កាលពីថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា នេះ ប្រពន្ធខ្ញុំនឿយហត់ពេញមួយថ្ងៃ ក្នុងការរៀបចំម្ហូបអាហារសម្រាប់កម្មវិធីខួបកំណើតខ្ញុំ ។
រឿងខួបកំណើតអីនេះ ខ្ញុំមិនធ្លាប់ធ្វើ ហើយក៏មិនចូលចិត្តដែរ ឥឡូវក្បាលកញ្ចាស់ដូច្នេះផង រឹតតែលែងសមនឹងធ្វើទៅទៀត ប៉ុន្តែប្រពន្ធខ្ញុំបានខំធ្វើទាំងនឿយហត់ពេញមួយថ្ងៃ គិតគូររឿងម្ហូបអាហារ និងចម្អិនម្ហូបបីបួនមុខ ដើម្បីរៀបចំពិធីនេះជូនខ្ញុំ ។ ដល់ពេលអ៊ីចឹងទៅ មានអី ទៅជាសប្បាយជាពន់ពេក រំភើបផង អៀនផង នៅចំពោះមុខមិត្រភក្ដិដែលចូលរួម មានទាំងអ្នកប្លក និងអ្នកហ្វេសប៊ុកផង តែទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ ។
អារម្មណ៍ពេលដែលមានប្រពន្ធដ៏ពូកែយកចិត្តទុកដាក់ មានមិត្រភក្ដិជាច្រើនស្រឡាញ់រាប់អាន គឺជាអារម្មណ៍ដ៏មានក្ដីសុខបំផុត ។
(រូបថតពី វីរិយា)
ផ្លុំទៀនពីរនាក់ប្រពន្ធ (ថតដោយ វីរិយា)
ម៉េចក៏មានទៀនតែមួយដើមអ៊ីចឹង?
មានទៀនតែមួយអញ្ចឹង ជាខួបអាពាហ៍ពិពាហ៍ ឬក៏ខួបកំណើតរបស់ បឿន ?!
អត់ឃើញញុម
ខ្ញុំមិនដឹងថាហេតុអីមានទៀនតែមួយដែរ គ្រាន់តែដាក់តំណាង សម្រាប់ផ្លុំក៏មិនដឹង ប៉ុន្តែមិនសំខាន់ទេ ។
ឧត្តម៖ កាមេរ៉ាខំរកថតត្តមណាស់ តែរកមិនឃើញ មិនដឹងជាទៅនៅកៀនណាទេ ហាហា
សុំទោសផងលោកបឿនអ៊ើយ! គិតថានឹងទៅដែរ តែស្រាប់តែដល់ពេលវាបែជាមានការសំខាន់ត្រូវទៅផ្ទះ ហើយគិតថាល្ងាចណាស់ទៅហើយ គិតថាត្រឡប់មកវិញក៏ឆ្ងាយគួរដែរ ចឹងមានតែចាំឱកាសក្រោយចុះណា! រីករាយជំនួសផង!
ឡូយណាស់បងអើយ!
ក្មេងស្រែ៖ ខ្ញុំខំចាំមើលផ្លូវ តែមិនអីទេ ឱកាសក្រោយ!
ភារម្យ៖ បាទ ឡូយណាស់! 😀
យាយចឹងបងមានបានសុំកាដូពិសេសអីពីបងភីនអត់?
កាដូពិសេស បានតាំងពីមុនថ្ងៃខួបឯណោះ 😀
សប្បាយមែនរ៉េន!
ច្ដាយណាស់ អត់បានទៅ!! ព្រោះជាប់កម្មវិធីរាត្រីសមោសរ នៅកន្លែងធ្វើការ កុំអីបានឆីនំខេកបាត់!!!
ខ្ញុំចាំមើលផ្លូវបងសីហាដែរ បម្រុងខលទៅ តែលេខទូរស័ព្ទបាត់ 😦
ហេសហេស
បឿនមានខួបកំណើតឌុប!
ឡូយអស់ទាស់ HAPPY BIRTHDAY បឿន!
បាទ អរគុណបងសុគី!
You really have good luck because your wife understands your heart and encourages you all the time. Wish your family happiness and good luck in the future.
ក្បឿនអាលូវក្បត់ឯងដល់ហើយវ៉ី…. តែមិនថ្វីទេ ហេបភីបើសដេ ពួកម៉ាក
មើលទៅដូចជាសប្បាយណាស់ ថ្ងៃក្រោយមានរឿងស៊ីផឹក សុំហៅខ្ញុំផងបានទេបង ។
ណាណា កាដូពិសេសនឹងអីគេទៅ ប្រាប់ខ្ញុំផងបានទេ :T
ទៀនមួយដើមហ្នឹងដល់តែគុណនឹង ២៦ ហើយបានត្រូវ ហិហិហិ
រីករាយថ្ងៃខួបកំណើតបងប្រុស។ ហឺគិតគិតទៅនឹកដល់ម្នាក់ឈ្មោះឆដា នោះដល់ហើយ ព្រោះនាងជំពាក់លុយខ្ញុំ១០ដុល្លា។
ឆាយា
អរគុណ ឆាយា