កាលពីថ្ងៃទី១០ខ្ញុំបានសាកល្បងរៀនបង្កើតពុម្ពអក្សរខ្មែរយូនីកូដ បន្ទាប់ពីបានឃើញការបង្រៀននៅប្លក់ ikhmer2.wordpress.com ។
ខាងក្រោមជាពុម្ពអក្សរដែលខ្ញុំបានបង្កើត។ អង្គុយធ្វើអត់ដេកម៉ាយប់ 😉 ។
អក្សរនេះធ្វើសាកល្បងទេ។
ព័ត៌មាន, កម្សាន្ត, ចំណេះដឹងផ្សេង ៗ …
កាលពីថ្ងៃទី១០ខ្ញុំបានសាកល្បងរៀនបង្កើតពុម្ពអក្សរខ្មែរយូនីកូដ បន្ទាប់ពីបានឃើញការបង្រៀននៅប្លក់ ikhmer2.wordpress.com ។
ខាងក្រោមជាពុម្ពអក្សរដែលខ្ញុំបានបង្កើត។ អង្គុយធ្វើអត់ដេកម៉ាយប់ 😉 ។
អក្សរនេះធ្វើសាកល្បងទេ។
ស្អាតណាស់ខ្ញុំចូលចិត្ត! អង្កាល់ឲ្យខ្ញុំខ្ចីប្រើសិន?
ហេយ៍ អក្សរដៃសម្ដេចព្រះសង្ឃរាជហ?
ឃើញអក្សរនេះនឹកឃើញសៀវភៅខ្ញុំនរណាខ្ចី កាលសង?
យាយចឹងធើបានចឹងមែនអី? ង៉ៃណាហើយ ចង់បានដល់កហើយ!
ឃើញចឹងៗអីញ័រម៉ងខ្ញុំ
ណារដ្ឋ ៖ ធើមិនទាន់រួចផង កុំអីឲ្យខ្ចីសាកមើលលេងសិន។
សុភ័ក្ត្រ ៖ កុំញ័រពេក! អាហ្នឹងជាអក្សររបស់សម្ដេចសង្ឃរាជជួន ណាត។ អក្សរហ្នឹងខ្ញុំដាក់ឈ្មោះ Chuon Nat ។
មើលទៅមិនហ៊ានដាក់ចែកគ្នា ឬដាក់ឲ្យប្រើជាសាធារណៈទេ ព្រោះខ្ញុំគ្រាន់តែធ្វើលេងៗ មិនផ្ចិតផ្ចង់ ឬគូសវាឲ្យស្អាតផង។ បើចង់ធ្វើពុម្ពអក្សរបែបនេះ ទាល់តែចំណាយពេលគូស ឬកែឲ្យល្អបន្តិច។
និយាយចឹងភ្លេច! សៀវភៅលោកភាក់ឯងហ្នឹង ខ្ញុំចាំឲ្យតែជួបនឹងអាលសងវិញទេ គ្មាននរណាចង់ទុកសៀវភៅគេទេលោកភាក់អើយ 😉 ។
ល្បងបឿនឯង ល្អគ្រាន់បើដែលចេះធ្វើអ្វីមានប្រយោជន៍ដល់ជាតិ!
អក្សរនោះដាក់ថា ជួន ណាតល្អម៉្យាងដែរ តែបើដាក់ថា អក្សរស្រវឹងល្អជាង
មើលទៅ?
អរគុណវណ្ណដា សម្រាប់យោបល់! តែខ្ញុំមិនទាន់ស្រវឹងរហូតដល់មើលឃើញអក្សរនេះថាជាអក្សរស្រវឹងទេ។
លោក vandakimseok ប្រើពាក្យឲ្យស្រួលបួលបន្តិច!! ចេញគោរពផង!
លោកបឿនខ្ញុំគិតថាបើចង់ដាក់ឈ្មោះព្រះអង្គមែន ខ្ញុំថាយើងគួរផ្ចិតផ្ចង់បន្តិចណ៎ា ព្រោះពេលដែលយើងបង្កើតហើយច្បាស់ជាត្រូវនាំគ្នាប្រើជាផ្លូវការហើយ!
អ៊ីចឹងហើយ បានជាខ្ញុំមិនហ៊ានដាក់ហ្នឹង ព្រោះមិនបានផ្ចិតផ្ចង់។ បើចង់ធ្វើដាក់ឲ្យប្រើជាផ្លូវការ ខ្ញុំច្បាស់ជាត្រូវការលោកភាក់ឯងជួយហើយ ព្រោះលោកឯងពូកែណាស់អារឿងផ្ចិតផ្ចង់ហ្នឹង ឬក៏ទុកឲ្យលោកភាក់ឯងធ្វើតែម្ដង។
បើដាក់ឈ្មោះអក្សរជា “ជួនណាត” ធ្វើអោយកូនខ្មែរគ្រប់ជំនាន់ នឹកដល់ “ស្នាម” អក្សរបន្សល់ទុកមក របស់បុព្វបុរសល្បី របស់ខ្មែរ គឺសម្តេចសង្ឍរាជជូន ណាត ដែលបានមានគុណ ចំពោះប្រទេសជាតិខ្មែរ បានអភិវឌ្ឍអក្សរសាស្រ្តខ្មែរ សំរាប់កូនខ្មែរគ្រប់ជំនាន់, ជាពិសេសនឹកដល់”ស្នាម” អក្សរ។ សូមគាំទ្រ។
ពូកែរដល់ហើយ! ស្ដាយដែលគ្មានបងប្រុសពូកែរបែបនេះ!!! 😦
ខ្ញុំធ្លាប់សាកល្បងធ្វើដែរតែមិនសូវមានពេលច្រើនទើបផ្អាកវាទៅ ឃើញថាទម្រាំនឹងធ្វើអក្សរបានមួយតួវាពិបាកណាស់គឺត្រូវចំណាយពេលច្រើន
សូមត្រេកអរនិងលោកបឿនដែលធ្វើបានសម្រេច ម៉ិច ៗ ល្បីហើយកុំភ្លេចខ្ញុំផង
ឡូយផស់គេ! មានចែកហ្វ្រីអត់ហ្នឹង?? សុំខ្ចីប្រើសិន!!….កិកិកិកិ
…ខ្ញុំប្រហែលជាមានបញ្ហាខាងភ្នែក ទើបថ្ងៃណានោះ ប្រកែកជាមួយ (បងសុភ័ក្ត្រ?) ថាអក្សរក្នុងសៀវភៅមិនមែនជារបស់ទ្រង់ទេ, ហើយថែមទាំងថា បើអក្សរទ្រង់ ម៉េចក៏ខុសគ្នាពីអត្ថបទមួយទៅអត្ថបទមួយ? 😀
បងអាចរកមើលអត្ថបទ អត្តសមុទ្រដ្ឋាន (អត្ថបទបណ្ដូលចិត្តរបស់ខ្ញុំ)។ ខ្ញុំឃើញអត្ថបទនេះសរសេរបានផ្ចង់ល្អណាស់។ បើយកមកធ្វើជាពុម្ពប្រហែលជាអាចយកជាការបាន!
បង បឿន និង បង ភក្តិ កុំទាន់ខឹងនឹង អីខ្ញុំគ្រាន់តែនិយាយលេងសោះនឹង!
ខ្ញុំក៏ជាអឌីតនិស្សិតអក្សរសាស្ត្រដែរដូច្នេះខ្ញុំពេញចិត្តនឹងការបង្កើតពុម្ពអក្សរ
របស់បងឯងណាស់ដើម្បីអោយនិស្សិតរឺក៏អ្នកសិក្សាស្រាវជ្រាវមានអោកាស
យកវាទៅប្រើដើមបីប្រយោជន៍សង្គមយើង។ ហើយរឺក៏អាចធ្វើអោយបងមាន
អោកាសល្បីល្មាញក៏អាចថាបានដែរ……..
បើឈ្មោះអក្សរពុម្ពនេះដាក់ថា សម្តេចព្រះសង្ឃរាជ ជួនណាតនោះនឹងធ្វើ
អោយកិត្តិនាមទ្រង់បានល្បីល្បាញ បានសក្កិសមនឹងព្រះសម្មត្ថភាពទ្រង់
ដែលតាមខ្ញុំចាំទ្រង់ទទួលបានសញ្ញាបត្រ័បណ្ឌិតពី ប្រមុខរដ្ឋសម្តេច សីហនុ
ហើយទ្រង់ជាគ្រូ របស់លោក កេង វណ្ណសាក់ទៀតផង!
ង៉ៃណាទំនេរជុំគ្នាប្រមូលឯកសារមើល យកគំរូពុម្ពអក្សរដៃទ្រង់មកចេញជាហ្វុនត៍ ឲ្យបាន គិតម៉េចដែរ?
មែនហើយលោកភាក់! អ្នកណាដែលមានចំណាប់អារម្មណ៍ អាចមកចូលរួមជាអ្នកស្ម័គ្រចិត្តចេញពុម្ពអក្សរនេះឲ្យបាន។
អាទិត្យនេះយើងជួបគ្នា គួរតែជ្រើសរើសអ្នកស្ម័គ្រចិត្តមកចូលរួមដែរ ហើយយើងក៏គួររៀបចំគម្រោងនេះឲ្យបានផងដែរ។
* សូមបញ្ជាក់ថា ខ្ញុំមិនចង់ល្បីទេ តែខ្ញុំចង់ឲ្យអ្វីដែលខ្ញុំបានធ្វើ មានប្រយោជន៍ដល់អ្នកដ៏ទៃ និងខ្លួនឯង។
បើចឹង ពិតជាអស្ចារហើយ!
នឹងបានក្រមអក្សរខ្មែរថ្មី “ជួនណាត” ដែលមិនធ្លាប់មានពីមុនមក!
មិនដឹងថានឹងអាចសម្រេច ឬយ៉ាងណាទេ តែមានទំនោរចិត្តទៅហើយនឹងខំឲ្យអស់លទ្ធភាព។ ចាំមើលជួបគ្នាថ្ងៃអាទិត្យនេះសិន តើលោកភាក់គិតយ៉ាងណា ព្រោះសង្ឃឹមលើគាត់ហ្នឹងហើយ។
ងាប់ម៉េចមោសង្ឃឹមខ្ញុំទៅវិញ។ អាទិត្យនេះខ្ញុំទំនេរបាទ អត់ទាន់មានម៉ូយណាត់ទេ ចឹងអាចជួបបាន! 😛
ខ្ញុំនៅមិនទាន់ប្រាកដ១០០%ទេ ខ្លាចតែការងារគេម៉ោទៀត ច្បាស់ជាអត់ពេលហើយ។ អត់គេង ៣យប់ហើយ 😉
អត្តសមុដ្ឋាន* 😀 ស្ពែលច្រឡំ! «កាព្យពោលពីញៀន» ក៏ងាយស្រួលអានគ្រាន់ដែរ!!! បងបឿនសាកសិនទៅ!
បងនឹងរកមើល អរគុណ! :*
😛 មិនបាច់គួរសមទេ! ហើយ… បងបឿន, គម្រាមទុកជាមុន! មិនឱ្យផ្សាយអត្ថបទ «អត្តសមុដ្ឋាន» ហ្នឹងទេណ៎ា! …មុខសញ្ញាមួយទៀត, បងសុភ័ក្ត្រ! អត់ឱ្យផ្សាយទេ, ទុកឱ្យគេផ្សាយ… ព្រោះជាអត្ថបទពិសេសសម្រាប់ខ្ញុំ! អូខេ? សន្យាណា៎! …ទាំងពីរនាក់ហ្នឹង, ហុចដៃមក ថ្ពក់សិនបានទុកចិត្ត! 😉
ខ្មុំសង្ឃឹមថានឹងបានឃើញ ពុម្ពអក្សរថ្មីក្នុងពេលឆាប់ ៗ នេះ !
អឺ! ដល់កហើយ! បងមិនផ្សាយទេ ហាហា 😛 ។ ហើយថ្ងៃអាទិត្យហ្នឹងជួយយកសៀវភៅហ្នឹងមកឲ្យបងបានមើលបន្តិច។
អ៊ែក
ស្អីទេលោកភាក់ឯងហ្នឹង!
បើបំរុងធ្វើពុម្ភអក្សរថ្មី រួមគ្នាពិភាក្សាធ្វើទៅ ដើម្បីអោយអ្នកទន្ទឹង បានស្គាល់ពុម្ភអក្សរខ្មែរ “ជួនណាត” ផង!
អាលែងតែថាធ្វើ រួចស្ទាក់ស្ទើរថាអញ្ជេះអញ្ចុះ រុញពីមួយទៅមួយ
ធ្វើអោយអ្នករង់ចាំប្រើប្រាស់ក្រមអក្សរថ្មី មានសង្ឍឹមបន្តិច អស់សង្ឃឹមបន្តិច រមួលពោះចង់ប្រើប្រាស់សឹងអីហើយ។
រឿងអីត្រូវយកទៅឱ្យ, ក្រែងបងមានរបស់បងសុភ័ក្ត្រហើយតើហ្អី! ចាំបាច់យកសៀវភៅខ្ញុំទៅធើអី? …កុំទាន់ឱ្យសៀវភៅទៅបងសុភ័ក្ត្រវិញណា៎, ព្រោះគាត់អត់ទាន់សន្យានឹងគេ! បើបងសងគាត់វិញ, ថាមិនត្រូវ… កុំអាលឱ្យឮនៅ? ហើយ… បងរកអីមកជូតផង, បងសុភ័ក្ត្រគាត់មក «អ៊ែក» ដាក់ blog បងពីរដងហើយ… 😀
អេហ៍ អក្សរអីក៏ស្អាត់ម៉េស! បង?? បើបានជាជ្រុលធ្វើទៅហើយចែកគ្នាប្រើណាបង….
តែបើឈ្មោះពុម្ភតាមខ្ញុំយល់ បងឯងដាក់ឈ្មោះបងឯងហ្មងទៅ។
បើដាក់ថាសម្តេចជួនណាត នាំតែគេថា អូរអក្សរសមេ្តចចឹងណោះ? ព្រោះវាជាប្រភេទអក្សរដៃ។ តែបើបងចង់ប្រើឈ្មោះនេះ ខ្ញុំគិតថាបើបងមានពេលស្រាវជ្រាវរកអក្សរដៃពិតរបស់ព្រះអង្គ នោះពិតជាស្នាដៃពិតដ៏មានតំលៃ។ បងយល់យ៉ាងម៉េចដែរ? 😉
ban arn roung ning de ning , la or nas , ke oprom jrean ,
សូមជួយអបអរសាទរ អាចប្រើជាមួយ MAC OS X បានទេ?
ពិតជាពូកែមែន បើអញ្ចឹងគួរតែជួយអោយដំបូន្មានដល់កូនខ្មែរផ្សេងទៀតផងតាមរយៈ http://forums.ant.com.kh/
ខ្ញុំសុំចែកប្រើផងបានទេ បឿន! ខ្ញុំពេញចិត្តនឹងអ្វីដែលបឿនបង្កើតឡើងនេះណាស់ ។ ម្យ៉ាងទៀត តើអាចជួយណែនាំឲ្យខ្ញុំបានយល់ពីរបៀបធ្វើពុម្ពអក្សរយូនីកូដនេះបានទេ? ទោះជានរណាក៏បានដែរ ឲ្យតែមានលទ្ធភាពទោះតិចឬច្រើនខ្ញុំសុំទទួលទាំងអស់ ។
សុំប្រើដែរណាបង
ខ្ញុំមិនទាន់ធ្វើរួចទេ ឥឡូវក៏មិនទាន់ធ្វើតដែរ ពេលក្រោយខ្ញុំនឹងធ្វើវា ហើយធ្វើឱ្យស្អាតជាងនេះ បើធ្វើរួច ខ្ញុំនឹងដាក់ចែកមិនខាន ។
និយាយពីរឿងធ្វើអក្សរហ្នឹង ខ្ញុំដូចជាអៀនខ្លួនដល់ហើយ ខំអួតប្រាប់ប្អូនៗអោយចាំយកទៅប្រើ អីឡូវនៅតែមិនទាន់ហើយ ជាងមួយឆ្នាំហើយ 😀
បងៗសុំអោយជួយរក khmer unicode ដែលអាចសរសេរនៅក្នុង Corel Draw X5 អោយញុំបានទេ។ សូមអគុណទុកជាមុន!!