លទ្ធផលចុងក្រោយនៃការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទីដប់ដែលធ្វើឡើងនៅកីឡដ្ឋានជាតិអូឡាំពិក កម្ពុជាទទួលបានមេដាយ ចំនួន ៤១ គឺមេដាយមាស ៤ មេដាយប្រាក់ ១១ និង មេដាយសំឬទ្ធ ២៦ ខណៈវៀតណាមទទួលបានមេដាយមាស ២៥ ប្រាក់ ១៥ សំរឹទ្ធ ១៦ ។ ហ្វីលីពីន មេដាយមាស ១១ ប្រាក់ ៧ សំរិទ្ធ ១៧ ។ ម៉ាឡេស៊ី មេដាយមាស ២ ប្រាក់ ២ សំរឹទ្ធ ៤ ។ ថៃ មេដាយមាស ២ ប្រាក់ ២ សំរឹទ្ធ ១ ។ ឥណ្ឌូណេស៊ី មាស ១ ប្រាក់ ១ សំរឹទ្ធ ១ ។ សិង្ហបុរី មេដាយ ប្រាក់ ៥ សំរឹទ្ធ ៦ ។ ឡាវ មេដាយ ប្រាក់ ២ សំរឹទ្ធ ៣ ។
ទឹកប្រាក់សម្រាប់មេដាយនីមួយៗគឺ មេដាយមាសទទួលបាន ៩ លានរៀល មេដាយប្រាក់ ៨ លានរៀល និង មេដាយសំរឹទ្ធិ ៧ លានរៀល ។
ល.រ. | ឈ្មោះប្រទេស | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឹទ្ធិ |
១ | វៀតណាម | ២៥ | ១៥ | ១៦ |
២ | ហ្វីលីពីន | ១១ | ៧ | ១៧ |
៣ | កម្ពុជា | ៤ | ១១ | ២៦ |
៤ | ម៉ាឡេស៊ី | ២ | ២ | ៤ |
៥ | ថៃ | ២ | ២ | ១ |
៦ | ឥណ្ឌូណេស៊ី | ១ | ១ | ១ |
៧ | សិង្ហបុរី | ០ | ៥ | ៦ |
៨ | ឡាវ | ០ | ២ | ៣ |
ក្នុងការប្រកួតពីថ្ងៃទី ៧-៩ មេសា ២០១១ នេះ ចែកចេញជាបួនវិញ្ញាសារ គឺការបង្ហាញសម្មត្ថភាពក្បាច់គុណ ការប្រកួតសម្រាប់ប្រភេទអាយុក្រោម ១៧ ឆ្នាំ ការប្រកួតសម្រាប់ប្រភេទអាយុ ១៨-៣០ ឆ្នាំ និង ការប្រកួតសម្រាប់ប្រភេទអាយុ ៣១ ឆ្នាំឡើង ដែលមានប្រទេសចំនួន ៨ បានចូលរួម គឺ កម្ពុជា កីឡាករ ៥៤ នាក់ វៀតណាម ១១២ នាក់ ហ្វីលីពីន ៤៦ នាក់ សិង្ហបុរី ២២ នាក់ ម៉ាឡេស៊ី ១៣ នាក់ ឡាវ ១២ នាក់ ថៃ ៨ នាក់ និង ឥណ្ឌូណេស៊ី ៨ នាក់ ដោយឡែកប្រទេស ភូមា និង ព្រុយណេ មិនបានចូលរួមក្នុងការប្រកួតនេះទេ ។