កម្មវិធី, កុំព្យូទ័រ

Microsoft ជំរុញ​ឲ្យ​ឈប់​ប្រើប្រាស់ Internet Explorer 6


១០ ឆ្នាំ​មុន កម្មវិធី​អ៊‍ីនធើណិត​មួយ​មាន​កំណើត​មក ។ ឈ្មោះ​របស់​វា​គឺ Internet Explorer 6 ។ ឥឡូវ​យើង​ស្ថិត​នៅ​ក្នុង​ឆ្នាំ ២០១១ ក្នុង​​សម័យ​វែបសាយ​ទំនើបៗ ។ វា​ជា​ពេលវេលា​ដែល​ត្រូវ​និយាយ​​ពាក្យ​លា ។

ខាងលើ​ជា​ប្រយោគ​នៅ​លើ​វែបសាយ http://ie6countdown.com របស់ Microsoft ។ អ្វី​ដែល Microsoft ចង់​បាន​គឺ​ Internet Explorer 6 មាន​ការប្រើប្រាស់​តិច​ជាង ១% នៅ​លើ​ពិភពលោក ។ ដូច្នេះ​វែបសាយ​ជាច្រើន​នឹង​សម្រេចចិត្ត​ឈប់​គាំទ្រ Internet Explorer 6 ធ្វើ​ឲ្យ​ពួក​គេ​​ចំណេញ​ពេលវេលា​​ក្នុង​ការអភិវឌ្ឍ​វែបសាយ ។

បើ​តាម​ស្ថិតិ ការប្រើប្រាស់ Internet Explorer 6 នៅ​ជុំវិញ​ពិភពលោក​មាន​ ១២% តិច​ជាង​ឆ្នាំ​មុន​ ៩% ។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចូលរួម​បញ្ឈប់​ការប្រើប្រាស់ Internet Explorer 6?

ចូលរួម​បុព្វហេតុ​បញ្ឈប់​ការប្រើ Internet Explorer 6

បើ​អ្នក​មាន​វែបសាយ អ្នក​អាច​បង្ហាញ​បដា​ទៅ​អ្នក​ប្រើ Internet Explorer 6 ដោយ​លើក​ទឹកចិត្ត​ដោយ​លើក​ទឹកចិត្ត​ឲ្យ​ពួក​គេ​ប្រើ​កម្មវិធី​ទាន់សម័យ ។

Microsoft បាន​ដឹង​ថា អ្នក​អភិវឌ្ឍ​វែបសាយ ​ចំណាយ​ពេល​របស់​គេ​យ៉ាង​ច្រើន​ដើម្បី​គាំទ្រ Internet Explorer 6 ។ ដូច្នេះ​ទើប Microsoft ចូល​មក​ជួយ​ ។ ដើម្បី​ចូលរួម​ជាមួយ Microsoft ដើម្បី​​ផ្លាស់ប្ដូរ​អ្នកប្រើ Internet Explorer 6 ឲ្យ​​ប្រើ​កម្មវិធី​ទាន់​សម័យ សូម​ធ្វើ​តាម​វិធី​ខាង​ក្រោម ។

  1. ចម្លង និង បិទភ្ជាប់​កូដ​បដា​នេះ​ទៅ​ក្នុង​តួ​វែបសាយ​របស់​អ្នក
    <!--[if lt IE 8]> <div style=' clear: both; height: 59px; padding:0 0 0 15px; position: relative;'> <a href="http://www.microsoft.com/windows/internet-explorer/default.aspx?ocid=ie6_countdown_bannercode"><img src="http://www.theie6countdown.com/images/upgrade.jpg" border="0" height="42" width="820" alt="You are using an outdated browser. For a faster, safer browsing experience, upgrade for free today." /></a></div> <![endif]-->
  2. មើល​ថា​បដា​នេះ​បង្ហាញ​នៅ​លើ​វែបសាយ​របស់​អ្នក​ពេល​បើកប្រើ​ជាមួយ Internet Explorer 6 ។ (អ្នក​អាច​ប្រើ Virtual PC VHD ដើម្បី​មើល)
  3. បើ​អ្នក​មាន​ស្លាកសញ្ញា​វែបសាយ សូម​ផ្ញើ​ទៅ Microsoft ដូច្នេះ​គេ​អាច​ដាក់​ស្លាកសញ្ញា​វែបសាយ​របស់​អ្នក​ជា​អ្នក​ចូលរួម ។
  4. ប្រាប់​មិត្តភក្ដិ​របស់​អ្នក​ឲ្យ​ចូលរួម​បុព្វហេតុ​នេះ ។ ចែកចាយ​វែបសាយ​នេះ http://bit.ly/ie6countdown និង tweet ទៅ #ie6countdown ។ ឲ្យ​គ្រប់គ្នា​ដឹង​ថា​អ្នក​ចូលរួម​​ធ្វើ​ឲ្យ​ការប្រើប្រាស់ Internet Explorer 6 នៅ​សល់ ១% ។

ពន្យល់​អ្នក​ផ្សេងឲ្យ​ឈប់​ប្រើ Internet Explorer 6

ពន្យល់​អ្នក​ផ្សេង​ឲ្យ​ឈប់​ប្រើ Internete Explorer 6 ពិសេស​មិត្តភក្ដិ​របស់​អ្នក ។ កុំ​ឲ្យ​មិត្តភក្ដិ​របស់​អ្នក​ប្រើ Internet Explorer 6 ។ ហេតុផល​ដែល​អ្នក​អាច​ពន្យល់​បាន៖

  • មាន​ផល​ប្រយោជន៍​ច្រើន​ក្នុងការ​ដំឡើង​ប្រើ​កំណែ​ថ្មី​របស់ Internet Explorer – ល្បឿន​ប្រសើរ​ជាង​មុន, មាន​ថេប, ការកំណត់​សុវត្ថិភាព​ខ្លួន​អ្នក​មាន​ច្រើន​សណ្ឋាន ។
  • រយៈពេល​ ១០ ឆ្នាំ​កន្លង​មក​នេះ វែប​បាន​ប្ដូរ​លក្ខណៈ​របស់​ខ្លួន ។ កម្មវិធី​វែបសាយ​ត្រូវ​វិវត្ត​ទទួល​យក​បច្ចេកវិទ្យា​វែប​ថ្មីៗ ហើយ​កំណែ​ចុងក្រោយ​របស់ Internet Explorer ការពារ​អ្នក​ពី​ការវាយប្រហារ​ពី​អ៊‍ីនធើណិត​​ថ្មី ។
  • Microsoft សំណូមពរ​ឲ្យ​អ្នក​ប្រើ Internet Explorer 6 ដំឡើង​កំណែ​ចុងក្រោយ​របស់ Internet Explorer ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊‍ីនធើណិត ។
  • អ្នក​អាច​មើល​ការប្រៀបធៀប​រវាង Internet Explorer 6 និង Internet Explorer 9 នៅ​ទីនេះ

អ្នក​អភិវឌ្ឍ​វែបសាយ​នៅ​ក្រុមហ៊ុន​​មួយ​ចំនួន​ប្រាប់ Microsoft ថា ពួក​គេ​ប្រើ Internet Explorer 6 ព្រោះ​គេ​ត្រូវ​ការ​សម្រាប់ការងារ​របស់​ពួក​គេ ។ ដូច្នេះ Microsoft បាន​ដាក់​ធនធាន​មួយ​ចំនួន​ដើម្បី​ផ្ដល់​​ជា​គំនិត​ខ្លះៗ​ដល់​​ពួក​គេ ។