ក្នុងពេលបញ្ចាំងរឿង ឃ្លាតទៅ! សែនឆ្ងាយ! នៅមេតាហាវស៍ លោក ឆាយ បូរ៉ា (អ្នកដឹកនាំរឿង) បានឡើងនិយាយអំពីព័ត៌មានខ្លះៗនៃសាច់រឿង និង ដំណើរការផលិត ។ ពេលដែលខ្ញុំទៅដល់ គាត់បានបញ្ចប់សន្ទរកថារបស់គាត់រួចទៅហើយ ។ រេបិកកា ដែលជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស ជនជាតិស្វីសនៅក្រុមហ៊ុនរបស់ខ្ញុំជាអ្នកប្រាប់ខ្ញុំអំពីព័ត៌មាននេះ ។
សាច់រឿងបានផលិតឡើងតាមរយៈការសម្ភាសន៍លោកយាយ នួន សីលា ដែលជាម្ដាយក្មេករបស់លោក ឆាយ បូរ៉ា ។ រាល់ព័ត៌មានដែលគាត់រៀបរាប់ទាំងអស់ គេយកមកថតជាសាច់រឿង និង យកសំឡេងរបស់គាត់មកបញ្ចូលក្នុងសាច់រឿងនៅតែម្ដង ។ តារាឯកដែលសំដែងក្នុងរឿងនេះ គឺជាប្រពន្ធរបស់លោក ឆាយ បូរ៉ា ។ គាត់នេះឯងជាកូនរបស់លោកយាយ នួន សីលា គឺក្មេងស្រីក្នុងសាច់រឿងដែលរស់រានមានជីវិត ។ លោកយាយ សីលា ភ្ញាក់ផ្អើលខ្លាំង ពេលឃើញភាពយន្តនេះ ហើយអ្វីដែលគេសម្ផាសគាត់ គឺជាដំណើរនៅក្នុងរឿងនេះ ដោយប្រើសំឡេងរបស់ពេលគាត់ឆ្លើយសំណួរ ។ […]
តើអ្នកយល់ថារឿងនេះអស្ចារ្យទេ?
អត្ថបទផ្សេងទៀត៖