ឆ្នាំនេះ Barcamp បានបើកឱកាសឲ្យលោកអ្នកដាក់ logo ដែលលោកអ្នករចនាដើម្បីបោះឆ្នោតជ្រើសរើសធ្វើជា logo សម្រាប់ Barcamp 2011 ។ លក្ខណក្នុងការចរនា អ្នកត្រូវរចនាសញ្ញារបស់ Logo ថ្មី ជាមួយនឹងពា្យ barcamp, ចូលមើលនៅ http://barcamp.org/w/page/403670/LogoGallery ដើម្បីជាគំនិតក្នុងការរចនា ។
Logo ដែលនឹងឈ្នះ ជា logo ដែលទទួលបានការចូលចិត្តច្រើនជាងគេតាមរយៈការបោះឆ្នោតដែលនឹងបញ្ចប់នៅថ្ងៃទី ៣១ កក្កដា ២០១១ ហើយនឹងយកមកធ្វើជា Logo សម្រាប់ Barcamp 4 (2011) ។
អ្នកដែលឈ្នះនឹងទទួល៖
- សម្ភាសជាអ្នកមានទេពកោសល្យ
- បានសញ្ញាប័ត្រថ្លែងអំណរគុណ
- ជាអ្នករួមចំណែកឲ្យ Barcamp ទទួលបានជោគជ័យ
- ការងាររបស់អ្នកជាតំណាង Barcamp Phnom Penh 4
ព័ត៌មានបន្ថែមអំពីលក្ខណ សូមមើលនៅ ទីនេះ និងដាក់ logo របស់អ្នកនៅ ទីនេះ ។
នៅចាំអង្កាល់ទៀត ! បង្ហាញថ្វីដៃរបស់អ្នក និងចូលរួមជួយ Barcamp 2011 ឲ្យបានជោគជ័យ ។ ខ្ញុំក៏បានធ្វើ Logo ពីរដាក់ប្រកួតផងដែរ, ខាងក្រោមជា logo របស់ខ្ញុំ ។ Logo ផ្សេងៗទៀត សូមមើលនៅលើវែបសាយរបស់ Barcamp 2011 ។