សារព័ត៌មាន

វិគីផេឌ្យា​ខ្មែរ មិន​សេរី​ដូច​ដែល​អ្នក​គិត


សូម​អាន​វិចារ​​ទី​២៦, ជា​ការបកស្រាយ​របស់​អភិបាល​វិគីភីឌា ។

ខ្ញុំ​ទើប​តែ​ពិនិត្យ​ឃើញ​អត្ថបទ​មួយ​ចំនួន​នៅ​វិគីផេឌ្យាខ្មែរ​ត្រូវ​គេ​លុប។

អត្ថបទ​មួយ​ដែល​សុភ័ក្ត្រ បកប្រែ​ពី​វិគីផេឌ្យា​ថៃ​អំពី​លោក នពតុល ប័ទមៈ ដែល​ខ្ញុំ​ត្រូវការ​មើល​ត្រូវ​បាន​គេ​លុប។ ខ្ញុំ​សាក​រក​មើល​អត្ថបទ​ផ្សេង​ទៀត​ដែល​សុភ័ក្ត្រ​បកប្រែ​ដាក់​ដែរ គឺ​អត្ថបទ​ពី​លោក ទក្សិណ ជិនវ័ត្រ ក៏​ត្រូវ​បាន​លុប​ដូច​គ្នា និង​ខ្ញុំ​បាន​រក​អត្ថបទ​ផ្សេងៗ​ដែល​សុភ័ក្ត្រ​បាន​បកប្រែ​ពី​ភាសា​ថៃ ក៏​ត្រូវ​គេ​លុប​ផង​ដែរ ដោយ​ដាក់​ថា “អត្ថបទ​គ្មាន​តម្លៃ​សម្រាប់​ខ្មែរ”

ខ្ញុំ​នៅ​ចាំ​កាល​សុភ័ក្ត្រ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​អត្ថបទ​ដែល​គេ​សរសេរ​អំពី​សម្ដេច​តេជោ ហ៊ុន សែន ត្រូវ​បាន​គេ​លុប​​ដែរ។ អត្ថបទ​នោះ​មិន​មែន​បណ្តុះ​បង្អាប់ ឬ​លើក​សរសើ​ខុស​បែបបទ​នោះ​ឡើយ គ្រាន់​តែ​ជា​អត្ថបទ​និយាយ​ពី​ប្រវត្តិ ស្នាដៃ ។ល។

khmer-wiki

វិគីផេឌ្យា ត្រូវការ​ការរួមចំណែក​ពី​មនុស្ស​ទូទៅ ដើម្បី​អភិវឌ្ឍ ព្រោះ​វា​ជា​ប្រព័ន្ធ​អត្ថបទ​សេរី ដែល​គ្រប់គ្នា​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​អត្ថបទ​របស់​ខ្លួន។

សុភ័ក្ត្រ​ជា​សមាជិក​ម្នាក់​របស់ វិគីផេឌ្យា​ខ្មែរ មិន​ខុស​ពី​សមាជិក​ផ្សេងៗ​ទៀត​ឡើយ សុទ្ធ​តែ​មាន​គោលបំណង​អភិវឌ្ឍ​ឲ្យ​មាន​ភាព​សម្បូរ​បែប និង​ព័ត៌មាន​ជា​ភាសា​ខ្មែរ​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការស្រាវជ្រាវ និង​ជួយ​ឲ្យ​មាន​ការរីកចម្រើន​លើ​ផ្នែក​បច្ចេកវិទ្យា​ជា​ភាសា​ខ្មែរ​​នេះ​ផង​ដែរ។ អ្នក​ដែល​ចូលរួម សុទ្ធ​តែ​លះបង់​ពេលវេលា និង​កម្លាំង​ក្នុង​ការ​ដាក់​អត្ថបទផ្សេងៗ។ តួយ៉ាង សុភ័ក្ត្រ​បាន​ខិតខំ​បកប្រែ​ពី​ភាសា​ថៃ មក​ជា​ភាសា​ខ្មែរ ដែល​កាល​នោះ ខ្ញុំ​បាន​ជួប​សុភ័ក្ត្រ​តាម​រយៈ​ការជជែក​អនឡាញ​ញឹកញាប់ ឃើញ​គាត់​បកប្រែ​រហូត​ពាក់កណ្ដាល​យប់​ក៏​មាន។ អត្ថបទ​បាន​ដាក់​នៅ​វិគីផេឌ្យា​មួយ​ចំនួន​ធំ​ទាក់ទង​នឹង​ប្រទេស​ថៃ អ្នក​មនុស្ស​សំខាន់ៗ​របស់​ថៃ។​ ខ្ញុំ​បាន​ចូល​ទៅ​មើល​អត្ថបទ​ទាំង​នោះ​ម្ដងម្កាល​នៅ​ពេល​ដែល​ខ្ញុំ​ចង់​ដឹង​ពី​អ្វី​មួយ ប៉ុន្តែ​អត្ថបទ​ទាំង​នោះ ត្រូវ​បាន​លុប​ចេញ​ដោយ​​សមាជិក​ម្នាក់​ឈ្មោះ កៀនស្វាយ ។

ខ្ញុំ​បាន​ឃើញ​អត្ថបទ​របស់ កៀនស្វាយ ដែល​សរសេរ​​​ស្នើ​សុំ​ឲ្យ​ជួយ​បកប្រែ នៅ​វិគីផេឌ្យា​ខ្មែរ​នៅ​វិបសាយ​ខ្មែរ​អូអេស។ បើ​តាម​អត្ថបទ​នោះ កៀនស្វាយ ទំនង​ជា​អ្នក​មាន​សិទ្ធិ​ម្នាក់​នៅ​វិគីផេឌ្យា​ខ្មែរ។ បើ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា កៀនស្វាយ នឹង​ពិចារណា​ទៅ​លើ​ចំណុច​នេះ​ឡើង​វិញ ទើប​ការអភិវឌ្ឍ​វិគីផេឌ្យា​ខ្មែរ​មាន​ការរីកចម្រើន​ទៅ​កើត។

ខ្ញុំ​​​សោកស្ដាយ​ចំពោះ​ការចំណាយ​ពេល​របស់​សុភ័ក្ត្រ។

អត្ថបទ​ទាក់ទង៖
ចំណុច​គួរ​យកចិត្តទុកដាក់​លើ​វិគីភីឌាខ្មែរ

60 thoughts on “វិគីផេឌ្យា​ខ្មែរ មិន​សេរី​ដូច​ដែល​អ្នក​គិត”

  1. ឈ្មោះពិត របស់ កៀនស្វាយ គឺ តឹក ប៊ុនលី (Tek Bunly)។ តឹក ប៊ុន លី នេះ ប្រើប្រាស់ មួយឈ្មោះទៀត គឺ kim srun។ កាលប្រើប្រាស់ ជាឈ្មោះ តឹក ប៊ុនលី, ពួកនិស្សិតខ្មែរ នៅជប៉ុន សរសេរជេរគាត់ច្រើនពេក ដោយសារសកម្មភាពឈ្លើយ ខ្វះការអប់រំ របស់គាត់, តឹក ប៊ុនលីនេះ ក៏បង្កើត មួយឈ្មោះថ្មី គឺ កៀនស្វាយ
    តឹក ប៊ុនលីនេះ ជាជនអួតអាង ធ្លាប់ជេរ ទាំងឪពុកម្តាយខ្លួនគាត់ បច្ចុប្បន្នជា និស្សិតខ្មែរធុនអន់ (រៀនមិនទាន់គេ) នៅជប៉ុន, គាត់ហ្នឹង បានលុបអត្ថបទគេឯងគ្រប់គ្នា តាមខួរក្បាល មិនសូវស្រួល របស់គាត់។

  2. អ៊‍ីចឹង​បាន​ជា​ខ្ញុំ​ឃើញ​មាន​ឈ្មោះ គឹម ស៊្រុន ផង ដែល​លុប​អត្ថបទ​ទាំង​នោះ។

    តែ​មិន​អី​ទេ ម្ចាស់​អត្ថបទ​គេ ក៏​ហួស​ពី​ខឹង​ទៅ​ហើយ ថែម​ទាំង​លែង​ទុកចិត្ត​ វិគីផេឌ្យា​ហ្នឹង​ផង។

  3. I think we should write a complaint to Wikipedia. Though they can’t speak Khmer, I believe they should be more rational about their deletion. They can’t simply based their judgment on a single individual who has both no true credential and identity.

    This is one thing I hate about some radical Khmers online. They are way too radical, sometimes beyond my belief.

    Have you guys ever looked at Google’s Khmer translation? I wonder who translated the names of those countries? It’s just a big mess. “ប្រទេសខោរៀ” in Khmer?

  4. លោក Siebrand, ជនជាតិអាឡឺម៉ង់ ជា អ្នកគ្រប់គ្រងចំបង វិគីភីឌា។
    – ដើម្បីក្លាយជាសមាជិកគ្រប់គ្រង/ប្រែសំរួល វិគីភីឌាខ្មែរ, អ្នកត្រូវតែបង្កើត មួយគណនី តាម http://translatewiki.net/
    – ដើម្បីសរសេរស្នើ (ជាអង់គ្លេស) ជាសមាជិក គ្រប់គ្រង/តាមដាន/ប្រែសំរួល គ្រប់វិគីភីឌាខ្មែរ, អ្នកចូលទៅ http://translatewiki.net/wiki/User_talk:Siebrand រួច ចុចលើ “កែប្រែ”។
    – ដើម្បីសរសេរ (អង់គ្លេស) ប្រាប់ Siebrand អំពីទង្វើមិនគប្បីអគតិ របស់ ឈ្មោះ Kiensvay, តឹក_ប៊ុនលី, គីមស៊្រុន , អ្នកចូលទៅ http://translatewiki.net/wiki/User_talk:Siebrand រួច ចុចលើ “កែប្រែ” ហើយសរសេរ តាមប៉ង។

  5. ​ខ្ញុំវិញខំសរសេរអត្តបទពីភាពយន្តខែ្មរចង់ងាប់ក្មុងវិគីផេឌ្យា​ខ្មែរ តែក្រោយប៉ុន្មាន​អាទិត្យក​បាត់តែម្តង​ស្អប់ណាស់អ្មកដែលចូលចិត្តលុបអត្តបទគេអត់ប្រយោន៏

  6. អ្នកដែលលុបរាល់អត្ថបទរបស់គេ គឺជាដង្កូវ ជាមេរោគ គួរតែបំបាត់ចោលឲ្យអស់។ បានតែប្រើថ្នាំ ដេដេតេ(DDT) ដូចជាប្រសាសន៍របស់សម្ដេចជោតញ្ញាណោ ជួន ណាត ដែលព្រះអង្គបានថានៅក្នុងកម្មវិធី « នាទីអក្សរសាស្ត្រខ្មែរ » របស់វិទ្យុជាតិនា​ទស្សវត្សរ៍​១៩៦០!

  7. ខ្ញុំហាក់ដូចជាមិនជឿថា សម្តេចព្រះសង្ឃរាជខ្មែរមានពុទ្ធដីកាអញ្ចឹងទេ! សូមលោកកូនខ្មែរបារាំងជួយបកស្រាយបន្ថែមបន្តិចទៀតទៅ ជៀសវាង អ្នកអាននានាយល់ផ្សេងពីអ្វីដែលលោកចង់មានន័យ។ ខ្ញុំជឿថា សម្តេចសង្ឃ ជួន ណាត ជាអ្នកកាន់ធម៏ ដូច្នេះ សម្តេចសង្ឃច្បាស់ជា មិនប្រើពុទ្ធដីកាអី ទៅបៀតបៀនអ្នកដ៏ទៃទេ។

  8. កាន់​ធម៌​មែន​វា​មិន​ងាប់​អី​នឹង​និយាយ​បែប​នេះ​ចំពោះ​មនុស្ស​អស់​សាច់​មួយ​ចំនួន​ទេ!
    សម្ដេច​សង្ឃ​ពិត​ជា​មាន​សង្ឃដីកា​ដូច្នេះ​មែន។
    ហើយ​ខ្ញុំ​គាំ​ទ្រ​សង្ឃដីកា​ព្រះ​អង្គ!!

  9. ទ្រឹស្ដី​មួយ​​មិន​អាច​យក​មក​អនុវត្តិ​ក្នុង​ជីវិត​ពិត​ត្រូវ​គ្រប់ពេល​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​តែង​មាន​ទ្រឹស្ដី​ពីរ​ផ្ទុយ​គ្នា​ជា​ដរាប។ បុរស​ក វាយ​បុរស​ខ, បុរស​ក​ទៅ​បាត់។ តើ​ខ្ញុំ​អាច​ចាត់​ថា​អ្នកណា​ខុស​ដោយ​អត់​ដឹង​មូលហេតុ​បាន​ទេ?

  10. គួរអោយស្តាយដែលកំរ៉លឺគេប្រើសំដីថា​ ព្រះផ្ចាញ់មា! បើសិនជាមានសំដីថា ព្រះផ្ចាញ់មា មែន! នោះច្បាស់ជា មានទ្រឹស្តីពីរខុសគ្នាក្នុងពុទ្ធសាសនាខ្មែរ។ ប៉ុន្តែប្រហែលជាខ្ញុំមិនសូវដឹងពីរឿងសីលទាន​ និង ធម៏ បានជាមិនដែលលឺ
    សំដីថា ព្រះផ្ចាញ់មា ហើយបានដឹងត្រឹមតែសំដីថា មាផ្ចាញ់ព្រះ។

  11. សម្ដេចជោតញ្ញាណោ ជួន ណាត និយាយ​អញ្ចឹង​មែន​ឬអត់ គ្មានអ្នកណាដឹង​ទេ។ បើមាន​អ្នកអួត​ថាខ្លួនដឹង​សូម​យក​ភស្តុតាង​មក​បង្ហាញ​ឲ្យ​គេ​ឃើញ​ផង​! កុំព្រួត​គ្នា​យក​តែ​ឈ្នះ​ដូចនេះ មិនសម​ទេ!

  12. ខ្ញុំបានស្តាប់ខ្សែអាត់ហើយ តែគួរអោយស្តាយ
    ​មិនបានលឺសូរពាក្យដូច្នោះសោះ។ ប្រហែលជាខ្ញុំស្តាប់ខ្សែអាត់ដែលមិន
    ទាន់មានពាក្យអសុរសទេដឹង? ប៉ុន្តែខ្ញុំនៅមិនជឿដដែល។
    បើយកល្អ លោកម្ចាស់ប្លុកដាក់មួយប្រធានបទនៅក្នុងប្លុកនេះទៅដោយមាន ភ្ជាប់មកជាមួយនូវខ្សែអាត់ដែលមានពាក្យអសុរសរបស់សម្តេចសង្ឃ។
    នេះមិនបានន័យថា ខ្ញុំចង់យកឈ្នះនរណាម្នាក់ទេ។​ វាគ្រាន់តែជារឿងមួយ
    ចំលែក​សំរាប់អ្នកកាន់ពុទ្ធសាសនាខ្មែរមួយចំនួន
    (ប្រហែលជាមិនចំលែកទេសំរាប់ប្រែតសៀម)​។

  13. ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​អគ្គលីបុត្រ​ថា​យើង​មាន​​បទ​សម្ភាស​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​ចេះ​តែ​ថា​ជា​ពួក​ហៃអើៗ។ តាមពិត​មិនមែន​ចង់​បង្ហាញ​ថា​ឲ្យ​ជឿ ឬ​មិន​ជឿ​នោទេ។

  14. ខេមរអធិរាជ្យ! ខ្ញុំក៏មិន​បាន​លឺដែរ មិនដឹង​មក​ពី​មូល​ហេតុ​អ្វី? ? ? បឿន​ដូច​ជាកាន់​ជើង​សុភ័ក្រ្ត​ ពេក​ទេដឹង?
    ” កាន់​ធម៌​មែន​វា​មិន​ងាប់​អី​នឹង​និយាយ​បែប​នេះ​ចំពោះ​មនុស្ស​អស់​សាច់​មួយ​ចំនួន​ទេ!សម្ដេច​សង្ឃ​ពិត​ជា​មាន​សង្ឃដីកា​ដូច្នេះ​មែន។ ហើយ​ខ្ញុំ​គាំ​ទ្រ​សង្ឃដីកា​ព្រះ​អង្គ!! ”
    សូម្បី​សុភ័ក្រ្ត​និយាយ យ៉ាប់​ ស្តាប់​យ៉ាងហ្នឹង​ក៏​គាំទ្រ​ដែរ! ប្រហែល​ជាមិត្ត​ជិត​ស្និទ្ធរបស់​គេ​ហើយ​មើល​ទៅ!

  15. ខ្ញុំពិតជាចង់លឺពាក្យអសុរសទាំងនោះដោយផ្ទាល់ត្រចៀកណាស់! សង្ឍឹមថា
    ថ្ងៃណាមួយ ខ្ញុំនឹងបានលឺនៅក្នុងប្លុកនេះ។ និយាយទៅ លោកសុភ័ក្រ្ត និង ខ្ញុំ​
    ធ្លាប់ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភ្នំពេញ
    ពីឆ្នាំ១៩៩៧ដល់២០០១។ គាត់ហើយនិងខ្ញុំរៀននៅថ្នាក់ជាមួយគ្នា។ ប្រហែលជាគាត់សរសេរលេងទេដោយហេតុថាយើងធ្លាប់រៀនជាមួយគ្នាអស់
    ពេល​៤ឆ្នាំដែរ។​ រីករាយដែលបានស្គាល់លោកអគ្គលីបុត្រ!
    សូមរាប់អានជាមិត្តថ្មីតាមប្លុកអ៊ីនធឺណិតផង!

  16. សួស្ដីលោក ទឹម បឿន!
    ខ្ញុំឈ្មោះគីមស៊្រុន អ្នកអភិបាលម្នាក់នៅក្នុងវិគីភីឌាភាសាខ្មែរ​បច្ចុប្បន្ន។ ជាដំបូងខ្ញុំសូម​បញ្ជាក់ជូនលោកអោយបានច្បាស់ពីសមាសភាពខ្ញុំសិន។ ខ្ញុំបានចូលអាន​ក្នុងប្លក់របស់លោក ហើយឃើញគេសរសេរប្រាប់លោក(ដោយមិនមានមូលដ្ឋានត្រឹមត្រូវ)​ថាខ្ញុំនិងលោកកៀន ស្វាយជាមនុស្សតែមួយ។ តាមពិតខ្ញុំនិងលោកកៀនស្វាយ ជាមនុស្ស២នាក់ផ្សេងគ្នា។ សូមលោកកុះឆាប់ជឿពាក្យសំដីគ្មានភស្ដុតាងច្បាស់លាស់​របស់លោក «Say» ដែលបានប្រើពាក្យញុះញង់មួលបង្កាច់ពេក។ ការឆាប់ជឿពាក្យសំដីគេបែបនេះ អាចធ្វើអោយលោក​មានការស្អប់​និងចងគំហឹងជាមួយមនុស្សដទៃ ដែលគេមិនបានដឹងអ្វីសោះ ហើយវាមិនល្អសំរាប់នរណាទាំងអស់។

    ខ្ញុំសូមថ្លែងអំណរគុណលោកយ៉ាងខ្លាំង ដែលបានជួយរិះគន់ស្ថាបនាអំពីវិគីភីឌាភាសាខ្មែរ​នៅក្នុងប្លក់លោក​។ តាមរយៈការសរសេររបស់លោក បានធ្វើអោយយើងយល់ដឹងពី រង្វាយតំលៃរបស់សហគមន៍ខ្មែរនៅលើអ៊ីនធឺណិតអំពីវិគីភាសាខ្មែរនេះ។ ប៉ុន្តែខ្ញុំក៏មានការសោកស្ដាយចំពោះពាក្យមួលបង្កាច់មួយចំនួន​ របស់អ្នកដែលបានដាក់វាចារនៅក្នុងប្លក់លោក។ ខ្ញុំសូមចូលខ្លួនពន្យល់អំពីសំដីមួយចំនួននោះដូចតទៅ៖

    1. ពាក្យសំដីរបស់លោក «Say» ដែលថា៖ «ឈ្មោះពិត របស់ កៀនស្វាយ គឺ តឹក ប៊ុនលី (Tek Bunly)។ តឹក ប៊ុន លី នេះ ប្រើប្រាស់ មួយឈ្មោះទៀត គឺ kim srun។ កាលប្រើប្រាស់ ជាឈ្មោះ តឹក ប៊ុនលី, ពួកនិស្សិតខ្មែរ នៅជប៉ុន សរសេរជេរគាត់ច្រើនពេក ដោយសារសកម្មភាពឈ្លើយ ខ្វះការអប់រំ របស់គាត់, តឹក ប៊ុនលីនេះ ក៏បង្កើត មួយឈ្មោះថ្មី គឺ កៀនស្វាយ។
    តឹក ប៊ុនលីនេះ ជាជនអួតអាង ធ្លាប់ជេរ ទាំងឪពុកម្តាយខ្លួនគាត់ បច្ចុប្បន្នជា និស្សិតខ្មែរធុនអន់ (រៀនមិនទាន់គេ) នៅជប៉ុន, គាត់ហ្នឹង បានលុបអត្ថបទគេឯងគ្រប់គ្នា តាមខួរក្បាល មិនសូវស្រួល របស់គាត់។ »
    ក្នុងអ្វីដែលគាត់សរសេរ ​មានចំនុចមិនពិត៣។ ទី១គឺដូចខ្ញុំជំរាបជូនលោកពីខាងលើថា ខ្ញុំនិងលោកកៀនស្វាយជាមនុស្សផ្សេងគ្នា។ ទី២ លោកកៀនស្វាយឬតឹកប៊ុនលី មិនមែនជាមនុស្សត្រូវនិស្សិតនៅជប៉ុនជេរនោះទេ។ គាត់ជាបញ្ញាជនខ្មែរ​មានចំនេះដឹងខ្ពស់និងមានគេគោរពស្រលាញ់នៅជប៉ុន។ ទី៣ លោកកៀនស្វាយមិនបានដើរលុបអត្ថបទគេតាមតែចិត្តឯងទេ។ ការលុបអត្ថបទនៅក្នុងវិគីភីឌាភាសាខ្មែរ​ សុទ្ធតែត្រូវបានឆ្លងកាត់ការសំរេចពីក្រុមប្រឹក្សា​អ្នកអភិបាល ដែលបច្ចុប្បន្នបានកើនសមាជិកដល់ទី៥នាក់។
    2. ពាក្យសំដីរបស់លោកដែលថា៖ «អ៊ីចឹង​បាន​ជា​ខ្ញុំ​ឃើញ​មាន​ឈ្មោះ គឹម ស៊្រុន ផង ដែល​លុប​អត្ថបទ​ទាំង​នោះ។»។ ដូចខ្ញុំជំរាបជូនលោកពីខាងលើ ការលុបអត្ថបទនៅក្នុងវិគីភីឌាភាសាខ្មែរ​សុទ្ធតែត្រូវបានឆ្លងកាត់ការសំរេចពីក្រុមប្រឹក្សា​អ្នកអភិបាល។
    3. ពាក្យសំដីរបស់លោកMONGKULដែលថា៖ «Have you guys ever looked at Google’s Khmer translation? I wonder who translated the names of those countries? It’s just a big mess. “ប្រទេសខោរៀ” in Khmer?»។ ត្រង់នេះខ្ញុំសូមបញ្ជាក់ថា ពួកខ្ញុំដែលកំពុងធ្វើការនៅក្នុងវិគីភីឌាភាសាខ្មែរ មិនមែនជាក្រុមអ្នកបកប្រែនៅក្នុងGoogle khmerទេ។
    4. ពាក្យសំដីរបស់លោកសំណាងដែលថា៖​«ខ្ញុំវិញខំសរសេរអត្តបទពីភាពយន្តខែ្មរចង់ងាប់ក្មុងវិគីផេឌ្យា​ខ្មែរ តែក្រោយប៉ុន្មាន​អាទិត្យក​បាត់តែម្តង​ ស្អប់ណាស់អ្មកដែលចូលចិត្តលុបអត្តបទគេអត់ប្រយោន៏។»។ យើងសូមស្នើ់ប្រាប់យើងពីអត្ថបទដែលត្រូវគេលុបនោះ ដើម្បីយើងលើកយកបញ្ហានេះទៅពិភាក្សា​ក្នុងក្រុមប្រឹក្សាអ្នកអភិបាល ពីលទ្ធភាពស្ដារអត្ថបទនោះឡើងវិញ។
    5. ចំពោះវាចារទី១១ដល់ទី២៥ក្នុងប្លាកនេះ ធ្វើអោយខ្ញុំមានសេចក្ដីសោកស្ដាយ និង អាម៉ាស់ខ្លួនមែនទែនដែលឃើញ ពាក្យញុះញុងបន្ថែមភ្លើងរបស់អ្នកដែលបានដាក់ឈ្មោះខ្លួនថា កូនខ្មែរ-បារាំង លើរឿងអាស្រូវក្នុងវិគីភីឌាភាសាខ្មែររបស់យើងខ្ញុំ ​ រាលដាលប៉ះពាល់ដល់សម្ដេចព្រះសង្ឃរាជជួនណាត។ ខ្ញុំសូមអភ័យទោសចំពោះព្រះអង្គ ដែលបញ្ហាដ៏តូចតាចក្នុងវិគីភីឌាភាសាខ្មែរ បានធ្វើអោយគេយកព្រះនាមព្រះអង្គ​មកផ្គុំជាមួយពាក្យអសុរសមួយចំនួន។

    ម្យ៉ាងវិញទៀត ខ្ញុំសូមអភ័យទោសចំពោះលោក និងមិត្តរបស់លោកឈ្មោះសុភ័ក្រ ចំពោះការណ៍ដែលអត្ថបទរបស់គាត់ត្រូវគេលុប។ សូមលោកចូលទៅកាន់វិគីភីឌាភាសាខ្មែរឡើងវិញ។ អត្ថបទទាំងនោះត្រូវបានស្ដារឡើងវិញហើយ។ យើងសូមស្វាគមន៍ចំពោះមតិរិះគន់ដោយចំហរ​នៅក្នុងវិគីភីឌារបស់យើង។ សូមលោកមេត្តា កុំយកបង្កជារឿងចចាមអារាម ក្អែក១ជាក្អែកដប់ ដោយអនុគ្រោះ។ ការរិះគន់នៅពីក្រោយខ្នង វាមិនបានហុចផលល្អដល់នរណាម្នាក់ទេ ក្រៅពីផ្ដល់នូវការស្អប់គ្នា ដែលគ្មានប្រយោជន៍អ្វីទាំងអស់។ សូមពិភាក្សាជាមួយយើងខ្ញុំគ្រប់ពេលវេលា នៅក្នុងទំព័រពិភាក្សារបស់យើងខ្ញុំ បើលោកចង់រិះគន់ស្ថាបនានោះ។ យើងខ្ញុំនឹងស្វាគមន៍យ៉ាងកក់ក្ដៅជានិច្ច។

    ចំពោះអត្ថបទអំពីសម្ដេចហ៊ុនសែន មិនត្រូវបានគេលុបទេ។ សូមលោកចូលទៅផ្ទៀងផ្ទាត់ម្ដងទៀត។

    អំពីលោកកៀនស្វាយ ខ្ញុំសូមធានាអះអាងម្ដងទៀតថា គាត់ជាមនុស្សចេះស្ដាប់ហេតុផលម្នាក់។ គាត់ជាអ្នកដែលប្រឹងប្រែង លះបង់ច្រើនជាងគេនិង សកម្មជាងគេនៅក្នុងវិគីភីឌាភាសាខ្មែរ។ គាត់ជានិស្សិតនៅជប៉ុនដែលមានចំនេះដឹងខ្ពង់ខ្ពស់​និងស្រលាញ់​ វប្បធម៌អក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ។ សូមកុំជឿសំដីអាក្រក់របស់លោក «Say»អោយសោះ ព្រោះគាត់អាចនាំអោយលោកទៅចងសត្រូវជាមួយអ្នកដែលមិនដឹងអ្វី។

    ជាចុងបញ្ចប់ ខ្ញុំសូមជូនពរលោក អោយជួបតែសំណាងល្អគ្រប់វេលា។ និងសង្ឃឹមថាយើងមានឱកាសសហការគ្នានាពេលអនាគត។

  17. ជូនចំពោះលោក សំណាង

    ខ្ញុំសូមអភ័យទោសជាមុន ប្រសិនបើអត្ថបទរបស់លោកត្រូវគេលុប។ សូមលោកផ្ដល់ឈ្មោះអត្ថបទនោះដល់យើងខ្្ញុំ ដើម្បីយើងខ្ញុំយកទៅពិភាក្សានៅក្នុងក្រុមប្រឹក្សាវិគីភីឌាភាសាខ្មែរ អំពីលទ្ធភាពស្ដារអត្ថបទនោះឡើងវិញ។

    បើសិនលោកមានមតិតិទៀនស្ថាបនាដទៃទៀត សូមលោកយកទៅសរសេរក្នុងទំព័រពិភាក្សារបស់យើងខ្ញុំ ដោយអនុគ្រោះ។ យើងខ្ញុំនឹងស្វាគមន៍រាល់មតិមានតំលៃរបស់លោកអ្នកជានិច្ច។

    គីមស៊្រុន

  18. ល្អមែនទែនដែលលោកគឹម ស្រ៊ុនបានចេញមុខមកបកស្រាយ ដែលនាំអោយខ្ញុំ​បានលឺមតិទាំងសងខាង។​ ចុះលោក ‘Say” ជានរណា? ហេតុអ្វីបានជាលោក​ហាក់​​ស្គាល់​​លោក គឹម ស្រ៊ុនច្បាស់ម្លេះ?​ តើមានអ្វីជាអាថ៌កំបាំងរវាងលោក គឹម ស្រ៊ុន និងលោក ‘Say”​?​

    ប្រតិកម្មរបស់ខ្ញុំខាងលើគឺជាការបង្ហាញពីទស្សនៈរបស់​ ខ្ញុំជាទូទៅ។ ខ្ញុំគាំទ្រ​អ្នកគិត​វិជ្ជមាន និងធ្វើអ្វីជាប្រយោជន៍វិជ្ជមានដល់ខ្មែរ និងមនុស្សជាតិទូទៅ។

    និយាយអញ្ចឹងលោក គឹម ស្រ៊ុន តើអាចជួយបញ្ជាក់ផងបានទេថាតើមាន​គោលការណ៍អ្វីខ្លះដែល ក្រុមអភិបាលវីគីផេឌាសំរេចលុប ឬរក្សាទុកអត្ថបទ នៅក្នុងវីគីផេឌាខ្មែរ?

  19. សួស្តីអ្នកទាំងអស់គ្នា!!!
    ខ្ញុំឈ្មោះហាក់ ភារ៉ាជាអភិបាលម្នាក់ក្នុងវិគីខ្មែរ ហើយ​បច្ចុប្បន្ន​កំពុង​រៀន​នៅ​ប្រទេស​​ជប៉ុន។​ ជាដំបូងខ្ញុំសូមអរគុណលោកទឹម បឿន ជាខ្លាំងដែលខំសរសេរ​​អត្ថបទជាច្រើន​ក្នុង​វិគីខ្មែរ​ ហើយលើកយកបញ្ហាក្នុងវិគីខ្មែរមកសរសេរក្នុងBlog​នេះដែលនំាឲ្យមានការចាប់​អារម្មណ៍​កាន់​តែច្រើន​ឡើង។​
    ចំពោះការចោទប្រកាន់​ទៅ​លើ លោកកៀន ស្វាយ និង លោកស៊្រុន​ គឺជាការ​យល់ច្រឡំទេ។ ចំនុចមួយចំនួនដែលខ្ញុំចង់បំភ្លឺ៖
    ១. ការអះអាងថា៖«ឈ្មោះពិត របស់ កៀនស្វាយ គឺ តឹក ប៊ុនលី (Tek Bunly)។ តឹក ប៊ុន លី នេះ ប្រើប្រាស់ មួយឈ្មោះទៀត គឺ kim srun។»​នេះ​ជា​ការអះអាងមិន​ត្រឹមត្រូវទេ។ កៀន​ ស្វាយ និង​ ស៊្រុន ជាមនុស្សផ្សេងគ្នា។
    ២.​ «កាលប្រើប្រាស់ ជាឈ្មោះ តឹក ប៊ុនលី, ពួកនិស្សិតខ្មែរ នៅជប៉ុន​សរសេរ​ជេរ​គាត់​ច្រើនពេក ដោយសារសកម្មភាពឈ្លើយ ខ្វះការអប់រំ របស់គាត់, តឹក ប៊ុនលី​នេះ ក៏បង្កើត មួយឈ្មោះថ្មី គឺ កៀនស្វាយ។​ តឹក ប៊ុនលី​នេះ ជា​ជន​អួតអាង ធ្លាប់ជេរ ទាំងឪពុកម្តាយខ្លួនគាត់ បច្ចុប្បន្នជា និស្សិតខ្មែរធុនអន់​(រៀនមិនទាន់គេ) នៅជប៉ុន, គាត់ហ្នឹង បាន​លុបអត្ថបទគេឯងគ្រប់គ្នា តាមខួរក្បាល មិនសូវស្រួល របស់គាត់។» ខ្ញុំ​រស់​នៅ​ជប៉ុន​ ​ហើយ​បាន​ស្គាល់ ប៊ុន លី ជាច្រើនឆ្នាំ​ហើយ។​ ខ្ញុំមិនដែលលឺ ប៊ុន លី​ មានបញ្ហាអ្វីជាមួយនិស្សិត​ផ្សេង​ទៀតនៅទីនេះ។ ផ្ទុយទៅ ប៊ុន លី ជាមនុស្សដែលមាន​ការតស៊ូ​ព្យាយាម​ មនសិការខ្ពស់​ស្រលាញ់ការសិក្សា ស្រលាញ់អក្សរសាស្រ្តវប្បធម៌ខ្មែរ ហេតុ​ដូច​នេះហើយ​បានជា”ប៉ុន លី”ឆ្លៀតយក​ពេល​ទំនេរ​ពីការសិក្សា ​មកចូលរួមចំនែក​​កែប្រែនិងសសេរអត្ថបទជាច្រើន ដើម្បីឲ្យវិគីខ្មែរមានការរីក​ចំរើន។
    ៣. កង្វះខាត៖ បច្ចុប្បន្នក្នុងវិគីខ្មែរមានអភិបាលតែ​៥នាក់ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ចូល​រួម​ចំនែក​សសេរអត្ថបទ​យ៉ាងសកម្ម​មានមិនដល់១០​នាក់ផង។ វិគីភីឌា​ខ្មែរត្រូវការមនុស្សជាច្រើនក្នុងចូលរូមចំណែក​ដើម្បី​ឲ្យមានការរីកចំរើន។
    ៤.​ ខ្ញុំសូម​បញ្ជាក់កុំឲ្យមានការ​យល់ច្រឡំថាវិគីភីឌាខ្មែរ​បច្ចុប្បន្ន ជារបស់កៀន ស្វាយ, ស៊្រុន, ខ្ញុំ និង​ អភិបាល២នាក់​ដទៃទៀត។ វិគីភីឌាខ្មែរជារបស់​កូន​ខ្មែរ​យើង​​ទាំង​​អស់​គ្នា ហើយនរណាក៏អាចក្លាយទៅជាអភិបាល​នៃ​វិគីភីឌាខ្មែរ​ដែរ ឲ្យតែមាន​ឆន្ទៈ។
    ៥. ខ្ញុំសូមឆ្លៀត​ឱកាស​នេះ​អំពាវនាវដល់​អ្នកទាំង​អស់គ្នា សូមកុំមាន​មន្ទិល​សង្ស័យលើអ្នកអភិបាលទាំង៥ ហើយសូមឲ្យយើង​ទាំងអស់គ្នា​រួប​រួម​គ្នា​ ដើម្បី​ការរីកចំរើន​នៃវិគីភីឌា​ខ្មែរយើង។ ចំពោះ​អ្នក​ដែលមាន​បំនង​​ចង់​ធ្វើជា​អភិបាល សូមឲ្យចូលរួមសរសេរ​អត្ថបទ​ដោយសកម្ម និង ធ្វើការស្នើសុំក្លាយ​ជា​អភិបាល។
    ជាទីបញ្ចប់នេះ ខ្ញុំសូមថ្លែង​អំនរគុណ​ចំពោះ​លោកទឹម បឿន​ម្តងទៀតដែល​លើក​យក​បញ្ហា​ក្នុងវិគីខ្មែរមកសរសេរក្នុងBlog​នេះ ហើយ​ខ្ញុំក៏សូមអរគុណអ្នកដែល​មាន​ចំណាប់អារម្មណ៏​លើវិគីភីឌា​ខ្មែរ។
    P.S.​ ចំពោះបញ្ហាផ្សេងៗទាក់ទង​នឹង​វិគីភីឌា​ខ្មែរ អ្នកទាំងអស់​គ្នា​អាច​ធ្វើការ​ពិភាក្សា រឺធ្វើការស្នើសុំដោយ​ផ្ទាល់ក្នុងវិគីភីឌា​ខ្មែរឲ្យ​មានការផ្លាស់​ប្តូរបាន។ ​ចំពោះ​វិគីភីឌា​ខ្មែរសូមចុចនៅទីនេះ​ ​http://km.wikipedia.org/wiki/%E1%9E%91%E1%9F%86%E1%9E%96%E1%9F%90%E1%9E%9A%E1%9E%8A%E1%9E%BE%E1%9E%98

  20. មកទល់បច្ចុប្បន្ន មិនទាន់មានមាត្រាយកជាការបាន ស្ដីអំពីគោលការណ៍នានា​ក្នុងវិគីភីឌាភាសាខ្មែរអោយបានច្បាស់លាស់ទេ។ រាល់ការសំរេចចិត្តបច្ចុប្បន្នធ្វើ​ឡើងដោយការការបោះឆ្នោតក្នុងក្រុមប្រឹក្សាអ្នកអភិបាលទាំង៥។ បើសិនមានអភិបាលណាម្នាក់ស្នើសុំលុប ហើយគ្មានមតិជំទាស់ នោះអត្ថបទនឹងត្រូវលុបចោល។ សូមកត់សំគាល់ថា អត្ថបទដែលត្រូវបានលុប មិនត្រូវបានលុបចោលទាំងស្រុងទេ។ ខ្លឹមសារទាំងអស់នៅតែមានរក្សាទុកក្នុង​ឃ្លាំងឯកសារ ដែលយើងអាចស្ដារឡើងវិញបានគ្រប់ពេលវេលា ក្នុងករណីមាន​ការជំទាស់និងស្នើសុំផ្សេងៗពីអ្នកប្រើប្រាស់ និងបានឆ្លងកាត់ការបោះឆ្នោតសំរេច​ចុងក្រោយ។ នៅពេលនេះ អ្វីៗត្រូវសំរេចដោយក្រុមអភិបាល។ នាពេលអនាគត យើងនឹងបង្កើតអោយមានសហគមន៍ ដែលអាចជជែកដេញដោល និងបោះឆ្នោតសំរេចលើបញ្ហានានា។

    គោលការណ៍នៃការលុបអត្ថបទនាពេលបច្ចុប្បន្ននេះមានដូចជា៖
    ១. អត្ថបទជាភាសាបរទេស
    ២. អត្ថបទមានចំនងជើងមិនត្រឹមត្រូវ
    ៣. អត្ថបទដែលខុសពីសីលធម៌មនុស្សជាតិ អគតិ ឬមានពាក្យអសុរស មិនសមរម្យ
    ៤. អត្ថបទដែលស្នើសុំលុបដោយអ្នកអភិបាល

    ចំពោះអត្ថបទលោកសុភ័ក្រ វាជាកំហុសដោយភ័នច្រលំ។ អត្ថបទទាំងនេះត្រូវបានលុប​នាពេលដែលមានការចូលបំផ្លាញពី​សំនាក់ជនជាតិថៃមួយចំនួន។ យើងសូមរក្សាការសំងាត់លំអិត ក្នុងគោលការណ៍សីលធម៌។

    សូមអរគុណ

  21. សូមជំរាបសួរ! តើអ្នកទាំងអស់គ្នាកំពុងតែនិយាយអំពីវិគីភីឌាភាសាខ្មែរឬ? ហេតុអ្វីក៏ប្រើពាក្យគម្បីយ៉ាដូចច្នេះ? ខ្ញុំជាសមាជិកម្នាក់នៅក្នុងវិគីភីឌាភាសាខ្មែរដែរ។ ខ្ញុំមិនចង់ឃ់ញការឃ្លោះគ្នាដោយពាក្យសំដីយ៉ាងដូច្នេះទេ។ តាមពិតការលុបអត្ថបទខ្លះ គឺមិនមែនសុទ្ឋតែជាគំនិតបុគ្គលទេ តែវាជាច្បាប់របស់វិគី បើចង់ដឹងច្បាស់សូមអានបំរាមរបស់វិគី។ ចំពោះ(លោក)សុភក្រ និង(លោក)ទឹមបឿន មិនគួរមានគំនិតអត្មានិយមដែរ បើមានការមិនពេញចិត្តត្រង់កន្លែងណា គួរតែជជែកគ្នាដើម្បីកុំអោយមានការយល់ច្រឡំ។ បើអ្នកទាំងអស់គ្នាមានពេលទំនេរ អ្នកអាចចូលរួមចំនែកក្នយងវិគីភីឌាភាសាខ្មែរ មិនមានអ្នកណាហាមឃាត់អ្នកទេ លើកលែងតែអ្នកធ្វើខុសពីមំរាបរបស់វិគី។ ហើយ សូមជួយបកប្រែgoogle khmerផង ព្រោះខ្ញុំនិងមិត្តខ្ញុំតែប៉ុន្មាននាក់មិនមានពេលគ្រប់គ្រាន់ ដើម្បីកែពាក្យដែលត្រូវបានបកប្រែខុសម្តងហើយម្តងទៀតទេ(អ្នកបកប្រែនោះគឺខ្មែរនៅបារាំង ប៉ុន្តែគាត់មិនព្រមទទួលយកការពិភាក្សាឡើយ ។ ដូច្នេះបើអ្នកទាំងអស់គ្នាមានពេលសូមជួយរំលែកចំណេះដឹងផង) ខ្ញុំសង្ឃឹមថាការចូលរួមចំនែករបស់អ្នកនឹងមានប្រយោជន៍សំរាប់ខ្មែរ(ព្រមទាំងបរទេសដែលរៀនខ្មែរ) ។

  22. ខ្ញុំឈ្មោះ ប៊ុនលី (ក្នុងវិគីភីឌាភាសាខ្មែរ ឈ្មោះ​កៀនស្វាយ)។ សួសីលោក ទឹម បឿន! ខ្ញុំ​បាន​​ឃើញ​នៅក្នុង​ blog របស់លោក​ហើយ។ ខ្ញុំទទួល​ថា​ខ្ញុំបាន​លុប​អត្ថបទ​អំពី​នាយករដ្ឋមន្រ្តីថៃ​មែន ប៉ុន្តែចំពោះ​អត្ថបទ​អំពីលោក ហ៊ុន សែន ខ្ញុំមិនបានប៉ះពាល់ទេ សូម​កុំ​យល់​ច្រលំ។ សូមពិនិត្យមើល​អោយ​បាន​ត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ខ្ញុំឃើញលោក Sopheaktr បានដកខ្លឹមសារអត្ថបទមួយចំនួនដូចជា​ ទក្សិណ ជិនវ័ត្រ ឬ សុរយុទ្ធ_ចុលានន្ទ ដោយខ្លួនគាត់ផ្ទាល់ ហេតុនេះ​ខ្ញុំក៏គិតថា​វាគួតែលុបដែល ហើយ​ក៏លុបអត្ថបទ​ដែល​ទាក់ទង​នឹងនាយករដ្ឋមន្រ្តីថៃទាំង​នោះទៅ។ ចំនែកឯរូបភាពនាយករដ្ឋមន្ត្រីថៃដែល​លោក Sopheaktr បាន​អាប់ឡូត (Upload) នោះ​មិនមាន license ហើយ​ខ្ញុំ​ក៏​បាន​ជូនដំណឹង​ទៅ​គាត់​​ដែរ ក៏ប៉ុន្តែគាត់​មិនបាន​ឆ្លើតតប​វិញទេ។ ដូចនេះ​ខ្ញុំក៏គិត​ថាគាត់ក៏ប្រហែលជា​អនុញ្ញាត​អោយ​​ខ្ញុំលុបដែរ។ ខ្ញុំសុខចិត្តទទួលខ្លួនឯងថាខុស​ចំពោះការលុបអត្ថបទ​អំពី​នាយករដ្ឋមន្រ្តី​ដែល​​លោក Sopheaktr បាន​ប្រឹងប្រែង​សរសេរនោះ ប៉ុន្តែ​ចំពោះ​អត្ថបទ​ដទៃ​ទៀត​ដែល​ខ្ញុំ​បាន​​លុប​សុទ្ធ​តែ​ជា​អត្ថបទ​គ្មានខ្លឹមសារ អត្ថបទ​ភាសាបរទេស Spam messages ជាដើម​។ ចំនែកឯ​ការចោទ​ប្រកាន់​ថា កៀនស្វាយ និង គីមស្រ៊ុន ជា​អ្នក​ប្រើប្រាស់​នោះ​វា​មិនពិត សូម​​គិត​ពិចារណាឡើងវិញ ។គីមស្រ៊ុន មិនបានលុប​អត្ថបទ​អំពី​នាយករដ្ឋមន្រ្តីថៃទេ អត្ថបទ​ដែល​គាត់លុប​សុទ្ធ​តែ​ជា​ប្រភេទ​អត្ថបទ​គ្មាន​ខ្លឹមសារ ឬ​ជា​ភាសាបរទេស។ ការ​សរសេរ​របស់លោក ”’ឈ្មោះ​កៀនស្វាយ​​ ឬ គឹមស្រ៊ុន នេះ​ប្រើប្រាស់​សិទ្ធិ​មិន​ត្រឹមត្រូវ។ ដើរ​លុប​អត្ថបទ​ផ្ដេសផ្ដាស​តាម​តែ​ចិត្ត​នឹក។”’ គួរ​តែ​ពិចារណា​ការ​ប្រើប្រាស់​ពាក្យ​សំដី​ឡើង​វិញ។

    ប្រសិនបើ​លោក​មាន​គំនិតយោបល់រិះគន់​ក្នុង​ន័យ​ស្ថាបនា គួរតែ​សរសេរពិភាក្សា​ជាមុន មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​នរណា​ម្នាក់ ពីព្រោះ​វិគីភីឌា​ជា​កន្លែង​ដែល​អាច​អោយ​យើង​ធ្វើ​ការ​ពិភាក្សារក​ហេតុផល​ទាក់ទង​នឹង​វិគីភីឌា​នេះ។ ខ្ញុំសង្ឃឹម​ថា​កូនខ្មែរអាច​ប្រើប្រាស់​ពាក្យបាន​គួរសម ជួយ​លើកស្ទួយ​វប្បធម៍ខ្មែរ។

  23. បើទោះបីជាខ្ញុំបានជួបអ្នកទាំងពីរខាងលើ(តឹក ប៊ុនលី និង គីមស៊្រុន)តែប៉ុន្មាន​ដងក៏​ដោយ ខ្ញុំមិនជឿងថាពួកគាត់ជាមនុស្សដូចអ្វីដែលដូចការ​​​​​ពិព៌ណនា​របស់លោក Say នោះទេ ។
    ហើយខ្ញុំគាំទ្រនូ​វអ្វីដែលគីមស៊្រុនបាននិយាយខាងលើ ព្រោះនិសិស្ស​​​​​ខ្មែរនៅ​ជប៉ុនទាំងឡាយតែងតែចូលរួមកសាង និង លើកស្ទួយវប្បធម៌ខ្មែរយើង ដូចជា​ការសំដែងរបាំខ្មែរនាពិធីបុណ្យវប្បធម៌នៅជប៉ុននេះជាដើម អ្នកទាំងពីរ​ខាងលើ​សុទ្ធតែធ្លាប់បានដូលរួមយ៉ាងសកម្ម ។

  24. សួរស្ដីអ្នកទាំងអស់គ្នា! ខ្ញុំ​ឈ្មោះ ធារិត (អ្នកប្រើប្រាស់ Thearith) ជា​សមាជិក​ម្នាក់ ដែល​បានក្លាយទៅជា​អ្នកអភិបាល​ក្រោយគេ​ក្នុង​វិគីភិឌាភាសាខ្មែរ​បច្ចុប្បន្ន​។ ខ្ញុំ​បាន​ឃើញ ការចោទប្រកាន់​មួយចំនួន​លើ លោក Kiensvsy និង គឹមស្រុន ជា​មនុស្ស​តែម្នាក់ និង បាន​ប្រើប្រាស់​សិទ្ធិមិនត្រឹមត្រូវ​ ជាដើម​។ ឥឡូវ​យើង​ក៏​បាន​ឃើញ​អ្នក​ទាំងពីរ​បាន​បកស្រាយបំភ្លឺ​អស់ហើយ ប្រមទាំង​មាន​ការ​ធានា​របស់ លោក ហាក់ ភារ៉ា ផងនោះ​។ ខ្ញុំ​គិតថា​នេះ គឺជា​វេតិកា​តស៊ូមតិ​មួយ​ដើម្បី​រិះគន់​ក្នុង​ការស្ថាបនា ជាពិសេស​វិគីភីឌាភាសាខ្មែរ​ដើម្បី​ទាំងអស់​គ្នា​មិនមែន​ដើម្បី តែ Kiensvay ឬ គឹមស្រុន ឬ សម្រាប់តែ​ខ្ញុំ​នោះទេ​។ ចូរ​កុំ​ប្រែក្លាយ​វេទិកា​នេះ​ឲ្យទៅជា “សង្គ្រាមប៉ាកា” សម្រាប់​ធ្វើឲ្យ​ខូច​ប្រយោជន៍​ដល់​កូនខ្មែរ​ឲ្យសោះ​។

  25. មិនព្រម​កែចរិក​សសេរ​ក្រឡៃ​ហួស​វិស័យ ធ្វើឲ្យមាន​ការ​យល់​ច្រឡំ​មិន​តិច​ទេ។ គ្រាន់​តែ​ដឹង​មួយ​ផ្នែក​តូច​ក៏​យក​ជា​រូបមន្ត​ទូ​ទៅ​ទៅហើយ។ នេះ​ធ្វើ​ឲ្យ​គេ​លែង​ជឿរ​ជាក់​ទៅ​ថ្ងៃ​ក្រោយ​ហើយ!

  26. នេះបញ្ជាក់ថា អ្នកគ្រប់គ្រងវីគីភីឌៀខិតខំប្រឹងប្រែងធ្វើការគ្រប់គ្រងប្លុកវីគីភីឌៀ ខ្មែរទៅវិញទេ។ ខ្ញុំសូមណូមពរលោកបន្តការងារដ៏ល្អដែលលោកបានធ្វើ។
    ខាងខ្ញុំឯណេះពិតជាត្រូវការលោកណាស់ ព្រោះឥឡូវ មានមនុស្សដែល សរសេរក្នុងប្លុកអ៊ីនធឺណិតដោយប្រើភាសាអសុរស ដែលភាសានេះ
    អ្នកនោះឯងចូលចិត្តប្រើនៅឯផ្ទះគាត់ជាមួយបងប្អូនប្រុសស្រី ម្តាយ និង​
    ឪពុកគាត់ទៀតផង។ សូមមេត្តាជួយលុបផងអាអត្តបទណាដែលប្រើភាសា
    អាពត។ លឺតែមិត្តភ័ក្រ្តមួយចំនួនថា ខ្ញុំមិនជឿ ដល់មិត្តស្រីខ្ញុំលាន់មាត់ដែរ
    មិនជឿមិនបាន។

  27. ជំរាបសួរលោកទឹមបឿនម្ដងទៀត។

    ឥលូវនេះ ពួកយើងបានយល់គ្នាអស់ហើយ។ ហេតុនេះសូមលោកមេត្តាពិនិត្យនិងកែប្រែ​អ្វីដែលមិនពិតនៅក្នុង​ប្លាកនេះ ដើម្បីចៀសវាងអ្នកដែលចូលមកអាន​ក្រោយ​មានការយល់ច្រលំ។ ម្យ៉ាងវិញទៀត ខ្ញុំគិតថាវិចាររបស់លោក «Say»និងលោក កូនខ្មែរបារាំង ក៏មិនគួរទុកទៀតដែរ ព្រោះវាជាពត៌មានប្រឌិត មួលបង្កាច់ទាំងស្រុង និងជាពិសេសទៅទៀតប្រកបដោយពាក្យអសុរស ដែលធ្វើអោយអ្នកដែលមិនដឹងអី ទទួលរងការឈឺចាប់។ មួយចំនុចទៀត ត្រង់អ្វីដែលពាក់ពាន់​នឹងអ្នកប្រាជ្ញខ្មែរ សម្ដេចជួនណាត សូមលោកពិចារណាម្ដងទៀត ថាតើគួរទុកអោយគេក្រោយអានហើយខឹង ឬក៏លុបចោលនោះ។ ចំនុចនេះខ្ញុំសូមពឹងលើ សមត្ថភាពវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោក។

    សូមលោកទទួលយកសេចក្ដីរាប់អានដ៏ស្មោះត្រង់អំពីខ្ញុំ។

    គីមស៊្រុន

  28. វិចារដែលខ្ញុំបានសរសេរក្នុងប្លកនេះ គ្រាន់តែជាការបញ្ចេញមតិបន្តិចបន្តូចតែប៉ុណ្ណោះ។ ​ឯបញ្ហាការនិយាយរបស់សម្ដេច ជួន ណាត ជោតញ្ញាណោ គឺខ្ញុំបានឮពី« វិទ្យុសម្លេងវាស​នាមាតុភូមិ » http://www.cambodianradio.net/CARN/KhIndex.html
    ដែលបានចាក់ផ្សាយនូវ « នាទីអក្សរសាស្រ្ដខ្មែរ » ជាមួយសម្ដេច ដែលផ្សាយតាមវិទ្យុ​​​​ជាតិ​នាទសវត្សរ៍ ១៩៦០ ដែលព្រះអង្គបកស្រាយពីការបង្កើត​ « អឌ្ឍចន្ទ » ​សម្រាប់ដាក់លើ​ពាក្យកំព្រា ហើយត្រូវបានបាត់បង់ទៅវិញ ហើយដែលព្រះអង្គ លោកមានការសោកស្ដាយ។​សូមជម្រាប លោក គីម ស្រ៊ុន ថា ខ្ញុំគ្មានចេតនាមួលបង្កាច់នរណាម្នាក់ឡើយ គ្រាន់តតែចង់ប្រើសិទ្ធិក្នុងការបញ្ចេញមតិតែ​ប៉ុណ្ណោះ។ ជាធម្មតាទេ មតិយោបល់របស់បុគ្គលម្នាក់ អាចនិងមិនមានការពេញចិត្ត ចំពោះបុគ្គលដទៃទៀត។
    បើសិនជាលោកមានការអាក់អន់ចិត្តចំពោះវិចាររបស់ខ្ញុំ ខ្ញុំបាទសូមមេត្តាលោកអភ័យ​ទោសឲ្យខ្ញុំបាទផង។ La liberté d’expression est un droit, mais ce droit est toujours bafoué par ceux ou celles qui ont le pouvoir, spécialement au Cambodge. C’est vraiment dommage pour les Khmers qui veulent exprimer leur sentiment ou leur point de vu!

  29. សូម​ឲ្យ​យើង​ទាំង​អស់គ្នា​ សាមគ្គីគ្នា​ឡើង ហើយ​មិន​ត្រូវ​ជឿ​ពាក្យ​សម្ដី​បោក​ប្រាស់​របស់​ខ្មាំង​សត្រូវ​ឡើយ ដើម្បី​ឲ្យ​ប្រទេស​យើង ភាសា​យើង វប្បធម៌យើង អរិយធម៌យើង រីករាយ​ចម្រើន​សុស​សាយ​ទូទាំង​សកល​លោក។

  30. ខ្ញុំសូមគាំទ្រ​ទាំង​ស្រុង​នូវ​គំនិត​របស់​ពិសិដ្ឋ។ សូម​អ្នកទាំងអស់​គ្នា​រួបរួមគ្នា ​ចូល​រួម​​ចំនែក​បន្តិច​ម្នាក់ៗក្នុង​វិគីភីឌា​ខ្មែរ​ ជាប្រយោជន៍នៃកូន​ខ្មែរ​យើង​ទាំង​អស់គ្នា។

  31. ជាដំបូង សូមអរគុណណាស់ លោកបឿន បានលើកឡើងបញ្ហានេះ ដើម្បីវែកមុខ អ្នកដែលធ្លាប់លុបចេញ គ្រប់អត្ថបទ នៅវិគីភីឌាខ្មែរ។ អរគុណណាស់ដែរ ដែលលោក say បានដាក់វិចារបង្ហាញ ឈ្មោះអ្នក បានលុបចេញ យ៉ាងសន្ធឹក អត្ថបទគេឯងគ្រប់គ្នា និង បានបង្ហាញ តំបន់បណ្តាញ http://translatewiki.net/wiki/User_talk:Siebrand សំរាប់កូនខ្មែរទាក់ទង អ្នកអភិបាលចំបង siebrand ដើម្បី ពិនិត្យឡើងវិញ ទង្វើ របស់ កៀនស្វាយ។

    ក៏រីករាយណាស់ បានដឹងច្បាស់ថា ឈ្មោះ កៀនស្វាយ (ឈ្មោះពិត គឺ តឹកប៊ុនលី និងឈ្មោះមួយទៀត គឺ គឹមស្រ៊ុន តាមលោក say) ជា មេលុបចេញ អត្ថបទគេឯងគ្រប់គ្នា នៅវិគីភីឌាខ្មែរ។

    ចង់សួរថា អ្នកអភិបាល ៥ នាក់ ៖ ៣ នាក់ ជាមនុស្សតែមួយ ចុះ ២ នាក់ទៀត ជាអ្នកណា? ហើយលុបចេញ អត្ថបទគេឯងគ្រប់គ្នា មានគោលដៅអ្វី? បើជាការច្រឡំ បានន័យថា ច្រលំគ្រប់តែអត្ថបទ ឬ អី? សូមឈ្មោះ កៀន ស្វាយ មិនត្រូវធ្វើអំពើបំផ្លាញអត្ថបទ អ្នកដទៃចឹងទេ ព្រោះត្រូវដឹងថា ម្ចាស់អត្ថបទនីមួយៗ ទាំងលោកសុភក្រ្ត ទាំងអ្នកដទៃ ចំណាយពេលច្រើនណាស់ ក្នុងសំណេរ, មិនអង្គុយហួច ចេញអត្ថបទនោះទេ។

    ដោយសារ មានការលុបចេញ អត្ថបទចឹងហើយ បានជាគ្មានអ្នកណា ចង់សរសេរ នៅវិគីភីឌាខ្មែរ តទៅទៀត ប៉ុន្តែឥឡូវ ដឹងមុខហើយ មិនអីទេ បើមានលុបចេញ អត្ថបទទៀត នៅវិគីភីឌា ច្បាស់ជា… ហ្នឹងហើយ, និយាយលេងទេដូចមែន ហា ហា។

    តើត្រូវតែសើរើឡើងវិញ អ្នកអភិបាល វិគីភីឌាខ្មែរ ឬ ត្រូវតែបន្ថែម ចំនួនអ្នកអភិបាល ដោយសំណើទៅ សូមនាំគ្នា ជួយផ្តល់យោបល់ !!!

    ឈ្មោះ កៀនស្វាយ, តឹកប៊ុនលី និង គឹមស្រ៊ុន ប្រាកដជា នឹងលុបចេញ អត្ថបទគេឯងទៀត មិនខាន (មិនមែនឥឡូវ ប៉ុន្តែ ពេលម្ចាស់អត្ថបទ ភ្លេចខ្លួន) ថ្វីបើ គាត់និយាយអោយល្អស្តាប់ ពេលនេះ ព្រោះការលុបចេញអត្ថបទ លើវិគីភីឌា ដែលគាត់បានធ្វើ មិនមែនជា ការច្រលំទេ ប៉ុន្តែ ជាចេតនា មានគោលដៅប្រាកដ។

    ជាចុងក្រោយ សូមបញ្ជាក់ផងដែរ, បើយល់ថាអត្ថបទ របស់គេ លើវិគីភីឌា ខ្វះខ្លឹមសារ ត្រង់ណា គួរតែកែប្រែ អោយមានខ្លឹមសារល្អ ជាងមុន, មិនត្រូវលុបចេញ អត្ថបទ របស់គេទេ !

    អរគុណ អ្នកទាំងអស់គ្នា, ទាំងលោកបឿន ដែលបានលើកឡើង បញ្ហាខាងលើ និង ឈ្មោះ កៀនស្វាយ ដែលបានសារភាព បានលុបចេញ អត្ថបទ នៅវិគីភីឌាខ្មែរ នៅចំពោះមុខ គ្រប់ម្ចាស់វិចារ។

  32. ខ្ញុំមិនសូវយល់ចំពោះអ្នកដែលចូលចិត្តយកពេលមកជេគេ។​ ហេតុអីបើឃើញកំហុសហើយមិនជួយប្រាប់​រឺជួយដោះស្រាយ បែជាយកពេលហ្នឹងមកជេបង្អាប់មិនសួរហេតុផលសោះចឹង? តើចង់ឃើញខ្មែរចេះ​​​ ស្រលាញ់ការពារគ្នា​ យោគយល់គ្នាមាន​អធ្យាស្រ័យគ្នា​រឬក៏ប្រកាប់ប្រចាក់គ្នាថាអញគ្រាន់គបើជាងឯងអញស្រលាញ់ជាតិជាង
    ឯង?​មិនមែនដើម្បីប្រយោគខ្មែរខ្មែរត្រូវប្រកាន់គុំគួនគ្នាណាហី?
    ​តែបើតាមខ្ញុំដឹងអ្នកទាំងអស់គ្នាសុទ្ធតែមានចិត្តតែមួយគឺចង់លើកតំកើង
    ភាសាជាតិដែលជាទស្សនៈដ៏គំរូរមួយសំរាប់ខ្ញុំដែលជាអ្នកជំនាន់ក្រោយ។​ តែដោយអចេតនាអ្នកមួយចំនួនបែរជាព្យាយាមវាយតំលៃគ្នាជាលក្ខណោះ
    ថ្នោលទោសដោយប្រើពាក្រសំដីខ្លាំងទៅវិញ។ ​ហម….. ល្អណាស់ដែលបងបឿនហ៌ានចេញអត្ថបទមួយនេះដែលស្តែងចេញពីការយល់
    ច្រលំមួយចំនួន។​​ បញ្ហាតាមខ្ញុំចាប់បានគឺបងបឿនមិនបានក្តាប់ជាប់ពីមូលហេតុនៃការលុប ដែលខាងបងគីមស្រ៊ុន និងបងគៀនស្វាយបានលុបអត្ថបទបងភ័ក្រ្ត ដោយមុននឹងលុបបងទាំងពីរបានផ្តល់តំណឹងអោយម្ចាស់អត្ថបទបានដឹង
    រួចទៅហើយដែលនេះជាការមានសុជាវធម៏មួយរបស់ពួកគាត់ស្ថិត ក្នុងការសំរេចធ្វើអ្វីមួយដែលអាចធ្វើអោយ ប៉ះពាល់នរណាម្នាក់នៅ
    ក្នុងទំនួលខុសត្រូវមួយក្នុងនាមជាសមាជិតក្នុងវិគីភីឌៀខ្មែរ​។ ចំពោះបងបឿនខ្ញុំគិតថាប្រហែលជាគាត់មិនទាន់បានទទួលព័តមាន
    ទូលាយអស់ពីបងភ័ក្រក្នុងករណីនេះនៅឡើយទេ។​វានៅមានការខ្វះខាត​ដែលអាចធ្វើអោយគាត់មានការយល់​ច្រលំដោយអចេតនា។ ចំពោះបងភ័ក្រ្ត​បងគួរតែផ្តល់ព៏តមាន​មួយដែល​មានការច្បាស់លាស់ជាងនេះមុនពេលបង​​ អោយ​នរណា​​​ម្នាក់មានអារម្មណ៌ឈឺឆ្អាល់នឹងបង​ និយាយតាម​ត្រង់នេះមិន​មែនជាលើកទីមួយទេដែលខ្ញុំបានលឺបញ្ហាទាក់ទងជាមួយនឹង​​​បង។​ ខ្ញុំដឹងប្រហែលជាបងមិនសូវសប្បាយចិត្តទេនៅពេលលឺបែបនេះ។​ តែសូមបងកុំឆេវឆាវជេមកកាន់ខ្ញុំ​តែបងអាចនិយាយបកស្រាយជាមួយ​ខ្ញុំបានប្រសិនប្អូននេះយល់ខុស។ ព្រោះជៀសវាងប្អូននេះយល់ខុសរហូត។ ខ្ញុំទទួលស្គាល់ថាបងបានធ្វើការងារជាច្រើនដើម្បី​ជា​ប្រយោជន៏រួមសំរាប់ជាតិ។
    ខណៈពេលដែលខ្ញុំមិនអាចធ្វើអ្វីបានច្រើនដូចជាបងនៅឡើយ។

    ជាចុងក្រោយខ្ញុំសូមបង្ហាញនូវសេចក្តីមោទនៈខ្ពស់​ និងគាំទ្រដោយស្មោះអស់​ពីបេះដូងរបស់ខ្ញុំចំពោះការលះបង់របស់ទាំងអស់គ្នា!​​ ខ្ញុំដឹងយ៉ាងច្បាស់ថាទាំងអស់គ្នាពិតជាមានចំនុចពិសេសៗខុសខុសខ្ញុំសូម
    លើកទឹកចិត្តអ្នកបន្តប្រើប្រាស់វាដើម្បីជាប្រយោជន៌របស់អ្នកផ្ទាល់ក៏ដូចជា
    សង្គមជាតិយើងទាំងមូល។
    សូមអរគុណ!
    រស្មី

  33. សួរស្តីលោក កូនខ្មែរ-អូស្រ្តាលី
    តើលោកយល់ដឹងអ្វីខ្លះអំពីវិគីភីឌាភាសាខ្មែរ? ហេតុអ្វីលោកមានវាចារដូច្នេះ? សព្វថ្ងៃវិគីខ្មែរមានអភិបាល៥នាក់រួមទាំងខ្ញុំផង។ វិគីនេះមិនមែនជាកម្មសិទ្ធិរបស់អ្នកអភិបាលទាំង៥ទេ តែវាជារបស់រួមរបស់យើងទាំអស់គ្នា។ ការលុបអត្ថបទមិនមែនចេះតែលុបដូចមនុស្សមួយចំនួនលើកឡើងទេ(រួមទាំង
    ទាំងលោកដែលមិនយល់សាច់ការ) តែពេលខ្លះមានអ្នកមកលបលុបដោយ
    យើងមិនបានដឹង(ព្រោះតែមិនបានចូលមើល) ។ ដូច្នេះវាមិនមែនជាការ
    ទទួលខុសត្រូវរបស់អភិបាលទេ ព្រោះអភិបាលក៏ជាអ្នកចូលរួមចំនែកដូច
    អ្នកទៃតែប៉ុណ្នោះ គ្រាន់តែមានសិទ្ធិលើសអ្នកប្រើប្រាស់ធម្មតាបន្តិច។
    ចំពោះអ្វីដែលលោកកៀនស្វាយឬអ្នកដទៃលុប ក៏ដោយសារអត្ថបទទាំងនោះមិនមានខ្លឹមសារឬអត្ថបទជាភាសាបរទេស។
    ចំពោះអ្នកប្រើប្រាស់ខ្លះមិនដឹងរបៀបសរសេរ អ្នកទាំងនោះសរសេរអត្ថបទនៅ
    ក្នុងទំព័ររបស់ខ្លួនឬទំព័រពិភាក្សាជាដើម អត្ថបទទាំងនោះមិនត្រូវបានចាត់ចូល
    ជាអត្ថបទរបស់វិគីទេ ។ ដោយហេតុនេះហើយ​ សូមលោកនិងមនុស្សមួយចំនួន
    ដែលមិនយល់សូមកុំធ្វើការចោតប្រកាន់មកលើអ្នកដទៃដោយគ្មានភស្តុតាង។
    សូមកុំជើគេណាណាណាណាណាណា!
    បើលោកធ្វើយ៉ាងនេះ ចុះអ្នកដទៃមើលលោថាជាមនុស្សល្អឬ? សូម្បីពាក្យពេជន៍យ៉ាងហ្នឹង ក៏លោកគាំទ្រដែរ ។ រួចហើយថែមទាំងដាក់ផ្លែផ្កា
    ទៀត។
    សូមពិចារណាម្តងទៀតណា
    សូមអភ័យទោស!

  34. លោក ពិសិដ្ឋ និង រិទ្ធី (T) មិន​ដឹង​ថា​មាន​មនុស្ស​ម្នាក់​ប្ដូរ​ឈ្មោះ​ចុះ​ឡើង​ដើម្បី​សរសេរ​ផ្ដេសផ្ដាស​ទេ​អ្ហី ? កុំ​ចំណាយពេល​តប​នឹង​អ្នក​នោះ​ឥត​ប្រយោជន៍​អី។

  35. សួស្តីលោក say ឬ លោក កូនខ្មែរ-អូស្រ្តាលី ឬ លោក កូនខ្មែរ-បារាំង !
    ខ្ញុំ​សូម​អនុញ្ញាតផ្តល់ឈ្មោះ​អោយ​លោក​មួយគឺ ឈរ រ៉ាណ ឬ​ ជា​អក្សរ​ឡាតាំង Chhorran ។ សូម​កុំយល​ច្រលំ​ ខ្ញុំ​មិន​បាន​ដឹង​ឈ្មោះ​របស់​លោក​ពិត​ប្រាកដ​ទេ ខ្ញុំ​គ្រាន់​តែហៅ​លោក​ថា​ ឈរ រ៉ាណ ដើម្បី​ងាយ​ស្រួលហៅប៉ុណ្ណោះ មិន​សំដៅ​ទៅ​លើបុគ្គល​ដែលមាន​ឈ្មោះ​ពិត Chhorran ទេ។

    ភាសា​ដែល​លោក​បាន​ប្រើ​ប្រៀ​ប​បាន​នឹង​មនុស្ស​ដែល​មិន​បាន​ទទួល​ការ​អប់រំ។ បើ​លោក​គ្រាន់បើ ចូរ​លើក​យក​ភស្តុតាង​មក​បញ្ជាក់មើល​ថា​តើ​អត្ថបទ​ណា​ខ្លះ​ដែល​លោក​ហ៊ាន​ចោទ​ប្រកាន់​ខ្ញុំ​ថា​បាន​លុបអ​ត្ថបទគេឯងគ្រប់គ្នានៅវិគីភីឌាភាសាខ្មែរនោះ។ ប្រសិន​បើ​លោក​ចង់​រិះគន់​ ចូរ​រិះគន់​ដោយ​ប្រើ​ពាក្យ​វប្បធម៌ សក្តិសម​ជា​បញ្ញវ័ន្តខ្មែរ​ដើម្បីអោយ​អ្នកអាន​ងាយ​ស្វែង​យល់​ផង។

    ចំពោះ​ហេតុផល​នៃ​ការ​លុប​របស់​ឈ្មោះ ខ្ញុំ​បាន​បក​ស្រាយ​រួច​ហើយ ហើយ​ខ្ញុំ​រង​ចាំ​មតិ​រិះ​គន់​កែ​លំអ​ជា​និច្ច។ សូមអរគុណ!

  36. សព្វថ្ងៃខ្ញុំរស់នៅប្រទេសបារាំងមែន តែមិនមែនរូបខ្ញុំទេ ដែលបកប្រែ google Khmer ដូចការស្មានរបស់លោកនោះទេ! សូមមេត្តាកុំច្រឡំឲ្យសោះ។ សូមអរគុណ!
    perfect man: are you like your name? Si ce n’est que le surnom alors vous pouvez vous taire car nul n’est parfait dans ce bas monde!

  37. ខ្ញុំមានមោទនភាពចំពោះវិគីភីឌៀជាភាសាខ្មែរ។ អរគុណក្រុមនិស្សិតខ្មែរនៅជប៉ុន ដែលបានបង្កើតវិធីភីឌៀជាភាសាខ្មែរនេះ សម្រាប់កូនខ្មែរ និងការបញ្ចេញមតិនៅលើបណ្តាញ

  38. នៅ​ពេល​នេះ​ខ្ញុំ​មាន​សិទ្ធិ​ល្មម​ក្នុង​ការ​គ្រប់​គ្រង វិគីភីឌា​ភាសា​ខ្មែរ។ ខ្ញុំ​នឹង​សាក​ល្បង​ស្វែង​រក​អត្ថបទ​ដែល​បាន​លុប​នេះ ដើម្បី​ធ្វើ​ការ​ដាក់​ផ្សាយ​ឡើង​វិញ។

បញ្ចេញមតិ