អំណោយ​អនុស្សាវរីយ​ពី​បក្ស​នយោបាយ


កាបោះឆ្នោត​ជិត​មក​ដល់ បក្ស​ខ្លះ​ខំ​ខ្នះខ្នែង​ដើម្បី​បាន​សន្លឹកឆ្នោត។ ថ្ងៃនេះ​ខ្ញុំ​បាន​អំណោយ​ ដែល​ខាង​បក្ស​ហៅ​ថា របស់​អនុស្សាវរីយ អំណោយ​នោះ​មាន​លុយ ២០០០០៛ និង​សារ៉ុង​មួយ (សារុង​ប្រហែល​ជា​យក​ទុក​ស្លៀក​ដេក ឯ​លុយ​មិន​ទាន់​លើក​គម្រោង​ថា​នឹង​យក​ទៅ​ចំណាយ​ខាង​អី​ទេ😉 ) ។ អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ខ្ញុំ សុទ្ធ​តែ​ទទួល​បាន​លុយ ២០០០០៛ និង​សារ៉ុង​មួយ​ដូចគ្នា។

ការជួប​សំណេះសំណាល​នេះ មិនមែន​ដើម្បី​​បង្ខំ​ឲ្យ​បោះឆ្នោត​ឲ្យ​បក្ស​នោះ​ទេ គឺ​ឲ្យ​ចូល និង​បោះ​​តាម​សម្រួល។ អស់លោក​ក៏​បាន​ណែនាំ​ថា​ត្រូវគូស​យ៉ាងម៉េច​លើ​សន្លឹកឆ្នោត គូស​លេខ​ប៉ុន្មាន និង​ផ្ដល់​អនុសសាសន៍​​សម្រាប់​ពេល​បោះឆ្នោត​ផង​ដែរ។

គណបក្ស​នេះ​ត្រូវបាន​ថៅកែ​ក្រុមហ៊ុន​ទទួល​រាក់ទាក់​កក់ក្ដៅ(ប្រយោជន៍​របស់​ក្រុមហ៊ុន)។

អ្នក​ចូលរួម​ប្រជុំ​​ជិត​១០០​នាក់ សុទ្ធតែ​បាន​ទះដៃ​អបអរ​គ្រប់ៗ​គ្នា តែ​ប្រហែល​ជា​ទះតែ​ដៃ​ក៏​មិន​ដឹង ព្រោះ​នរណា​ក៏​ចេចចូច​ដែរ។

មុនពេល​ប្រជុំ​នេះ​ជិត​មួយ​អាទិត្យ ថៅកែក្រុមហ៊ុន​បាន​ខ្សឹប​មិន​ឲ្យ​និយាយផ្ដេសផ្ដាស​លេចឮ​ទៅ​ខាងក្រៅ :-$ ។

សុំ​ប្រាប់​ខ្លីៗ​តែ​ប៉ុណ្ណេះ មិនហ៊ាន​និយាយ​ច្រើន ព្រោះ​ប្រហែល​ជា​រឿង​សម្ងាត់។

20 thoughts on “អំណោយ​អនុស្សាវរីយ​ពី​បក្ស​នយោបាយ

  1. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 16 ខែមិថុនា 2008 / 5:45 ល្ងាច

    កុំ​ភ្លេច​ទៅ​បើក​សារ៉ុង សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​បើក

  2. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 16 ខែមិថុនា 2008 / 5:46 ល្ងាច

    ២០០០០៛ ហ្នឹង​ស៊ី​ស៊ុប​ហ្អី? កាកាកា

  3. Boeun ថ្ងៃចន្ទ ទី 16 ខែមិថុនា 2008 / 5:54 ល្ងាច

    មិនទាន់​គិត​ចេញ​ទេ​លោកភាក់​អើយ។

  4. vandakimseok ថ្ងៃចន្ទ ទី 16 ខែមិថុនា 2008 / 6:40 ល្ងាច

    Sarong ហ្នុង អោយប្រពន្ធរឺ ស្រីស្នេហ៍ទៅ! គ្នាមិនចង់បានទេ!
    លុយ២០០០០រៀលនោះ ចាំអង្កាលបានហៅគ្នាយើងទៅ ជប់លៀង
    អោយហ៊ឹកហ៊ាក់ម្តង!

  5. កូនខ្មែរ ថ្ងៃចន្ទ ទី 16 ខែមិថុនា 2008 / 9:08 ល្ងាច

    នៅជំនាន់ខ្មែរក្រហម គេចែកក្រមារមួយ នឹង បារី​ ១០ដើម (គ្រាន់តែឲ្យយោបល់)

  6. រចនា ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 2:53 ព្រឹក

    អត់ទាន់​ដល់​ង៉ៃ​ឃោសនា​ហង​ហ្នឹង? លួច​ធើ​ផ្ដេស​ផ្ដាស តិច​ប្ដឹង!!!😛

  7. Boeun ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 8:32 ព្រឹក

    លុយ​ហ្នឹង​ចាំ​យក​ទៅ​ស៊ី​​ស៊ុប!!

    ធម្មតា​បក្ស​ហ្នុង​តែង​តែ​ធ្វើ​មុន​ចឹង តែ​គេ​បញ្ជាក់​ខ្លួនគេ​ថា​គេ​មិន​មែន​​មក​ឃោសនា​ទេ គេ​មក​របៀប​ជូន​ដំណឹង ឬ​ឲ្យ​យើង​បានដឹង ការឃោសនា​ដល់​ថ្ងៃ​២៦​បាន​គេ​ធ្វើ អា​ធ្វើ​ហ្នឹង គេ​ធ្វើ​តាម​ផ្លូវ​របៀប​ជា​ការដង្ហែក្បួន។

    លើក​ហ្នឹង​ខ្ញុំ​ស្មាន​តែ​ឲ្យ​អំណោយ​ប៉ុណ្ណឹង​ហើយ ឲ្យ​ស្បថ​ដូច​កាល​នៅ​ស្រុក​តើ! ខ្ញុំ​ថា​បើ​ហ៊ាន​តែ​ថា​ឲ្យ​ស្បថ​ឲ្យ​បោះឆ្នោត​ឲ្យ​ដូច​លើក​មុនៗ ខ្ញុំ​ឡើង​ជេរ​តាហ្មង! តែ​នេះ​គេ​និយាយ​ស្រួល​ទេ។

    ការរៀបចំ​ជួប​នេះ​គេ​ធ្វើ​ដោយ​សម្ងាត់ ចឹង​ហើយ​បាន​ជា​គេ​ថា​ដល់​ថ្ងៃ​ឃោសនា គេ​មិន​ចង់​ឃោសនា​ផង​ទេ តែ​ដោយសារ​តែ​បក្ស​ផ្សេងៗ​គេ​ធ្វើ​ចឹង​ដែរ បាន​គេ​ធ្វើ​ទៅ កុំ​ឲ្យ​ថា​គេ​ឃោសនា​ហើយ​បក្ស​គាត់​ហ្នឹង​មិន​ឃោសនា​នឹង​គេ បើ​តាម​ឲ្យ​ពិត​ហ្មង​នោះ បក្ស​គាត់​មិន​ចង់​ធ្វើ​ទាល់តែសោះ ព្រោះ​បើ​ធ្វើ​ទៅ​​វា​នឹង​ធ្វើ​ឲ្យ​ស្ទះ​ផ្លូវ ពិបាក​ដល់​ប្រជាជន​ធ្វើ​ចរាចរណ៍ (ខ្ញុំ​ស្ដាប់​ចង់​ក្អួត) ។

    គេ​អួត​ទៀត​ថា បក្ស​គេ​នឹង​​ចុះ​ជួប​ប្រជាជន​គ្រប់​កន្លែង មិន​រើសអើង​ថា​អ្នក​កាន់បក្ស​ណា​ជា​បក្ស​ណី​ទេ។ បើ​កន្លែង​ណា​ដែល​មាន​មនុស្សចូលរួម​ច្រើន ឬ​ក៏​កន្លែង​ខ្ពង់ខ្ពស់​បន្តិច អ្នក​ធំៗ​គេ​នឹង​មក តែ​បើ​កន្លែង​តូចតាច​ដូច​កន្លែង​ខ្ញុំ​ធ្វើការ​ចឹង ត្រឹម​គាត់​ហ្នឹង​អាច​​ម៉ោ​បាន (មើលងាយ​កន្លែង​ខ្ញុំ​ទៀត) ។ (ការណាត់ជួប​ហ្នឹង​គឺ​សុទ្ធ​តែ​សម្ងាត់ – គេ​មើល​ទៅ​តាម​ក្រុមហ៊ុន)

  8. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 11:04 ព្រឹក

    អ៊ែក

  9. រចនា ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 12:42 ល្ងាច

    អូហ៍! បោក​បាន​តា​អ្នក​អត់​ដឹង​រ៉េ! ឪ​ខ្ញុំ​ឆែល​លីស​ឈ្មោះ​កូន​បក្ស​គាត់​នៅ​ព្រែក​អំពិល​រាល់​ថ្ងៃ… ប៉ុន្មាន​ថ្ងៃ​ទៀត លោក​មេ​ឪ​ខ្ញុំ​ទៅ​ចែក​អំណោយ… ស្អែក​ឱ្យ​ហើយ អ្នក​ដែល​មិន​មែន​កូន​បក្ស​គេ​នោះ! អ្នក​ណា​ភ្លើ ទៅ​ចែក​នាំ​ខាត​ធ្វើ​អី!? …គ្មាន​គេ​ជឿ​រ៉េ…

  10. Boeun ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 12:48 ល្ងាច

    កូន​នេះ​អត់​ដើរ​តាម​ឪ​ទេ!!

  11. រចនា ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 1:02 ល្ងាច

    អត់​រ៉េ! កូន​គាត់​មាន​ខួរ! ចាំ​ធំ​ឡើង ធ្វើ​តំណាង​រាស្ត្រ​ខ្លួន​ឯង​ម៉្មង​ទៅ​សោះ​នឹង​ពិបាក! …ម៉ា​ហឹក​មុន គាត់​ប្រើ​ឱ្យ​កាត់​រូប​ថត បិទ​កាត​កូន​បក្ស​គាត់​រាប់​ពាន់​អ្នក!!! គេ​មិន​ប្រើ មក​ប្រើ​កូន​ឯង… សង្ស័យ​តា​គ្រប់​អាយុ ធ្វើ​កាត​បក្ស​ឱ្យ​កូន​រ៉េ!!!😛

  12. Boeun ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 1:24 ល្ងាច

    យី! ថា​ឲ្យ​ប៉ាប៉ា​ចឹង​រ៉ូវ!

  13. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 1:53 ល្ងាច

    មិន​បាច់​ភ័យ​ទេ គង់​តែ​បាន​ទេ​កាត​នោះ

  14. kmeng7makara ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 2:19 ល្ងាច

    ប្រហែលជាបក្សនោះសំបូរទៅដោយលុយហើយមើលទៅ មិនភក្រ្ត!!!! ចំណែកខ្ញុំវិញនៅកន្លែងខ្ញុំធ្វើការវិញបក្សមិនអោយវត្ថុកំដរដៃទេមានតែទាមទារប្រាក់ដើម្បីចុះមូលដ្ឋានហេ! ហេ! យុទ្ធសាស្រ្តចែករំលែកវាហ្ចឹងហ្ន!!!!
    ផ្លូវថ្នល់៥០ បូក៥០ អត់ទាន់បានមួយឆ្នាំផងខូចអស់ ខ្មែរអើយខ្មែរ

  15. samnang ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 8:36 ល្ងាច

    គេ​បាន​អំនោយអស់​ហើយ​នៅតែ​ខ្ញុំ​មិន​ទាន់​បាន​ទៅ​បើក​សារ៉ុង​នឹងគេ! បឿន​ឯង​ជួយ​កត់​ឈ្មោះ​ឲ្យ​មួយ​ផង!!​ហាហា

  16. រចនា ថ្ងៃអង្គារ ទី 17 ខែមិថុនា 2008 / 8:51 ល្ងាច

    បង​បឿន៖ ថា​ឱ្យ​គាត់​ចឹង ព្រោះ​នៅ​ហ្នឹង​អត់​មាន​ណា​ស្គាល់​គាត់!!!😀

    បង​សុភ័ក្ត្រ៖ រឿង​ហ្នឹង​វា​គេច​មិន​រួច​ទេ តែ​អា​ចិត្ត​វា​មិន​ដែល​ចង់​បាន​អី​តិច​ហ្នឹង​បាន​វា​យ៉ាប់…😦

  17. បណ្ឌិត ថ្ងៃពុធ ទី 18 ខែមិថុនា 2008 / 12:38 ព្រឹក

    មានគេចែកប៊ីចេងទេបឿន?? គ្នាចង់បានម៉ាកាចប់គ្រាន់លាយជាមួយ​អំបិលអ៊ីយ៉ូតចុចជាមួយស្វាយខ្ចី ក្រែងឆ្លាតនឹងគេ ហេហេហេ….😀

  18. Posoky ថ្ងៃពុធ ទី 18 ខែមិថុនា 2008 / 12:02 ល្ងាច

    Wow what are you guys talking about? So funny😀

  19. Soddhipong ថ្ងៃសុក្រ ទី 20 ខែមិថុនា 2008 / 12:15 ព្រឹក

    ពីយូរម៉ិចមិនចែក ចាំតែជិតបោះឆ្នោតទើបចែក

  20. ស្នេហាជាតិខ្មែរ ថ្ងៃអាទិត្យ ទី 3 ខែសីហា 2008 / 6:09 ល្ងាច

    សារ៉ុងយកទៅឪ្យឆ្កែលៀក(​ ស្លៀក​) ព្រោះសារ៉ុងនោះជាសារ៉ុងដែលបានមកពីឆ្កែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s