ស្នេហាធ្វើឲ្យមនុស្សមានទាំងសេចក្ដីសុខ និងទុក្ខ ។ មានគូស្នេហ៍ខ្លះស្រលាញ់គ្នាល្អូកល្អឺន ខ្លះព្រងើយកន្តើយនឹងគ្នា ខ្លះធុញទ្រាន់នឹងគ្នា…
ស្រីដែលរៀបការរួច ច្រើនតែចូលចិត្តរកគ្នាជជែកលេង ចំណែកស្រីដែលនៅលីវចូលចិត្តជជេកលេងជាមួយបុរស់ជាជាងជាមួយស្រីដូចគ្នា ។
គូស្នេហ៍ដែលគ្មានអ្វី ផ្សេងជាប់ជំពាក់ គេច្រើនចំណាយពេលនៅ ជាមួយគ្នាបានយូរ បើគេស្ថិតនៅក្នុងពិធីអ្វីមួយ គេច្រើនតែនៅ ជាមួយគ្នារហូតចប់ពិធី ដែលគេទាំងពីរនាក់ ហាក់ដូចជាម្ចាស់រវាងគ្នានឹងគ្នា ។
គូស្នេហ៍ដែលមានការប្រកែកគ្នា គេច្រើនតែញញឹមដាក់គ្នាបែបមិនស្មោះ និងមិនចេញធ្មេញ ។ ជាទូទៅទាំងគូស្នេហ៍ដែលរៀបការហើយ និងគូស្នេហ៍ដែលមិនទាន់រៀបការ ប្រសិនបើគេទាំងពីរនាក់មិនស្ថិតក្នុងសភាពរីករាយជាទីបំផុតទេនោះ ក៏មិនមានការប៉ះពាល់គ្នាញឹកញយដែរ ក្នុងករណីនេះ ប្រសិនបើមានភាគីណាមួយទៅប៉ះពាល់មុន ភាគីម្ខាងទៀតនឹងដកដៃចេញយ៉ាងឆាប់រហ័ស ។
ការពាស់ពាល់ ជាការសម្ដែងនូវភាពជាម្ចាស់ និងធ្វើឲ្យភាគីម្ខាងទៀតមានការកក់ក្ដៅក្នុងចិត្ត ។ យុវវ័យដែលស្ថិតក្នុងអន្លង់ស្នេហ៍ នឹងមានការប៉ះពាល់កាន់តែច្រើនឡើង ។ គូស្នេហ៍រមែងត្រូវការ ការប៉ះពាល់នេះ និងត្រូវការជាចាំបាច់ ក្នុងការទទួលការប៉ះពាល់ពីគូស្នេហ៍ ។
មនុស្សដែលមានទំនាក់ទំនងស្នេហា គេអាចអង្គុយលើកៅអី ហើយឱនរកគ្នា ឬជួនកាលដាក់កៅអីបាំង មិនឲ្យអ្នកដ៏ទៃមករំខាន ។ ក្រៅពីកាយវិការនេះ ក៏នៅមាន ការសម្លឹងមើលគ្នាដោយខ្សែភ្នែកផ្អែមល្ហែម ងក់ក្បាលចុះឡើង ញាក់ចិញ្ចើម សម្លឹងគ្នាមិនដាក់ភ្នែក ស្រងូតស្រងាត់ .ល. ។ សម្រាប់ស្ត្រីក៏អាចអង្គុយគងអន្ទាក់ខ្លាបញ្ចេញឲ្យឃើញសាច់ភ្លៅ ពើងដើមទ្រូង និងយកម្រាមដៃអង្អែលជើង ឬអង្អែលកដៃថ្នមៗផងដែរ ។
ដកស្រង់ពីសៀវភៅ មើលមនុស្សឲ្យដូចអានសៀវភៅ (ច័ន្ទ ឫទ្ធី)
តើអាចជួយដកស្រង់ ហើយដាក់បន្ថែមទៀតបានទេ នូវបញ្ហាទាក់ទងនឹងគូរស្នេហ៍ ព្រោះវាបានផ្ដល់ជាគំនិត និង សញ្ញាណផ្សេងៗ ដល់យុវវ័យ ដូចជារូបខ្ញុំ។ ខ្ញុំគិតថាវាជារឿងល្អមួយ ដែលយើងអាចយល់ដឹងអំពីបញ្ហានេះ។ អរគុណ
ខ្ញុំបានអានសៀវភៅមួយដែលនិយាយពីល្បិចទាក់ស្រីខ្ញុំគិតថា
ការស្រលាញ់មិនមែនកើតមកពីការជំនួយដូចអ្នកយល់ទេ
តើសប្បាយចិត្តរឺនៅពេលដែលបានមនុស្សដែលស្រលាញ់
ដោយសារការធ្វើតាមគេដូចជាចំរៀងល្បីតែធាតុពិតចំលងតាមគេ
អ្នកនឹងសប្បាយចិត្តនៅពេលបានដែលបានមនុស្សស្រលាញ់នៅក្នុង
ទ្រូងដោយស្នាដៃដែលចេញពិតពីទឹកចិត្តរបស់យើងសុទ្ឋសាធទោះបីជា
មិនល្អដូចមេរៀនក៍ដោយ។ អ្នកនឹងស្តាយក្រោយអស់មួយជីវិតនៅពេល
អារមណ៍គិតថាមនុស្សស្រលាញ់របស់យើងបានមកដោយសារខ្លួនយករូបមន្ត
ពីអ្នកនិពន្ឋល្បួងស្នេហាណាមួយ ។
M ppsk not ppsl
បង PPSK ប្រហែលជាយល់ច្រលំហើយ ។ អត្ថបទខាងលើដែលខ្ញុំដាក់ មិនមែនជាល្បិច ឬជាកលសម្រាប់ទាក់ស្រីអីនោះទេ តែជាការស្វែងយល់ពីគូរស្នេហ៍ ឬអត្តចរិតរបស់អ្នកផ្សេងៗទៀត ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថាវាមានប្រយោជន៍ណាស់ដែល បើយើងស្វែងយល់ពីវា ។ វាប្រៀបដូចជាចិត្តវិទ្យាមួយ ឬជាគន្លឹះមួយដែលគូរស្នេហ៍គួរតែយល់ដឹង ។
ខ្ញុំគាំទ្រដល់គំនិតរបស់ សៀមរាប ហើយខ្ញុំក៏យល់ឃើញដូចគាត់ដែរ ហេតុនេះហើយបានជាខ្ញុំ បង្កើតជំពូក ផ្លូវចិត្ត និង ស្នេហា និងសុភមង្គល នៅក្នុងប្លក់នេះ ។ ហើយខ្ញុំនឹងជ្រើរើស អ្វីដែលសំខាន់ៗ មកដាក់នៅប្លក់នេះដើម្បីឲ្យប្រិយមិត្តបានស្វែងយល់ និងស្វែងរកសុភមង្គលជាមួយគ្រួសារថ្មី ព្រោះខ្ញុំបានអានអត្ថបទជាច្រើនដែលទាក់ទងនឹងគ្រួសារ ស្នេហា ដែលខ្ញុំយល់ថាវាសុទ្ធតែមានប្រយោជន៍ ។
បឿន
Bro. Boeun i’m not mention about ur poem i just talk about the book that i read, this book talk about the “way to attract the girl”
Oh, I see.
ទាំងអស់គ្នាធ្លាប់បានអាន សៀវភៅ «យើងជួបស្នេហ៍ពិតហើយ» ទេ? សៀវភៅនេះនិយាយពីជីវិតគូស្រករចាប់តាំងពីចំនុចដំបូងតទៅ ដែលទាក់ទងនឹង ជីវិតគួស្រកររបស់មនុស្សប្រុសស្រីទូទៅ ជាពិសេសសម្រាប់អប់រំយុវវ័យ…
អត់ធ្លាប់អានផង ។