ប្រពន្ធ​រៀបចំ​ធ្វើ​ខួប​កំណើត​ឱ្យ


កាល​ពី​ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា នេះ ប្រពន្ធ​ខ្ញុំ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ ក្នុង​ការរៀបចំ​ម្ហូប​អាហារ​សម្រាប់​កម្មវិធី​ខួប​កំណើត​ខ្ញុំ ។

រឿង​ខួប​កំណើត​អី​នេះ ខ្ញុំ​មិន​ធ្លាប់​ធ្វើ ហើយ​ក៏​មិន​ចូល​ចិត្ត​ដែរ ឥឡូវ​ក្បាល​កញ្ចាស់​ដូច្នេះ​ផង រឹតតែ​លែង​សម​នឹង​ធ្វើ​ទៅ​ទៀត ប៉ុន្តែ​​ប្រពន្ធ​ខ្ញុំ​បាន​​ខំ​ធ្វើ​ទាំង​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ គិត​គូរ​រឿង​ម្ហូប​អាហារ និង​ចម្អិន​ម្ហូប​បី​បួន​មុខ ដើម្បី​រៀបចំ​ពិធី​នេះ​ជូន​ខ្ញុំ ។ ដល់​ពេល​អ៊‍ីចឹង​ទៅ មាន​អី ទៅ​ជា​សប្បាយ​ជា​ពន់​ពេក រំភើប​ផង អៀន​ផង នៅ​ចំពោះ​មុខ​មិត្រភក្ដិ​ដែល​ចូល​រួម មាន​ទាំង​អ្នក​ប្លក និង​អ្នក​ហ្វេសប៊ុក​ផង តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​ណាស់ ។

អារម្មណ៍​ពេល​ដែល​មាន​ប្រពន្ធ​ដ៏​ពូកែ​យក​ចិត្ត​ទុក​ដាក់ មាន​មិត្រភក្ដិ​ជា​ច្រើន​ស្រឡាញ់​រាប់​អាន គឺ​ជា​អារម្មណ៍​ដ៏​មាន​ក្ដី​សុខ​បំផុត ។

(រូបថត​ពី វីរិយា)

ផ្លុំ​ទៀន​ពីរ​នាក់​ប្រពន្ធ (ថត​ដោយ វីរិយា)

23 thoughts on “ប្រពន្ធ​រៀបចំ​ធ្វើ​ខួប​កំណើត​ឱ្យ

  1. វិចិត្រ ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 3:40 ព្រឹក

    ម៉េច​ក៏​មាន​ទៀន​តែ​មួយ​ដើម​អ៊ីចឹង?

  2. កូនខ្មែរ-បារាំង ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 4:48 ព្រឹក

    មានទៀនតែមួយអញ្ចឹង ជាខួបអាពាហ៍ពិពាហ៍ ឬក៏ខួបកំណើតរបស់ បឿន ?!

  3. ឧត្តម ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 7:46 ព្រឹក

    អត់ឃើញញុម

  4. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 8:32 ព្រឹក

    ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អី​មាន​ទៀន​តែ​មួយ​ដែរ ​គ្រាន់តែ​ដាក់​តំណាង​ សម្រាប់​ផ្លុំ​ក៏​មិន​ដឹង ប៉ុន្តែ​មិន​សំខាន់​ទេ ។

    ឧត្តម៖ កាមេរ៉ា​ខំ​រក​ថត​ត្តម​ណាស់ តែ​រក​មិន​ឃើញ មិន​ដឹង​ជា​ទៅ​នៅ​កៀន​ណា​ទេ ហាហា

  5. ក្មេងស្រែ ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 8:57 ព្រឹក

    សុំ​ទោស​ផង​លោក​បឿន​អ៊ើយ! គិត​ថា​នឹង​ទៅ​ដែរ តែ​ស្រាប់​តែ​ដល់​ពេល​វា​បែ​ជា​មាន​ការ​សំខាន់​ត្រូវ​ទៅ​ផ្ទះ ហើយ​គិត​ថាល្ងាច​ណាស់​ទៅ​ហើយ គិត​ថាត្រឡប់​មកវិញ​ក៏​ឆ្ងាយ​គួរ​ដែរ ចឹង​មាន​តែ​ចាំ​ឱកាស​ក្រោយ​ចុះ​ណា! រីក​រាយ​ជំនួស​ផង!

  6. ភារម្យ ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 9:47 ព្រឹក

    ឡូយណាស់បងអើយ!

  7. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 10:09 ព្រឹក

    ក្មេង​ស្រែ៖ ខ្ញុំ​ខំ​ចាំ​មើល​​ផ្លូវ តែ​មិន​អី​ទេ ឱកាស​ក្រោយ​!

    ភារម្យ៖ បាទ ឡូយ​ណាស់!😀

  8. enana88 ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 10:10 ព្រឹក

    យាយចឹងបងមានបានសុំកាដូពិសេសអីពីបងភីនអត់?

  9. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 11:06 ព្រឹក

    កាដូ​ពិសេស បាន​តាំង​ពី​មុន​ថ្ងៃ​ខួប​ឯណោះ😀

  10. បុរិន្ទ ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 11:22 ព្រឹក

    សប្បាយមែនរ៉េន!

  11. pisitnseiha ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 11:47 ព្រឹក

    ច្ដាយ​ណាស់​ អត់​បាន​ទៅ!! ព្រោះ​ជាប់​កម្ម​វិធី​រាត្រី​សមោសរ នៅ​កន្លែង​ធ្វើ​ការ កុំ​អី​បាន​ឆី​នំខេក​បាត់!!!

  12. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 12:24 ល្ងាច

    ខ្ញុំ​ចាំ​មើល​ផ្លូវ​បង​សីហា​ដែរ បម្រុង​ខល​ទៅ តែ​លេខ​ទូរស័ព្ទ​បាត់😦

  13. វិចូច ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 5:51 ល្ងាច

    ហេសហេស

  14. ប្រាក់ សុភី ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 6:47 ល្ងាច

    បឿន​មាន​ខួប​កំណើត​ឌុប!

  15. posoky ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 10:14 ល្ងាច

    ឡូយអស់ទាស់ HAPPY BIRTHDAY បឿន!

  16. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែវិច្ឆិកា 2010 / 10:16 ល្ងាច

    បាទ អរគុណ​បង​សុគី!

  17. Piseth123 ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែវិច្ឆិកា 2010 / 3:59 ល្ងាច

    You really have good luck because your wife understands your heart and encourages you all the time. Wish your family happiness and good luck in the future.

  18. បណ្ឌិត ថ្ងៃអាទិត្យ ទី 7 ខែវិច្ឆិកា 2010 / 10:26 ព្រឹក

    ក្បឿនអាលូវក្បត់ឯងដល់ហើយវ៉ី…. តែមិនថ្វីទេ ហេបភីបើសដេ ពួកម៉ាក

  19. សម្ផស្ស ថ្ងៃចន្ទ ទី 8 ខែវិច្ឆិកា 2010 / 4:59 ល្ងាច

    មើល​ទៅ​ដូច​ជាសប្បាយ​ណាស់​  ថ្ងៃ​ក្រោយ​មាន​រឿង​ស៊ី​ផឹក​ សុំ​ហៅ​ខ្ញុំ​ផង​បាន​ទេ​បង ។

  20. សម្ផស្ស ថ្ងៃចន្ទ ទី 8 ខែវិច្ឆិកា 2010 / 5:09 ល្ងាច

    ណាណា កាដូពិសេស​នឹង​អីគេទៅ ប្រាប់​ខ្ញុំ​ផង​បាន​ទេ :T

  21. អែម ចាន់​បុទុំ ថ្ងៃអង្គារ ទី 9 ខែវិច្ឆិកា 2010 / 9:31 ព្រឹក

    ទៀនមួយដើមហ្នឹងដល់តែគុណនឹង ២៦ ហើយបានត្រូវ ហិហិហិ

  22. mkmu ថ្ងៃចន្ទ ទី 29 ខែវិច្ឆិកា 2010 / 11:37 ល្ងាច

    រីករាយថ្ងៃខួបកំណើតបងប្រុស។ ហឺគិតគិតទៅនឹកដល់ម្នាក់ឈ្មោះឆដា នោះដល់ហើយ ព្រោះនាងជំពាក់លុយខ្ញុំ១០​ដុល្លា។

    ឆាយា

  23. ទឹម បឿន ថ្ងៃពុធ ទី 1 ខែធ្នូ 2010 / 8:31 ព្រឹក

    អរគុណ ឆាយា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s