ឲ្យតាំងអាយុហោរា ( អាយុរបស់អ្នកដែលចង់ទាយ ) យក ១២ គុណ ហើយយក ៧ ហារ សេសសល់ ទាយតាមសម្លោកដូចខាងក្រោម ៖
- សេស ១ ៖ នឹងកើតរឿងរាវព្រោះសត្វ ឬ ចោរលួចទ្រព្យ មានជម្ងឺបៀតបៀន កូនប្រពន្ធបែកចិត្តពីខ្លួន ។ ( គ្មានលាភផលសោះ )
- សេស ២ ៖ នឹងបានកូនប្រពន្ធជាទី ស្រឡាញ់ មានមិត្តពីទិសបូព៌ នាំលាភ ឬ ទ្រព្យ មាសប្រាក់មកឲ្យ ។
- សេស ៣ ៖ ក្រែបភ្លើងឆេះ ឬ មានទំនាស់ពីមនុស្សសប្បុរខ្មៅនៅទិសអគ្នេហ៍នាំរឿង ។
- សេស ៤ ៖ នឹងបានស្រែចំការ ទីលំនៅ ដោយមានមនុស្សពីទិសទក្សិណ នាំយកមកឲ្យ ។
- សេស ៥ ៖ នឹងបានលាភសក្ការៈពីអ្នកធំ ឬ សមណៈ ហើយបានយសសក្តិជាទីគាប់ចិត្ត ។
- សេស ៦ ៖ នឹងបានស្រែចំការស្ដុកស្ដម្ភ ឧត្តមល្អណាស់ ព្រមទាំងគ្រឿងប្រើប្រាស់ផ្សេង ៗ ដោយមិត្តនាំយកមកឲ្យ ។
- សេស ០ ៖ នឹងប្រាសចាកពីទីលំនៅ នឹងកើតរឿងរ៉ាវខូចខាត សត្វជើងពីរ ឬ ជើងបួន ឬ ប្ដីប្រពន្ធកូន ត្រូវព្រាត់ប្រាស់ ។
ឧទាហរណ៍ៈ ខ្ញុំមានអាយុ ២៤ ឆ្នាំ យក ២៤ x ១២ = ២៨៨ បន្ទាប់មក យក ២៨៨ ៖ ៧ = ៤១ សេសសល់ ១ ដូច្នេះ ខ្ញុំត្រូវត្រង់សេស ១ ដែលត្រូវចោរលួចម៉ូតូ នៅក្នុងឆ្នាំ ដែលខ្ញុំមានអាយុ ២៤ ឆ្នាំនេះ… ។
😀
ហោរាហ្នឹង ច្បាស់ហ្មង 😀 មែនអ្ហេហ៍ តាភាក់ !
ហ្អេ ចុះបើចែកហើយ មិនដាច់, ដូចខ្ញុំអាយុ ២០*១២/៧=៣៤.២៨។ តើគួរយកលេខ ៤មែនទេ។ បើមែននោះ ប្រហែលជាមិនទាន់ទេ មើលទៅព្រោះជិតដាច់ឆ្នាំហើយហ្នឹង។ 😦
ហេហេហេ… ចែកយ៉ាងម៉េចវិញ ? យកអាយុ គុណនឹង ១២ រួចយកចម្លើយ ចែកនឹង ៧ បើដាច់គឺសំណល់ ០ បានន័យថា សេស ០ បើមិនដាច់ សំណល់ប៉ុន្មាន គឺសេសប៉ុណ្ណឹង ។
២៥*១២/៧=៤២.៨៥ អាហ្នឹងគេយក ២ មែនទេ? ចឹងខ្ញុំត្រូវទ្រាំបន្តិចហើយទ្រមាំដាច់ឆ្នាំនេះ!
ចយអើយ ! អត់ចេះចែកលេខរកសំណល់ ហាហា ។
ម៉ោពីអ្នកប្រាប់ហ្នឹង ប្រាប់មិនច្បាស់បានជាអញ្ចឹង, ម៉េចមិនប្រាប់ពីដំបូងមកថាចែកយកសំណល់ ឬ (Mod) ប្រាប់ចឹងទៅដឹងបាត់ហើយ! ចយអើយ!
ចន្ទបានលេខ៥ ចាំមើលតាឆ្នាំហ្នឹងអត់ឃើញមានលាភធំចូល តាមដុតប្លក់តាប៉ិហ្នឹង
ចោលម្ដង!
ចុម !! អានេះគ្រាន់តែទាយតើ ម៉េចចាំបាច់ដុតប្លក់ ?? លេងអីអាចឹងទេ ! ហ៊ានតាដុតប្លក់ហ្នឹងមើល យំអាឡូវ !!
ភាសាហោរា យល់អត់តាវី ??? ចយអើយ !!!
ហើយចុះលេខផ្សេងទៀតនៅឯណា
មានតែត្រឹមលេខ 0-6 ឬយ៉ាងណា?
ល្អណាស់ដែលបានដាក់បង្ហាញ
ចំណែកខ្ញុំវិញមិនមែនចោរលួចម៉ូតូទេ គឺបាត់លីអូតែម្ដង សង្ស័យបឿនលួចហើយមើលទៅ… យ៉ាប់មែន អត់មានខោស្លៀកមិនប្រាប់ទេ ម៉ោលួចខោគេ ហាហាហា
ដារ៉ា៖ បើចែកនឹង ៧ ចង់ឱ្យសំណល់សល់ ៧ ឬ ៨ អ្ហី ? ចង់ឆ្ងល់ ! 😛
វណ្ណៈ៖ អត់ពាក្យនិយាយអ្ហីអី ? គ្រាន់តែលីអូ ក៏លួចដែរ ចប់ហើយ !! មកពីអត់លុយទិញខ្លួនឯងទេអ្ហី ? ចង់សើច ដ៏ចឹង !
តាមមើល មានតែខ្ញុំទេដែលល្អជាងគេ ព្រោះខ្ញុំត្រូវត្រង់លេខ៦ណា!!! 🙂
ពិតជាត្រូវម៉ាច់តែម្តង
ហាហា ព្រោះបានឡើងធ្វើជាប្រធានផ្នែកតាំងពីខែមុនមកម្លេះ
ឡូយម៉្លេះ ?
អត់ទាន់ទាយទេ ចាំដល់អាយុល្អសិន ហាហា!
បានន័យថា ណារដ្ឋប៉ះចំលេខយ៉ាប់ហើយ ហាហា
ហាហាស៎! ចែកទៅដាច់ភឹង!! គ្មានសល់សេសសួយអីទេ… មានតែសេស ០ ។ ចង់សើចណាស់ ឆុតគួរសម បែកកង់ម៉ូតូ ៣ដង សរុប ៥បំណះ!! (គ្រោះចុងឆ្នាំ) 😀
អូ! ចែកចេញហើយ។ បានលេខ៤ និយាយទ, រាសីឡើងស្រឺតៗ តាម៉ងព្រោះចែកឆ្នាំនេះ ក៏ហេង ចែកទុកឆ្នាំក្រោយក៏ហេងដែរ។ 😛
ប៉ុន្តែបើនិយាយពីឆ្នាំក្រោយវិញខ្ញុំនឹងត្រូវពិបាកហើយ
មើលទៅត្រូវប្រុងប្រយ័ត្នបន្តិចហើយមើលទៅ
😀
ចយអើយ អាន់បានលេខ ហ្វាំមួយ ហ្អាតាប៉ិននេះទៅស្មែរវិញស៊ីហ្វឹកតែតតាម៉ង ហេហេហេហេ…. 🙂
ឡូយម៉ង!
ok