ASSIGNMENT របស់​ក្រុម​ខ្ញុំ


ពីម្សិល​ខ្ញុំ​បាន​ទៅ​ការពារ​កិច្ចការ​​ស្រាវជ្រាវ​ផ្នែក​រចនាវិបសាយ។ ការងារ​ហ្នឹង​ខ្ញុំ​ធ្វើ​អត់​ដេក​ពីរ​យប់ និង​​សរុប​ទៅ​ចំណាយ​អស់​៥​ថ្ងៃ ដែល​សម្រេច​យ៉ាង​លំបាក។ បន្ទាប់​ពី​ការពារ​រួច ក្រុម​ខ្ញុំ​នាំ​គ្នា​ទៅ​ហូប​សាច់គោ​អាំង រួច​ក៏​នាំ​គ្នា​ជិះ​មក​ផ្ទះ ពេល​ជិះ​មក​ជិត​ដល់​ទូត​អាមេរិក កាំជ្រួច​ក៏​ផ្ទុះ​ឡើង ហើយ​យើង​ក៏​នាំ​គ្នា​ឈៀង​ទៅ​ទី​នោះ​មើល​កាំជ្រួច។ ឃើញ​កាំជ្រួច​គេ​បាញ់​នោះ​វា​អស្ចារ្យ​ណាស់ ខ្ញុំ​មិន​ដែល​ឃើញ​គេ​បាញ់​កាំជ្រួច​ច្រើន​ដូច្នេះ​ទេ។ នាំ​គ្នា​ឆ្ងល់​ថា​ហេតុ​អី​បាន​ជា​គេ​បាញ់​កាំជ្រួច​ច្រើន​ដូច្នេះ បន្តិច​ទើប​នឹកឃើញ​ថា​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​​របស់​សហរដ្ឋអាមេរិក​ដែល​ទទួល​បាន​ពី​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា ១៧៧៦។ ក្រោយ​មក​មិត្ត​ខ្ញុំ​ក៏​ជូន​ខ្ញុំ​មក​ផ្ទះ។

ពួក​យើង​សប្បាយ​ណាស់ តែ​រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អន់​ចិត្ត​គឺ​អ្នក​គ្រួ​ផ្នែក​រចនាវិបសាយ​ដែល​ក្រុម​ខ្ញុំ​ទើប​នឹង​ការពារ​កិច្ចការ​របស់​គាត់​រួច។

ពេល​ដែល​ចូល​ទៅ​ការិយាល័យ​របស់​គាត់ គាត់​សុំ​ source ខ្ញុំ​ក៏​ហុច​ flash drive របស់​ខ្ញុំ​ទៅ​គាត់។ ក្រោយ​ពី​គាត់​ចម្លង​ទុក​ក្នុង​កុំព្យូទ័រ​របស់​កាត់​រួច គាត់​ទាញ​ក្រដាស​ម្នាក់​មួយ​សន្លឹកៗ ហើយ​សួរ​ឲ្យពួក​ខ្ញុំ​សរសេរ​ចម្លើយ​ឲ្យ​គាត់។ គាត់​សួរ​ខ្ញុំ​ក្រោយ​គេ ដោយ​សួរ​មេរៀន តែ​ខ្ញុំ​ក៏​សុំ​គាត់​ឲ្យ​គាត់​សួរ​កូដ​ចុះ​ព្រោះ​ខ្ញុំ​មិន​ចេះ​មេរៀន។ និយាយ​ទៅ​ខ្ញុំ​មិន​ចេះ​មែន ព្រោះ​ចូល​រៀន​ម៉ោង​គាត់​បាន​តែ​៤ ៥​ម៉ោង​ប៉ុណ្ណោះ ហើយ​គាត់​ក៏​ព្រម។ ក្រោយ​ពេល​សរសេរ​ឲ្យ​គាត់​ហើយ គាត់​ដាក់​ពិន្ទុ​ឲ្យ​ម្នាក់ៗ​បាន​១៤​លើ​២០ ហើយ​ប្រាប់​ថា​រួចរាល់​ហើយ សូម​ចេញ​ចុះ ឲ្យ​ក្រុម​ផ្សេង​ចូល​ម្ដង។ ខ្ញុំ​រាង​ទីទើរ តែ​មិន​តប​អ្វី​ទេ ក៏​សុំ​ flash drive របស់​ខ្ញុំ​មក​វិញ ហើយ​ចេញ​ទៅ តែ​ក្នុង​ចិត្ត​មិន​សប្បាយ​ទេ។

ការងារ​រួចរាល់ បាន​ពិន្ទុ​ហើយ វា​គួរ​តែ​សប្បាយ​ហើយ តែ​ខ្ញុំ​នៅ​តែ​អន់​ចិត្ត​នឹង​គាត់។ ទីមួយ​អន់​ចិត្ត​នឹង​ពិន្ទុ។ ពិន្ទុ​១៤​វា​នៅ​តិច​ជា​ងក្រុម​ផ្សេង​ទៀត ដែល​គេ​បាន​ដល់​ទៅ​១៧។ ឲ្យ​គេ​១៧ មិន​ដឹង​ថា​គាត់​សំអាង​​លើ​អ្វី​ទេ បើ​ការងារ​គេ​មិន​ឲ្យ​គេ​ការពារ​ហើយ​សួរ​តែ​សំណួរ​ដូច្នេះ ចំណែក​ក្រុម​ខ្ញុំ​ក៏​ដូច​គ្នា សួរ​តែ​សំណួរ ឆ្លើយ​ត្រូវ​ដូចគ្នា​ក៏​បាន​ពិន្ទុ​មិន​ស្មើ​គ្នា។ មួយ​ទៀត បើ​ប្រៀបធៀប​ការងារ​ដែល​ក្រុម​គេ​​ធ្វើ ក្រុម​ខ្ញុំ​ធ្វើ​បាន​ច្រើន​ជាង​គេ ហើយ project ក៏​ធំ​ជាង​គេ​ដែរ គ្រាន់​តែ​កូដ​ទាំង​អស់​ជិត​១០០០​បន្ទាត់​ទៅ​ហើយ ខ្ញុំ​ចម្លង​តែ​កូដ​ធ្វើ​សៀវភៅ​ដោយ​មិន​ពន្យល់​អ្វី​សោះ វា​បាន​ដល់​ទៅ​៤០​ទំព័រ ចំណែក​ក្រុម​ផ្សេង​​សៀវភៅ របស់​កេ​បាន​តែ​ជាង​១០​ទំព័រ​ប៉ុណ្ណោះ។ មាន​ការងារ​ក្រុម​ខ្លះ​ចម្លង​ពី​គ្នា រូបរាង​ក៏​ដូច​គ្នា តែ​គាត់​មិន​ខ្វល់​ទេ ឲ្យ​តែ​មាន​សៀវភៅ​ឲ្យ​គាត់ គាត់​សួរ​ដាក់​ពិន្ទុ​ឲ្យ​តែ​ម្ដង។ ទីពីរ​អន់​ចិត្ត​ដែល​គាត់​មិន​ឲ្យ​តម្លៃ​ដល់​ការងារ​របស់​សិស្ស ទាំង​ក្រុម​ខ្ញុំ និង​ក្រុម​ផ្សេងៗ​ទៀត។ ពេល​ដែល​គាត់​យក​ការងារ​ទៅ គាត់​មិន​ឲ្យ​សិស្ស​ការពារ​ការងារ​របស់​ខ្លួន​ទេ។ ធម្មតា​ការងារ​មួយ​ៗ​សុទ្ធ​តែ​មាន​បង្កប់​ចំណុច​ពិសេសៗ​រៀងៗ​ខ្លួន​នៅ​ក្នុង​នោះ បើ​គាត់​មិន​ឲ្យ​សិស្ស​ពន្យល់​ធ្វើ​ម៉េច​នឹង​ដឹង​ថាការងារ​នោះ​យ៉ាង​ណា។

កិច្ចការ​ដែល​ខ្ញុំ​ស្រាវជ្រាវ​ធ្វើ គឺ​បង្កើត វិបប្លក់ (Weblog) ។ វា​មិន​ដល់​ថ្នាក់​អស្ចារ្យ​នោះ​ទេ តែ​វា​លើស​ពី​អ្វី​ដែល​អ្នក​គ្រូ​បង្រៀន​ទៅ​ទៀត គួរ​ណាស់​តែ​គាត់​លើក​ទឹកចិត្ត និង​ឲ្យ​តម្លៃ​ខ្លះ។ ខ្ញុំ​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត សូម្បី​តែ​ចំណុច​តូចតាច​នៅ​ក្នុង​នោះ ក៏​ខ្ញុំ​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​ដែរ ដាក់​លក្ខខ័ណ្ឌ​ដាក់​អី​គ្រប់​បែប​យ៉ាង។ ខ្ញុំ​ស្ដាយ​ដែល​ខំ​ជ្រុល​ពេក។ ប្រហែល​ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​បាន​ជា​សិស្សៗ​ស្រុក​ខ្មែរ​មិន​សូវ​យកចិត្ត​ទុកដាក់​លើ​ការងារ​សាលា​ដូច្នេះ ព្រោះ​​គ្រូ​មិន​សូវ​យកចិត្ត​ទុកដាក់ ហើយ​មិន​សូវ​ខ្វល់​លើ​ការងារ​អស់​ទាំង​នោះ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​វា​ហួស​ហើយ ខ្ញុំ​ក៏​បាន​ទទួល​ចំណេះ​ច្រើន​ពី​ការងារ​នោះ​ដែរ។ ចាត់​ទុក​ថា បាន​ចំណេះ​ជា​ការតបស្នង​លើ​ការខំ​ប្រឹងប្រែង​ទៅ​ចុះ។

សូម​មើល​ទំព័រ​ខ្លះៗ​របស់ project ក្រុម​ខ្ញុំ។

11 thoughts on “ASSIGNMENT របស់​ក្រុម​ខ្ញុំ

  1. រជ្ជនី​ ថ្ងៃសៅរ៍ ទី 5 ខែកក្កដា 2008 / 4:19 ល្ងាច

    គួរ​ឲ្យ​អាណិត​មែន​!

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 5 ខែកក្កដា 2008 / 4:54 ល្ងាច

    កុំ​នាំ​កម្សត់ ចង់​តែ​យំ​ទេ😦

  3. naraths ថ្ងៃសៅរ៍ ទី 5 ខែកក្កដា 2008 / 8:35 ល្ងាច

    ឡូយ​អស់​ទាស់​ម៉ង​ហ្អា!! ចង់​ចេះ​ដល់​ហើយ…. សង្ស័យ​តែ​ប្រើ php ទេ​ហ្នឹង… ប្រើ​ដែតាបេស​ធំ​ចឹង mySQL តាម​មើល ។ ចង់​ធ្វើ​Blog ពី html ប្រើ database Access 😀 kekeke យាយ​លេង​​ទេ!!!

  4. posoky ថ្ងៃអាទិត្យ ទី 6 ខែកក្កដា 2008 / 11:02 ព្រឹក

    និយាយការពិតទៅទោះបីខ្ញុំជាខ្មែរមែនពិត តែជួនកាលមានអារម្មណ៏ធុញទ្រាន់​នឹងប្រជាជនខ្មែរខ្លះដែរ នោះការច្រណែននិន្ទាឈ្នានីស​មិនជួយលើកតំលៃអោយនណារម្នាក់​ សោះនៅពេលដឹងថាគេបានបង្កើតអ្វីមួយដែលជាស្នាដៃរបស់គេពិតៗ ឬថាគេនោះមានលុយឡានដោយកំលាំងញើសឈាមគេ បែជាចង់ឲគេ វិនាសហិន​​ ហោច ចង់អោយគេទាបជាងខ្លួន អ្នកណាល្បីអ្វីមួយ លូតលាស់អ្វី​មួយគិតតែពីចង់ក្តិច ការកស៊ីជំនួញ បើឃើញគេរីកចំរើន តាំងច្រណែនរហូតដល់ជួលគេ ទៅបំផ្លាញ ហេតុអ្វីមិនគិតប្រឹងរកមធ្យោបាយ ដើម្បីល្អរីកចំរើនដូចគេ ហើយនឹងអោយតំលៃគេ។ រដ្ឋាភិបាលក៏មិនដែលផ្តល់ ទឹកចិត្តអោយអ្នកដែលរកស្រាវជ្រាវអ្វី រឺក៏សិក្សាពូកែរដែរ តែបើចំណាយលុយ មានស្រីស្នេហ៏ នាងអូនស្អាត រាប់មឺនសែនលានដុល្លាមិនស្តាយ។ ខុសពីស្រុកគេ គេអបអរគ្រាន់តែ សត្វឆ្កែជួយម្ជាស់ គេអោយតំលៃមានទាំងចុះផ្សាយTV ផ្តល់ពានកិត្តិយសតាមរយះចហ្វាយក្រុង ផ្តល់លុយ អបអរមនុស្សរាប់ពាន់នាក់។

  5. Boeun ថ្ងៃចន្ទ ទី 7 ខែកក្កដា 2008 / 8:49 ព្រឹក

    ប្រើ php និង mySQL ណារដ្ឋ។

    រឿង​ច្រណែន​នរណា​ក៏​មាន​ដែរ តែ​ច្រណែន​មិន​សម​ហេតុផល ទើប​យ៉ាប់។

  6. គឹមស៊ា ថ្ងៃចន្ទ ទី 7 ខែកក្កដា 2008 / 10:39 ព្រឹក

    គួរអោយអាណិតមែន! កុំអន់ចិត្ត។ តាមពិត វិបសាយរបស់អ្នកពិតជាឡូយមែន!

  7. trajoke ថ្ងៃចន្ទ ទី 7 ខែកក្កដា 2008 / 1:15 ល្ងាច

    សង្ស័យ​អ្នក​គ្រូ​ហ្នឹង​​មិន​ដឹង Blog ហ្នឹង​ជា​ស្អី​ផង​ទេ​ មើល​ទៅ?

  8. ផេងជី ថ្ងៃចន្ទ ទី 7 ខែកក្កដា 2008 / 2:07 ល្ងាច

    មើល​អត្ថបទនេះ​ហើយ​ខ្ញុំ​មិន​ដឹង​និយាយ​ស្អី​ទេ​ ព្រោះ​ខ្ញុំ​អត់​ចេះ​អី​អាលីង​ ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​វិទ្យា! គ្រាន់​តែសសើរ​ចេះ​មាន​គំនិត​ច្នៃ​ប្រ​ឌិតថ្មីៗ!

  9. ទឹម បឿន ថ្ងៃចន្ទ ទី 7 ខែកក្កដា 2008 / 3:51 ល្ងាច

    អរគុណ​គឹមស៊ា​ដែល​សរសើរ។

    គាត់​ស្គាល់​ប្លក់ ឬ​មិន​ស្គាល់​ខ្ញុំ​មិន​ដឹង​ដែរ តែ​ដូច​គ្មាន​ចាប់អារម្មណ៍​អី​បន្តិច​សោះ ខំ​ធ្វើ​ចង់​ងាប់😥

    អរគុណ​ផេងជី

  10. សុខហេង ថ្ងៃចន្ទ ទី 7 ខែកក្កដា 2008 / 8:05 ល្ងាច

    Project អី​ឡូយ​ម្លេះ សូម​សរសើរ​ដោយ​ស្មោះ ! ខ្ញុំ​ចង់​ចេះ​ដូច​បង​ដែរ !

  11. Boeun ថ្ងៃអង្គារ ទី 8 ខែកក្កដា 2008 / 9:24 ព្រឹក

    គ្រាន់តែ​ជា​ប្លក់​ធម្មតា​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s