ទាក់ទង​នឹង​ខ្ញុំ, អប់រំ

ចាប់ផ្ដើម​កាន់​យក​សីល ៥


ពេលនេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​​ដើម្បី​សមាទាន​សីល ៥ រួច​ជា​ស្រេច​ហើយ ។ ខ្ញុំ​​ចង់​កាន់​យក​និច្ចសីល​នេះ​ជា​បឋម និង​ឆ្ពោះ​​ទៅ​រក សីល ៨ ជា​បន្ត ។ បំណង​ដែល​ចង់​កាន់​នេះ មាន​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ ព្រោះ​យល់​​ថា​ឋានៈ​ជា​ឃរាវាស​នេះ ត្រូវ​​ប្រកប​ទង្វើ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​មិន​អាច​វៀរចាក​អំពើ​ហាម​ឃាត់ ៥ ប្រការ​ក្នុង​សីល ៥ នោះ​បាន​ឡើយ ​ម្យ៉ាង​យល់​ថា​ពុំ​ទាន់​ដល់​ពេល​សមគួរ​សម្រាប់​ខ្ញុំ​ ។ លុះ​ក្រោយ​ៗ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​បន្តិច​ម្ដង ដោយ​​ឈប់​ប៉ះពាល់​ជាតិ​សុរា ហើយ​ខ្ញុំ​ក៏​ធ្វើ​បាន​ដោយ​គ្មាន​លំបាក, ជា​បន្ទាប់​ខ្ញុំ​តាំង​ចិត្ត​មាំ​​ថា​មិន​យក​ទ្រព្យ​របស់​គេ​ដោយ​គេ​មិន​បាន​ឲ្យ​ ក៏​មិន​មែន​ជា​ការលំបាក, ការមិន​សម្លាប់​សត្វ​ក៏​ខ្ញុំ​ព្យាយាម​តាំង​ចិត្ត​ធ្វើ​បាន​បន្តិច​ម្ដងៗ, ខ្ញុំ​មិន​ធ្វើ​អំពើ​ខុសឆ្គង​ចំពោះ​ប្រពន្ធ​កូន​អ្នក​ដទៃ និង​ព្យាយាម​មិន​និយាយ​កុហក​ជា​ដើម ។ ការតាំង​ចិត្ត​ជា​រឿយៗ​នេះ ខ្ញុំ​យល់​ថា សមាទាន​សីល ៥ មិន​មែន​ជា​ការលំបាក​ទេ ហើយ​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ជីវិត​ជា​ឃរាវាស​នេះ​ដោយ​មិន​ប៉ះពាល់​ដល់​ការប្រកប​របរ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ផង ។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​វៀរចាក​​នូវ​អំពើ​ ៥ ប្រការ​នេះ​ចាប់​ពី​ពេល​នេះ​តទៅ ។

ពាក្យ​សីល​នេះ បើ​និយាយ​ឲ្យ​ខ្លី គឺ​ជា​ទម្លាប់​ ឬ​ជា​ចរិត​ប្រក្រតី​ធម្មតា​របស់​មនុស្ស គឺ​គេ​ធ្វើ​ទម្លាប់​​មួយ​ប្រក្រតី​ទាំង​ថ្ងៃ​ទាំង​យប់​​ខ្លួនឯង​ដោយ​ទៀង​តែ​ម្ដង ។ ចរិត​ប្រក្រតី​របស់​គេ​ដូចជា​​មិន​សម្លាប់​សត្វ មិន​លួច​ប្រពន្ធ​កូន​គេ​ជា​ដើម ។ ការ​​ប្រព្រឹត្ត​​ចរិយា​នេះ​មិន​ថា​នៅ​ចំពោះ​មុខ​គេ ឬ​កំបាំង​មុខ​ពី​គេ​នោះ​ទេ​គេ​តែង​ធ្វើ​ជា​ប្រចាំ បើ​​គេ​ធ្វើ​ខុស​ក្នុង​ពេល​ណា​នោះ មានន័យ​ថា​មនុស្ស​នោះ​អស់​សីល គឺ​អស់​ទម្លាប់​ល្អ ឬ​ប្រកាន់​ទម្លាប់​ល្អ​ពុំ​បាន ។ ដូច្នេះ​លោក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុខ ស្រឡាញ់​ចិត្ត​បរិសុទ្ធ គួរ​ចាប់ផ្ដើម​កាន់​យក​សីល​ពី​ពេល​នេះ​តទៅ កុំ​គិត​ចាំ​ដល់​ខ្លួន​ចាស់​ទើប​រក​សីល ព្រោះ​សីល​នេះ​អាច​ប្រព្រឹត្ត​បាន​ មិន​ប្រកាន់​ថា​ចាស់​ឬ​ក្មេង មាន​ក្រ ល្អ​អាក្រក់​ឡើយ ។

អក្សរសាស្ត្រ

យើង​អាន​ពាក្យ សេចក្ដី ពុំ​ត្រឹមត្រូវ


ពាក្យ សេចក្ដី ដែល​មានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃ​រឿង; គ្វាម​; ដំណើរ​ពាក្យ ដូច្នេះ យើង​​ទម្លាប់​​តែ​អាន​ថា សិច-ក្ដី ជា​យូរ​មក​ហើយ ប៉ុន្តែ​បើ​​តាម​ខ្ញុំ​យល់ គឺ​ត្រូវ​អាន​ថា សាច់-ក្ដី ដូច្នេះ​វិញ ទើប​ត្រឹមត្រូវ ? សំឡេង​អាន​ សាច់-ក្ដី នេះ ខ្ញុំ​ច្រើន​បាន​ឮ​ក្នុង​ចម្រៀង​របស់​លោកតា ស៊ិន ស៊ីសាមុត ប្រហែល​ក្នុង​សម័យ​នោះ គេ​នៅ​អាន ឬ និយាយ​ថា សាច់-ក្ដី នៅ​ឡើយ ក្រោយ​មក ការប្រកប ស-េ-ច នេះ​ក៏​លែង​ចេញ​សំឡេង សាច់ ប៉ុន្តែ​ចេញ​សំឡេង សិច វិញ ? ក្នុង ​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ក៏​​បាន​បញ្ជាក់​អំពី​សំឡេង​​អាន​​នេះ​ផង​ដែរ ដែល​បង្គាប់​ឲ្យ​អាន​ថា សាច់-ក្ដី ​ ដូច​គ្នា ។ ដូច្នេះ ខ្ញុំ​ជឿ​ថា ពាក្យ សេចក្ដី នេះ យើង​ត្រូវ​អាន​ថា សាច់-ក្ដី ទើប​ត្រឹមត្រូវ​ ។

កីឡា

លទ្ធផល​បាល់ទាត់​នៅ​ស៊ីហ្គេម ត្រឹម​ថ្ងៃ ៩ វិច្ឆិកា


ថ្ងៃ​ទី ៩ វិច្ឆកា ក្នុង​ពូល A, ម៉ាឡេស៊ី  ជួប ​ថៃ​ក្នុង​លទ្ធផល ២-១, កម្ពុជា​ ជួប សិង្ហបុរី ក្នុង​លទ្ធផល ១-២ ខណៈ ពូល B, ភូមា ជួប ព្រុយណេ លទ្ធផល ៤-០, វៀតណាម ជួប ទីម័រឡេស្តេ លទ្ធផល ២-០

ក្នុង​ការជួប​គ្នា​រវាង កម្ពុជា និង សិង្ហបុរី កម្ពុជា​បាន​នាំ​មុខ ១-០ ក្នុង​តង់​ទី​មួយ ដោយ​កីឡាករ ឈិន ឈឿន ពាក់​ស្លាក​លេខ ៨ នៅ​នាទី ៣៨, ក្នុង​តង់​ទី​ពីរ សិង្ហបុរី រក​បាន​ ២ គ្រាប់​វិញ​ដោយ​កីឡាករ កាម៉ាល នៅ​នាទី ៥៦ និង​កីឡាករ​ឈ្មោះ នេល នៅ​នាទី ៧៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅ​រក្សា​ពិន្ទុ ០ ដដែល​​ក្នុង​ពីរ​ប្រកួត ទន្ទឹម​នឹង​ថៃ​មិន​ទាន់​រក​បាន​ពិន្ទុ​នៅ​ឡើយ​ក្នុង​មួយ​ប្រកួត​របស់​ខ្លួន​ថ្ងៃ​ទី ៩ វិច្ឆិកា នេះ ។ ខាង​ក្រោម​ជា​លទ្ធផល​ពិន្ទុ​​គិត​ត្រឹម​ថ្ងៃ​ទី ៩ វិច្ឆកា ។

ពូល A

ក្រុម Pld W D L GF GA GD Pts
 ម៉ាឡេស៊ី +១
 សិង្ហបុរី +១
 ឥណ្ឌូនេស៊ី +៦
 ថៃ −០
 កម្ពុជា −៧

ពូល B

ក្រុម Pld W D L GF GA GD Pts
 ភូមា +៥
 វៀតណាម +៤
 ទីម័រឡេស្តេ
 លាវ −១
 ព្រុយណេ −៥
 ហ្វីលីព្ពីន −៣

មើល​វីដេអូ​សង្ខេប​​​ការប្រកួត

អត្ថបទ​ផ្សេង​ទៀត៖

  1. លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា
  2. ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម
កីឡា

លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា


ថ្ងៃទី ៧ វិច្ឆិកា ម៉ោង ៧,០០ ល្ងាច ​កម្ពុជា​ចាប់ផ្ដើម​ទាត់​ជាមួយ ឥណ្ឌូនេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​ ។ ឥណ្ឌូនេស៊ី ឈ្នះ​​កម្ពុជា ៦-០ ខណៈ ឡាវ និង ព្រុយណេ ២-២ ។ ការប្រកួត​វេលា​ម៉ោង ៤ ក្នុង​ថ្ងៃ​នេះ​ដែរ ទីម័រឡេស្តេ ឈ្នះ​ហ្វីលីព្ពីន ២-១ និង សិង្ហបុរី ស្មើ​នឹង​ម៉ាឡេស៊ី ០-០ ។

ចំពោះ​ការប្រកួត​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា វៀតណាម ឈ្នះ​​ហ្វីលីព្ពីន ៣-១, ភូមា ឈ្នះ​ឡាវ ៣-២ ។ ការប្រកួត​ថ្ងៃ​ទី ៥ វិច្ឆិកា ទីម័រ​ឡេស្តេ ឈ្នះ ព្រុយណេ ២-១, ភូមា ស្មើ​​ជាមួយ​វៀតណាម ក្នុង​លទ្ធផល ០-០ ។

ចំណែក​ពិន្ទុ​វិញ មក​ដល់​ថ្ងៃ​ទី ៧, ទីម័រឡេស្តេ បាន​ពិន្ទុ​ខ្ពស់​ជាង​គេ គឺ Continue reading “លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា”

កីឡា, សារព័ត៌មាន

ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម


SEA Games ឆ្នាំ ២០១១ ខាង​មុខ​នេះ កម្ពុជា​ស្ថិត​ក្នុង​ក្រុម A ដែល​មាន ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និង​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ខណៈ​​ក្រុម B មាន វៀតណាម, ឡាវ, ព្រុយណេ, ទីម័រ និង ហ្វីលីព្ពីន

ក្នុង​ការប្រកួត BIDC Cup ​ថ្មីៗ​នេះ កម្ពុជា​បាន​យក​ឈ្នះ ឡាវ ២-០, ប្រកួត​រវាង ភូមា ក្នុង​លទ្ធផល ២-២ និង​ចុងក្រោយ​ត្រូវ​ជួប​ជាមួយ ថៃ ក្រុម​កម្ពុជា​​ចាញ់​ថៃ​ក្នុង​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣ បន្ទាប់​ពី ភូមា និង ថៃ ។ ចំណែក​ការប្រកួត​មិត្តភាព​ជាមួយ នេប៉ាល់ កាល​ពី​​ថ្ងៃ​ទី ២៨ តុលា កម្ពុជា​ចាញ់​នេប៉ាល់ ០-១ ។

សង្កេត​​លើ​​ការប្រកួត​ថ្មីៗ​នេះ បាល់​ទាត់​កម្ពុជា​មាន​ការរីកចម្រើន​ច្រើន ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​កម្ពុជា​លើ SEA Games ​ឆ្នាំ​នេះ​​មាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​ជួប​ Continue reading “ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម”

អប់រំ

មនុស្ស​ដែល​ឡើង​ឋានៈ​ពី​ទាប​ទៅ​ខ្ពស់


ជា​ប្រក្រតី មនុស្ស​ដែល​ឡើង​ពី​ឋានៈ​ទាប​មក​ឋានៈ​ខ្ពស់​ដោយ​គ្រោះ​ជា​របស់​អ្នក​ដទៃ មិន​មែន​ជា​ការតស៊ូ​របស់​ខ្លួន ច្រើន​ហ៊ឹកហ៊ាក់​ហ៊ឺហា ច្រើន​ចាយ​ធំ និង​ចូលចិត្ត​អួត​ភ្នែក​ត្រចៀក​អ្នក​ដទៃ ។

ទាក់ទង​នឹង​ខ្ញុំ

ហេតុ​អ្វី​វិទ្យុ​លែង​ចាក់​បរាភវសូត្រ​អ៊‍ីចឹង


ថ្ងៃនេះ​ខ្ញុំ​ក្រោក​តាំង​ពី​ម៉ោង ៥ ចាំ​ស្ដាប់​​បរាភវសូត្រ, ចុច​រាវ​​ប៉ុស្តិ៍​វិទ្យុ​ចុះ​ឡើង​ៗ​​រហូត​ដល់​ម៉ោង ៧​ព្រឹក ប៉ុន្តែ​មិន​មាន​ប៉ុស្តិ៍​វិទ្យុ​ណា​ចាក់​សោះ ឬ​គេ​ឈប់​ចាក់​ផ្សាយ បរាភវសូត្រ ? បើ​​លោកអ្នក​ដឹង​ប៉ុស្តិ៍​ណា​ចាក់ផ្សាយ សូម​ជួយ​ប្រាប់​ខ្ញុំ​ផង ។