យ៉ាយ៎!!! យូៗៗៗ ស្អែកបានទៅស្រុកហើយ ហេហេហេ ។ បើនិយាយពីសប្បាយ គ្មានអីសប្បាយជាងបានទៅស្រុកទេ ។ ស្អែកនេះសូមលាបងប្អូនមួយគ្រាសិន ថ្ងៃចន្ទទី ១៥ ចាំជួយគ្នាវិញ ។ ថ្ងៃនេះឈរធ្វើការមិនចង់នឹងទេ បន់ឲ្យតែដល់ម៉ោងឆាប់ៗ តែម៉ោងដើរយឺតនោះយឺត ។
ទៅអស់ហើយហ៎? សុភ័ក្ត្រនៅម្នាក់ឯងខ្លាចងាប់ហើយ 😦
ហាហាហា, ចង់តូវអ្ហេ ? ចាំយកនំអន្សមមកផ្ញើ 😀
ជិះឡានឲ្យស្រួលបួលប្រយ័ត្នប៉ះអាផ្តាច់ព្រលឹង ងាប់ខានឯងហៅស៊ីផឹកពេលត្រលប់ទៅ Cambodia វិញ ហាហាហាហា…. 🙂
កុំមាត់ស្អុយពេក ! នៅមានស្រីស្រលាញ់ច្រើនណាស់ មិនភ្លឺទៅជិះឡានផ្ដាច់ព្រលឹងទេ ។ ត្រៀមខ្លួនឲ្យហើយទៅ ត្រឡប់មកវិញ ដឹងថាអត់រួចខ្លួនទេ ផឹកឲ្យលូនហ្មង ហាហាហា…
ស្អែក ខ្ញុំទៅស្រុកដូចគ្នា! សប្បាយចិត្តដល់ហើយ!!!
ទៅស្រុកក្រស្វាយហ្នឹងហ៎ ហាហាហា មកវិញយកស្វាយផ្ញើផង សង្ស័យតែមានតែគ្រាប់ស្វាយទេលោកអើយ ស្រុកហ្នឹង !
ម៉េច? ស្វាយនៅអំពេញញ៉ាំអត់បានទេហ្អេះ?
ស្វាយនៅអំពេញថ្លៃណាស់ ! ជួយផ្ញើមកញ៉ាំផង ចង់ដឹងថាស្វាយនៅស្រុកហ្នឹងយ៉ាងម៉េចដែរ ? ប្រហែលជាផ្អែមដូចស្ករតាំងម៉ែចឹងហ្ន៎ !
ផ្ដាំជំរាបសួរអ៊ំប្រុសអ៊ំស្រីផង ក្រែងលោគាត់ឲ្យអន្សមចេកពីរបី(អន្សមជ្រូកអត់យកទេ)។
អត់អីញ៉ាំហើយឬកធំទៀត 😀
មិនអីទេ ចាំជួយសួរសុខទុក្ខគាត់ឲ្យ ក្រែងគាត់ផ្ញើអន្សមចេកឲ្យពីរបីផ្លូន ហាហាហា ។ ចន្ទឥឡូវ ទ្រង់ខ្លាចៗ ម៉េចទេ ! និយាយខ្លួនឯង ដោះសារខ្លួនឯងភ្លេត ហេហេហេ ។ ប្រញាប់តែភ័យ…
បើគាត់មិនធ្វើភ័យទេ, ម៉េចបងបឿនអាណិត?
ចឹង ? ដុចរ៉េនណាថាមែនអត់ ? បើចឹងអី អាណិតស្លាប់ហើយ ហាហាហា
ធម្មតាៗ ទៅបានហើយ! ម៉េចចាំបាច់ដល់ស្លាប់បែបនេះ?
ក្បឿន បានតែមាត់នឹង! គ្មានចេះផឹកស្អីទេ!!
Sday dal heay. We can’t tew léng srok doch ké. Nek អន្សម nah. Please eat for us also, ok na?
រេនណា៖ ដល់តែខ្លាំងចឹង បានអស្ចារ្យណាប្អូនស្រី ធម្មតា ៗ ពេកមិនអស្ចចារ្យទេ ។
តាភាក់៖ ស្លាប់ហើយ តាភាក់ មើលងាយម៉េះ ? ម៉េចថាខ្ញុំមិនចេះផឹក ? ចាំថ្ងៃណាមួយចាំឲ្យតាភាក់ប៉ាវឲ្យផឹកម្ដងឲ្យរាង ហាហាហា
បងភាព៖ ខ្ញុំញ៉ាំជំនួសបងដែរហើយ ហេហេហេ ឡើងក្ដៅក !