ពុម្ពអក្សរ

ពុម្ពអក្សរ​ ៖ ខ្មែរ​ខាវអ៊‍ីដាង (Khmer Khao I Dang)


ពុម្ពអក្សរ ខ្មែរ​ខាវអ៊‍ីដាង​នេះ ខ្ញុំ​យក​គំរូ​តាម​សៀវភៅ​ថ្នាក់​ទី ១ សម្រាប់​បង្រៀន​កុមារ​នៅ​ជំរំ​ខាវអ៊‍ីដាង ដែល​ខ្ញុំ​បាន​​ពី​​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ ជា​ប្រភេទ​អក្សរ​សរសេរ​ដោយ​​ដៃ ប៉ុន្តែ​មាន​រចនាបថ​ស្រដៀង​នឹង​អក្សរ​ពុម្ព​ដែរ ។ ដោយសារ​វា​ជា​ប្រភេទ​អក្សរដៃ ខ្ញុំ​នៅ​រក្សា​លក្ខណៈ​ដើម​របស់​វា​ដោយ​អន្លើ ដូច​ជា​ពពួក​អក្សរ ក គ ភ…  ដែល​គួរ​មាន​​ទំហំ​ប៉ុន​គ្នា និង សក់​ដូច​គ្នា តែ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដូច្នោះ​ទេ គឺ​នៅ​​រក្សា​រចនាបថ​ដើម​ខ្លះៗ ។

អក្សរ​នេះ​ពុំ​មាន​លក្ខណៈ​​រលោង​ស្អាត​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ទាំង​ប្រញាប់ និង​គូរ​ដោយ​ប្រើ​កម្មវិធី Photoshop រួច​ទើប​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​ធ្វើ​ពុម្ពអក្សរ ដែល​ធ្វើ​​ឲ្យ​បាត់បង់​គុណភាព​ដើម​ខ្លះ ។

Khmer-Khao-I-Dang.ttf

អត្ថបទ​ទាក់ទង៖

44 thoughts on “ពុម្ពអក្សរ​ ៖ ខ្មែរ​ខាវអ៊‍ីដាង (Khmer Khao I Dang)”

  1. @បង​ក្មេង​ស្រែ ហាសហាស! ស្ទើរ​រាល់​ថ្ងៃ​ផង ក៏​មិន​ដឹង។
    @បង​លី ហ្នឹង​ហើយ​បង! ស្អាត​ណាស់! ស្អាត​ជាង​មុខ​ខ្ញុំ​ទៀត។ បើ​ស្អាត​ជាង​មុខ​ខ្ញុំ​ហើយ ដូច្នោះ​ក៏​ស្អាត​ជាង​មុខ​បងឯង​ដែរ។ 😛

  2. ក្មេង​ស្រែ៖ មាន​តែ​យប់​ដំបូង​​មួយ​យប់​ទេ ដែល​ខ្ញុំ​​នៅ​ធ្វើ​រហូត​ដល់​ម៉ោង ៤ ក្រោយ​ពី​ហ្នឹង ខ្ញុំ​ចំណាយ​ពេល​តិចៗ​ធ្វើ​ប៉ុណ្ណោះ ។

    អេណា៖ ខ្ញុំ​យក​ឈ្មោះ ខាវអ៊‍ីដាង​នេះ ដោយ​ហេតុ អក្សរ​នេះ​ជា​អក្សរ​នៅ​ក្នុង​សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ១ ដែល​មាន​បង្រៀន​តែ​នៅ​ជំរំ​ខាវអ៊‍ីដាង ម្យ៉ាង​វា​ជា​អក្សរ​ដៃ​ដែល​សរសេរ​បាន​ល្អ​ផង ដើម្បី​ឲ្យ​គេ​នឹកគិត​ដល់​កន្លែង​អនុស្សាវរីយ៍​នេះ​កុំ​ភ្លេច ។

  3. ពុម្ពអក្សរ​នេះ នៅ​មាន​បញ្ហា​ជាមួយ​កម្មវិធី Microsoft Word ។ ក្រោយ​ពី​កែតម្រូវ​រួច ខ្ញុំ​នឹង​ដាក់​ជូន​សម្រាប់​ដោនឡូត​ម្ដង​ទៀត ។ អរគុណ!

  4. អរគុណ​បឿន ។ ចាំ​ខ្ញុំ​រក​សៀវភៅ​ដៃ​ដែល​សរសេរ​កាល​នោះ​មក​ឲ្យ​ធ្វើ​ទៀត ចាំ​មាន​ពេល​ទៅ​រក​ពី​ផ្ទះ​ក្មួយៗ​ក្រែង​វា​សល់​ខ្លះ ។

  5. កាល​មុន​នៅ​សល់​សៀវភៅ​ជំនាន់​អៀង​សារី ខៀវសំផន (មិនដឹងសៀវភៅ​អី តែ​ប្រហែល​ជា​សៀវភៅរៀនអាន) , ស្រាប់​តែ​ប្តូរផ្ទះពីរបីដង​មក មិនដឹងបាត់​ទៅណាអស់! កាល​ហ្នុង​សុទ្ធ​តែ​សៀវភៅសរសេរដៃ​ហើយ!

  6. ហេសហេសហេស… ចូរី! កាល​ហ្នុង​មិន​ទាន់​ចេះ​ចាឡាញ់​ចាភៅ! ចូលចិត្ត​អាន​ដែរ​តែ​អត់​ស្រលាញ់សោះ​សៀវភៅ ស្រឡាញ់​តែ​មនុស្ស ។ ង៉ាស់ង៉ាស់ង៉ាស់

  7. @ធារិត បើ​ឆ្ងល់​ថា​ម៉េច​មិន​ចេញ​បុក​ជើង​នោះ សូម​មើល​ទីនេះ អំពី​ក្បួន​វេយ្យាករណ៍​ខ្មែរ។

    https://4khmer.wordpress.com/2010/05/26/%E1%9E%96%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%93%E1%9E%92%E1%9E%BA%E1%9E%8E%E1%9E%B7%E1%9E%8F%E1%9E%9F%E1%9E%9A%E1%9E%9F%E1%9F%81%E1%9E%9A/

    អរគុណ

  8. ពាក្យ Internet ខ្ញុំ​មិន​ឆ្ងល់​ទេ ព្រោះ​ជា​ពាក្យ​បរទេស អាច​ត្រូវ​បាន​គេ​សរសេរ​ខុសគ្នា​ ដោយ​យើង​នៅ​ខ្វះ​ការ​ឯកភាព តែ​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ពេល​វាយ អ+៊+ី បង្ហាញ​នូវ​លទ្ធផល​ខុសគ្នា​រវាង ពុម្ព​អក្សរ​ខ្មែរ​ខាវអ៊ីដាង និង​ពុម្ពអក្សរ​ផ្សេង​ដូចជា KhmerOS ជាដើម​។ តើ​ធ្វើ​យ៉ាង​ទើប​អាច​វាយ​បាន​លទ្ធ​ទាំងពីរ​នេះ ព្រោះ​ក្នុង​វចនានុក្រម​សម្ដេច ជ.ណ អក្សរ “អ” មាន​សរសេរ​ទាំង “បុក​ជើង ុ” និង “សក់ក ៊” ​​។ សូម​អរគុណ !

  9. របៀប​សរសេរ​ឲ្យ​ចេញ អ៊‍ី ត្រូវ​​សរសេរ អក្សរ អ៊ + (Alt ខាង​ស្ដាំ+`) + ី ។ អក្សរ​បន្តក់​បន្តិច​នោះ គឺ​ជា​សញ្ញា​នៅ​លើ​ឃីបត នៅ​ខាង​លើ​ស្ថិត​នៅ​ជួរ​ទី​ពីរ​ផ្នែក​ខាង​ឆ្វេង ។

  10. សួស្តីបឿន តើមានសាកខ្មែរយូនិកូដនិង photoshop cs6 ទេ?
    ខ្ញុំសាកតែវាមិនដើរជើងផ្គុំគ្នាត្រឹមត្រូវទេ។ បើដឹងរបៀបសូមជួយប្រាប់ផង។
    សូមអរគុណទុកជាមុន

បញ្ចេញមតិ