ដំណឹង​ល្អៈ ខ្មែរ​យូនីកូដ និង Adobe Photoshop CS4 Beta


ខ្ញុំ​បាន​ទទួល​ដំណឹង​ល្អ​មួយ​ពី​លោក ហុង ដែល​ជា​អ្នក​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​នេះ​។ គាត់​ប្រាប់​ថា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​អាច​ប្រើ​បាន​​ជាមួយ Adobe Photoshop CS4 Beta បន្ទាប់​ពី​គាត់​បាន​កែ​ខ្លះ​ទៅ​លើ​ពុម្ពអក្សរ​​ ប៉ុន្តែ​វា​នៅ​មាន​បញ្ហា​ខ្លះៗ​នៅ​ពេល​ដែល​គាត់​វាយ​អក្សរ​ច្រើន។ គាត់​ថា​គាត់​នឹង​រង់ចាំ Adobe Photoshop CS4 ដាក់​ឱ្យ​ប្រើប្រាស់​មែនទែន ក្រែង​គាត់​អាច​ជួយ​កែ​អ្វី​បាន​ថែម​ទៀត។

ខ្ញុំ​យល់​ថា គាត់​ធ្វើ​បាន​ល្អ​ណាស់។ តាម​​រូប​ដែល​គាត់​បាន​ផ្ញើ​មក​ឱ្យ​ខ្ញុំ ប្រហែលយើង​អាច​មាន​សង្ឃឹម​ច្រើន។

សូម​អរគុណ​ដល់​លោក ហុង ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ខិតខំ​ស្វះស្វែង​សម្រាប់​រឿង​នេះ។

photoshopcs4khmer.png
photoshopcs4khmer2.png

11 thoughts on “ដំណឹង​ល្អៈ ខ្មែរ​យូនីកូដ និង Adobe Photoshop CS4 Beta

  1. សុភី ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 7:27 ព្រឹក

    ពិតជាដំណឹង​ល្អណាស់សំរាប់យើងទាំង​អស់គ្នា!

  2. បឿន ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 9:29 ព្រឹក

    បើ​ប្រៀបធៀប​នឹង​ពេល​ដែល​ខ្ញុំ​សាក​លើក​ដំបូង ឃើញ​ថា​វា​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់។ មើល​ទៅ យើង​អាច​វាយ​ជា​ចំណងជើង​ខ្លីៗ​បាន​ហើយ។

  3. វីរិយា ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 11:36 ព្រឹក

    អរ​គុណ​បឿន​ហើយ​ដែល​ខំ​ស្វះស្វែង! បើ​ CS4 ប្រើ​យូនីកូដ​បាន​មែន​ បឿនឯង​នឹង​ត្រូវ​បាន​ចាត់​ទុក​ថាមាន​ចំណែក​មួយ​ដែរ​ ក្នុង​រឿង​ហ្នឹង!

  4. ទឹម បឿន ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 11:41 ព្រឹក

    មិន​ហ៊ាន​ទទួល​ទេបាទ🙂 ។ បើ​ប្រើ​បាន យើង​គួរ​តែ​អរគុណ​លោក​ហុង​ឯណោះ​វិញ​ទេ។ គ្រាន់​តែ​គាត់​បាន​ឮ​ដំណឹង​នេះ​ភ្លាម គាត់​ក៏​ត្រដរត្រដួស​រក​កម្មវិធី និង​យក​ទៅ​សាកល្បង​ភ្លាម គ្មាន​ចាំ​ដល់​ថ្ងៃ​ស្អែក​ទេ។ បាន​ន័យ​ថា​គាត់​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់។ សូម​អរគុណ​វីរិយា។

  5. វុត្ថា ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 4:30 ល្ងាច

    ខ្ញុំទើប​តែ​ដឹង​ថា​ ខ្មែរ​យូនីកូដ​មិន​អាចប្រើ​ជាមួយ Adobe Photoshop កាលពី​ម្សិល​មិញ​ខ្ញុំ​ខំ​ព្យាយាម​សរសេរ​ខ្មែរ​យូនីកូដ​ជាមួយ​វា​ ប៉ុន្តែ​មិន​ដើរ​មិនស្រួល​ នៅពេល​ដែល​ខ្ញុំ​វាយ​ជើង​ “រ”។ សង្ឃឹម​ថា​ វា​នឹង​ដំណើរការ​ល្អ​។

    តាម​ខ្ញុំ​ដឹង​ លោក​ ហុង​ គឺ​ជា​អ្នក​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ប៉ុន្តែ​ភាព​ល្បី​ល្បាញ​របស់​គាត់​មិន​ត្រូវ​គេ​បង្ហាញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​ដឹង​ឡើយ។ បើសិន​និយាយ​ពី​ខ្មែរ​យូនីកូដ​ តើ​អ្នក​គិត​ដល់​នរណា​មុនគេ? យើង​គួរ​តែ​ឲ្យ​តម្លែ​ដល់​រួបគាត់ នៅពេល​ខ្ញុំ​បាន​ជួបគាត់​កាល​ពី​ខែ​មុន​ គាត់​បាន​និយាយ​ថា​ គាត់​បាន​ធ្វើ​ពុម្ព​អក្សរ​ចំនួន​ពីរ​ប្រភេទ​ផ្សេង​ទៀត​ តែ​គាត់​មិនទាន់​បញ្ចេញ​ឲ្យ​ប្រើ​ជា​សាធា​រណៈ​ឡើយ​។ យើង​រងចាំ​មើ​ទាំង​អស់​គ្នា​ពី​ប្រភេទ​នៃ​ពុម្ព​អក្សរថ្មី​របស់​គាត់។

  6. ទឹម បឿន ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 4:40 ល្ងាច

    បង​និយាយ​ត្រូវ​ហើយ យើង​គួរ​តែ​អរគុណ​គាត់​មុន​គេ។ ការ​ធ្វើ​ពុម្ព​អក្សរ​មួយៗ​ចំណាយ​ពេល​មិន​តិច​ទេ។ ខ្ញុំ​កោតសរសើរ​គាត់​ដែល​ចំណាយ​ពេលវេលា​ជា​ច្រើន​សម្រាប់​ធ្វើ​ពុម្ព​អក្សរ​ជូន​យើង​ប្រើ​ទាំង​អស់​គ្នា និង​យក​ពេល​ទំនេរ​បង្រៀន​ឱ្យ​គេ​ផ្សេង​ចេះ​ធ្វើ​ថែម​ទៀត។

  7. សុទ្ធិពង្ស ថ្ងៃចន្ទ ទី 3 ខែ​មីនា 2008 / 9:01 ល្ងាច

    ដំណឹងល្អម៉ែន
    ខ្ញុំរង់ចាំជាយូរមកហើយ ព្រោះថាគ្រាន់តែធ្វើហ្វ្លាសម្តង ៗ ពិបាកគ្រាន់បើដែរក្នុង
    ការប្រើអក្សរខ្មែរយូនីកូដ

  8. Wanna ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 12:59 ព្រឹក

    នេះ​ជា​តំណឹង​ដ៏​មាន​សង្ឃឹម។ បង​ហុងនៅតែ​ខ្លាំង​ផស់​គាត់​មែន​😉

  9. បូរាណ ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 8:33 ព្រឹក

    អូ ដំណឹងល្អណាស់ហ្នៀក! ចុះបឿនមានយោបល់អីខ្លះទេ ចំពោះយូនីកូដខ្មែរ​ថាអាចដើរក្នុងកម្មវិធីឡេអៅល្បីៗ ដូចជា indesign ឬក៏ quark​ អីហ្ហា? តាមការ​មិកកីឡាករមើល វាអាចដំណើរការបានពេលណាទៅ មើលទៅ!?!

  10. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 12:20 ល្ងាច

    ខ្ញុំ​អត់​ដែល​សាក​ជាមួយ Indesign ឬ quark ទេ តែ​ឮ​គេ​ថា quark supports ខ្មែរយូនីកូដ។

  11. បូរាណ ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 8:59 ព្រឹក

    អូ គ្មានទេ ចេះតាថាហ្នឹង អ្នកថាហ្អ! គ្រាន់តែអាចបង្ហាញតួអក្សរបាន ប៉ុន្តែដាក់​ដៃជើង​អត់បានរ៉េ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s