ចម្រៀង​ខ្មែរ

អាល់ប៊ុម ជីវិត​លើ​ភ្នំ​សំណល់


អាល់ប៊ុម​ជីវិត​លើ​ភ្នំ​សំណល់ នឹង​បង្ហាញ​ខ្លួន​​នៅ​លើ​ទីផ្សា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ។ អាល់ប៊ុម​នេះ​ច្រៀង​ដោយ​ក្រុមចម្រៀងអិន.អេស. (NS Band) ដែល​ដឹង​នាំ​ដោយ​លោក​អ៊ិច ចន្ថា ដែល​ជា​ម្ចាស់​ផលិត​កម្ម ញូ​សង(New Song) ផង​ដែរ ។ អាល់​ប៊ុម​ជីវិត​លើ​ភ្នំ​សំណល់ ក៏​ជា​អាល់ប៊ុម​មួយ​ ដែល​ចម្រៀង​មិន​យក​លំនាំ​តាម​ចម្រៀង​បរទេស​ដែរ ។ ក្នុង​ការ​ផលិត​បទ​ចម្រៀង​នេះ ក្រុម​អិន​អេស បាន​ជួយ​ប្រទះ​បញ្ហា​ជា​ច្រើន ប៉ុន្តែ​ពេល​នេះ​គេ​បាន​សំរេច​ក្នុង​ការ​ផលិត​អាល់ប៊ុម​នេះ និង​ដាក់​ប្រកាស​ជា​សាធារណៈ​ហើយ ។ ខ្ញុំ​​ឯណេះ​ចង់​ស្ដាប់​ឡើង​ញ័រ​ខ្លួន​ទៅ​ហើយ 😀 ខ្ញុំ​ប្រាកដ​ជា​គាំទ្រ និង​ជួយ​ទិញ​ស៊ីឌី​ដើម​មក​ស្ដាប់​មិន​ខាន សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ជួយ​គាំ​ទ្រ​ដល់​ស្នាដៃ​នេះ​ផង​​ដែរ ។

សូម​ឲ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​អាល់ប៊ុម​ដំបូង​នេះ អិនអេស!

ខាង​ក្រោម​នេះ​ជា​គំរប និង​បទ​ចម្រៀង​ដែល​មាន​ក្នុង​អាល់ប៊ុន​នេះ ។

គំរប​មុខ ជីវិត​លើ​ភ្នំ​សំណល់

គំរប​ក្រោយ ជីវិត​លើ​ភ្នំ​សំណល់ 

១. ជីវិតលើភ្នំសំណល់ – ច្រៀងរួមគ្នាដោយ ណាម, ជេមី, សុភ័ក្រ, វីន និងភក្តី
២. ស្នេហ៍បញ្ជោតចិត្ត – ច្រៀងដោយ សុភ័ក្រ
៣. ចម្រៀងថ្មីចាំស្រីវិលវិញ – ច្រៀងដោយ  ជេមី
៤. ប្រុសកាកី – ច្រៀងដោយ  ភក្តី
៥. សល់តែបងលើខ្នងក្របី – ច្រៀងដោយ  វិន
៦. ប្រឡែងស្រមោល – ច្រៀងដោយ ណាម
៧. ផ្កាឆ្ងាយពីដៃ – ច្រៀងដោយ ជេមី
៨. ចិត្តក្បត់ – ច្រៀងដោយ សុភ័ក្រ
៩. មនុស្សគ្មានតម្លៃ – ច្រៀងដោយ ណាម
១០. កាកសំណល់ស្នេហ៍ – ច្រៀងដោយ វិន

ប្រភពៈ http://nsmusic.wordpress.com

14 thoughts on “អាល់ប៊ុម ជីវិត​លើ​ភ្នំ​សំណល់”

  1. ពាក្យ​ថា​ «ភ្នំ​សំណល់»​ ខ្ញុំ​ធ្លាប់​ឃើញ​លើ​ក្រប​ស៊ីឌី​មួយ​កាល​ពី​យូរ​គ្រាន់​ដែរ​ហើយ​ តើ​វា​ជា​ការ​ផលិត​សារ​ថ្មី​ឬ​យ៉ាងណា ? មិន​ហ៊ាន​ថា​យ៉ាង​ណា​ទេ​ព្រោះ​មិន​ទាន់​បាន​ស្ដាប់ ។ ជូន​ពរ​សំណាង​ល្អ ទាំង​អស់​គ្នា…

  2. មែនអីរដ្ឋ?? តើវាជាបទអាម៉េចវិញទៅ ខ្ញុំដូចមិនដែលឃើញដែរ បើមានរដ្ឋឯងព្យាយាមយកមកបង្ហាញលើប្លកមើល ខ្ញុំក៍ចង់ដឹងពីបទនោះដែរ។ ដូច​ចន្ថា បងធំអិន.អេស របស់ខ្ញុំបានប្រាប់ចឹង ផលិតកម្មយើងដាច់ខាតមិនយកបទណាមួយមកផលិតឡើងវិញ, បកប្រែបទ ឬយកលំនាំតាមនោះទេ គឺនិពន្ធថ្មី​សុទ្ធតាម៉ង ហេហេហហេ…

  3. អូហ៍…ភ្លេចបទស្រាយអំពីបទ ជីវិតលើភ្នំសំណល់ហ្នឹងបន្តិច។ ភ្នំសំណល់=ភ្នំសំរាម​ បទនេះនិយាយអំពីជីវិតអ្នករើសសំរាម ដែលគ្នាខំរកស៊ីពឹងលើកាកសំណល់ដែល​អ្នករាល់គ្នាគិតថាគ្មានតំលៃ តែសំរាប់ពួកគេមានតំលៃស្មើជីវិត។ អ្នកខ្លះកើតមកយកសំរាមជំនួសកន្លែងស្នាក់អាស្រ័យ ជំនួសសាលារៀន ។ល។ និង។ល។ល អ្នកចំរៀងយើង បានស្រែកច្រៀងរួមគ្នាដើម្បីអង្វរដល់​មនុស្សទាំងអស់កុំឲ្យមានការ​រើសអើងដល់​អ្នករើសសំរាម។ ខ្ញុំសុំបង្ហើប ប៉ារូលបទហ្នឹងម៉ាឃ្លាពីរចុះណា…..

    ” I.ពេលធំដឹងក្តីនៅក្នុងគ្រួសារ រើសស្បោងជំនួស សិក្សាលើវាលដ៍ធំធេង ភក់ជ្រាំក្លិនស្អុយហុយឡើង​ទ្រលោមបែកផ្សែងយករុយជាមិត្ត​ប្រលែងផ្សងព្រេងលើភ្នំសំណល់។
    II.យកវាលសំរាមសំរាប់អាស្រ័យ ពេលយំពេលថ្ងៃទឹកដីខ្ញុំនៅទីនេះ ប្រឹងកាយសំរាមដើម្បីចិញ្ចឹមក្រពះ តាំងពីថ្ងៃរះជះអសើសូរិយា…….. ”

    បទនេះខ្ញុំពេញចិត្តជាងគេក្នុងវ៉ុលនេះ អូហ៍ខ្ញុំចាំបានថា អិន.អេសធ្លាប់យកបទ​នេះទៅច្រៀងនៅបុស្តិ៍លេខ ៣ម្តងដែរ ប្រហែលជាមានអ្នកណាធ្លាប់មើលទេ??
    អូ.ឃេ ការដ្ឋម៉េចដែរបកស្រាយប៉ុណ្ណឹងជ្រាបខ្លះទេ?? បើជ្រាបអនុមោនាយក​​មគ្គផលលោកអើយ….ហហាហាហាហា…

  4. ខ្ញុំ​ដឹង​ថា​និពន្ធ​ថ្មី​ហើយ​ តែ​ខ្ញុំ​ធ្លាប់​ឃើញ​ចំណង​ជើង​ស្រដៀង​គ្នា ហ្នឹង​ណា៎ ។ ខ្ញុំ​ស្មាន​តែ​ក្រុម​ចំរៀង​ផស់​ ឌិត ឯង​ធ្លាប់​ចេញ​ម៉ា​ល្ហឹក​មុន​ទេ​តើ … មិន​អី​ចាំ​ខ្ញុំ​ចុះ​ទៅ​ស៊ើប​ម្ដង​ទៀង ហើយ​ចាំ​ប្រកាស​សាក​មើល៍​វា​ដូច​គ្នា​អត់ ។

  5. ភ្នំសំណល់គឺជាទីឋានមួយសំរាប់បងប្អូនក្រីក្រ​ខំប្រឹងប្រកបរបរជាអ្នករើសអេតចាយដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ
    ទោះបីយប់រឺថ្ងៃមិនដែលខាន​។​ ទោះបីឈឺជារងារប្រាណ ប្រឹងអោយតែបានរស់ជីវិត។​
    ភ្នំសំណល់បានផ្តល់ឳកាស់ដល់បងប្អូនក្រីក្រជាច្រើនក្នុងការប្រកបរបរចិញ្ចឹមជីវិត។​

បញ្ចេញមតិ