សារព័ត៌មាន

រូប​ប្រសាទ​អង្គរវត្ត​នៅ​លើ​ទ្រនាប់ជើង​យួន


angkorwatshoessoldinvn01.jpg

ពួកយួន​បាន​ផលិត​ទ្រនាប់ជើង​ដែល​មាន​ដាក់​រូប​សញ្ញា​ប្រសាទ​អង្គវត្ត​ និង​ដាក់​​​​លក់​នៅ​ផ្សារ​ហ្គ័រយ៉ូវ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម។ ទ្រនាប់​ជើង​ដែល​គ្មាន​ស្លាក​សញ្ញា​ក្រុមហ៊ុន និង​មាន​អក្សរ​ខ្មែរ​​ធំៗ​ “ចាមផុចហ‍ិ​ា” ប្រហែល​នឹង​ពាក្យ​ “កម្ពុជា” និង​អក្សរ​៥​ជួរ​តូចៗ​នោះ មាន​សេចក្ដី​មិន​អាច​មើល​យល់ ដែល​ទំនង​ជា​ចេះ​តែ​វាយៗ​ឱ្យ​តែ​ចេញ​ជា​អក្សរ​ខ្មែរ​ក៏​មិន​ដឹង អក្សរ​៥​ជួរ​នោះ​សរសេរ​បែប​នេះ “កាល​លេង​ឱ្យ សក ផឱ្យេចុរឋ លុ​ានដបពរលស ដរសផេស លា ចរផតេ តចឱ្យាតស ផ​េ​េ នកាត ឋុលលឋសង្សុនង សកឱ្យតេស មឱ្យចកិនង ងវ​េ រឱ្យមានតច ​ាចចនេ តស សរពរឱ្យន ​ានដឋាន ហនដានស ​ារ​េ សហឱ្យលេ តហាតលាច​េ​ារឱ្យនដបពនកលតេ“។ ទាក់ទង​នឹង​រឿង​នេះ ក៏​មាន​ចុះ​ផ្សាយ​នៅ​កាសែត “ស្រឡាញ់​ខ្មែរ” លេខ ៦០៦ ចេញ​ថ្ងៃ​ទី ២២ មករា​នេះ​ផង​ដែរ។

ប្រភពៈ KI Media

29 thoughts on “រូប​ប្រសាទ​អង្គរវត្ត​នៅ​លើ​ទ្រនាប់ជើង​យួន”

  1. បាន​ស្ដាប់ RFI យប់​មិញ​ពី​រឿង​នេះ​ដែរ។ នៅ​ខាង​ស្រុក​ខ្ញុំ (បាវិត) កំពុង​តែ​រក​មុខ មេ​ខ្លោង​ក្នុង​រឿង​នេះ។ គេ​សង្ស័យ​ថា ស្បែក​ជើង​អស់​នោះ ផលិត​នៅ​ប្រទេស​សៀម ឬ​មាន​ប្រភព​ចេញ​ពី​រោងចក្រ​មួយ​នៅ​កំពង់​ចាម…

  2. តែ​គេ​នៅ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់​បញ្ជាក់​ថា ទ្រនាប់​ជើង​នេះ​ផលិត​នៅ​ប្រទេស​ថៃ​ពិត​មែន​ឬ​អត់​នៅ​ឡើយ នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ពី​មន្ទី​​ព័ត៌មាន​ខេត្ត​ស្វាយរៀង​ប៉ុណ្ណោះ។ ខ្ញុំ​សង្ស័យ​ថា ប្រហែល​ជា​យួន​ជា​អ្នក​ផលិត​ច្រើន​ជាង។ រឿង​លក់​នៅ​បាវិត​នោះ ប្រហែល​ជា​ឈ្មួញ​ទៅ​ទិញ​ពី​យួន​មក​លក់​ ព្រោះ​​​តាម​សម្ដី​របស់​លោក​សុខ សំអឿន​​ក្រុមប្រឹក្សាឃុំ​បាវិត បាន​ប្រាប់​ថា ឈ្មួញ​បាន​ចូល​ទៅ​ទិញ​ស្បែក​ជើង​នៅ​ផ្សារ​ហ្គ័រយ៉ូវ ហើយ​បាន​ប្រទះ​ឃើញ​ស្បែក​ជើង​ដែល​មាន​រូប​ប្រសាទ​អង្គរវត្ត​ជា​ច្រើន​ប្រភេទ​ហើយ​​ក៏​ទិញ​មក តែ​មិន​បាន​ទិញ​មក​សម្រាប់​ដាក់​លក់​ទេ។ ក្រោយ​មក​លោក​សំអឿន​ក៏​បាន​ទិញ​បន្ត។ រឿង​ថា​មាន​ដាក់​លក់​នៅ​បាវិត ឬ​អត់​ខ្ញុំ​ក៏​មិន​ដឹង​ដែរ។ តែ​បើ​មាន​លក់​នៅ​បាវិត​ដែរ​នោះ ក៏​ជា​ស្បែកជើង​ដែល​គេ​ទិញ​មក​ពី​ផ្សារ ហ្គ័រយ៉ូវ ខេត្ត​តៃនិញ​នោះ​ដែរ។

  3. កាល​គេ​បោះពុម្ព​រូប​ប្រាសាទ​អង្គរវត្ត​នៅ​លើ​កាត​ទូរស័ព្ទ​នោះ ក៏​ក្រុមហ៊ុន​យួន​នៅ​បារាំង​ធ្វើ​ដែរ។ ហ្នឹង​បញ្ជាក់​ថា យួន​ជា​ជន​ទី​មួយ​ដែល​គួរ​ឱ្យ​សង្ស័យ។ សម្រាប់​ថៃ វា​ចង់​តែ​បាន​អង្គរ ចង់​តែ​លើក​តម្កើង​អង្គរ មិន​ទំនង​​ថា​វា​ធ្វើ​រឿង​បន្ទាប​បន្ថោក​អង្គរ​ឡើយ។

  4. ហ៊ឹស!!! ពិតជាសាហាវណាស់ អាពួកយួនកុម្មុយនីស ជិះជាន់តែខ្មែរ…..
    មិនដឹងជាថ្ងៃណាទើបជាតិខ្មែរលែងត្រូវគេឈ្នានីសទៀត ហើយម្យ៉ាងទៀតតើ
    រដ្ឋាភិបាលខ្មែរបានឃើញព៌តមាននេះហើយរឺនៅ.
    នៅ Blog បងសុភ័ក្រ គឺពួកថៃយកអប្សារាទៅច្នៃជារបស់វា ឥឡូវពួកយួនយក
    អង្គរវត្តដែលជាមរតកតែមួយ មិនអាចកាត់ថ្លៃបានទៅដាក់នៅទ្រនាប់ទៀត
    ពិតជាសាហាវណាស់…….

  5. អូយ!គួរអោយអាណិតស្រុកខ្មែរយើងណាស់មិនគួរ
    ណាត្រូវគេប្រមាថមើលងាយដល់ថ្នាក់នឹង កាលពីមុន
    ថៃឥលូវយួនទៀត ។
    ខ្ញុំនឹងខំរកពាក្យពិសេសខាងលើនោះតាមដែលអាចធ្វើ
    បានជាមិនខានហើយខ្ញុំគិតថាពាក្យបួនប្រាំឃ្លាខាងលើ
    ប្រាកដជាប្រកបនូវអត្ថន័យអ្វីមួយមិនខាន ។
    សូមអោយអំនាចនៃអ្វីដែលយើងបានឃើញខាងលើនេះ
    ក្លាយទៅជាកំលាំងចិត្តដ៏មហិមាសំរាប់អោយកូនខ្មែរទាំង
    អស់ភ្ញាក់រលឹកមកប្រឹងប្រែងរៀនសូត្រនិងចេះស្រលាញ់
    វប្បធម៌អរិយធម៌របស់ជាតិខ្លួនឡើងវិញដោយកុំយកតំរាប
    តាមអរិយធម៌បរទេសខ្លាំងពេក ។

  6. ហើយចុះ ស្រាបៀរអង្គរ, បារីអង្គរ(អត់ច្បាស់ថាមានរឺអត់ទេ) ដែល​សុទ្ធតែជារបស់​ដែល​មិនគួរ​យក​រូបអង្គរវត្ត​ទៅ​ធ្វើជា​ប្លាកសញ្ញាសោះ។ យើង​ក៏គួរ​គិត​ពីរឿង​នេះ​ផង​។​

  7. បារី​អង្គរ​ដូច​ជា​បាត់​មុខ​ហើយ នៅ​តែ​ស្រាបៀរ​អង្គរ។ រឿង​ហ្នឹង ធ្លាប់​មាន​ការ​ជជែក​តវ៉ា​ដែរ តែ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា ខ្ញុំ​មិន​បាន​ដឹង​រឿង​ដែរ។ ត្រង់​រឿង​ថា​ត្រូវ​ឬ​ខុស ល្អ​ឬ​អាក្រក់ ខ្ញុំ​មិន​ដឹង​ទេ។

  8. បើកភ្នែកពេលណាមានតែអ្នកឈ្លានពាន​ ហើយអត់ដែរឃើញមានអត្តរាគមន៌អី​ មាតិចសោះ។ អាថែ វាយកដី ដល់ពេល អាយួនវាមើលងាយខ្មែរ ។ មិនយូរមិនឆាប់ គង់តែអស់ដីនៅទេមើលទៅ។ ហមមមម!

  9. ចាំមើលរដ្ឋាភិបាលខ្មែរ នៅអង្គុយស្ងៀមទៀតទេ!!! ខាងយូនក៏យកអង្គរវ័ត្តទៅផលិត​ទ្រនាប់ជើង​​​​ដែល​សុទ្ធតែជារបស់​ដែល​មិនគួរ​យករូបអង្គរវត្តទៅធ្វើជាប្លាកសញ្ញាសោះ។ចំណែកពូកសៀមវាចង់បានប្រាសាទព្រះវិហ៊ាទៀត​យើង​ក៏គួរ​គិត​ពីរឿង​នេះ​ផង​តទៅខែ្មរនឹងសល់អ្វីខ្លះ

  10. តាមគំនិតរបស់ខ្ញុំ!ខ្ញុំយល់ថារឿងអ្វីទាំងអស់ពិតជាមិនអាចលាក់ជិតទេអោយតែ
    រដ្ឋាភិបាលរបស់ប្រទេសកម្ពុជាមិននៅស្ងៀមតែបើនៅស្ងៀមមិនបាច់បោះឆ្នោត
    ធ្វើតទៅបើការបោះឆ្នោតនៅធ្វើឡើងដើម្បីជ្រើសរើសអ្នកដែលមានសម្តត
    ភាពមកដឹកនាំប្រទេសជាតិតែបើជាប់ហើយនៅតែស្ងៀមចុះចេញពីដំនែល
    ទៅវាល្អជាងចៀសវាងកុំអោយគេដេញខ្ញុំទន់(ខ្មាសគេណាស់)។
    ពិតណាស់វត្តុដ៏មានតំលែរបស់ជាតិខ្មែរពួកអាចោរលិចកើតប្រមាថដល់
    ម្លឹងចុះថ្ងៃក្រោយប្រទេសកម្ពុជានឹងមានសង្ឃឹមមានកន្លែងជ្រកតទៀតទេ?
    ខ្ញុំមានគំនិតមួយបានបានលាក់វាទុកជាយូរមកហើយថាមួលហេតុ
    បានពួកអាចោរលិចកើតមកចង់សំពន័្ធភាពជាមួយខ្មែរនោះមិនមែនចង់
    ត្រូវរូវគ្នាវិញទេតែខ្មែរយើងពិតជាឆ្លាតមែនដែលមិនបានដឺងពី
    បញ្ហានេះទល់តែសោះ(រស់នៅធ្វើអ្វីបើមិនដឹងខ្យល់អីសោះហ្នឹង)។
    ខ្ញុំសូមប្រាប់ពីមូលហើយនោះចុះគឺពួកអាចោរលិចកើតទាំងនោះវា
    ចង់បានទឹកដីរបស់ខ្មែរដោយមិនចាំបាច់ប្រើកំលាំងកងទ័ពរបស់
    ពួកវាតេគឺគ្រាន់ប្រើទឹកលុយមកជះលើក្បាល់របស់ប្រជាជនខ្មែរដែល
    ល្ងង់ៗបើមិនជឿរសូមអ្នកដែលមិនជឿរបើកភ្នែកអោយធំសំលឹងជុំ
    វិញស្រុកខ្មែរមើតើឃើញអ្វីខ្លះ។
    ចំនែកឯរឿងដែលយកប្រាសាទអង្គរវត្តដាក់នៅលើស្បែកជើងនោះវាការប្រមាថមាកងាយដល់បុព្ធបុរសខ្មែរយើងខ្លាំណាស់យើងវាចាត់ទុតថាប្រទេស
    កម្ពុជាជាប្រទេសមួយដែលកំពុងស្តិតនៅក្រោមបាត់ជើងរបស់វាហើយ។
    ការប្រមាថរបស់ពួកអាចោរលិចកើតប៉ុនហ្នឹងហើយកូនខ្មែរនៅតែ
    មិនភ្ងាក់រលឺកខ្លួនទៀតទល់តែបាត់បង់ទឹកដីអស់ទើបនឹងឃើញទង្វើរ
    របស់ខ្លួនដែលមិនបានចូលរួមចំនែកការពារទឹកដីនឹងគេសោះ។
    ជាចុងក្រោយខ្ញុំសូមផ្ញើពាក្រសំដីរបស់ខ្្ញុំមួយបាត់ដល់កូនខ្មែរគ្រប់ៗគ្នា
    *មុននឹងធ្វើអ្វីមួយត្រូវគិតគូរអោយបានល្អិតល្អន់ប្រយ័ត្នបាត់ទើប
    នឹងស្តាយក្រោយចំពោះទង្វើររបស់ខ្លួន*។

  11. ខ្ញុំសូមសួរដូចឆ្ងល់ឃើញរូបភាពនេះមានអាម្មយ៉ាងណា?​ រឹ​អ្នកដែលលបានឃើញគ្មានបេះដូងជាខ្មែរ​ចំណែករូបខ្ញុំវិញឈឺចាប់ពាសពេញសពឳរាពិចុងជើងដល់ចុងសក់។ ហើយក្រសួងដែលពាក់ព័ន្ឋរកមុខឃើញរឺ អស់លោកគ្មានសម្ថភាព ខ្លាច ,,,,,, ហើយអាចរកមុខអ្នកធ្វើរឺ
    បើធ្វើមិនបានទាំងខ្ញុំ ហើយនិងអស់លោកគឺជាស្បែកជើង។
    ហើយរឿងខាងលើ “ស្តេចខ្មែរគឺថោកទាបជាងអាច៍ឆ្កែជីកសិកម្មទៅទៀត
    តាំងពីប្រវតិ្តកាលមក
    ព្រោះតែ កណ្តួយ”បើដូចសំដីមែនគ្មានក្បាលេលោកឯងដែរ

  12. ខ្ញុំ​ស្អប់​អាពីរ​ប្រទេស​ហ្នឹងណាស់ ។ បើ​ខ្មែរ​ក្រហម​នៅ ម៉េះ​អាច​អា​ពីរ​ហ្នឹង​វា​ញញើត​បន្តិច តែ​ឥឡូវ​វា​ធ្វើ​ផ្គរ​ភ្លៀង​ស្រេច​ក្បាល​វ៉ាល់​វា ។ រដ្ឋាភិបាល​យើង​ដូច​គ្មាន​ដឹង​អី​ម៉េច​ទេ ។ កុំ​បន្ទោស​ស្ដេច​យើង​អី ថា​ពី​ស.វ​ទី​១៧​វា​មែន តែ​មិន​មែន​ឥឡូវ​ទេ ទ្រង់​មិន​អាច​ធ្វើ​អ្វី​បាន​ព្រោះ​មាន​រដ្ឋាភិបាល​អ្នក​ចាប់​ទ្រង់​ទុក ។ គួរ​ពិចារណា​ផង​មុន​បន្ទោស ។

បញ្ចេញមតិ