ខ្ញុំបានទទួលដំណឹងល្អមួយពីលោក ហុង ដែលជាអ្នកធ្វើពុម្ពអក្សរខ្មែរយូនីកូដនេះ។ គាត់ប្រាប់ថាពុម្ពអក្សរខ្មែរយូនីកូដអាចប្រើបានជាមួយ Adobe Photoshop CS4 Beta បន្ទាប់ពីគាត់បានកែខ្លះទៅលើពុម្ពអក្សរ ប៉ុន្តែវានៅមានបញ្ហាខ្លះៗនៅពេលដែលគាត់វាយអក្សរច្រើន។ គាត់ថាគាត់នឹងរង់ចាំ Adobe Photoshop CS4 ដាក់ឱ្យប្រើប្រាស់មែនទែន ក្រែងគាត់អាចជួយកែអ្វីបានថែមទៀត។
ខ្ញុំយល់ថា គាត់ធ្វើបានល្អណាស់។ តាមរូបដែលគាត់បានផ្ញើមកឱ្យខ្ញុំ ប្រហែលយើងអាចមានសង្ឃឹមច្រើន។
សូមអរគុណដល់លោក ហុង ដែលបានយកចិត្តទុកដាក់ និងខិតខំស្វះស្វែងសម្រាប់រឿងនេះ។


ពិតជាដំណឹងល្អណាស់សំរាប់យើងទាំងអស់គ្នា!
បើប្រៀបធៀបនឹងពេលដែលខ្ញុំសាកលើកដំបូង ឃើញថាវាប្រសើរជាងមុនឆ្ងាយណាស់។ មើលទៅ យើងអាចវាយជាចំណងជើងខ្លីៗបានហើយ។
អរគុណបឿនហើយដែលខំស្វះស្វែង! បើ CS4 ប្រើយូនីកូដបានមែន បឿនឯងនឹងត្រូវបានចាត់ទុកថាមានចំណែកមួយដែរ ក្នុងរឿងហ្នឹង!
មិនហ៊ានទទួលទេបាទ 🙂 ។ បើប្រើបាន យើងគួរតែអរគុណលោកហុងឯណោះវិញទេ។ គ្រាន់តែគាត់បានឮដំណឹងនេះភ្លាម គាត់ក៏ត្រដរត្រដួសរកកម្មវិធី និងយកទៅសាកល្បងភ្លាម គ្មានចាំដល់ថ្ងៃស្អែកទេ។ បានន័យថាគាត់យកចិត្តទុកដាក់ខ្លាំងណាស់។ សូមអរគុណវីរិយា។
ខ្ញុំទើបតែដឹងថា ខ្មែរយូនីកូដមិនអាចប្រើជាមួយ Adobe Photoshop កាលពីម្សិលមិញខ្ញុំខំព្យាយាមសរសេរខ្មែរយូនីកូដជាមួយវា ប៉ុន្តែមិនដើរមិនស្រួល នៅពេលដែលខ្ញុំវាយជើង “រ”។ សង្ឃឹមថា វានឹងដំណើរការល្អ។
តាមខ្ញុំដឹង លោក ហុង គឺជាអ្នកធ្វើពុម្ពអក្សរខ្មែរយូនីកូដ ប៉ុន្តែភាពល្បីល្បាញរបស់គាត់មិនត្រូវគេបង្ហាញឲ្យប្រជាពលរដ្ឋទូទៅបានដឹងឡើយ។ បើសិននិយាយពីខ្មែរយូនីកូដ តើអ្នកគិតដល់នរណាមុនគេ? យើងគួរតែឲ្យតម្លែដល់រួបគាត់ នៅពេលខ្ញុំបានជួបគាត់កាលពីខែមុន គាត់បាននិយាយថា គាត់បានធ្វើពុម្ពអក្សរចំនួនពីរប្រភេទផ្សេងទៀត តែគាត់មិនទាន់បញ្ចេញឲ្យប្រើជាសាធារណៈឡើយ។ យើងរងចាំមើទាំងអស់គ្នាពីប្រភេទនៃពុម្ពអក្សរថ្មីរបស់គាត់។
បងនិយាយត្រូវហើយ យើងគួរតែអរគុណគាត់មុនគេ។ ការធ្វើពុម្ពអក្សរមួយៗចំណាយពេលមិនតិចទេ។ ខ្ញុំកោតសរសើរគាត់ដែលចំណាយពេលវេលាជាច្រើនសម្រាប់ធ្វើពុម្ពអក្សរជូនយើងប្រើទាំងអស់គ្នា និងយកពេលទំនេរបង្រៀនឱ្យគេផ្សេងចេះធ្វើថែមទៀត។
ដំណឹងល្អម៉ែន
ខ្ញុំរង់ចាំជាយូរមកហើយ ព្រោះថាគ្រាន់តែធ្វើហ្វ្លាសម្តង ៗ ពិបាកគ្រាន់បើដែរក្នុង
ការប្រើអក្សរខ្មែរយូនីកូដ
នេះជាតំណឹងដ៏មានសង្ឃឹម។ បងហុងនៅតែខ្លាំងផស់គាត់មែន 😉
អូ ដំណឹងល្អណាស់ហ្នៀក! ចុះបឿនមានយោបល់អីខ្លះទេ ចំពោះយូនីកូដខ្មែរថាអាចដើរក្នុងកម្មវិធីឡេអៅល្បីៗ ដូចជា indesign ឬក៏ quark អីហ្ហា? តាមការមិកកីឡាករមើល វាអាចដំណើរការបានពេលណាទៅ មើលទៅ!?!
ខ្ញុំអត់ដែលសាកជាមួយ Indesign ឬ quark ទេ តែឮគេថា quark supports ខ្មែរយូនីកូដ។
អូ គ្មានទេ ចេះតាថាហ្នឹង អ្នកថាហ្អ! គ្រាន់តែអាចបង្ហាញតួអក្សរបាន ប៉ុន្តែដាក់ដៃជើងអត់បានរ៉េ