំងនេះឲ្យបានពេញដៃ។
ខុសឬត្រូវ សូមជួយកែតម្រូវផង។ សូមអរគុណ!
Hi Bong!
I think it good for reading bood like this.
ចំពោះខ្ញុំវិញក៏ចង់អានសៀវភៅឲ្យបានច្រើនដែរ តែមិនដឹងយ៉ាងម៉ិច ឲ្យតែពេលអានសៀវភៅម្ដងណា បានត្រឹមតែពីរទៅបីទំព័រក៏ទន់ភ្នែករកដេកហើយ តែមិនអីទេចាប់ពីពេលនេះទៅខ្ញុំនឹងខំអានសៀវភៅឲ្យបានច្រើន ចំពោះវិធីប្រាកដជាមាន ។
ខ្ញុំមានសេចក្តី រីករាយណាស់ ដោយបានស្គាល់ Blog នេះ ពីព្រោះលោក អ្នកមាន
គំនិតល្អ នឹង អាចជា គំរូរ ដ៍ល្អ ដល់យុវជន យុវនារី ខ្មែរយើង ជំនាន់ក្រោយៗ
ដែលប្រទេសខ្មែរយើង ត្រូវការចាំបាច់
Respects yours all
បឿនវេបសាយមួយនេះល្អគ្រាន់បើ http://www.poodwaddle.com/clocks3.htm ប្រាប់ចំនួនការកើតរបស់មនុស្ស ស្លាប់…ប្រចាំថ្ងៃ ផ្សេងៗ
មានស្អីៗច្រើនណាស់ហ្ន៎! អរគុណបង
ខ្ញុំបាទជាអ្នកលេង internet ជើងថ្មីទើបតែបានបញ្ជូល font khmer unicod in Window Vistar but i dont know how to use short cut for change typing form khmer to english can u let me know by sent email to me please
Hi, Site សំរាប់អ្នក Informatique :
http://www.commentcamarche.net/