សម្រាក​ថ្ងៃ​អាទិត្យ


ថ្ងៃ​អាទិត្យ​នេះ បាន​សម្រាក​ពេញ​ទី​ហ្មង ហាហាហា… ស្រួល​ខ្លួន​ដល់​ក !

តែ​ចង្រៃ​ពេល​ជិត​ភ្លឺ ទូរស័ព្ទ​រោទ៍​ចង់​បែក​ត្រចៀក ! បិទ​ភ្នែក​រាវ​ចុច​បិទ​ពីរ​បី​ដង ទាល់​តែ​ទ្រាំ​មិន​បាន ក៏​ក្រោក​ពី​គេង​ទៅ ឆ្ងល់​ថា​ពី​ណា​គេ រំខាន​ទាំង​ព្រឹក តាម​ពិត​សុទ្ធ​តែ​អ្នក​ទៅ​រើស​បាយបិណ្ឌ… យ៉ាប់​មែន ! ទ្រាំ​មិន​បាន អង្គុយ​ចុច​ទូរស័ព្ទ​ទៅ​វិញ ចង់​គ្រប់​គ្នា ហាហាហា ខ្លាំង​អី ? ជិត​ដាច់ ៥​ដុល្លារ​… ។ មិត្ត​ភ័ក្ត្រ​បបួល​ទៅ​វត្ត​ទៅ​វ៉ា​អី​ដែរ តែ​អត់​ចង់​ទៅ​ទេ ព្រោះ​អត់​មាន​អ្នក​ធ្វើ​ម្ហូប​អាហារ​ទៅ តាម​ពិត​ទៅ​អត់​មាន​ចង្ហាន់​ក៏​បាន​ដែរ មាន​តែ​លុយ​ខ្លះ​ចូល​ទៅ​ក៏​តែ​បាន តែ​មាន​អារម្មណ៍​ដូច​ខ្ជិល​ម៉េច​ទេ​ ? ចឹង​ទៅ នៅ​ផ្ទះ​តែ​ម្ដង​ទៅ ។ នៅ​ផ្ទះ​មាន​ទៅ​អត់​ប្រយោជន៍​អី​ឯណា ? ព្រឹក​ឡើង ងូត​ទឹក​ងូត​ភក់​រួច ចាក់​កុន​មើល (កុន​កុំព្យូទ័រ) មើល​ចប់ រៀប​ចំ​បាយ​ទឹក​ អា​ប្អូន​ពីរ​នាក់​នៅ​ជា​មួយ​ផង ចង់​ធ្វើ​ម្ហូប​ឲ្យ​ពួក​វា​​ស្គាល់​ស្នាដៃ​បង​វា​ម្ដង​មើល៍ ។ ទៅ​រក​មើល​ទិញ​ម្ហូប មិន​ដឹង​ថា​ទិញ​ស្អី​មក​ធ្វើ ប្រុង​ទិញ​ពងទារ​ចៀន តែ​ចៃដន្យ​អី ឃើញ​ត្រី​ឆ្ពិន ថ្លោស ៗ អស់​ទាស់ ទិញ​ត្រី​ពីរ​មក អស់​ជាង ៤០០០​៛ យក​មក​ស្ងោរ ឲ្យ​ខ្លាញ់ពេញ​ឆ្នាំង បើក​គំរប​ឡើង ហុយ​ៗ គួរ​ឲ្យ​ចង់​ញ៉ាំ​ដល់​ហើយ​… មើលឃើញ​ប្អូន​ៗ លួច​លេប​ទឹក​មាត់​ម្ដង​ៗ ហើយ​​អា​ប្អូន​ពីរ​នាក់​នោះ គ្រាន់​តែ​ស្រែក​ប្រាប់​ថា រៀប​បាយ! វា​ស្ទុះ​ភ្លែត​រៀប​ចំ​ចាន​ឆ្នាំង ព្រោះ​វា​ឃើញ​សំឡ​ទំនង​ពេក😉 ។ ចាប់​ផ្ដើម​ញ៉ាំ មាន​អារម្មណ៍​ថា​ដូច​ខ្វះ​អី​មិន​ដឹង​ទេ តែ​អត់​ហ៊ាន​និយាយ​ទេ សួរ​ប្អូន​ៗ “​យ៉ាង​ម៉េច​ដែរ​សំឡ​” ពីរ​នាក់​នោះ​ថា “​ឆ្ងាញ់​!!” ចាំ​អី​ទៀត ? ម្នាក់​ៗ ហុត​ឡើង​បែក​ញើស​ជោគ​ខ្លួន (ស្នា​ដៃ​ខ្ញុំ​វា​អីចឹង​😀 ) ។ ដល់​បាយ​​រួច ខ្ញុំ​យក​ចាន​ទៅ​លាង លាង​ៗ នឹក​ឃើញ​សំឡ​អត់​ដាក់​ម្ជូរ ហាហាហា… ដល់​ក​ហ្មង ! ហុត​ឡើងធ្លាក់​ញើស​គ្រប់​គ្នា អត់​មាន​ដាក់​ក្រូច​ឆ្មា ក្រូច​ឆ្កែ​អី ! ខាន​ស្លរ​ជិត​មួយ​ឆ្នាំ​ហើយ តាំង​ពី​រើ​ផ្ទះ​មក​នៅ​កន្លែង​ថ្មី​មក តែ​មិន​អី​ទេ ល្ងាច​ចាំ​សាក​ម្ដង​ទៀត ។ បាយ​រួច អា​ប្អូន​ៗ​នោះ ចាក់​រឿង​មើល​មួយ​រឿង​ទៀត តែ​ខ្ញុំមើល​តែ​ពាក់​កណ្ដាល ក៏​គេង​ទៅ​… ។ មើល​រឿង​រួច ក្មេង​ៗ​ហ្នឹង​ក៏​ចេញ​ទៅ​ក្រៅ​ទៅ នៅ​តែ​ខ្ញុំ បាន​ដៃ​ហើយ​ ហេហេហេ គេង​ៗៗៗៗ… ល្ងាច​ម៉ោង​ជិត​៦ បាន​ក្រោក​ចេញ​ពី​ក្រឡា​បន្ទំ ។ ក្មេង ៗ មិន​ទាន់​មក​ទៀត ក្រោក​ដាំ​បាយ រួច​ទិញ​ឆ្អឹង​ជំនី​ជ្រូក មក​ស្ងោរ​ជា​មួយ​ដំឡូង​បារាំង ឆៃ​ថាវ និង ការ៉ុត ។ ម្ដង​នេះ បាន​គ្រប់​គ្រឿង​វា អស់​បាយ អស់​សំឡ​ពី​ឆ្នាំ​គ្មាន​សល់​ទេ ។ ក្រោយ​មក ប្អូន ៗ វា​រៀន​រៀង​តែ​ខ្លួន ខ្ញុំ​អាន​រឿង… ។ ម៉ោង​ជិត ១២​យប់ ទើប​គេង ម៉ោង​ជិត​៨​ព្រឹក​បាន​ក្រោក🙂 ។ មិន​ដែល​បាន​គេង ដូច​ម្សិល​មិញ​ទេ ដល់​តែ​អី​ចឹង​បាន​សម​ថា​ថ្ងៃ​សម្រាក​ពិត ៗ មាន​តែ​ថ្ងៃ​អាទិត្យ​មួយ​ផង សូម្បី​តែ​ពួកម៉ាក​តេ​មក​ថា​ចង់មក​លេង​ពេល​ល្ងាច ក៏​ប្រាប់​ថា​រវល់​អត់​នៅ​ផ្ទះ​ដែរ ហាហាហា… ។ អរគុណ​ព្រហ្មលិខិត ដែល​ឲ្យ​ខ្ញុំ​បាន​សម្រាក​ពេញ​ទី ។

20 thoughts on “សម្រាក​ថ្ងៃ​អាទិត្យ

  1. duongchan ថ្ងៃចន្ទ ទី 8 ខែតុលា 2007 / 7:38 ល្ងាច

    ហាហា ស្លអត់ដាក់ម្ជូរផង គេថាឆ្ញាញ់ ប៉ុណ្ណឹងហើយ?! នឹកឃើញចន្ទកាលនៅតូច ឧស្សាហ៍អស់ទាស់ ដាំបាយលើកដំបូង មិនបាច់អ្នកណាប្រើ លាងអង្ករហើយ អត់ដាក់ទឹកវិញ ថែមទាំងយកឬស្សី មកដុតហុយទ្រលោមពេញផ្ទះ។
    ថ្ញៃណានោះនៅមិននៅ ទៅយកខោអាវមកបោក បោកដាក់សាប៊ូ តែអត់លាងទឹក ពេលហាលស្ងួត ទ្បើងសសំព្រុស។ ថ្ងៃមួយឃើញមាក់យំស្ទុះភ្លែត រត់ទៅយកកូនជ្រូកមកឲ្យមាក់បោក
    ខ្លាចម៉ាក់អត់លុយបានយំ😀
    ម៉ាក់ថាកាលពីនៅតូចឆ្លាតចឹងបានគាត់ខំប្រវេច្រវាចិញ្ចឹម
    ដល់ធំ(14; 15ឆ្នាំកាលហ្នុង ពេញឌឺ) ហើយបើគាត់ដឹងថាក្បាលរឹងចឹង គាត់បោះចូលក្នុងទឹកឲ្យក្រពើស៊ីបាត់ទៅហើយ😀

  2. ទឹម បឿន ថ្ងៃចន្ទ ទី 8 ខែតុលា 2007 / 7:46 ល្ងាច

    ហាហាហា… យ៉ាប់​មែន​ចន្ទ !!! រឿង​ល្អ​សើច​អីចឹង ក៏​ខំ​មក​ប្រាប់​គេ​ដែរ ហាហាហា… ខ្ញុំ​ស្លរ​អត់​ដាក់​ម្ជូរ ដោយ​សារ​ខាន​ស្លរ​យូរ​ទៅ​វា​ភ្លេច តែ​មាន​អី អត់​ដាក់​ម្ជូរ ក៏​នៅ​តែ​ឆ្ងាញ់​ដែរ ខ្ញុំ​មិន​សរសើរ​ខ្លួន​ឯង​ទេ តែ​ស្នាដៃ​ខ្ញុំ​ចឹង​ហ្មង !

  3. អាចម៍ផ្កាយ ថ្ងៃចន្ទ ទី 8 ខែតុលា 2007 / 11:51 ល្ងាច

    ចន្ទដូចខ្ញុំដែរ!ហ៎ាហា៎…
    លាងអង្កររួចគិតថាលើកឆ្នាំងដាក់លើចង្ក្រានសិន
    ចាំដាក់ទឹកតែក៏ភ្លេចទៅ…
    លុះចាំយូរៗទៅក៏ឆ្ងល់ ហេតុអីថ្ងៃនេះក្រលឺសំឡេង
    បាយពុះម្ល៉េះ?… ដល់ចាំយូរពេកក៏បើកមើល…
    ម៉ែអើយ! អង្ករឡើងក្រហមប៉ិ​ក ដល់អ៊ីចឹងទៅក៏
    ថែមទឹក ពេលឆ្អិនម៉ែសួរថា ថ្ងៃនេះម៉េចក៏បាយ
    ពណ៌ក្រហមអ៊ីចឹង? ខ្ញុំនៅស្ងៀម មិនហ៊ានមាត់..
    ដល់ម៉ែដាក់មួយម៉ាត់ទៅក៏លាន់មាត់ទៀត «តែ
    ឆ្ងាញ់តើ!…»។
    បងប្អូន បើចង់ដឹងថាឆ្ងាញ់យ៉ាងណានោះ សាក
    ល្បងរៀនដាំតាមខ្ញុំមើល៍!!!

  4. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 9:25 ព្រឹក

    សុទ្ធ​តែ​អ្នក​ពូកែ ហាហាហា

  5. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 11:13 ព្រឹក

    ចាក់រឿងៗ នឹងរឿងអីគេ? សង្ស័យរឿងអ្នកក្រទេដឹង? !ឡ!

  6. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 11:16 ព្រឹក

    កុំ​គិត​ផ្ដេស​ផ្ដាស !! កុន​អាមេរិច​កាំង ។ យ៉ាប់​មែន​តាភាក់ !

  7. Bandith ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 2:32 ល្ងាច

    នែ…បើថាមានរឿងអ្នកក្រចែកគ្នាវ៉ី

  8. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 3:02 ល្ងាច

    គ្មាន​រឿង​អ្នក​ក្រ​ទេ ! យ៉ាប់​មែន !! មើល​រាល់​ថ្ងៃ​ហើយ​នៅ​មិន​អស់​ចិត្ត​ទៀត​ ?

    និយាយ​អីចឹង ប្អូន​ខ្ញុំ​ពី​ម្សិល​ពេល​ល្ងាច​តេ​សួរ “​មក​បាយ​ផ្ទះ​ទេ​បង​” ប្រាប់​វា​ថា​ទៅ ! ព្រោះ​ថ្ងៃ​ហ្នឹង​រវល់​តែ​ជាប់​មាត់​ជា​មួយ​រ៉េនណា ភ្លេច​បាយ​ភ្លេច​ទឹក​ទាំង​ពីរ​នាក់ ទៅ​បាយ​ផ្ទះ​ម្ដង ។ នៅ​ដល់​ម៉ោង​ជិត​៩​យប់ បាន​ទៅ​ផ្ទះ ឲ្យ​ឃ្លាន​ជិត​ស្លាប់ ! ស្រាប់​តែ​ទៅ​ដល់ មាន​អី បន្លែ សាច់ នៅ​ស្រស់​ៗ​នៅ​ឡើយ ហាហាហា អា​ប្អូន​ពីរ​នាក់​នោះ វា​ចង់​ញ៉ាំ​សម្លរ​បង​វា​ស្លរ​ទៀត ហេ… បាន​ពីរ​ដង​ញ៉ាម​ហ្មង​ល្បង​ពីរ​នាក់​នោះ ទម្រាំ​តែ​បាន​ញ៉ាំ ម៉ោង​១០​យប់ ចេះ​ហេង​ដែរ ឈៀង​ចូល​ទិញ​នំ​ពី​ហាង​នំ​បុ័ង​បាយ័ន្ត​ទៅ​ពីរ​ប្រអប់ កុំ​អី​ចេត​រយ​បាត់ ។ បើ​និយាយ​ទៅ មក​ពី​ចុង​ភៅ​នេះ​ពូកែ​ហើយ បាន​ជា​ប្អូន​វា​ញ៉ាម​ចឹង😀 ឥឡូវ​ពួក​វា​ទៅ​ស្រុក​មុន​ហើយ ល្ងាច​នេះ​មិត្ត​ភ័ក្ត្រ​ណាស់​ទៀត ច្បាស់​ជា​ស្រួល​ខ្លួន​ហើយ​… មិន​បាច់​ខ្វល់​រឿង​ស៊ី​ចុក​អី​ទេ អា​ពួក​ម៉ាក​ហ្នឹង​ដឹង​ថា​ប៉ាវ​ទៀត​ហ្មង ហាហាហា

  9. Rainnamail ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:10 ល្ងាច

    អូ៎! គ្រាន់​តែ​ជាប់​មាត់​ជា​មួយ​រ៉េនណា​ក៏​ប្រាប់​គេ​ដែរ!

    ខ្ញុំ​ដូច​បង​ចន្ទ​តែ​ញឹក! ម៉ែ​ជេរ​តែ​រឿយ​តែ​មិន​ចេះ​រាង។ នៅ​ភ្លេច​ពេល​ខ្លះ​នៅ​ឡើយ!

    ចាំ​បាន​ថា​រៀន​ធ្វើ​ម្ហូប​ដំបូង គឺ​រៀន​ស្ងោរ​ត្រលាច។ យ៉ាំមី​អស់​ទាស់ ស្នាដៃ​ដំបូង! គ្រាន់​តែ​ដាក់​ចូល​មាត់​មួយ​ម៉ាត់​ដំបូង, គេ​ខ្ជាក់​ចេញ​វិញ​គ្រប់​គ្នា! ភ័យ​អើយ​ភ័យ, ខ្លាច​តែ​ប៉ា​ឲ្យ​ហុត​តែ​ម្នាក់​ឯង (ប៉ា​ជា​អ្នក​បង្រៀន) ស្រាប់​តែ​សួរ​គាត់​ទៅ គាត់​ថា «ក្ដៅ​ណាស់!!!»។ ធុរ​ទ្រូង​វិញ…

  10. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:14 ល្ងាច

    បើ​មិន​ប្រាប់ ធ្វើ​ម៉េច​គេ​ដឹង​មូលហេតុ​ដែល​បង​ទៅ​បាយ​ផ្ទះ បើ​រាល់​ថ្ងៃ​មិន​ដែល​បាយ​ផ្ទះ​ផង​ហ្នឹង ? រ៉េនណា​ធ្វើ​ម្ហូប​ដំបូង​ច្បាស់​ជា​ឆ្ងាញ់​ហើយ​ចឹង ! ពូកែ​គ្រាន់​បើ…

  11. Rainnamail ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:19 ល្ងាច

    ខ្ញុំ​គឺ​អញ្ចឹង​ហើយ!

  12. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:30 ល្ងាច

    ចាំ​ថ្ងៃ​ណា​មួយ មក​ធ្វើ​ម្ហូប​សាក​គ្នា ហាហាហា

  13. Rainnamail ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:40 ល្ងាច

    អូ៍! អត់​ខ្លាច​អី​ម៉ា​តិច! … ខ្លាច​ច្រើន​ៗ​ៗ​ៗ…

  14. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:46 ល្ងាច

    មិន​ទាន់​សាក​ផង ចុះ​ចាញ់​បាត់​ទៅ​ហើយ !

  15. naraths ថ្ងៃចន្ទ ទី 15 ខែតុលា 2007 / 12:45 ល្ងាច

    បើ​មាន ខ្ញុំ​ដាក់​ពាក្យ​ប្រកួត​ដែរ​ហើយ… ហាហា ស្ដាប់​ទៅ​គួរ​អោយ​ចាប់​អារម្មណ៍ សុទ្ធ​តែ​បទ​ពិសោធន៍​ល្អៗ…! ខ្ញុំ​ធ្លោយ​ម្ដង​ដែរ កាល​២បី​ឆ្នាំ​មុន! (ស្ល​កកូរ ដាក់​ម្ជូរ​អំពិលទុំ) ហាស៎ហា… ច្រឡំ ឃើញ​មាន​គ្រឿង​ដូច​គ្នា​ ភ្លេច​គិត​ថា​ខ្លួន​ឯង​ចង់​ស្ល​កកូរ ស្មាន​តែ​ម្ជូរ​គ្រឿង​លែងអី ដាក់​អំពិល​ទុំ​យ៉ាង​ចាស់​ដៃ…!! ហាស៎

  16. ទឹម បឿន ថ្ងៃចន្ទ ទី 15 ខែតុលា 2007 / 1:10 ល្ងាច

    បែបឆ្ងាញ់​ខ្លាំង​ហើយ ហាហាហា

  17. naraths ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 10:38 ព្រឹក

    គួរ​សម…

  18. ទឹម បឿន ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 10:48 ព្រឹក

    ហេហេហេ នៅ​គួរ​សម​ទៀត…
    ខ្ញុំ​ចាំ​កាល​ពេល​មួយ​នោះ ក៏​​​ស្លរ​ដាក់​ខុស​គ្រឿង​បែប​ហ្នឹង​ដែរ តែ​មិន​ចាំ​ថា​សម្លរ​អី​នោះ​ទេ ។ សម្លរ​ហ្នឹង​ពេល​ស្លរ​រួច គ្មាន​អ្នក​ណា​ដឹង​ថា​ជា​សម្លរ​អី​ទេ បង​ស្រិ និង មិត្ត​របស់​គាត់​មក​ញ៉ាំ គាត់​សួរ​ថា​សម្លរ​អី ? ខ្ញុំ​សួរ​គាត់​វិញ “​សាក​ថា​ទៅ​មើល តើ​សម្លរ​អី ?​” គាត់​ថា​មិន​ដែល​ឃើញ​ទេ ដល់​អីចឹង ខ្ញុំ​ក៏​ដាក់​ឈ្មោះ​ថ្មី​ទៅ តែ​ក៏​ភ្លេច​ឈ្មោះ​ហ្នឹង​ដែរ បង​ស្រី​សរសើរ​ដល់​ហើយ​កាល​ហ្នឹង ចេះ​នឹក​ឃើញ​ចេះ​ស្លរ​អី​ប្លែក​មិន​ដែល​ឃើញ ហើយ​ឆ្ងាញ់​ទៀត តែ​បើ​និយាយ​ទៅ ខ្ញុំ​គឺ​ពូកែ​អីចឹង​ហើយ ។

  19. naraths ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 11:03 ព្រឹក

    អា​រឿង​ម្ហូប​ហ្នឹង​ពិបាក​ណាស់!! ល្ងាច​ម៉ិញ​អ្នក​ជិត​ខាង​ហៅ​បាយ​ផ្ទះ​គេ… លើក​ម្ហូប​មក៍ គ្រប់​គ្នា​ឡើង​ឆ្ងល់! អត់​មាន​ពី​ណា​ដឹង​ថា​ឈ្មោះ​អី​ទេ មាន​ខ្ទះ ប្រេងឆា ប៊ឺ សាច់គោ ខ្ទឹមបារាំង ការ៉ុត ស្ពៃក្ដោប ។ល។ ច្របល់​ចូល​គ្នា​ក្នុង​ខ្ទះ​តែ​មួយ យើងសម្រេច​ដាក់​ឈ្មោះ​ថា ម្ហូប​«ឆ្ងល់ដល់» ព្រោះ​បើ​ឆ្ងល់​ទាំង​អស់​គ្នា ហាហា 🙂

  20. ទឹម បឿន ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 11:12 ព្រឹក

    គោ​ធ្លាក់​ជ្រោះ​អ្ហី ? ហាហាហា
    និយាយ​រឿង​គោ​ឡើង​ភ្នំ គោ​ធ្លាក់​ជ្រោះ​អី​ហ្នឹង នឹក​ឃើញ​កាល​ទៅ​ញ៉ាំ​គោ​ឡើង​ភ្នំ​ជា​មួយ​មិត្ត​ភ័ក្ត្រ និង អ្នក​ដែល​រៀន​នៅ តិចណូ កាល​ហ្នឹង មិន​សម​ហៅ​គោ​ឡើង​ភ្នំ​ទេ សម​តែ​គោ​ធ្លាក់​ទឹក​ជ្រោះ ព្រោះ​ដណ្ដើម​គ្នា​ញ៉ាំ យូរ ៗ ទៅ​យក​សាច់​គោ​មក​ជ្រលក់​តែ​ក្នុង​ទឹក​ស៊ុប​ក្នុង​គន្លុក​ឆ្នាំ​ផ្លូក លើក​ទៅ​ញ៉ាំ​ភ្លាម ហេហេហេ អស់​ទាស់​ហើយ ពួក​តិចណូ ពូកែ​ស៊ី​ណាស់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s