គូ​ស្នេហ៍


ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​មាន​ទាំង​សេចក្ដី​សុខ និង​ទុក្ខ ។ មាន​គូ​ស្នេហ៍​ខ្លះ​ស្រលាញ់​គ្នា​ល្អូក​ល្អឺន ខ្លះ​ព្រងើយ​កន្តើយ​នឹង​គ្នា ខ្លះ​ធុញ​ទ្រាន់​នឹង​គ្នា​…

ស្រី​ដែល​រៀប​ការ​រួច ច្រើន​តែ​ចូល​ចិត្តរក​គ្នា​ជជែក​លេង ចំណែក​ស្រី​ដែល​នៅ​លីវ​ចូល​ចិត្ត​ជជេក​លេង​ជា​មួយ​បុរស់​ជា​ជាង​ជា​មួយ​ស្រី​ដូច​គ្នា ។

គូ​ស្នេហ៍​ដែល​គ្មាន​អ្វី ផ្សេង​ជាប់​ជំពាក់ គេ​ច្រើន​ចំណាយ​ពេល​នៅ ជា​មួយ​គ្នា​បាន​យូរ បើ​គេ​ស្ថិត​នៅ​ក្នុង​ពិធី​អ្វី​មួយ​ គេ​ច្រើន​តែ​នៅ ជា​មួយ​គ្នា​រហូត​ចប់​ពិធី ដែល​គេ​ទាំង​ពីរ​នាក់ ហាក់​ដូច​ជា​ម្ចាស់​រវាង​គ្នា​នឹង​គ្នា ។

គូស្នេហ៍​ដែល​មាន​ការ​ប្រកែក​គ្នា គេ​ច្រើន​តែញញឹម​ដាក់​គ្នា​បែប​មិន​ស្មោះ និង​មិន​ចេញ​ធ្មេញ ។ ជា​ទូទៅ​ទាំង​គូ​ស្នេហ៍​ដែល​រៀប​ការ​ហើយ និង​គូស្នេហ៍​ដែល​មិន​ទាន់​រៀប​ការ ប្រសិន​បើ​គេ​ទាំង​ពីរ​នាក់​មិន​ស្ថិត​ក្នុង​សភាព​រីករាយ​ជា​ទី​បំផុត​ទេ​នោះ ក៏​មិន​មាន​ការ​ប៉ះ​ពាល់​គ្នា​ញឹក​ញយ​ដែរ ក្នុង​ករណី​នេះ​ ប្រសិន​បើ​មាន​ភាគី​ណា​មួយ​ទៅ​ប៉ះ​ពាល់​មុន ភាគី​ម្ខាង​ទៀត​នឹង​ដក​ដៃ​ចេញ​យ៉ាង​ឆាប់​រហ័ស ។

ការ​ពាស់​ពាល់ ជា​ការ​សម្ដែង​នូវ​ភាព​ជា​ម្ចាស់ និង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​ការ​កក់​ក្ដៅ​ក្នុង​ចិត្ត ។ យុវវ័យ​ដែល​ស្ថិត​ក្នុង​អន្លង់​ស្នេហ៍ នឹង​មាន​ការ​ប៉ះ​ពាល់​កាន់​តែ​ច្រើន​ឡើង ។ គូ​ស្នេហ៍​រមែង​ត្រូវ​ការ​ ការ​ប៉ះ​ពាល់​នេះ និងត្រូវ​ការ​ជា​ចាំ​បាច់​ ក្នុង​ការ​ទទួល​ការ​ប៉ះ​ពាល់​ពី​គូ​ស្នេហ៍ ។

មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ស្នេហា គេ​អាច​អង្គុយ​លើ​កៅ​អី ហើយ​ឱន​រក​គ្នា ឬ​ជួន​កាល​ដាក់​កៅ​អី​បាំង​ មិន​ឲ្យ​អ្នក​ដ៏​ទៃ​មក​រំខាន ។ ក្រៅពី​កាយ​វិការ​នេះ ក៏​នៅ​មាន ការ​សម្លឹង​មើល​គ្នា​ដោយ​ខ្សែ​ភ្នែក​ផ្អែម​ល្ហែម ងក់​ក្បាល​ចុះ​ឡើង ញាក់​ចិញ្ចើម សម្លឹង​គ្នា​មិន​ដាក់​ភ្នែក ស្រងូត​ស្រងាត់ .ល. ។ សម្រាប់​ស្ត្រី​ក៏​អាច​អង្គុយ​គង​អន្ទាក់​ខ្លា​បញ្ចេញ​ឲ្យ​ឃើញ​សាច់​ភ្លៅ ពើង​ដើម​ទ្រូង និង​យក​ម្រាម​ដៃ​អង្អែល​ជើង ឬ​អង្អែល​ក​ដៃ​ថ្នម​ៗ​ផង​ដែរ ។

ដក​ស្រង់​ពី​សៀវភៅ មើល​មនុស្ស​ឲ្យ​ដូច​អាន​សៀវភៅ (ច័ន្ទ ឫទ្ធី​)

8 thoughts on “គូ​ស្នេហ៍

  1. សៀមរាប ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 5:36 ព្រឹក

    តើអាចជួយដកស្រង់ ហើយដាក់បន្ថែមទៀតបានទេ នូវបញ្ហាទាក់ទងនឹងគូរស្នេហ៍ ព្រោះវាបានផ្ដល់ជាគំនិត និង សញ្ញាណផ្សេងៗ ដល់យុវវ័យ​ ដូចជារូបខ្ញុំ។ ខ្ញុំគិតថាវាជារឿងល្អមួយ ដែលយើងអាចយល់ដឹងអំពីបញ្ហានេះ។ អរគុណ

  2. ppsl ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 10:34 ព្រឹក

    ខ្ញុំបានអានសៀវភៅមួយដែលនិយាយពីល្បិចទាក់ស្រីខ្ញុំគិតថា
    ការស្រលាញ់មិនមែនកើតមកពីការជំនួយដូចអ្នកយល់ទេ
    តើសប្បាយចិត្តរឺនៅពេលដែលបានមនុស្សដែលស្រលាញ់
    ដោយសារការធ្វើតាមគេដូចជាចំរៀងល្បីតែធាតុពិតចំលងតាមគេ
    អ្នកនឹងសប្បាយចិត្តនៅពេលបានដែលបានមនុស្សស្រលាញ់នៅក្នុង
    ទ្រូងដោយស្នាដៃដែលចេញពិតពីទឹកចិត្តរបស់យើងសុទ្ឋសាធទោះបីជា
    មិនល្អដូចមេរៀនក៍ដោយ។ អ្នកនឹងស្តាយក្រោយអស់មួយជីវិតនៅពេល
    អារមណ៍គិតថាមនុស្សស្រលាញ់របស់យើងបានមកដោយសារខ្លួនយករូបមន្ត
    ពីអ្នកនិពន្ឋល្បួងស្នេហាណាមួយ ។

  3. ppsl ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 10:36 ព្រឹក

    M ppsk not ppsl

  4. khmerlyric ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 11:58 ព្រឹក

    បង​ PPSK ប្រហែល​ជា​យល់​ច្រលំ​ហើយ ។ អត្ថបទ​ខាង​លើ​ដែល​ខ្ញុំ​ដាក់ មិន​មែន​ជា​ល្បិច ឬ​ជា​កល​សម្រាប់​ទាក់​ស្រីអី​នោះ​ទេ តែ​ជា​ការ​ស្វែង​យល់​ពីគូរ​ស្នេហ៍ ឬ​អត្តចរិត​របស់​អ្នក​ផ្សេងៗ​ទៀត ។ សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​វា​មាន​ប្រយោជន៍​ណាស់​ដែល បើ​យើង​ស្វែង​យល់​ពីវា ។ វា​ប្រៀបដូច​ជា​ចិត្ត​វិទ្យា​មួយ ឬ​ជា​គន្លឹះ​មួយ​ដែល​គូរ​ស្នេហ៍​គួរ​តែ​យល់​ដឹង ។

    ខ្ញុំ​គាំ​ទ្រ​ដល់​គំនិត​របស់ សៀមរាប ហើយ​​ខ្ញុំ​ក៏​យល់​ឃើញ​ដូច​គាត់​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ បង្កើត​ជំពូក ផ្លូវ​ចិត្ត និង ស្នេហា និង​សុភមង្គល នៅ​ក្នុង​ប្លក់​នេះ ។ ហើយ​ខ្ញុំ​នឹង​ជ្រើរើស​ អ្វី​ដែល​សំខាន់​ៗ មក​ដាក់​នៅ​ប្លក់​នេះ​ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ស្វែងយល់ និង​ស្វែង​រក​សុភមង្គល​ជាមួយ​គ្រួសារ​ថ្មី ព្រោះ​ខ្ញុំ​បាន​អាន​អត្ថបទ​ជាច្រើន​ដែល​ទាក់ទង​នឹ​ងគ្រួសារ ស្នេហា ដែល​ខ្ញុំ​យល់​ថា​វា​សុទ្ធ​តែ​មាន​ប្រយោជន៍ ។

    បឿន

  5. ppsk ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 12:26 ល្ងាច

    Bro. Boeun i’m not mention about ur poem i just talk about the book that i read, this book talk about the “way to attract the girl”

  6. khmerlyric ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 1:02 ល្ងាច

    Oh, I see.

  7. naraths ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 5:50 ល្ងាច

    ទាំងអស់គ្នា​ធ្លាប់​បានអាន សៀវភៅ «យើងជួបស្នេហ៍ពិតហើយ» ទេ? សៀវភៅ​នេះ​និយាយ​ពី​ជីវិត​គូ​ស្រករ​ចាប់​តាំង​ពី​ចំនុច​ដំបូង​តទៅ ដែល​ទាក់ទង​នឹង​ ជីវិត​គួស្រករ​របស់​មនុស្សប្រុសស្រី​ទូទៅ ជាពិសេស​សម្រាប់​អប់រំ​យុវវ័យ…

  8. khmerlyric ថ្ងៃសៅរ៍ ទី 5 ខែ​ឧសភា 2007 / 7:28 ល្ងាច

    អត់​ធ្លាប់​អាន​ផង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s