លោកអ្នកដែលទន្ទឹងចាំរបៀបដំឡើង TYPO3 ខាងក្រោម ជារបៀបដំឡើងដែលបានចុះផ្សាយនៅលើទស្សនាវដ្ដីវិទ្យាសាស្ត្រកុំព្យូទ័រ (CM) ។ លោកអ្នកអាចសាកល្បងដំឡើងតាមរបៀបខាងក្រោមនេះ ។ ចម្ងល់ផ្សេងៗ លោកអ្នកអាចសាកសួរនៅទីនេះ ឬ តាមទំនាក់ទំនងនៅទីបញ្ចប់នៃអត្ថបទ ។
ក្នុងលេខមុន យើងបានចុះផ្សាយអំពី TYPO3 រួចមកហើយ ។ ក្នុងលេខនេះ លោកអ្នកនឹងរៀនអំពីរបៀបដំឡើង TYPO3 នៅលើកុំព្យូទ័ររបស់លោកអ្នក ។ មុននឹងដំឡើង ខ្ញុំសូមឱ្យលោកអ្នកស្គាល់អំពីកំណែរបស់ TYPO3 ខ្លះៗសិន ។ ពេលដែលខ្ញុំរៀបចំអត្ថបទនេះ TYPO3 កំពុងដាក់កំណែសាកល្បងលើកទីពីរ (TYPO3 4.5.0 beta2) ។ កំណែ TYPO3 4.5.0 beta3 ចេញនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ និង គ្រោងចេញកំណែចុងក្រោយនៃ TYPO3 4.5 ក្នុងខែ មករា ឆ្នាំ ២០១១ ខាងមុខនេះ។ TYPO3 4.5ជាកំណែដែលនឹងផ្ដល់ការគាំទ្ររយៈពេលវែង (LTS) និង ល្អជាងគេបង្អស់ បើប្រៀបធៀបទៅកំណែមុនៗ។ ការអនុវត្តខាងក្រោម យើងនឹងយក TYPO3 4.5.0 beta2 (Introduction Package) និង ប្រើឃ្លាំងទិន្នន័យ MySQL ។ លោកអ្នកអាចទាញយក Introduction Packageកំណែផ្សេងពីនេះមកអនុវត្តបានផងដែរ។
តម្រូវការមូលដ្ឋានរបស់ TYPO3
- ប្រព័ន្ធប្រតិបត្តការ៖ Linux, Windows, Mac
- កម្មវិធីបម្រើវែប (web server)៖ Apache, IIS
- កម្មវិធីកណ្ដាល៖ PHP4 ឬ PHP5 (ចំណាំ៖ ចាប់ពី TYPO3 4.2.0 ត្រូវការ PHP 5.2!)
- ឃ្លាំងទិន្នន័យ៖ MySQL ឬ ប្រព័ន្ធឃ្លាំងទិន្នន័យផ្សេងទៀត (ឧ. Oracle, Postgres និង ច្រើនទៀត)
- កុំព្យូទ័រ៖ កុំព្យូទ័រធម្មតា ដែលមាន អង្គចងចាំ ២៥៦ មេហ្គាបៃ ឡើងទៅ ។
សូមមើលបន្ថែមនៅ http://typo3.org/about/system-requirements/ ប្រសិនបើចង់ដឹងព័ត៌មានបន្ថែមអំពីតម្រូវការ ។
មុនពេលដំឡើង TYPO3
ដោយសារ TYPO3 ត្រូវការកម្មវិធីបម្រើវែប Apache ឬ IIS ដូច្នេះទាមទារឲ្យលោកអ្នក រៀបចំកុំព្យូទ័ររបស់អ្នកឲ្យមានកម្មវិធីបម្រើវែបជាមុនសិន ។ របៀបរៀបចំកម្មវិធីបម្រើវែបនេះ ខ្ញុំមិនរៀបរាប់លម្អិតនៅទីនេះទេ ប៉ុន្តែ បើលោកអ្នកមិនទាន់ចេះដំឡើង សូមស្វែងរកការណែនាំអំពីរបៀប “ដំឡើងកម្មវិធីបម្រើវែប” ទៅតាមប្រភេទប្រព័ន្ធដំណើការកុំព្យូទ័ររបស់អ្នក ហើយរៀបចំអោយរួចរាល់ជាមុនសិន ។ Continue reading “របៀបដំឡើងប្រព័ន្ធគ្រប់គ្រងមាតិកាវែបសាយ TYPO3 (Introduction Package)” →