អបាយភូមិ


ពាក្យ​អបាយភូមិ (អបាយភូម) ដែល​សំដៅ​ទៅ​ជាន់ ឬ​ឋាន​ដែល​ប្រាស​ចាក​សេចក្តី​ចម្រើន, ទី​រង​ទុក្ខ (មាន​ឋានន​រក​ជា​ដើម); ​សេចក្តី​សាប​សូន្យ, សេចក្តី​វិនាស; ​ដំណើរ​លិច​លង់​ក្នុង​សេចក្តី​វិនាស ។ អបាយភូមិ​មាន​៤​គឺ នរក, តិរច្ឆាន, ប្រេត, អសុរកាយ ។ សភាវៈ​ដែល​រស់​នៅ​ក្នុង​អបាយ​នេះ​មាន​លក្ខណៈ​អន់ថយ​បំផុត ហៅ​ថា​មនុស្ស​ក៏​បាន ។

  1. នរក មាន​ច្រើន​ជាន់ តែ​និយាយ​រួម​ឲ្យ​ខ្លី មាន​ពីរ​ប្រភេទ​គឺ នរក​ក្ដៅ និង​នរក​ត្រជាក់ ។ អ្នក​ដែល​រស់​នៅ​ក្នុង​នរក​ទាំង​ពីរ​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​យ៉ាង​វេទនា​ខ្លោចផ្សា​បំផុតពី​ពួក​យមបាល ទៅ​តាម​អំពើ​បាប​របស់​ខ្លួន ។ អ្នក​នៅ​ក្នុង​នរក​ក្ដៅ រង​ទុក្ខ​វេទនា​ខ្លាំង​ជាង​គេ ប៉ុន្តែ​អ្នក​ទាំង​អស់​នេះ​អាច​រំដោះ​ខ្លួន​បាន ក្រោយ​ពេល​បាន​សោយ​ទុក្ខ​គ្រប់​កណត់​ឆ្នាំ ហើយ​លែង​ប្រព្រឹត្ត​អាក្រក់​ត​ទៅ​ទៀត (ដូច​អ្នក​ជាប់​គុគ​ក្នុង​លោកិយ​នេះ​ដែរ) ។
  2. ប្រេត គឹ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ពី​ជាតិ​មុន​ដែរ ហើយ​ត្រូវ​មក​កើត​ជា​ប្រេត​នេះ ដែល​មាន​ទី​កន្លែង​ឋិន​នៅ​ចន្លោះ​ភព ឬ​នៅ​លើ​ផែន​ដី មាន​ការ​ស្រេក​ឃ្លាន​មិន​ចេះ​ចប់​ មាន​មាត់​ប៉ុន​កូដ​ម្ជុល ហើយ​ចូល​ចិត្ត​បរិភោគ​តែ​អាហារ​កខ្វក់​ស្អុយ រស់​នៅ​៥០០​ឆ្នាំ​ទើប​ស្លាប់​ទៅវិញ (១ថ្ងៃ​ប្រេត​ស្មើ​១ខែ​មនុស្ស) ។
  3. អសុរកាយ ប្រហែល​គ្នា​នឹង​ប្រេត​ដែរ តែង​អាស្រ័យ​នៅ​ជា​មួយ​មនុស្ស​លោក ច្រើន​ដើរ​រក​ស៊ី​នៅ​វេលា​យប់ ចូល​ចិត្ត​បរិភោគ​តែ​គ្រឿង​ស្អុយ គួរ​ខ្ពើម​ដែរ ដូច​ខ្ទុះ​គំរង់​ជា​ដើម ជួន​កាល​លេង​បន្លាច​មនុស្ស​ក៏​មាន ។ ច្រើន​មាន​រូប​ធំ​ខ្ពស់ ស្មើ​ដំបូល​ផ្ទះ ឬ​ដើម​ត្នោត ។ ពួក​ខ្មោច​បិសាច​ក៏​រាប់​ចូល​ក្នុង​ក្រុម​អសុរកាយ​នេះ​ដែរ ។
  4. សត្វ​តិរច្ឆាន គឺ​ពួក​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ជា​មួយ​មនុស្ស​នេះ​ និង​សត្វ​ចម្លែក​២​ពួក​ទៀត​​គឺ នាគ និង គ្រុឌ ។ នាគ​អាច​ប្រែ​ប្រភេទ​មក​មនុស្ស​បាន មាន​លំនៅ​ឋាន​នៅ​ក្រោម​សមុទ្រ ។ គ្រុឌ​មាន​ស្លាប​ហោះហើរ​បាន​ជា​សត្រូវ​របស់​នាគ​សភាវៈ ដែល​ប្រសើរ​ជា​សត្វ​គឺ​មនុស្ស ។

ឯកសារ​យោងៈ វចនានុក្រម​ខ្មែរភាគ១ ភាគ២ បោះពុម្ព​គ្រាទី៥ និង​សៀវភៅ​វប្បធម៌​មួយ​ក្បាល​ដែលឥត​អត្តសញ្ញាណ​គ្រប់​គ្រាន់ ព្រោះ​ដាច់​ក្រប និង​បាត់​ឈ្មោះ​អ្នក​ចងក្រង ។

5 thoughts on “អបាយភូមិ

  1. កែវ ឈុន ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:43 ល្ងាច

    សូមអរគុណ និង សរសើរ បឿន ដែលបានដាក់អត្ថបទដ៏មានសារៈសំខាន់នេះ ចែកជូនអាន!.

  2. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:49 ល្ងាច

    បាទ មិន​អី​ទេ! ខ្ញុំ​ពេញ​ចិត្ត​នឹង​ដាក់​វា ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​ពី​វា​ដែរ ។

  3. Keo Chhun ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:54 ល្ងាច

    ខ្ញុំមានការពេញចិត្ដណាស់ ចំពោះការស្រាវជ្រាវរបស់ បឿន សូមមេត្ដាបន្ដកិច្ចការនេះ!.. ហើយសូមអោយបានសំរេចដូចបំនងកុំខាន។

  4. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 2:02 ល្ងាច

    ខ្ញុំ​សូម​អរគុណ និង​សូម​ទទួល​យក​ការ​ជូន​ពរ​ដោយ​ក្ដី​​រីករាយ ។ ខ្ញុំ​នឹង​ខិតខំ​ស្រាវជ្រាវ​រក​ឯកសារ​ដែល​ចាំបាច់ និង​ល្អ​ៗ​មក​ដាក់​បន្ថែម​ដើម្បី​​ទុក​ជា​ឯកសារ ក៏​ដូច​ជា​ជំនួយ​​ខ្លះ​ៗ ក្នុង​ការ​ក្រេប​យក​ចំណេះ​ដឹង​ទូទៅ ។ ហើយ​ខ្ញុំ​ក៏​សូម​ជូនពរ​ឲ្យ​លោក​បាន​សំរេច​បំណង​របស់​លោក​ផង​ដែរ ។

  5. Teen Porn, Teen Sex Cams ថ្ងៃអាទិត្យ ទី 20 ខែកក្កដា 2008 / 8:49 ល្ងាច

    Nice

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s