គណបក្សប្រជាជន ដែលដឹកនាំដោយសម្ដេចហ៊ុន សែនបានទទួលសន្លឹកឆ្នោតដ៏ច្រើនលើសលុប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧នេះ ។
ក្នុងចំណោមប្រជាជន ដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាង៧លាននាក់ បានទៅចូលរួមចំនួន ៥,១លាននាក់ (របាយការណ៍ក្រៅផ្លូវការ) ។ ក្នុងចំណោមនោះ គណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោតគាំទ្រ ចំនួន ៣,១លាន និងគណបក្សសម រង្សី ទទួលបាន ១,៣លានសន្លឹក ។
តាមរបាយការណ៍ក្រៅផ្លូវការៈ គណបក្សប្រជាជននឹងគ្រប់គ្រងឃុំសង្កាត់ ៩៨% ក្នុងចំណោមឃុំសង្កាត់ចំនួន ១.៦២១ ។
សម្ដេចហ៊ុន សែនដែលគ្រប់គ្រងអំណាច ជិត៣០ឆ្នាំ រំពឹងថាគណបក្សរបស់ខ្លួន នឹងអាចឈ្នះឆ្នោត នៅឆ្នាំក្រោយ សម្រាប់អណត្តិទី៤ បន្តទៀត ។