ស្អែក​ទៅ​ស្រុក


យ៉ាយ៎​!!! យូ​ៗៗៗ ស្អែក​បាន​ទៅ​ស្រុក​ហើយ ហេហេហេ ។ បើ​និយាយ​ពី​សប្បាយ គ្មាន​អី​សប្បាយ​ជាង​បាន​ទៅ​ស្រុក​ទេ ។ ស្អែក​នេះ​សូម​លា​បង​ប្អូន​មួយ​គ្រា​សិន ថ្ងៃ​ចន្ទ​ទី ១៥ ចាំ​ជួយ​គ្នា​វិញ ។ ថ្ងៃ​នេះ​ឈរ​ធ្វើ​ការ​មិន​ចង់​នឹង​ទេ បន់​ឲ្យ​តែ​ដល់​ម៉ោង​ឆាប់​ៗ តែ​ម៉ោង​ដើរ​យឺត​នោះ​យឺត ។ 

16 thoughts on “ស្អែក​ទៅ​ស្រុក

  1. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 11:14 ព្រឹក

    ទៅអស់ហើយហ៎? សុភ័ក្ត្រនៅម្នាក់ឯងខ្លាចងាប់ហើយ😦

  2. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 11:17 ព្រឹក

    ហាហាហា, ចង់​តូវ​អ្ហេ ? ចាំ​យក​នំ​អន្សម​មក​ផ្ញើ😀

  3. Bandith ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 2:40 ល្ងាច

    ជិះឡានឲ្យស្រួលបួលប្រយ័ត្នប៉ះអាផ្តាច់ព្រលឹង ងាប់ខានឯងហៅស៊ីផឹកពេលត្រលប់ទៅ Cambodia វិញ ហាហាហាហា….🙂

  4. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 2:54 ល្ងាច

    កុំ​មាត់​ស្អុយ​ពេក ! នៅ​មាន​ស្រី​ស្រលាញ់​ច្រើន​ណាស់ មិន​ភ្លឺ​ទៅ​ជិះ​ឡាន​ផ្ដាច់​ព្រលឹង​ទេ ។ ត្រៀម​ខ្លួន​ឲ្យ​ហើយ​ទៅ ត្រឡប់​មក​វិញ ដឹង​ថា​អត់​រួច​ខ្លួន​ទេ ផឹក​ឲ្យ​លូន​ហ្មង ហាហាហា…

  5. Rainnamail ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:17 ល្ងាច

    ស្អែក ខ្ញុំ​ទៅ​ស្រុក​ដូច​គ្នា! សប្បាយ​ចិត្ត​ដល់​ហើយ!!!

  6. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:28 ល្ងាច

    ទៅ​ស្រុក​ក្រ​ស្វាយ​ហ្នឹង​ហ៎ ហាហាហា មក​វិញ​យក​ស្វាយ​ផ្ញើ​ផង សង្ស័យ​តែ​មាន​តែ​គ្រាប់​ស្វាយ​ទេ​លោក​អើយ ស្រុក​ហ្នឹង !

  7. Rainnamail ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:37 ល្ងាច

    ម៉េច? ស្វាយ​នៅ​អំពេញ​ញ៉ាំ​អត់​បាន​ទេ​ហ្អេះ?

  8. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:46 ល្ងាច

    ស្វាយ​នៅ​អំពេញ​ថ្លៃ​ណាស់ ! ជួយ​ផ្ញើ​មក​ញ៉ាំ​ផង ចង់​ដឹង​ថា​ស្វាយ​នៅ​ស្រុក​ហ្នឹង​យ៉ាង​ម៉េច​ដែរ ? ប្រហែល​ជា​ផ្អែម​ដូច​ស្ករ​តាំង​ម៉ែ​ចឹង​ហ្ន៎ !

  9. duongchan ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 4:49 ល្ងាច

    ផ្ដាំជំរាបសួរអ៊ំប្រុសអ៊ំស្រីផង ក្រែងលោគាត់ឲ្យអន្សមចេកពីរបី(អន្សមជ្រូកអត់យកទេ)។
    អត់អីញ៉ាំហើយឬកធំទៀត😀

  10. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 5:00 ល្ងាច

    មិន​អី​ទេ ចាំ​ជួយ​សួរ​សុខ​ទុក្ខ​គាត់​ឲ្យ ក្រែង​គាត់​ផ្ញើ​អន្សម​ចេក​ឲ្យ​ពីរ​បី​ផ្លូន ហាហាហា ។ ចន្ទ​ឥឡូវ ទ្រង់​ខ្លាច​ៗ ម៉េច​ទេ ! និយាយ​ខ្លួន​ឯង ដោះ​សារ​ខ្លួន​ឯង​ភ្លេត ហេហេហេ ។ ប្រញាប់​តែ​ភ័យ​…

  11. Rainnamail ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 5:08 ល្ងាច

    បើ​គាត់​មិន​ធ្វើ​ភ័យ​ទេ, ម៉េច​បង​បឿន​អាណិត?

  12. ទឹម បឿន ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 5:18 ល្ងាច

    ចឹង ? ដុច​រ៉េនណា​ថា​មែន​អត់ ?​ បើ​ចឹង​អី អាណិត​ស្លាប់​ហើយ ហាហាហា

  13. Rainnamail ថ្ងៃអង្គារ ទី 9 ខែតុលា 2007 / 5:34 ល្ងាច

    ធម្មតា​ៗ ទៅ​បាន​ហើយ! ម៉េច​ចាំ​បាច់​ដល់​ស្លាប់​បែប​នេះ?

  14. សុភ័ក្ត្រ ថ្ងៃពុធ ទី 10 ខែតុលា 2007 / 8:18 ព្រឹក

    ក្បឿន បានតែមាត់នឹង! គ្មានចេះផឹកស្អីទេ!!

  15. davithpheap ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែតុលា 2007 / 1:37 ព្រឹក

    Sday dal heay. We can’t tew léng srok doch ké. Nek អន្សម nah. Please eat for us also, ok na?

  16. ទឹម បឿន ថ្ងៃចន្ទ ទី 15 ខែតុលា 2007 / 9:24 ព្រឹក

    រេនណា៖ ដល់​តែ​ខ្លាំង​ចឹង បាន​អស្ចារ្យ​ណា​ប្អូន​ស្រី ធម្មតា ៗ ពេក​មិន​អស្ចចារ្យ​ទេ ។
    តាភាក់៖ ស្លាប់​ហើយ តាភាក់ មើល​ងាយ​ម៉េះ ? ម៉េច​ថា​ខ្ញុំ​មិន​ចេះ​ផឹក ? ចាំ​ថ្ងៃ​ណា​មួយ​ចាំ​ឲ្យ​តា​ភាក់​ប៉ាវ​ឲ្យ​ផឹក​ម្ដង​ឲ្យ​រាង ហាហាហា
    បង​ភាព៖ ខ្ញុំ​ញ៉ាំ​ជំនួស​បង​ដែរ​ហើយ ហេហេហេ ឡើង​ក្ដៅ​ក !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s