ប្រកាសមួយរបស់ Ian Hickson នៅទំព័រប្លក WHATWG (វ័តវីក) បានបញ្ជាក់ថា គេនឹងយកឈ្មោះ HTML មកជំនួស HTML5 ព្រោះគេនៅត្រូវការលក្ខណៈសម្បត្តិជាច្រើនដែលមាននៅលើ HTML ដូច្នេះគេនៅបន្តកែប្រែ និង បន្ថែមទៅលើ HTML មុនពេលគេហៅវាថា HTML5 ។ ការបញ្ជាក់នៅលើ mailing list របស់លោក បង្ហាញនូវគោលជំហរថា បច្ចេកវិទ្យាមិនមាន version ។ ដូច្នេះគេធ្វើការតែលើបច្ចេកវិទ្យា តែមិនព្យាយាមដាក់ version ឱ្យ HTML ទៀតឡើយ ។ ចំណែកW3C នៅបន្តធ្វើការលើពង្រាងរបស់ HTML5 និង នៅមានទំនាក់ទំនងជាមួយ WHATWG ដដែល ដោយសារទំព័រនោះ នៅមានការចាប់អារម្មណ៍ ។
ពីពេលនេះតទៅ HTML specification គេប្រើត្រឹមតែ “HTML” ដែលមានអាសយដ្ឋាន http://whatwg.org/html ហើយ WHATWG នឹងបន្តធ្វើ Web Application 1.0 តទៅទៀត ដោយដាក់បញ្ចូលជាមួយ HTML ជំនួស HTML5 ។