ពេលដែលដេកលក់មិនស៊ប់យើងក៏មានការយល់សប្ដិ ជួនកាលការយល់សប្ដិហ្នឹងច្បាស់ ជួនកាលមិនច្បាស់ ។ ការយល់សប្ដិជាការឃើញតាមមនោទ្វារ មិនឃើញតាមបញ្ចទ្វារណាមួយដូចជាភ្នែកត្រចៀកទេ ហើយក៏មានផលខ្លះដែរ មិនឥតផលទាំងអស់ទេ បើយល់សប្ដិក្នុងរឿងបុណ្យ ក៏បានបុណ្យខ្លះ បើយល់សប្ដិក្នុងរឿងបាប ក៏បានបាបខ្លះដែរ គ្រាន់តែមិនច្រើន ។ ហេតុដែលនាំឲ្យយល់សប្ដិនោះមាន៤យ៉ាង ។
១- ធាតុកម្រើក (គ្រុនក្ដៅក៏នាំឲ្យយល់សប្ដិ, ហូបអាហារខុស ឈឺពោះក៏យល់សប្ដិថាឈឺពោះជាដើម)
២- អ្វីដែលយើងធ្លាប់ឃើញ ធ្លាប់គិត ធ្លាប់ឮគេដំណាល (ធ្លាប់នៅស្រែ យល់សប្ដិឃើញនៅស្រែមែន, ធ្លាប់ឮគេដំណាលអំពីរឿងអ្វីមួយ ក៏យល់សប្ដិឃើញរឿងនោះជាដើម)
៣- ទេវតាបណ្ដាលប្រាប់ (ប្រាប់ឲ្យធ្វើយ៉ាងនេះសុខសប្បាយ ធ្វើយ៉ាងនោះមិនសុខជាដើម)
៤- កម្មមកបណ្ដាល (កម្មដែលធ្លាប់ធ្វើ ឬកម្មដែលធ្លាប់សន្សំពីជាតិកន្លងមកហើយ បើធ្វើរឿងអាក្រក់ច្រើន ក៏យល់សប្ដិឃើញរឿងអាក្រក់)
ហេតុទីមួយ និងទីពីរមិនសូវជាពិតទេ ។ ហេតុទី៣ មានពិតខ្លះមិនពិតខ្លះទៅតាមទេវតាល្អ ទេវតាអាក្រក់ដែលមកប្រាប់ ។ ហេតុទី៤ដែលបណ្ដាលមកពីកម្មទើបពិត ប៉ុន្តែពិតតែសាច់រឿងទេ បើឲ្យឃើញដូចក្នុងយល់សប្ដិហ្នឹងមិនពិតទេ គ្រាន់តែផលឆ្លុះបញ្ចាំងទៅខាងហ្នឹង ។
អ្នកដែលយល់សប្ដិមានបុថុជ្ជន (យល់សប្ដិច្រើន) និងបុគ្គលដែលជាអាណាគាចុះមក (យល់សប្ដិតិច) ចំពោះព្រះអរហន្តអត់មានយល់សប្ដិទេ ។ បុគ្គលដែលជាបុថុជ្ជនយល់សប្ដិច្រើនព្រោះនៅមានកិលេសច្រើន គឺនៅមានសញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋវិបល្លាស ។
ការលើកឡើងមកនេះ គ្រាន់តែឲ្យឃើញអំពីហេតុដែលនាំឲ្យយល់សប្ដិដែលវាពិតខ្លះ មិនពិតខ្លះ មិនមែនថាពិតទាំងអស់ ឬមិនពិតទាំងអស់ទេ ។
ចុះខ្ញុំយល់សព្វរាល់ថ្ងៃគិតម៉េចវិញ?
យល់សប្ដិឃើញអីខ្លះ រាល់ថ្ងៃហ្នឹង? បើឃើញចង់បានប្ដី ព្រោះអារម្មណ៍រវើរវាយចង់បានប្ដីខ្លាំងពេកអី ចូលករណីទី២ 😀
ពេលមួយដែលខ្ញុំធ្វើការ៣ថ្ងៃ មិនបានទទួលទានដំណេកសោះ ពេលនោះ ម្តងម្កាល នៅលើកៅអី កំពុងវាយកុំព្យូធ័រ ខ្ញុំកំពុងតែធ្វើការ តែការយល់សប្តិ បានចាប់ផ្តើមកើតឡើងក្នុងក្បាលខ្ញុំ ម្តងៗ ពី ២ទៅ៣ ជួនកាល ៤ យល់សប្តិឯណោះ។ លុះរំលងទៅ៤ឆ្នាំទើបខ្ញុំគិតឡើងវិញ ខ្ញុំយល់ថា វាចម្លែក និង អស្ចារ្យណាស់។ ខ្ញុំបានគិតថាហេតុអ្វីបានជាមនុស្សយល់សប្តិ? ខ្ញុំមិនបានគេងលក់ទេ ហើយការយល់សប្តិបានលេចឡើង៣ទៅ៤រឿងក្នុងពេលតែមួយ។ ខ្ញុំគិតថា ខួរក្បាលមនុស្សយើងពេលធ្វើការ វាត្រូវការ ការសម្រាកពីការបញ្ជារបស់សរីរាង្គឥន្រ្ទីយ៍ទាំង៥ តែខួរក្បាលវាក៏នៅតែធ្វើការ ដោយស្វ័យប្រវត្តិដើម្បីសម្រឹតសម្រាំង រៀបចំ ផ្ទុកទិន្នន័យ នៅពេលដែលយើងសម្រាក ហើយទិន្នន័យទាំងឡាយត្រូវបានរត់ ជាន់គ្នាជាដុំៗ បង្កើតបានជាឈុតឆាកថ្មីខ្លះ ចាស់ខ្លះ ទៅតាមមនោរម្យដែលឌូតឡើង ព្រោះថានេះ ជាមុខងារបស់ខួរក្បាល តែដល់ពេល វាត្រូវតែធ្វើការហើយ ដូចដែលខ្ញុំបានរៀបរាប់មក គឺខ្ញុំមិនបានគេងទេ តែនៅតែអាចយល់សប្តិ ទាំងភ្នែនតែម្តង ព្រោះបើប្រៀបជាមួយនឹង កម្មវិធីកាត់តវីដេអូ ឬ សម្លេងក្តី វាក៏ស្រដៀងគ្នាដែរ នៅពេលដែលឯកសាច្រើន ហើយវារត់នៅលើអ័ក្សបញ្ឈរមួយនោះ វានឹងបានរូបរាងនិងសំលេងច្រើននោះបញ្ចូលគ្នា ស្រដៀងគ្នានោះដែរ កម្មវិធីស្កែនរៀបចំឯកសារបស់កុំព្យូធ័រ ហៅថា ឌីស្ក៍ឌីហ្រ្វឹកហ្មិនធើរ៍ វាបានរៀបចំរាល់ទិន្នន័យទាំងអស់ អោយរៀបរយ ប្រយោជន៍អោយដំណើរការម៉ាស៊ីនដើរលឿន។
ខ្ញុំហៅការយល់សប្តិថា « ប្រព័ន្ធរៀបចំទិន្នន័យស្វ័យប្រវត្តិរបស់ខួរក្បាល »
Reblogged this on ជំហាននៃការសិក្សា.