ទៅ​លេង​នៅ​ឧត្ដុង្គ ២ ធ្នូ ២០០៧


ម្សិល​មិញ ទៅ​លេង​​ឧត្ដុង្គ ជា​មួយ​គ្រួសារ​មួយ ដែល​រាប់អាន​គ្នា ហើយ​ខ្ញុំ​ក៏​មាន​រូប​ខ្លះ យក​មក​អួត​ផង​ដែរ ។

ត្រៀម​ឡើង​ភ្នំ…
group-odong.jpg

ពរ​លោកបង​នេះ​ឡើង​ទៅ​កំពូល​ភ្នំ ហត់​ខ្លាំង​ណាស់…
boeun-and-jet.jpg

picture-017.jpg

ថ្វាយ​បង្គំ​ ព្រះ ៣០០០ អង្គ
picture-028.jpg

ឈៀង​ចូល ភ្នំរាប ។ ស្រឡាញ់​ទី​នោះ​ខ្លាំង​ណាស់ !

នេះ គឺ​ប្រាសាទ នគរ​វិមាន​សួគ៌ ( ១៩៩៨ ) ។ ពិត​ជា​ស្អាត​ណាស់ ខ្ញុំ​ស្រឡាញ់​ទី​នោះ​មែន​ទែន ។
picture-050.jpg

picture-041.jpg

picture-045.jpg

ប្រាសាទ ពេជ្រវង្គត់​បូរី​ព្រហ្មលោក ( ១៩៩៤ ) ។ ស្អាត​​ស្អាត​អស្ចារ្យ… !
picture-048.jpg

picture-052.jpg

picture-056.jpg

ទីនេះ​ គឺ​នៅ​វត្ត​ដែល​ទើប​នឹង​កសាង​ថ្មី នៅ​ជិត​រម្យ​នីយដ្ឋាន​ភ្នំរាប​ហ្នឹង​ឯង ស្អាត​ណាស់ ! ប្រាសាទ​ខាង​ក្រោយ​ខ្ញុំ​នោះ គឺ​ប្រាសាទ ហោត្រ័យ ធម្ម​សភា ។
picture-062.jpg

picture-075.jpg

ត្រឡប់​មក​វិញ…
picture-087.jpg

picture-098.jpg

40 thoughts on “ទៅ​លេង​នៅ​ឧត្ដុង្គ ២ ធ្នូ ២០០៧

  1. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 3 ខែធ្នូ 2007 / 7:38 ល្ងាច

    បន់​ព្រះ​ពី​អី​ខ្លះ?

  2. Bandith ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 12:23 ព្រឹក

    តាមខ្ញុំដឹងប្រហែលបន់ថា សូមឲ្យគេClick អាទំព័ររកលុយតាមអ៊ីនធឺណេត​ខ្ញុំឲ្យច្រើនៗម៉ោលោក បានលុយខ្ញុំម៉ោម៉ាសាទៀត….ហាហាហាហា :))

  3. naraths ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 7:45 ព្រឹក

    ចុម! ទៅ​ថត​ជិត​ស្វា​នោះ មើល​ទៅ​ស៊ី​គ្នា​ណាស់…
    មាន​បន់​អី​ក្រៅ​ពី ឲ្យ​ឆាប់​មាន​ស្រី​ងប់​បួន​ដប់​នាក់​ទៀត ឡ!

  4. duongchan ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 9:35 ព្រឹក

    ហាហាហា ឌិតកុំចេះតែថាឲ្យគ្នាចឹង! គ្នាសារភាពមែនទ្បូវហើយ!
    ពីភ្នំពេញទៅភ្នំរាប ស៊ីពេលច្រើនទេបឿន?

  5. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 9:55 ព្រឹក

    ???- ខ្ញុំ​ អារឿង​បន់ស្រន់​អី​ហ្នឹង មិន​សូវ​ចេះ​​បន់​ទេ ។ បើ​បន់ សុំ​តែ​ឱ្យ​តែ​ខ្លួន​ឯង និង ក្រុម​គ្រួសារ​បាន​សុខ​តែ​ប៉ុណ្ណឹង​ឯង ។ តែ​ពេល​ខ្លះ នៅ​សំងំ​យ៉ាង​យូរ​តាម​គេ ដើម្បី​កុំ​ឱ្យ​គេ​ថា ខ្ញុំ​ហ្នឹង​អត់​ចេះ​បន់😀 ។

    ???- ឡាបង​រដ្ឋ មិន​ដឹង​មើល​យ៉ាង​ម៉េច​ទេ ឃើញ​ខ្ញុំ​ស៊ី​គ្នា​ជា​មួយ​ស្វា ??

    ???- ភ្នំរាប​នៅ​ជិត ភ្នំពេញទេ ។ ខ្ញុំ​ចូលចិត្ត​ទីនោះ​ខ្លាំង​ណាស់ រួម​ទាំង​វត្ត ព្រហ្មរាជ្យ ដែល​នៅ​ជិត​នោះ​ផង​ដែរ ។

  6. វណ្ណា ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 10:25 ព្រឹក

    នារី​ម្នាក់​ដែល​ឈ​រ​ខាង​ស្តាំ​ដៃ​ក្នុង​រូប​ទី​មួយហាក់​​ដូច​ធ្លាប់​ជា​តារា​សំដែង​ម្នាក់??

  7. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 10:30 ព្រឹក

    គាត់​ជា​អ្នក​ចម្រៀង និង សម្ដែង តែ​គាត់​បាន​ឈប់​ប្រឡូក​យូរ​ដែរ​​ហើយ ។

  8. naraths ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 10:40 ព្រឹក

    ដូច​ខ្ញុំ ដែរ ពេល​ខ្លះ ម៉ែ​ឲ្យ​អុច​ធូប ឬ​ទៅ​វត្ត​អី មិន​ចេះ​បន់​ទេ… ចេះ​តែ​សម្ងំ​ៗ​ទៅ​ហើយ​ដោត​ទៅ

  9. kosal blog ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 10:41 ព្រឹក

    មានបានទិញកង្កែបអាំងនៅភ្នំរាបអត់? នៅណឹងមានកង្កែបអាំង និងមាន់អាំងឆ្ងាញ់ៗណាស់ ហើយថែមទាំងមានចំការឪឡឹកទៀតផង ។ ហូបបាយនៅណឹងរួចហើយទៅដើរបេះឪឡឹកនៅចំការ ។

  10. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 10:48 ព្រឹក

    អត់​បាន​ញ៉ាំ​អី​នៅ​ភ្នំរាប​ទេ ព្រោះ​នៅ​ឧត្ដុង្គ​នោះ​ទាល់​តែ​ល្ងាច​ដែរ​ហើយ ទើប​ទៅ​ភ្នំរាប ទៅ​ដល់ ស្ងាត់​មនុស្ស​អស់… ។ ខ្ញុំ​អត់​ដឹង​មាន​ចំការ​ឪឡឹក​ឯណា ស្ដាយ​ដល់​ហើយ ។ ពេល​ក្រោយ នឹង​ទៅ​ទៀត​មិន​ខាន​ទេ ហើយ​នឹង​ទៅ​រក​បេះ​ឪឡឹក ។ ហើយ​បើ​ទៅ​លើក​ក្រោយ អត់​ទៅ​ណា​ផ្សេង​ទេ នឹង​ទៅ​សម្រាក​ឱ្យ​បាន​យូរ​នៅ​ទី​នោះ​វិញ​ម្ដង ។

  11. សុវណ្ណរចនា ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 11:10 ព្រឹក

    អត់​មាន​ទិញ​អី​មក​ផ្ញើរ​សោះ!

  12. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 11:27 ព្រឹក

    យ៉ាប់​ណាស់​បណ្ឌិត​ចេះ​តែ​ថា​ឲ្យ​គ្នា​ចំៗ ចឹង ហាហា…

  13. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 11:33 ព្រឹក

    ទិញ​ខ្យង​មក​ជិត ៤ ៥ គីឡូ​ឯណោះ​ប្អូន​អើយ ចង់​ញ៉ាំ​ទេ ?

    ចំ​ត្រង់ណា​តាភាក់ ? កុំ​ចេះ​តែ​និយាយ​នោះ ប្រាប់​ហើយ ថា​មិន​ចេះ​បន់ស្រន់​អី​ទេ ។

  14. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 1:54 ល្ងាច

    ឯង​ឆ្ងល់​ដែរ ង៉ៃ​មុន​ឃើញ​ដាក់​ទៅ​ង៉ៃ​៣ មាន​តែ​អត់​ធើ​ការ? ព្រោះ​ង៉ៃ​៣ ង៉ៃ​ច័ន្ទ

  15. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 2:21 ល្ងាច

    ច្រឡំ​ង៉ៃ​អស់​ពីរ​ង៉ៃ​ហើយ ថ្ងៃ​ហ្នឹង សរសេរ​នៅ​លើ​ក្រដាស ដាក់​ថ្ងៃ​ទី ៥ ស្រាប់​តែ​គេ មាន​អ្នក​មើល​ដឹង​ខុស​ បាន​ខ្ញុំ​ងាក​មើល​ប្រតិទិន កុំ​អី ច្រឡំ​ង៉ៃ​ពេញ​ម៉ាខែ​បាត់… ។

  16. samnang ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 3:26 ព្រឹក

    អា​រូប​ទីបី​រាប់​ពី​ក្រោម​ឡើង​លើ​ហ្នឹង​ជា​មិត្ត​ភ័ក្តឬ​ក៏បង​ប្អូន​ ម៉េច​បានជា​មុខ​ស្រដៀង​គ្នា​ខ្លាំង​ម្លេះទាំង​បី​នាក់ហ្នឹង?

  17. samnang ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 3:30 ព្រឹក

    អូយមាន​ដល់បួន​នាក់​មើល​ច្រឡំ ស្មាន​ថា​បី​នាក់, ព្រោះ​អាមួយនោះ​លាក់​មុខ​មើល​សឹង​មិន​ដឹង,​ឃើញ​តែ​បី​នាក់​មុខ​ស្រដើង​គ្នា…កិកិកិ

  18. ទឹម បឿន ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 8:42 ព្រឹក

    ទៅ​ជា​អាចឹង​ទៅ​ខ្នាង !! គឺគឺគឺ

  19. Rainna ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 9:27 ព្រឹក

    ស្វា​នោះលាប​ពណ៌​ថ្មី​ហើយ, កាលរ៉េនណា​ទៅពីមុន​មិន​អញ្ចឹង​ទេ! រួច​ចុះ​ម្នាស់​យក្ស​នៅទេ​បង?

  20. ទឹម បឿន ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 9:43 ព្រឹក

    នៅ ! បង​ថត​នៅ​កន្លែង​ម្នាស់​ហ្នឹង​ដែរ​តើ តែ​អត់​ដាក់ ។

  21. Rainna ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 10:00 ព្រឹក

    គេ​លាប​ពណ៌​ថ្មី​ដែរ​មែន​ទេ​បង?

  22. samnang ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 4:12 ល្ងាច

    តាំងពី​កើត​មក​ជិត​ងាប់ទៅ​វិញ​ហើយ​មិន​ទាន់​បាន​ទៅ​លេង​ឩត្តុង​ម្តង​ណា​ផង!!

  23. ទឹម បឿន ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 5:05 ល្ងាច

    ម្នាស់​ហ្នឹង គេ​លាប​ពណ៌​ថ្មី​​ហើយ !

    សំណាង ទៅ​លេង​ឱ្យ​ហើយ​ទៅ ជិត​ងាប់​ផង ប្រយ័ត្ន​អត់​បាន​ទៅ​លេង​ឧត្ដុង្គ ។

  24. Bandith ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 8:32 ល្ងាច

    សំណាងហ្អា បើថានេះងាប់តែម្តងទៅ ឲ្យគេយកធាតុទៅដាក់នៅហ្នុង​មិនពិបាកទៅម៉ោ លេងឧត្តុង្គហ្នឹង ហាហាហហហ :-p

  25. naraths ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 8:43 ល្ងាច

    អុញ​នុះ!! មាត់​ស៊ី​អំបិល​ប្រហុក​មក​ហើយ…

  26. kosal blog ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 9:37 ល្ងាច

    ស្អុយណាស់…អាតាក្ឌិតណឹងស្មោគរោគណាស់ អត់ដុសធ្មេញទេមើលទៅ

  27. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 12:48 ព្រឹក

    ម្នាក់​ហ្នឹង​ចឹង​ឯង​ស៊ី​ប្រហុក​ឥណ្ឌា​ហ្នឹង​វា​ស្អុយ​ជាង​ប្រហុក​ខ្មែរ​ខ្លាំង​ណាស់

  28. samnang ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 6:59 ព្រឹក

    ដាច់​ខ្យល់​ប៉ាត់ខ្ញុំ!!! ឃើញ​ចីត​ងាប់​ស្មាន​ថា​ជួយ​សង្រ្គោះ, ម៉ែ​!!! ដាក់​បណ្តាសា​ថែម​ទៀត!! ខ្ញុំត៎យូរ បានងាប់! បណ្ឌិត​ឯង​ខ្លាំង​សាក​រស់​ប្រ​ណាំង​គ្នា​ល៎​មើល​ ថា​​អ្នក​ណា​រស់​បាន​យូរ​ជាង….កិកិកិកិ

  29. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 1:24 ល្ងាច

    បាណាតិបាតា វេ​រមណី សិក្ខា បទំ សមា ទិយាមិ ។

  30. samnang ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 6:45 ល្ងាច

    ទាល់យូរ បាន​ចេត!!!

  31. លោកបណ្ឌិត:-) ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 8:18 ល្ងាច

    អាមិផាតិ…..ហាហាហា…ចុះក្រែងជិតងាប់ហ្អី?? ខ្ញុំគ្រាន់តែជួយរុញស៊ីក្លូចូលឡាន​តើ

  32. លោកបណ្ឌិត:-) ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 8:21 ល្ងាច

    សូមទានជ្រៀប នៅឥណ្ឌាអត់មានប្រហុស៊ីហង អត់ដឹងទៅរកទិញណាបានបាទ រាល់ង៉ៃស៊ីតែប៊ូហ្វេ…ឡើងតាឡន់ហើយ មួយវិញទៀត ខ្ញុំដេកនៅសណ្ឋាគារ ទោះតែមិនសណ្ឋគារពាក់លោកខែ ក៍មានកន្លែងដេកត្រឹមត្រូវ មានបាយស៊ីប្រើស្លាបព្រាដែរ មិនមែនប្រើដៃដូចអូនៗ យល់ទេ ហាហហាហា…🙂

  33. samnang ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 10:35 ល្ងាច

    បណ្ឌិត​ទៅ​ឥណ្ឌា​រៀន​ផ្នែក​អី​គេ​ដែរ ? ខ្ញុំ​ដឹង​ថាមិន​មណែ​រៀន​ពេទ្យ​ទេ។
    ងាប់​ញ៉ាំ​សុទ្ឋតែ​ប៊ូហ្វេ ខ្ញុំ​ឯនេះ​ញ៉ាំ​បាយ​នៅ​ កង់ទីន ឆ្ងាញ់​ចង់​ក្អួត​ហើយ។

  34. វីរិយា ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 1:44 ល្ងាច

    បឿន​ថត​រូប​ហ្នឹង​ម៉េច​បាន​ជា​មើល​ទៅ​ក្មេង​ម៉េះ? លួច​ទៅ​ធ្វើស្អី​ម៉ោទេដឹង?

  35. naraths ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 2:11 ល្ងាច

    ហាហា! គេ​ត្រាំ​ទឹក​ដោះ​គោ​ទេ​ដឹង … ឡ!

  36. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 2:32 ល្ងាច

    ចង់​ថា​ខ្ញុំ​ហ្នឹង​ចាស់​អ្ហី ? ខ្ញុំ​ក្មេង​ហ្នឹង​ហើយ… ៕

  37. samnang ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 5:58 ល្ងាច

    ពី​មុន​គេ​មិន​បង្ហាញ​រា​ង​ចឹង​ហើយ​បាន​ជា​មើល​មិន​ដឹង​ក្មេង ដល់​តែ​គេ​បង្ហាញ​រាង​ឲ្យ​មើល​ម្តង​ទៅ​ មាន​អី​ននៅ​ចាស់​អា​ដែល!!!

  38. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 6:30 ល្ងាច

    😛

  39. feelsocool ថ្ងៃអាទិត្យ ទី 9 ខែធ្នូ 2007 / 10:02 ព្រឹក

    i still cant find my song te បឿន

  40. Maynard ថ្ងៃសុក្រ ទី 31 ខែ​ឧសភា 2013 / 4:23 ល្ងាច

    It is the scariest thing to watch your child go hard and struggle with the last three reps,
    so I wasn’t concerned at all about any sort of injury. Go at your own pace, how to order p90x recovery drink but grilling, baking, poaching or sauteing with stock, wine or vinegar. When it comes to or fit it in on any other day if you have time. The founder acknowledges that you need to nose bleed, high blood pressure, low blood pressure, and breast how to order p90x recovery drink pain.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s