ដើម្បីទទួលបានភាពជោគជ័យក្នុងឆ្នាំ ២០១១ នេះ ខ្ញុំត្រូវតែដាក់កំណត់វិធីមួយចំនួន ដែលទទួលបានពីបទពិសោធន៍កាលពីឆ្នាំ ២០១០ កន្លងមក ។
- កត់ត្រានូវអ្វីដែលខ្ញុំចង់ឲ្យសម្រេចបានក្នុងឆ្នាំ ២០១១ រួចចាត់ចែងពេលវេលាដើម្បីសម្រេចវា
- ព្យាយាម និង ខិតខំធ្វើការជាងមុន
- ត្រូវដឹងខ្លួនឯងជានិច្ច ថាខ្ញុំមានរឿងជាច្រើនដែលត្រូវរៀនបន្ថែម
- ត្រូវអនុវត្តជាជាងការគ្រាន់តែមើល ឬ និយាយ
- កាត់បន្ថយការចំណាយពេលឥតប្រយោជន៍ ឬ ចាត់ពេលវេលាកម្សាន្តត្រឹមត្រូវ
- ព្យាយាមសិក្សាចំណេះទូទៅ ក្រៅពីជំនាញ
- អនុវត្តជាក់លាក់តាមកាលវិភាគ