ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១០ ជាថ្ងៃប្រវត្តិសាស្ត្រ បើកសម្ពោធសហគមន៍បើកចំហនៅកម្ពុជា ដែលយើងត្រូវចងចាំ ជាពិសេសអ្នកអភិវឌ្ឍវែបសាយ ។
ការបើកសម្ពោធជាផ្លូវការនៃសហគមន៍ TYPO3 ខ្មែរ ធ្វើឡើងនៅការិយាល័យក្រុមហ៊ុន Web Essentials ជាក្រុមហ៊ុនដែលទើបបង្កើតថ្មី មានអតិថិជនពីគ្រប់ទិសទីជុំវិញពិភពលោក ។ Web Essentials ប្រើប្រាស់ TYPO3 ជាគោល ក្នុងការផ្ដល់សេវាអភិវឌ្ឍវែបសាយប្រកបដោយគុណភាពខ្ពស់ ។
ដើម្បីជាជំនួយដល់អ្នកអភិវឌ្ឍវែបសាយក្នុងស្រុកនៃប្រទេសកម្ពុជា Web Essentials បានបញ្ចប់ការបកប្រែ TYPO3 ដ៍ល្បីល្បាញនេះ មកជាភាសាខ្មែរ និង ដាក់ឱ្យទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ ។ ឥឡូវនេះ ប្រជាជនខ្មែរអាចប្រើប្រព័ន្ធគ្រប់គ្រងមាតិកាវែបសាយ (CMS) ក្នុងភាសារបស់ខ្លួន ដែលជួយក្នុងការអភិវឌ្ឍលើជំនាញរបស់ពួកគាត់ និង ជាជំនួយក្នុងការធ្វើការងារបានលឿន និង ងាយស្រួល ។
TYPO3 មានសមាសភាគ (extension) គាំទ្រចំនួន ៤០០០+ រួចមកហើយ និង មានលក្ខណៈសម្បត្តិផ្សេងៗជាច្រើន ហើយក៏ជាកម្មវិធីដែលអាចយកមកធ្វើការកែប្រែបានតាមតម្រូវការផងដែរ ។ អ្នកអភិវឌ្ឍទាំងឡាយអាចបង្កើតសមាសភាគដោយខ្លួនឯង និង ចែករំលែកទៅដល់សហគមន៍សម្រាប់ប្រើប្រាស់ ។ ការដំឡើងកម្មវិធីបន្ថែម អាចធ្វើទៅបានយ៉ាងងាយស្រួល ដូចជាកម្មវិធី លក់ទំនិញលើបណ្ដាញ (e-Shop), ប្រព័ន្ធព័ត៌មាន (news system), ប្រក្រតិទិន (calendar), កម្រងរូបភាព (galleries), ម៉ាស៊ីនស្វែងរក (search engines), ប្រអប់កត់ត្រាចូល (login boxes) ឬ បណ្ណសារព័ត៌មាន (newsletters) ។ល។
ដោយសារ TYPO3 ជាប្រព័ន្ធបើកចំហ វាអាចប្រើប្រាស់ដោយសេរី និង ឥតគិតថ្លៃ ។ លក្ខខណ្ឌនេះ ផ្ដល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើន ចំណុចសំខាន់មួយរបស់វា គឺវានឹងធ្វើឱ្យមុខជំនួញមាននិរន្តរភាព ។
ក្នុងពេលជាមួយគ្នានេះ Web Essentials បានបធ្វើពិធីតែងតាំងដំណែងដល់បុគ្គលិកជំនាញចំនួន ៥ រូប ដោយលើកតំណែងជាអ្នកគ្រប់គ្រងគម្រោង និង អ្នកសម្របសម្រួលគម្រោង ។ បុគ្គលិកទាំងនេះ ក៏បានចូលរួមដោយផ្ទាល់ ចំពោះដំណើរការបកប្រែ TYPO3 ផងដែរ ។ “បុគ្គលិករបស់យើង ជាទ្រព្យសម្បត្តិធំបំផុតសម្រាប់យើង” មានប្រសាសន៍ដោយ Dominik Stankowski ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ។ “ក្នុងនាមជាក្រុមហ៊ុនបម្រើផលប្រយោជន៍ដល់សង្គម មានន័យថា ជាការធ្វើវិនិយោគជាមួយបុគ្គលិក ប៉ុន្តែ ក៏គាំទ្រដល់សហគមន៍ព័ត៌មានវិទ្យាក្នុងស្រុកផងដែរ ។”
Rebecca និង Dominik Stankowski, ដែលមានអាជ្ញាបណ្ណ TYPO3 បានបង្កើតក្រុមហ៊ុន Web Essentials នេះឡើង នៅដើមឆ្នាំនេះ ។ បច្ចុប្បន្ន ពួកគាត់មានបុគ្គលិកធ្វើការជាមួយចំនួន ៣៤ នាក់ ។ ក្រុមហ៊ុនផ្ដល់សេវាក្នុងការអភវឌ្ឍវែបសាយប្រកបដោយគុណភាពខ្ពស់, ផ្ដល់សេវាលើការរចនា និង ជំនាញការលើការទទួលគម្រោងពីក្រៅ ។

ដើម្បីចូលរួមជាមួយ TYPO3៖
ទាញយកកញ្ចប់ភាសាខ្មែររបស់ TYPO3៖
http://www.web-essentials.asia/fileadmin/downloads/km.zip
ទាញយកកញ្ចប់ភាសាអង់គ្លេសរបស់ TYPO3៖
http://typo3.org/download/
ចូលរួមក្នុងក្រុម Facebook៖
http://www.facebook.com/group.php?gid=117458251636443
ជាវប្រចាំនូវ Mailing-List TYPO3 កម្ពុជា៖
http://lists.typo3.org/cgi-bin/mailman/listinfo/typo3-ug-cambodia
ចូលរួមកិច្ចប្រជុំ ក្រុមអ្នកប្រើប្រាស់ TYPO3 កម្ពុជាលើកក្រោយៗ៖
ព័ត៌មានបន្ថែម www-web-essentials.asia ឬ ពី mailing list ខាងលើ ។
ព័ត៌មានទាក់ទងនឹង TYPO3៖ www.typo3.org ។
ថ្ងៃនេះ ជាឱកាសដ៏ល្អ ដែលអ្នកអាចចូលរួមក្នុងសហគមន៍ TYPO3!
* អត្ថបទប្រែសម្រួលពី អត្ថបទសារព័ត៌មានរបស់ Web Essentials
Like this:
ចូលចិត្ត កំពុងផ្ទុក...